
ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី២៩ ធ្នូនៅមណ្ឌលកុមារកំព្រាខេត្ត មានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយដល់កុមារកំព្រាចំនួន៥៣នាក់ដែលរស់នៅក្នុងមណ្ឌល ពីធនាគារកម្ពុជាសាធារណៈសាខាក្រុងបាវិតដែលរួមមាន អង្ករ១០០គីឡូក្រាម មី២កេស និងត្រីខកំប៉ុង២យួរ ។ ដោយឡែក សម្រាប់កុមារម្នាក់ៗទទួលបានកញ្ចប់ម្នាក់មួយដែលក្នុងនោះមានសម្ភារសិក្សា និងកន្សែងពោះគោ ។