
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំគុស ស្រុកត្រាំកក់ ត្រូវបានលោកបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្រាំកក់ ជួយឧបត្ថម្ភស្រូវពូជអីុអ៊ែរ៦៦ចំនួន១០០បាវ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១២ ដើម្បីយកទៅបន្តពូជ ក្រោយពេលច្រូតកាត់ស្រូវរដូវវស្សារួច ។