
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា កាលពីរសៀលថ្ងៃទី២៨ មីនា ២០១៣ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះចំនួន១០គ្រួសារ មានផ្ទុកមេរោគអេដស៍និងពិការ រស់នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។