រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៏អាស៊ី ហៅកាត់ថា ADB បានបង្ហាញការព្យាករណ៍ជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះដល់ទៅ-៤%នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែ វិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។រដ្ឋាភិបាលកម្ពុជាធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសខ្លួន នឹងធ្លាក់ចុះមក-១.៩%។ ចំណែក ធនាគារពិភពលោកបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ ក្នុងឆ្នាំ២០២០នេះ។

លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ប្រចាំនៅប្រទេស កម្ពុជាបាននិយាយនៅពេលចេញរបាយការណ៍កាលពីថ្ងៃទី១០ ធ្នូថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់-៤.០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះឡើងវិញក្នុងរង្វង់៥.៤ ភាគរយនៅឆ្នាំ ២០២១។

ក្រៅពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលខ្លួន មូលនិធិរូបិយវត្ថុអន្តរជាតិIMF ក៍ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥% ដែលដោយសារការរាតត្បាតជំងឺកូវីដ១៩នេះ៕