
ក្រុមហ៊ុនខេ (ខេមបូឌា)បានធ្វើការតាំងបង្ហាញជាផ្លូវការនូវរថយន្តភីកអាប់ ISUZU D-MAX ម៉ូដែល ២០១៣ នៅទីធ្លាមុខអគារតាំងបង្ហាញរបស់ក្រុមហ៊ុនផ្ទាល់ ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ការតាំងបង្ហាញនេះ ត្រូវបានធ្វើឡើងចំនួន៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ មករា ២០១៣ ហើយបើកជូនអតិថិជន និងសាធារណជនទាំងអស់អាចអញ្ជើញទស្សនាបាន