រាជធានីភ្នំពេញ ៖ គ្រាន់តែថ្ងៃបើកឆាកសោះ ពិព័រណ៍អាហារបែប BBQ នៅក្រោយអគារសាលាក្រុង កោះពេជ្រ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដែលបានអញ្ជើញទៅញុំអាហារបែប BBQ នៅថ្ងៃដំបូង រហូតម្ចាស់ហាងនីមួយៗខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពិតជាលក់ដាច់ហួសពីការរំពឹងទុកមែន។
អ្នកគាំទ្រមកចូលរួមភ្លូកទឹកភ្លូកដី ក្នុងលក្ខណៈជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ បានមកចូលរួមភ្លក់សាច់អាំងបែប BBQ ចម្រុះ និងគ្រប់រសជាតិ ហើយអ្វីដែលបំភ្លេចមិនបាន និងជួយឱ្យសាច់អាំងកាន់តែមានឱជារសឆ្ងាញ់ពិសានោះ គឺបានញ៉ាំជាមួយ កូកា-កូឡា ត្រជាក់ៗនឹងតែម្តង។
មិនត្រឹមតែចូលរួមញ៉ាំអាហារ ជាមួយកូកា-កូឡា ប៉ុណ្ណោះទេ ឆ្លៀតឱកាសដ៏ពិសេសនោះ ពួកគេបានចូលរួមលេងល្បែងកម្សាន្ត ថតរូបជាមួយផ្ទាំងរូបភាពស្អាតៗ គូរគំនូរលើមុខប្លែកៗជាដើម ដែលមាននៅក្នុងពិព័រណ៍ទៀតផង។ ឃើញទេ មកតែមួយកន្លែងបានកម្សាន្តឡើងច្រើនមុខ រកឯណាមាន កម្មវិធីចុងឆ្នាំដ៏ល្អបែបនេះនោះ។
សម្រាប់អ្នកមិនបានចូលរួមថ្ងៃដំបូង កុំតូចចិត្ត ត្បិតអីពិព័រណ៍នេះនៅមួយថ្ងៃទៀតតើ អាចចូលរួមនៅថ្ងៃនេះបាន។ កុំឱ្យចាញ់ចិត្តអ្នកដែលបានចូលរួមថ្ងៃម្សិលម៉ិញនេះ ទាំងអស់គ្នាកុំភ្លេចទៅគាំទ្រពិព័រណ៍នៅថ្ងៃនេះមួយថ្ងៃទៀតណា ។ អូរភ្លេច! កុំភ្លេចចូលម្តងឱ្យបាន៥នាក់ នោះនឹងទទួលបាន កូកា-កូឡា ១កំប៉ុង Free Free៕ ដោយសហការ
The post ត្រឹមតែថ្ងៃដំបូងសោះ អ្នកគាំទ្រមកចូលរួមភ្លូកទឹកភ្លូកដី ភ្លក់រសជាតិសាច់អាំង លក់ដាច់គ្មានសល់! appeared first on Koh Santepheap Daily.