រាជធានីភ្នំពេញ ៖ Star Food ជាក្រុមហ៊ុននាំចូលនូវ Pezzo Pizza ចំណិតដំបូងគេមកកាន់ប្រទេសកម្ពុជា បានបង្កើតសម្ពោធ និងបង្ហាញនូវរសជាតិ Pizza ស្តេចធុរេន កាលពីថ្ងៃទី៦ កក្កដា ២០១៨ នៅផ្សារទំនើបអ៊ីអនទី២។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Star Food មានប្រសាសន៍ថា ក្រុមហ៊ុនបាននាំមកនូវ Pizza រសជាតិ ស្តេចធុរេនមកកាន់ទីផ្សារកម្ពុជាពេលនេះ យើងរំពឹងថា ប្រជាពលរដ្ឋកម្ពុជានឹងនិយមចូលចិត្តនូវរសជាតិធុរេននេះ។
លោក ជា គឹមសុង នាយកប្រតិបត្តិនៃក្រុមហ៊ុន Star Food មានប្រសាសន៍ថា ៖ «Pizza រសជាតិធុរេន នេះយើងមានការជឿជាក់សម្រាប់ទីផ្សារកម្ពុជា ព្រោះរសជាតិថ្មី ប្លែក វាទើបតែមាននៅក្នុងស្រុករបស់យើង ខណៈដែលរសជាតិថ្មីនេះត្រូវបាន Pezzo Pizza បានដាក់លក់នៅតាមប្រទេសជាច្រើននៅលើពិភពលោក និងទទួលបានការគាំទ្រជាខ្លាំង ។ ដូចនេះ Pizza រសជាតិធុរេនេះ ខ្ញុំគិតថា ជារសជាតិដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលដាក់ចូលទៅលើ Pizza»។
លោកនាយកប្រតិបត្តិបញ្ជាក់ថា ៖ «មូលហេតុដែលយើងនាំយកនូវ Pezzo Pizza មកកាន់ប្រទេសកម្ពុជា ដោយសារយើងសំលឹងឃើញថា នៅលើទីផ្សារកម្ពុជា មិនទាន់មាននូវ Pizza លក់ជាចំណិត និងរសប្លែកបែបនេះទេ ។ Pezzo Pizza ចំណិតនេះទទួលការគាំទ្រពីសំណាក់ប្រជាជនសឹង្ហបុរីរយៈពេល៦ឆ្នាំមកហើយ ។ ដូចនេះយើងសង្ឃឹមថា នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ដោយសាររសជាតិធុរេន ក្នុងស្រុងនិងនំស្លឹកតយដាក់ពីខាងក្រោមធ្វើ Pizza កាន់តែមានរសជាតិឆ្ងាញ់និងប្លែកខុសពី Pizza ធម្មតា» ។
បើតាមនាយកប្រតិបត្តិបានបញ្ជាក់ថា ការដែលក្រុមហ៊ុននាំកមនូវ Pizza ចំណិតនេះ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជា ភាពងាយស្រួលដល់ពលរដ្ឋចង់ហូប Pizza ពុំចាំបាច់បបួលគ្នាជាក្រុម ឬចូលរួមគ្នា ទើបទិញបានPizza ហូបនោះទេ។
លោក គ្រុយ ឆៃងន់ ប្រជាពលរដ្ឋមកពីពីខេត្តត្បួងឃ្មុំ ឱ្យដឹងថា ៖ « Pizza រសជាតិធុរេននេះ មានរសជាតិឆ្ងាញ់ហើយប្លែក បើប្រៀបធៀបនឹង Pizza ដែលលោកធ្លាប់បានហូបពីមុនៗ ដែលមិនមានដាក់ធូរេនបែបនេះពីមុន ។ រសជាតិធុរេន ឆ្ងាញ់ត្រូវចិត្តមែនទែន ហើយខ្ញុំយល់ថាពលរដ្ឋកម្ពុជាផ្សេងទៀតក៏ចូលចិត្តដូចខ្ញុំដែលកំពុងហូបនាពេលនេះដែរ ព្រោះវាឆ្ងាញ់ប្លែក»៕
អត្ថបទសហការ
The post Pezzo Pizza នាំមករសជាតិ Pizza ស្តេចធុរេនមកដល់ទីផ្សារកម្ពុជា appeared first on Koh Santepheap Daily.