Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

ចុះ​ឈ្មោះ​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៥​ហើយ​ឫ​នៅ? ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ក៏​ទៅ​ដែរ​!

$
0
0

ភ្នំ​ពេញទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ ៖ កម្មវិធី​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៥ (5th Khmer Empire Full Marathon) ដែល​ឧបត្ថម្ភ​ធំ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) នៅ​ខេត្តសៀមរាប​នៅ​សល់​តែ ១០ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ការ​ចុះ​ឈ្មោះ​នឹង​បញ្ចប់​​ត្រឹម​ថ្ងៃ​ទី ០៣ ខែ សីហា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ អប្សរា​អង្គរ ដែល​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ៦ ខេត្តសៀមរាប​។

គិត​មក​ត្រឹម​ថ្ងៃនេះ ទាំង​កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ឈ្មោះ​សរុប​ជិត ៣០០០ នាក់​ហើយ ដែល​ក្នុង​នោះ​មាន​អ្នក​រត់​ចម្ងាយ 3km, 10km, 21km និង 42km ។ តាម​ការ​ព្យាករ​​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ចំនួន​អ្នក​ចុះ​ឈ្មោះ​អាច​នឹង​កើនឡើង​ដល់​ទៅ ៤០០០​នាក់ មុន​ការ​ប្រកួត​មក​ដល់​នៅ​ថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ហើយ​កីឡាករ​ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​មាន​រហូត​ទៅ​ដល់​ជាង​៤០​ប្រទេស​ឯណោះ​។

ដោយឡែក​សម្រាប់​ការ​រៀបចំ​សណ្តាប់ធ្នាប់​ និង​បច្ចេកទេស​សម្រាប់​ការ​រត់​នេះ គណៈ​កម្ម​ការ​បាន​រៀបចំ​រួចរាល់​អស់ហើយ ដែល​រួម​មាន​ទាំង​ការ​ទំនុកបម្រុង ភេសជ្ជៈ​ប៉ូវ​កម្លាំង​​វើក (WURKZ) និងទឹក​សុទ្ធ​កម្ពុជា ផង​ដែរ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រាប់​កីឡា​ករ​ទាំងអស់​តែ​ម្តង នៅ​តាម​ផ្លូវ​រត់​នីមួយ​ៗ​។ ដូច្នេះ​ទាំង​គណៈកម្មការ​រៀប​ចំការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង និង ដៃគូរ​ឧបត្ថម្ភ​ធំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) បាន​ត្រៀមខ្លួន​រួច​ជា​​ស្រេច ​ដើម្បី​ទទួល​ស្វា​គម​ន៍​កីឡាករ​ទាំងអស់​នៅ​ខេត្តសៀមរាប​។

ដំណឹង​ល្អ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) បើ​ខក​ខានមិនបាន​ហ្វឹកហាត់​អោយ​គ្រប់​គ្រាន់ មុន​ពេល​មក​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី 5 នេះ កុំ​បារម្ភ អោយ​តែ​ពិសារ WURKZ ដឹង​តែ​ដល់ទី​តែ​ម្តង ។ ក្រោយ​ពេល​រត់ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) មាន​កន្លែង​ម៉ាស្សា​ជើង​អត់​គិតលុយ​អោយ​ទៀត ឡូយ​ម៉ា​ចប់​តែ​ម្តង​។

ជួប​គ្នា​នៅ​ទឹកដី​ខេត្តសៀមរាប មុខ​ប្រាសាទអង្គរវត្ត ហើយ​កុំ​ភ្លេច​មក​កម្តៅ​សាច់ដុំ​នៅ​មុខ​​ឆាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) អោយ​សោះ ចាប់ពី​ម៉ោង ៤ ព្រលឹម មុន​ពេល​រត់​។ ដោយ​សហ​ការ

The post ចុះ​ឈ្មោះ​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៥​ហើយ​ឫ​នៅ? ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ក៏​ទៅ​ដែរ​! appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>