
រាជធានីភ្នំពេញ ៖ ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវជុំ សាមីន កែប ជុតិមា ជាប្រធានបានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់សមាជិកបណ្តានារីនៅថ្នាក់ភូមិ សង្កាត់ និងប្រជាពលរដ្ឋក្រីក្រចំនួន៣១៥គ្រួសារ ដែលកំពុងរស់នៅក្នុងសង្កាត់កោះដាច់ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។