Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បង្ហាញ​ពី​ហានិភ័យ និង​មូលហេតុ​នៃ​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល

$
0
0

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ដល់​និស្សិត​ពេទ្យ និង​អ្នកជំងឺ​ដែល​ប្រឈម​នឹង​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​មានការ​ចូលរួម​បង្ហាញ​ពី​វេជ្ជបណ្ឌិត​ជំនាញ​មក​ទីក្រុង​បាងកក និង​វេជ្ជបណ្ឌិត​ប្រចាំ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ។ ​សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ។


លោកស្រី​វេជ្ជបណ្ឌិត ហុ​ក តុលា ឯកទេស​ប្រព័ន្ធប្រសាទ​ប្រចាំ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល​ជា​ជំងឺ​គ្រោះថ្នាក់​ខ្លាំង និង​ត្រូវការ​សង្គ្រោះ​បន្ទាន់​ដែល​វា​មាន​រយៈពេល​ខ្លី​បំផុត​សម្រាប់​សង្គ្រោះ​អ្នកជំងឺ ហើយ​បើសិនជា​ជួយ​សង្គ្រោះ​មិន​ទាន់​ទេ​អ្នកជំងឺ​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ លោកស្រី​ថា «​បើសិនជា​អ្នកជំងឺ​មាន​រោគ​សញ្ញា​ស្ទះ​សរសៃឈាម​ខួរក្បាល​ភ្លាម គឺ​ត្រូវ​ទាក់ទង​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ ឬ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ហើយ​មាន​រយៈពេល​តែ​៤​ម៉ោង​កន្លះ​ប៉ុណ្ណោះ ដើម្បី​ជួយ​អ្នកជំងឺ​ដោយ​ប្រើ​ថ្នាំ​រំលាយកំនកឈាម​» ។


លោកស្រី​បន្ត​ថា រោគ​សញ្ញា​នៃ​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល​មាន​បី​ធំ​ៗ​ដែល​គួរ​យល់​ដឹង​ដូច​ជា​អ្នកជំងឺ​វៀច​មាត់ ធ្លាក់​មុខ​មួយ​ចំហៀង ទន់​ដៃ​កាន់​អ្វី​លែង​ជាប់ និង​ការ​និយាយ​ស្តី​ប្លែក​ៗ និយាយ​មិន​ច្បាស់​ជាដើម ។ កត្តា​ដែល​កើត​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​បណ្ដាល​មក​ពី​លើសឈាម ទឹកនោមផ្អែម លើស​ខ្លាញ់ ធាត់​ពេក ពិសា​បារី​ជាដើម ហើយ​ដើម្បី​បញ្ឈប់​ឬ​ក៏​ការពារ​ជំងឺ​នេះ​បាន​មនុស្ស​ទូទៅ​គួរតែ​ព្យាយាម​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់ គ្រប់គ្រង​របប​អាហារ​ប្រចាំ​ថ្ងៃ​អោយ​បាន​ល្អ និង​រក្សា​ទម្ងន់​អោយ​បាន
ល្អជា​ដើម ។


លោក​វេជ្ជបណ្ឌិត អាសា​វី​ន ចម​ជី​ត អ្នកជំនាញ​ឯកទេស​ប្រព័ន្ធប្រសាទ​មក​ពី​ប្រទេស​ថៃ​ក៏​បានអោយ​ដឹង​ដែរ​ថា ដើម្បី​ការពារ​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល​អ្នកជំងឺ ឬ​មនុស្ស​ទូទៅ​គួរ​ហាត់ប្រាណ​អោយ​បាន​ទៀត​ទាត់​យ៉ាង​ហោច​ណាស់​៤​ដង​ក្នុង​មួ​យស​ប្ដា​ហ៍ និង​២០ ឬ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ។ ម្យ៉ាងទៀតការ​បរិភោគ​អាហារ​ដែល​ត្រឹមត្រូវ​ក៏​ជា​កត្តា​ការពារ និង​ទប់ស្កាត់​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល បាន​មួយ​ចំណែក​ដែរ ។

លោក​បន្ត​ថា ការ​ពិនិត្យ​សុខភាព​ជា​ទៀត​ទាត់​ក៏​ជា​កត្តា​សំខាន់​ណាស់ ដើម្បី​ការពារ​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ផ្សេង​ៗ​ទៀត ហើយ​ការ​ពិនិត្យ​សុខភាព​នេះ​ដែរ​បើសិនជា​រក​ឃើញ​មាន​ជំងឺ​អ្វី​នោះ យើង​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា និង​មិន​ត្រូវ​ទុក​អោយ​ជំងឺ​នោះ​កាន់តែ​រាលដាល​ឡើយ ។ លោក​ថា​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ក៏​មាន​ឯកទេស​ខាង​ទប់ស្កាត់​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​ដែរ ដូចនេះ​អ្នកជំងឺ និង​មនុស្ស​ទូទៅ​គួរតែ​ជ្រើសរើស​មន្ទីរពេទ្យ​ណា​ដែល​មាន​ឯកទេស​ត្រឹមត្រូវ​សម្រាប់​ព្យាបាល​ជំងឺ ។

ចំណែក​លោក​វេជ្ជបណ្ឌិត សា​រ៉ុ​ន ចូ​ទី​កាស​ធី​រ៉ា ឯកទេស​វះកាត់ប្រព័ន្ធប្រសាទបានអោយ​ដឹង​ថា ជំងឺ​នេះ​អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​មិនមែន​តែ​មនុស្ស​ចាស់​នោះ​ទេ ហើយ​បញ្ហា​សំខាន់​សម្រាប់​ព្យាបាល​ជំងឺ​នេះ គឺ​ពេលវេលា បើសិនជា​បញ្ជូន​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​មិន​ទាន់​ពេលវេលា​នោះ​ទេ ក្រុម​គ្រូពេទ្យ​ពិតជា​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ព្រោះ​ក្រុម​គ្រូពេទ្យ​មិនមែន​ជា​ព្រះ​នោះ​ទេ គឺ​ត្រូវការ​ពេលវេលា និង​ការងារ​ជា​ក្រុម ដើម្បី​ព្យាបាល​អោយ​មាន​ប្រសិទ្ធភាព ៕

The post មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បង្ហាញ​ពី​ហានិភ័យ និង​មូលហេតុ​នៃ​ជំងឺ​ស្ទះ និង​ដាច់​សរសៃឈាម​ខួរក្បាល appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>