
ខេត្តកំពង់ចាម ៖ លោកបណ្ឌិតហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ជាមេបញ្ជាការរងកងទ័ពជើងគោកនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។