
រាជធានីភ្នំពេញ ៖ ធនាគារ ANZ Royal បានប្រកាសថ្ងៃនេះអំពីកំណែទម្រង់ជួសជុលសាខាអូឡាំពិកដើម្បីពង្រីកទីធ្លាបន្ថែមកន្លែងបម្រើសេវាកម្ម និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី សម្រាប់ពង្រឹងបទពិសោធន៍ធនាគារជូនដល់អតិថិជនរបស់ខ្លួន ។ការជួសជុលកែទម្រង់នេះនឹងមានការពង្រីកបន្ថែមទំហំនៃសាខា៣០ភាគរយ ដែលនឹងផ្តល់នូវទីធ្លាចំណតរថយន្តធំជាងទូលាយជាងមុន ។