Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

បុរស​ជា​កសិករ​ម្នាក់​ទៀត​ហើយនៅ​ខេត្តពោធិ៍សាត់ មានសំណាង​បាន​ឈ្នះ​រង្វាន់​70​លាន​រៀល

$
0
0

​ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ជា​កសិករ​ម្នាក់​ទៀត​ហើយ ដែល​មានឈ្មោះ ជួន ហៀ​ត អាយុ 30 ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន បុរស​រូប​នេះ​បានឱ្យ​ដឹង​ថា កាលពី​ស​ប្ដា​ហ៍​​កន្លង​ទៅ ​បន្ទាប់​ពី​ប្រពន្ធ​សម្រាលកូន​បាន 2​ថ្ងៃ និង​ទំនេរ​ពី​ធ្វើស្រែ​ផង​នោះ លោក​បាន​ទៅ​ស៊ីឈ្នួល​ដឹក​កូន​ឈើ​នៅ​ភូមិ​ចម្រើន​ផល ក្រុង​ពោធិ៍សាត់ ហើយ​ហត់​អស់កម្លាំង ក៏​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​70​លាន​រៀល​នៅ​នឹង​ក្រវិល​​កំប៉ុង​តែ​ម្ដង​។

ភ្លាម​នោះ លោក​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង ហើយ​ក៏​យក​ទៅ​បង្ហាញ​អ្នកលក់ និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​លើ​ក្រវិល​កំប៉ុង​ស្រាប់​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយ​ចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយ​ចំណែក​ទៀត​ទៅ​ទិញ​ដីស្រែ​បន្ថែម និង​បង្កើត​មុខរបរ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត់ ។ ជា​ចុង​ក្រោយ​​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុម​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូត​ដល់ 70​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​50 រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​50​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ ។

អ្នក​ទទួលទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យ​គេ​ត្រូវ​រង្វាន់​ធំ​នឹង​មានសំណាង​បាន​ទទួល​រង្វាន់​7​លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅ​ពេល​ក្រុមការងារ​ចុះ​ទៅ​ឃើញ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​70​ម៉ឺន​រៀល ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕

The post បុរស​ជា​កសិករ​ម្នាក់​ទៀត​ហើយនៅ​ខេត្តពោធិ៍សាត់ មានសំណាង​បាន​ឈ្នះ​រង្វាន់​70​លាន​រៀល appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>