Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

JCI សាខា​ចតុមុខ ៖ «​ដើមឈើ​គ្រប់​ៗ​ដើម សុទ្ធតែ​សំខាន់​»

$
0
0

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​កិច្ច​ខំប្រឹង​ប្រែង​​ដើម្បី​បញ្ជ្រាប ​និង​លើកកម្ពស់​ការ​យល់​ដឹង​ពី​ធម្មជាតិបៃតង សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) កម្ពុជា​សាខា​ចតុមុខ ដែល​ទទួល​បានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ និង​សាលាក្រុង និង​រួម​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) បាន​រៀបចំ​យុទ្ធនាការ​មួយ​មានឈ្មោះ​ថា «​តោះ​យើង​នាំ​គ្នា​ដាំ​ដើមឈើ​» ឬ «Let’s Plant 2017» សម្រាប់​ដំណាក់កាល​ទី ២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៣ ដល់ ២៧ ខែតុលា​នេះ​។

កម្មវិធី​នេះ​នឹង​រៀបចំ​នៅ​តំបន់​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី ទីកន្លែង​ដែល​អ្នកចូលរួម​របស់​យើង​អាច​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បោះជំរុំ​នៅ​ក្នុង​ព្រៃ​ពិតប្រាកដ​ក្នុង​ប្រទេស​កម្ពុជា​ ព្រមទាំង​បង្កើន​ការ​ស្រលាញ់ និង​យល់​ដឹង​ពី​បរិស្ថាន​ធម្មជាតិ ការ​យល់​ដឹង​បន្ថែម​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ការ​ប្រាស្រ័យ​ការងារ​ជា​ក្រុម​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ​កូន​ឈើ​ប្រមាណ ៥០.០០០​ដើម ដែល​ជា​ឈើ​ហូប​ផ្លែ ​និង​ឈើប្រណីត​ដែល​ប្រឈម​ការ​បាត់បង់ និង​ត្រូវ​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​តំបន់​កែរ​សីមា ​ការ​ដាំ​ដុះ​ក្នុងភូមិ​ និង​ព្រៃ​ជុំវិញ​មូលដ្ឋាន​រស់នៅ​របស់​ពួក​គាត់ ក្រោម​ការ​គាំទ្រ​ពិនិត្យ​តាមដាន​របស់​គម្រោង​រហូត​អាច​ជឿជាក់​ថា​ ដើមឈើ​ទាំងនោះ​រស់រាន​ និង​លូតលាស់​ល្អ​។ ស្រប​ពេល​នឹង​ការ​រួមចំណែក​សហការ​ពី​ប្រជា​ជន​មូលដ្ឋាន គម្រោង​នេះ​និង​ជួយ​សម្រួល​ដល់​ពួក​គាត់​វិញ​ តាម​រយៈ​ការ​ស្តារ ​និង​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នានា​ដែរ​ចាំបាច់ តាម​លទ្ធភាព​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​។

យោង​តាម​សម្មភាព​ដែរ ​រៀបរាប់​ខាងលើ គម្រោង​នេះ​និង​មិន​មាន​ភាព​ជោគជ័យ​ បើ​គ្មានដៃគូ​សហការ​យ៉ាង​ជិត​ស្និត ដូច​ជា​សាលា​រាជធានី ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន ក៏​ដូច​ជា​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) អាជ្ញាធរ​ពាក់​ព័​ន្ធ ជា​ពិសេស​ម្ចាស់​ឧ​ប​ត្តម្ភ​នានា ដែល​បាន​ជួយ​គាំទ្រ​ទាំង​ស្មារតី ថវិកា និង​សំភារៈ តួយ៉ាង​ដូច​ជា​ក្រុមហ៊ុន​តូ​យ៉ូ​តា​-​កម្ពុជា ដែលលោក​ជា​អ្នក​ឧ​ប​ត្ថ​ម្ភ​មួយ​ដែរ ​តែងតែ​ជួយ​គាំទ្រ​គម្រោង​​នេះ​តាំងពី​ដើម​មក​ដោយ​ក្ដី​សង្ឃឹម ​និង​អបអរ​សារ​ទរ អម​ដោយ​ក្ដី​រំពឹង​រាល់​កិច្ចសហការ​នា​ពេល​ខាង​មុន​ទៀត​។

យុទ្ធនាការ​ប្រចាំឆ្នាំ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុមុខ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​ព្រៃឈើ និង​ដើមឈើ ក្នុង​បុព្វហេតុ​ទប់ស្កាត់​បាតុភូត​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ឡើងក​ម្តៅ​នៅ​លើ​ភព​ផែនដី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យុទ្ធនាការ​នេះ​នឹង​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ យុវជន​ ព្រមទាំង​ក្រុមហ៊ុន​ឯកជន​នានា ចូលរួម​ចំណែក​បំពេញ​​កាតព្វកិច្ច និង​កិច្ច​ការងារ​អភិវឌ្ឍ​ជ្រុង​មួយ​នៃ​សង្គម​ជាតិ​ទាំងមូល ក្នុង​ន័យ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​។ នៅ​ក្នុងឆ្នាំនេះ​យុទ្ធនាការ​របស់​យើង​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ប្រធានបទ «Everyone Matters, Every Trees Matters» ដែល​ប្រធានបទ​នេះ​មាន​ន័យ​ថា «​មនុស្ស​គ្រប់​គ្នា​សំខាន់ ដើមឈើ​គ្រប់​ៗ​ដើម សុទ្ធតែ​សំខាន់​ដូច​គ្នា» មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏​ត្រូវ​តែ​ទទួលស្គាល់​ផង​ដែរ​ថា យើង​​មិន​អាច​រស់នៅ​ដោយ​គ្មាន​ដើមឈើ​បាន​ឡើយ តែ​ដើមឈើ​ពិតជា​អាចរ​ស់បាន ​ទោះ​គ្មាន​វត្តមាន​មនុស្ស​ក៏​ដោយ​។

សូម​បញ្ជាក់​ថា​ គម្រោង «​តោះ​យើង​នាំ​គ្នា​ដាំ​ដើមឈើ​» ឬ «Let’s Plant 2017» ដំណាក់កាល​ទី​១ បាន​ប្រព្រឹត្តិ​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ​គួរ​អោយ​កត់សម្គាល់​កាលពី​ថ្ងៃ​ទី ៣០ ខែកញ្ញា កន្លង​ទៅ​ ក្រោម​អធិបតីភាព​របស់​លោក សុ​យ សេ​រិ​ទ្ជ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ខៀវ បូ​រិ​ន  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ព្រមទាំង​អាជ្ញាធរ​មូល​ដ្ឋាន រួម​ជាមួយ​និង​ភ្ញៀវ​កិត្តិ​យស​ជា​តំណាង​ស្ថាប័ន ក្រុមហ៊ុន​នានា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជា​២០០​នាក់ ហើយ​បាន​ចែក​កូន​ឈើ​ប្រមាណ​ជាង ២.០០០​ដើម សម្រាប់​ដាំ​ដុះ​ក្នុង​គ្រឹះ​ស្ថាន​សិក្សា និង​វត្ត​អា​រ៉ា​ម្យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕

The post JCI សាខា​ចតុមុខ ៖ «​ដើមឈើ​គ្រប់​ៗ​ដើម សុទ្ធតែ​សំខាន់​» appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>