Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

គន្លឹះ​ថែរក្សា​ស្បែក​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ស្បែក​ស្អាត​គ្មាន​មុន

$
0
0

Anyone can have beautiful skin. Try out these top 10 tips for acne-free, radiant skin.

អ្នក​ណា​ក៏​អាច​មាន​ស្បែក​ស្រស់​ស្អាត​បាន​ដែរ​។ សូម​សាកល្បង​នូវ​គន្លឹះ​ទាំង 10 ខាងក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត​គ្មាន​មុន​។

Skincare Tip 1: Stay away from heavy foundation or products that are oil-based to avoid acne flare-ups.

គន្លឹះ​ថែរក្សា​ស្បែក​ទី​១: ហាម​ប្រើប្រាស់​ផលិតផល​ណា​ដែល​មាន​ជាតិ​ប្រេង​ព្រោះ​វា​អាច​បណ្តាល​អោយ​កើត​មុន​បាន​។

Source: Cut Sheet Labels

Skincare Tip 2: Don’t pop your pimples! By doing this you only introduce more bacteria and damage otherwise healthy cells, which can lead to unnecessary scarring.

គន្លឹះ​ថែរក្សា​ស្បែក​ទី​២ ៖ វា​មិនល្អ​នោះ​ទេ​ក្នុង​ការ​ញេច​មុន ព្រោះ​វា​ធ្វើ​ឱ្យ​មាន​បាក់តេរី​កាន់តែ​ច្រើន និង​ខូចខាត​កោសិកា​ដែល​ល្អ​ហើយ​បង្ក​ជា​ស្លាកស្នាម​។

Source: Desi Akhbar

Skincare Tip 3: Drink water throughout the day to avoid dry skin, and to promote the flow of nutrients and vitamins to your skin.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៣ ៖ សូមកុំ​ភ្លេច​ញ៉ាំ​ទឹក​អោយ​បាន​ញឹកញាប់​ណា​ដើម្បី​ការពារ​កុំអោយ​ស្បែក​ស្ងួត​និង​ដើម្បី​ជំរុញ​លំហូរនៃ​សារធាតុចិញ្ចឹម​និង​វីតាមីន​ដល់​ស្បែក​របស់​អ្នក​។

Source: Healthline

Skincare Tip 4: Don’t be afraid to eat healthy fats. Foods like tuna, salmon, walnuts, olive oil, coconut oil and avocado moisturize your skin from the inside and give you that healthy inner glow.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៤ ៖ អ្នក​មិន​ត្រូវ​ខ្លាច​ក្នុង​ការ​ទទួលទាន​ខ្លាញ់​ណា​ដែល​ល្អ​សម្រាប់​សុខភាព​អ្នក​ទេ​។ អាហារ​ដូច​ជា ត្រី​ធូ​ណា​, សាល់​ម៉ុ​ន​, វ៉​ល​ណាត់​, ប្រេង​អូ​លីវ​, ប្រេងដូង​និង​ផ្លែ​បឺ​រ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​របស់អ្នក​ព្រមទាំង​ធ្វើ​អោយ​អ្នកមាន​សុខភាព​ល្អ​ទៀត​។

Source: Today

Skincare Tip 5: Hormones naturally present in milk react with your own hormones, which could trigger acne. Eat dairy in moderation especially if you have acne-prone skin!

គន្លឹះ​ថែរក្សា​ស្បែក​ទី​៥ ៖ អ័រម៉ូន​ដែល​នៅ​ក្នុង​ទឹកដោះគោ​អាច​មាន​ប្រតិកម្ម​ជាមួយ​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​របស់​យើងដែល​អាច​ធ្វើ​អោយ​យើង​កើត​មុន​។ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ ប្រសិនបើ​ស្បែក​របស់​អ្នក​ងាយ​កើត​មុន​។

Source: Medical News Today

Skincare Tip 6: Skipping your moisturizer to keep your skin dry will only encourage oil-production, which could make your acne worse.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៦៖ ការ​មិន​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​អាច​ធ្វើ​អោយ​ស្បែក​ស្ងួត​ដែល​អាច​បង្កើត​ខ្លាញ់​កាន់តែ​ច្រើនដែល​ធ្វើ​អោយ​មុន​របស់​អ្នក​កាន់តែ​រាលដាល​។

Source: Beauty RX

Skincare Tip 7: Alcohol in your skincare products tends to dry skin out, which strips off the natural oil layer that protects your skin from bad bacteria and from outside factors that cause aging.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៧ ៖ ជាតិ​អាល់កុល​ដែល​មាននៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​អាច​ធ្វើ​អោយ​ស្បែក​អ្នក​ស្ងួតដែល​អាច​ធ្វើ​អោយ​បាត់បង់​ស្រទាប់​ខ្លាញ់​ធម្មជាតិ​ដែល​ការពារ​ស្បែក​ពី​បាក់តេរី​អាក្រក់ និង​កត្តា​ផ្សេង​ៗ​ដែល​ធ្វើ​អោយ​ឆាប់​ចាស់​។

Source: Barbie in the Lab

Skincare Tip 8: Remove your makeup before bed. Leaving makeup and dirt on skin doesn’t just clog pores; it can cause excessive dryness and even skin dandruff.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៨ ៖ ជូត​សម្អាត​គ្រឿងសម្អាង​ចេញពី​មុខ​របស់​អ្នក​មុន​ពេល​ចូល​គេង​។ ការ​មិន​សម្អាត​គ្រឿងសម្អាង និង​ធូលី​នៅ​លើ​មុខ​របស់​អ្នក​អាច​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​ញើស និង​អាច​បណ្តាល​ឱ្យ​ស្បែក​មុខស្ងួត​ហួស​ទៀត​ផង​។

Source: Life Martini

Skincare Tip 9: Clean your makeup brushes because they contain dirt and bacteria which can cause breakouts.

គន្លឹះ​ថែរក្សា​ស្បែក​ទី​៩ ៖ លាង​សម្អាត​ជក់​ផាត់មុខ​របស់​អ្នក​ព្រោះវា​មាន​ធូលី​ដី និង​បាក់តេរី​ដែល​អាច​បណ្តាល​ឱ្យ​មានការ​កើត​មុន​។

Source: Docolor

Skincare Tip 10: Be patient with your skincare treatment – your skin will not just change overnight.

គន្លឹះ​ថែរក្សា​ស្បែក​ទី​១០៖ សូម​អត់ធ្មត់​ជាមួយ​ការ​ព្យាបាល​ស្បែក​របស់​អ្នក ព្រោះ​ស្បែក​របស់​អ្នក​មិន​អាច​ក្លាយជា​ស្រស់​ស្អាត​ក្នុង​រយៈពេល​មួយ​យប់​នោះ​ទេ​។

Source: Stylecaster

Did you learn something new today and are you interested in finding out more​? For weekly information about hormonal acne and the benefits of using the pill for treatment, Like and Follow us on Facebook at Women Health Cambodia.

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ​ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ? សម្រាប់​ព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​អំពី​មុន​កើត​ពី​អ័រម៉ូន​និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​សំរាប់​ការ​ព្យាបាល​, សូម Like និង Follow យើង​តាម Facebook នៅ Women Health Cambodia ។ ដោយ​សហ​ការ

The post គន្លឹះ​ថែរក្សា​ស្បែក​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ស្បែក​ស្អាត​គ្មាន​មុន appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>