![[Enter Caption]](http://t300.kspg.co/2012/12/b7a1ef16-ef59-4772-ba7c-4d8b46931c22.jpg)
អ៊ែស្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីផលិតផលថ្មីចំនួន២ម៉ូដែលទៀត គឺ Nokia Asha 205 និង Nokia 206 ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍អីុនធើរណេតដ៏អស្ចារ្យ ក្នុងតម្លៃទាបសមរម្យ ។ ទូរស័ព្ទម៉ូដែលនីមួយៗខាងលើមានផ្តល់ជូនទាំងស៊ីមមួយ ទាំងស៊ីមពីរ និងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់បណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។ វាមានរូបរាងស្រស់ស្អាត និងថ្មកាន់ភ្លើងបានយូរ ។