Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

មានកម្ម​វិធីចែក​ប្រហុក​ជាង​១​ពាន់​គ្រួសារ​…!

$
0
0

​ខេត្តព្រៃវែង ៖ ក្នុង​រដូវត្រីប្រហុកមក​ដល់ បាន​​ឃើញសកម្មភាព​របស់​ក្រុមការងារឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ​កាលពី​ព្រឹកថ្ងៃទី២១ ធ្នូ ដែលមានលោក ឡុង ស្រេង ជាប្រធាន​​ នាំយកនូវប្រហុកត្រីកំផ្លៀញ​ ទៅចែកជូនប្រជាពលរដ្ឋក្នុងឃុំទាំងមូល​ចំនួន១​.៣៧២គ្រួសារ ។

​បើតាមការជូនដំណឹងរបស់លោកឡុង ស្រេង បានឱ្យដឹងជាមុន​ថា នៅ​ថ្ងៃទី២១ ២២ និង​២៣ ធ្នូ គឺ​ក្រុម​
ការ​ងារឃុំត្នោត​បានត្រៀមរួចរាល់ហើយនូវប្រហុកត្រីកំផ្លៀញ​រាប់រយគីឡូក្រាម សម្រាប់យក​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននោះ ក្នុង១គ្រួសារត្រីបានចំនួន៤គីឡូក្រាម ដែលចំនួននេះ​លើស​ពី​ឆ្នាំមុន ។

ប៉ុន្តែជាបឋម សូមឱ្យពូមីង និងបងប្អូន កូនក្មួយជួយច្រកប្រហុកចូលកំប៉ុងសិន ដើម្បីជាភាពងាយស្រួល​ដល់ប្រជា​ពលរដ្ឋទទួល​យក ។ លោក ឡុង ស្រេង បញ្ជាក់ទៀតថា ប្រហុកត្រីកំផ្លៀញ ដែលលោក​យក​ទៅចែក​ជូន​ប្រជាពលរដ្ឋនៅឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនេះ ​។

The post មានកម្ម​វិធីចែក​ប្រហុក​ជាង​១​ពាន់​គ្រួសារ​…! appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>