
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២០ មករា លោកបណ្ឌិតហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តតេជោសែនមានចំនួន៤៥រូប ដែលមានលោកឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ជាប្រធានក្រុមគ្រូពេទ្យ បានចុះជួួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន៨០០នាក់ដែលមកពីឃុំចំនួន៤គឺ ឃុំ មេសរជ្រៃ ឃុំដងក្ដារ ឃុំអូរម្លូ ឃុំសូភាស ។