Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

តើ​កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ Colgate ឆ្នាំ​២០១៨ ទៅ​ដល់​ខេត្ត​-​ក្រុង​ណា​ហើយ?

$
0
0

​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន ខ​ល​ហ្គេ​ត កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​រៀប​ចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី​២​របស់​ខ្លួន ស្ថិត​នៅ​បរិវេណ​ផ្សារ​រាត្រី ទី​រួម​​ខេត្ត​កំពង់ស្ពឺ និង​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ ចំនួន​៣៧​រូប​ប​ន្ដែ​ម​ទៀត​។ នៅ​ក្នុង​កម្ម​វិធី​នេះ​ក៏​មានកម្ម​វិធី​លេងល្បែង​កំសាន្ត​សប្បាយ​ៗ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​លក់​ជូន​ពិសេស​ដល់​អតិថិជន​ផង​​ដែរ​។

​យុទ្ធនាការ​នេះ​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ ​ពី​ការ​សិក្សា​របស់​កូន​ៗ និង​សិស្សានុសិស្ស​ដែល​កំពុង​តែ​បារម្ភ​ពី​ការ​សិក្សា​របស់​ខ្លួន​។ ឥឡូវនេះ​អតិថិជន​ទាំងអស់ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប ២៤០​លាន​រៀល​។ គោលបំណង​របស់ ក្រុមហ៊ុន ខ​ល​ហ្គេ​ត នៅ​ក្នុង​យុទ្ធនាការ​នេះ​គឺ​​ដើម្បី​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។​

​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ​នឹង​មក​ដល់​ឆាប់​ៗ​នេះ​! ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់ នេះ​រំលង​ឲ្យ​សោះ​។ រង្វាន់​អាហារូបករណ៍​៣៧​រង្វាន់​ផ្សេង​ទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង​! កម្មវិធី​ចាប់ រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ Lively Plaza Aeon Mall រាជធានី​ភ្នំពេញ នឹង​មានកម្ម​វិធី​លេងល្បែង​កំសាន្ត​សប្បាយ​ៗ​ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​ចូលរួម​សម្តែង​របស់​តារា​កិត្តិយស​ផង​ដែរ​។​

​ប្រញាប់​ឡើង​! ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ​កំពុង​រង់ចាំ​អ្នក ដោយ​គ្រាន់តែ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុសធ្មេញ ខល​ហ្គេ​ត ឬ​សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យក​ទៅ​ដាក់​ក្នុង​ធុង​ឆ្នោត​ដែល​​នៅ​ជិត​អ្នក ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ សម្រាប់​ព័ត៌​មាន​​បន្ថែម សូម​មើល​លើ​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ​ទំនាក់ទំនង​ទៅ​លេខ ០១៧ ៨៩១ ០០០​។​

​ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យា​នឹង​ជួយ​បន្ត​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​សំខាន់​ៗ​ ដើម្បី​ផ្តល់​នូវ​​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង​។​
ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការ​សិក្សារ​កុមារ​កម្ពុជា​ឲ្យ​មាន​អនាគត​កាន់តែ​ប្រសើរ​។

The post តើ​កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​ថ្នាំដុសធ្មេញ Colgate ឆ្នាំ​២០១៨ ទៅ​ដល់​ខេត្ត​-​ក្រុង​ណា​ហើយ? appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>