
រាជធានីភ្នំពេញ ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកថវិកាចំនួន៧.៦២០ដុល្លារ និង៨.៥៤០.០០០រៀលជូនលោកវង សូត រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការ ក្រសួងកាលពីថ្ងៃទី២៦ ធ្នូ កន្លងមកនេះ ដើម្បីចូលរួមកសាងវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាទីតាំងប្រវត្តិសាស្ត្រនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលកាលនោះមានឈ្មោះថារណសិរ្សសាមគ្គីសង្គ្រោះជាតិ