
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ហាង Ktop ដែលធ្លាប់តែបម្រើសេវាកម្មបញ្ចូលកម្មវិធី Game ចម្រៀង ខ្សែភាពយន្ត, អ៊ុតទូរស័ព្ទ, កុំព្យូទ័រ ឬក៏ជួសជុលទូរស័ព្ទដោះលេខកូដជាដើម ពេលនេះបានបើកសម្ពោធនៅសមិទ្ធផលដ៏ធំមួយ គឺហាង Ktop Store នៅក្នុងផ្សារទំនើបសូរិយាជាន់ទី៤ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលធ្លាប់តែគាំទ្រនៅសេវាកម្មរបស់ Ktop ។