Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

ផលវិបាក និងដំណោះស្រាយនៃការខ្វះជាតិទឹកកំឡុងពេលមានផ្ទៃពោះ !

$
0
0

តាមការចុះផ្សាយរបស់គេហទំព័រ American Pregnancy Association ដែលផ្អែកលើការសិក្សារបស់ MayoClinic បានឱ្យដឹងថា ការខ្វះជាតិទឹកក្នុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ រួមមាន ភាពមិនប្រក្រតីទៅលើខួរក្បាលទារក ទឹកភ្លោះតិច ទឹកដោះផលិតមិនគ្រប់គ្រាន់ ហើយអាចធ្វើឱ្យមានការសម្រាលកូនមិនគ្រប់ខែទៀតផង ។ ហានិភ័យទាំងនេះអាចនាំឱ្យមានពិការភាពពីកំណើត ដោយសារតែកង្វះទឹក និងការផ្គត់ផ្គង់អាហារូបត្ថម្ភសម្រាប់កូនអ្នក ។

ការខ្វះជាតិទឹក គឺជាផលវិបាកកើតឡើងនៅពេលរាងកាយរបស់អ្នកបាត់បង់ទឹកលឿនជាងការទទួលទានទឹកចូលក្នុងរាងកាយ ។ នៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវការទឹកច្រើនជាងមនុស្សធម្មតាយ៉ាងហោចណាស់ ៨-១២កែវក្នុងមួយថ្ងៃ ។ ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសុខភាពរបស់កូនអ្នក ដូចជាការជួយបង្កើតសុកដែលមានសុខភាពល្អសម្រាប់កូនបឺតយកសារធាតុចិញ្ចឹមពីម្តាយ ។ ទឹកក៏មានតួនាទីក្នុងការជួយបង្កើតជាថង់ទឹកភ្លោះ នៅពេលមានផ្ទៃពោះផងដែរ ។ ដូច្នេះវាចាំបាច់ណាស់ក្នុងការចៀសវាងការខ្វះជាតិទឹកក្នុងពេលមានផ្ទៃពោះ ។

សញ្ញាទូទៅមួយនៃការខ្វះជាតិទឹកលើស្រ្តីមានផ្ទៃពោះ គឺអ្នកមានអារម្មណ៍ក្តៅខ្លួនខ្លាំង ។ សញ្ញាមួយទៀតនោះ គឺទឹកនោមរបស់អ្នកឡើងពណ៌លឿងចាស់ ឬ លឿងក្រម៉ៅ ។ ការផ្តល់ទឹកគ្រប់គ្រាន់ទៅឱ្យសារពាង្គកាយនឹងជួយអ្នកក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់អ្នក ។

វិធីដើម្បីការពារពីកង្វះជាតិទឹក គឺចៀសវាងសកម្មភាពដែលអាចបណ្តាលឱ្យឡើងកំដៅខ្លាំងដូចជាការហាត់ប្រាណខ្លាំង ឬចំណាយពេលច្រើនក្នុងបរិយាកាសក្តៅ ។ ការធ្វើលំហាត់ប្រាណត្រូវបានគេចាត់ទុកថា មានសុខភាពល្អសម្រាប់ម្តាយ ប៉ុន្តែការធ្វើលំហាត់ប្រាណខ្លាំង និងកង្វះការទទួលទានទឹកអាចបណ្តាលឱ្យខ្វះជាតិទឹក ។ ការចៀសវាងទទួលទានអាហារ ឬ ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន គឺជាវីធីល្អ ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអ្នកបត់ជើងតូចច្រើនជាងធម្មតា។ ដូច្នេះវានាំឱ្យមានការថយចុះជាតិទឹកក្នុងសារពាង្គកាយ ។

អ្វីដែលសំខាន់បំផុតនោះគឺ អ្នកគួរតែទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដោយទទួលទានទឹកស្អាតគុណភាពខ្ពស់ឱ្យបាន ២លីត្រកន្លះក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកបំបៅដោះកូនក្រោយសម្រាលបុត្រទៀតនោះ គឺត្រូវទទួលទានឱ្យបានយ៉ាងតិច ៣លីត្រក្នុងមួយថ្ងៃ ។
ទឹកពិសាវីតាល់ ជាជម្រើសដ៏ប្រសើរ វីតាល់ ជាទឹកពិសាដែលមានគុណភាពល្អ ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធ និងសម្លាប់មេរោគត្រឹមត្រូវ ១២ដំណាក់កាល ។ វីតាល់ ទទួលស្គាល់ដោយស្ថាប័នវាយតម្លៃគុណភាពនៃចក្រភពអង់គ្លេស ។ វីតាល់ ជាជម្រើសដ៏មានសុវត្ថិភាព និងល្អបំផុតសម្រាប់បំពេញជាតិទឹកប្រចាំថ្ងៃ ៕ ដោយសហការ


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>