
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការចំនួន៥៨៨គ្រួសារមកពីឃុំចំនួន១១ក្នុងស្រុកក្រគរ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី១៨ មីនា ២០១៣ កន្លងមកនេះ ។ ពិធីចែកអំណោយបានធ្វើឡើងនៅក្នុងបរិវេណចម្ការស្វាយស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ក្រោមអធិបតីភាពលោកជំទាវឃួន