
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ តុលា គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋក្រីក្រពិការភ្នែក និងផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសាររស់នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។