
ខេត្តព្រះសីហនុ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគជាច្រើនមុខត្រូវបានលោកឧត្តមសេនីយ៍ទោ ទៀ សុខា នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារ នៅចំណុចចំរាំង ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវនាព្រឹកថ្ងៃទី២៤ មីនា ២០១៣។ តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខសន្តិសុខជាតិលំហសមុទ្រ