
ខេត្តកំពង់ធំ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តក្រុម៧៩ នៅភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា នេះ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត ក្រុមការងារក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋជាច្រើន។