Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

តោះ ! មកមើល ឡេបថប់ បំពាក់ CPU ជំនាន់ទី ១១ ចុងក្រោយបង្អស់ដែលក្រុមហ៊ុន ASUS នាំចូលមកប្រទេសកម្ពុជា

$
0
0

រាជធានីភ្នំពេញ ៖ ឡេបថប់ របស់ ASUS ថ្មីៗនេះត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី សម្រាប់ឡេបថប់ដែលស្តើង ស្រាល និងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយនៃការច្នៃប្រឌិត និងកម្សាន្ត ។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង គម្រោងរបស់ Intel Evo ធ្វើអោយការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើអោយល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត ។ ឡេបថប់ ដែលបានបំពាក់ CPU Intel Core 11th Gen (Tiger Lake) ទាំងនោះរួមមាន ៖
ASUS ZenBook Flip S (UX371)

កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលទទួលបានគម្រោង Intel Evo platform design ដែលជាគម្រោងពិសេសរបស់ Intel ប្រើសម្រាប់ តែ ឡេបថប់ ដែលមានសមត្ថភាពខ្លាំង និងរាងស្តើងតែប៉ុណ្ណោះ ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លួនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និងទម្ងន់ 1.2kg ។ អេក្រង់ touch screen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់ ។

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និងអាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16 Gbនិង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ ។

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360° ។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen ។

ASUS ZenBook S (UX393)

ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ 13.3 អ៊ីង មានកំរាស់ 15.7mm និងទម្ងន់ 1.35kg និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍ ។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និងធ្វើអោយអ្នកមានអារម្មណ៍ធំល្មមងាយស្រួលមើល ។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង ។

ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយ នឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃ និង 1TB PCIe 3.0 x4 M.4 SSD ។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។

ASUS ZenBook 14 (UX425)

Zenbook 14 (UX425) គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និងស្តើងជាងជំនាន់មុនៗ ។ Zenbook 13 មានទម្ងន់ត្រឹមតែ 1.13Kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader ។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃឡេបថប់ ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ ។ អ្នកប្រើប្រាស់នឹងទទួលបាន បទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និងការប្រើប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ប្រផេះ(Pine Grey) និងពណ៌ស បែកស្វាយ Lilac Mist ។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី 11 មានរ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6(802.11ax) ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ ។

ASUS VivoBook S14/S15 (S433/S533)

Vivobook S14 (S433), និង S15(S533) ជាប្រភេទឡេបថប់ 14/15 អ៊ីងផ្តល់ជូននូវភាពល្អឥតខ្ចោះនៃលក្ខណៈ និងកម្លាំង ដែលបំពាក់ជាមួយរូបរាងដ៏លេចធ្លោរ ។ ឡេបថប់ Vivobook S បានរចនាជាមួននឹង Diamond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ និងផ្ទៃឆ្នូតរលោង មានជម្រើសពណ៌ជាច្រើនដែលអ្នកអាចជ្រើសរើសទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក ។ អ្វីដែលពិសេសនោះគឺ ការរចនាពណ៌នៅលើ Enter Key ដែលមិនមានពីមុនមក និងមានភាពស្រស់ស្អាត ។ Vivobook S ថ្មីនេះបានបំពាក់ជាមួយ នឹង CPU Intel Core i7 ជំនាន់ទី11 ជាមួយនឹង ក្រាហ្វិក Intel Iris Xe និងក្រាហ្វិចដាច់ Nvidia MX350, មានរ៉េម 8GB, 512G PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែលជូននូវល្បឿនលឿន ក៏ដូចជាការផ្តល់ជូននូវរន្ធដោតដែលសាកសមក្នុងការប្រើប្រាស់ផងដែរ ។

ASUS VivoBook 14/15 (K413/K513)

Vivobook 14/15 ជាឡេបថប់ចម្រុះពណ៌ដែលបង្កើតឡើងសម្រាប់តម្រូវការ និងការកម្សាន្ត ។ ឡេបថប់ K413/K513 ជាម៉ូដែលដែលមានតួជាលោហៈ មានជម្រើសពណ៌ដូចជាពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black)។ រីឯ ម៉ូដែល K413 និង K513 ត្រូវបានរចនាគម្របពីដែក ដែលមានពណ៌ ទឺកមាស (Hearty Gold) ពណ៌ខ្មៅ (Indie Black) និងពណ៌ទឹកប្រាក់ (Transparent Silver) ។ ការបំពាក់ជាមួយនឹង CPU Intel Corei5 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe និងក្រាហ្វិចដាច់ Nvidia MX330, រ៉េម 8GB, Wifi6, និងសមត្ថភាពរបស់ 512G PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូនដល់អ្នកប្រើប្រាសើនូវបទពិសោធន៏ប្រើប្រាស់ដ៏អស្ចារ្យ ។ ASUS NumberPad 2.0 របស់ Vivobook 14 បានធ្វើអោយការងារគណនារបស់អ្នកកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព, ការរចនាពណ៌នៅលើ Enterkey, ក៏ដូចជាការបំពាក់នូវ Dual-storage នៅលើ Vivobook 15 ដែលធ្វើអោយល្បឿនដំណើរការនៃ SSD និង HDD កាន់តែលឿន ៕ ដោយសហការ


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>