
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ឧសភា ២០១៣ កន្លងទៅ ក្រុមហ៊ុនលីអូបៀរបានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី៣ជូនដល់អតិថិជនរបស់ខ្លួនដែលមានសំណាងឈ្នះរង្វាន់ពីគំរបដប និងក្រវិលកំប៉ុង ។ ដើម្បីធ្វើជាសក្ខីភាពក្នុងកម្មវិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងបុគ្គលិក អតិថិជន អាជីវករ និងតំណាងសារព័ត៌មានយ៉ាងច្រើនកុះករ។