Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

ច្បាស់​ជា​កក្រើក​ញាក់សាច់​ហើយ​នៅ​បាត់ដំបង​ជាមួយ BOOSTRONG

$
0
0

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ថ្មី​ៗ​ច្បាស​ការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ផ្សា​ភូ​ពុ​យ ខេត្តបាត់ដំបង ថ្ងៃ​ទី ៩ និង​ទី​១០ កុម្ភៈ នឹង​មានការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប​លក្ខណៈ រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​ជា​ពិសេស​មួយ​សម្រាប់​អ្នក​ខេត្តបាត់ដំបង​ដែល​ការ​ប្រគំ​តន្ត្រី​នេះ​ឧបត្ថម្ភ​ធំ​ផ្ដាច់មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៉ូ​សស្ត្រ​ង BOOSTRONG Energy Drink ។

   

យើង​ឃើញ​ថា ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក នេះ​គឺ​ធ្លាប់តែ​ឃើញ​មាន​វត្ត​មាននៅ​តែ​តាម​បណ្ដា​ប្រទេស​ស៊ី​វី​ល័យ​និង​ហ៊ឺហា​តែ​ប៉ុណ្ណោះ ទើបតែ​ពេល​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង់ បាន​រៀបចំ​វា​ឡើង​ក្នុង​ប្រទេស​កម្ពុជា​យើង​មុនគេ ដើម្បី​ជា​កាដូ​សម្រាប់​ដើមឆ្នាំ​ថ្មី​2018 ដែល​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​មានឈ្មោះ​ថា BOOSTRONG ROCK ON FIRE TOUR CONCERT 2018 យ៉ាង​ពិសេស​សម្រាប់​អ្នក​ខេត្តបាត់ដំបង ។

ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ធ្វើ​ឡើង​តាម​បែប​លក្ខណៈ រ៉ក រ៉ក សុទ្ធសាធ ជាមួយនឹង​កំពូល​តារាចម្រៀង​ល្បី​ៗ​មក​បកស្រាយ​បទ រ៉ក រ៉ក លេង​ស្តាយ៍ រ៉ក រ៉ក លើ​ឆាក​តន្ត្រី រ៉ក ដ៏​ធំ​មហិមា ដែល​មិន​ធ្លាប់​បាន​ទស្សនា​ពី​មុន​មក ។

ច្បាស់​ជា​កក្រើក​ប្លែក​អារម្មណ៍​ជាមួយ​ការ​ប្រគំ​តន្ត្រី​ដែល​កម្រ​បាន​ទស្សនា​នេះ​។ ក្នុង​រាត្រី​នោះ​ផង​ដែរ ក្រៅពី​ទស្សនីយ៍ភាព​ដ៏​អស្ចារ្យ​ប្លែក​ៗ​ជា​ច្រើន លោក​អ្នក​ក៏​នឹង​បាន​ភ្លក្ស​រសជាតិ​ដ៏​វិសេសវិសាល​​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG ហើយនឹង​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​កាលី​ប​យុវ​វ័យ Kawasaki ពី​ការ​ចូលរួម​នេះ​ផង​ដែរ ។ ការ​ប្រគំ​តន្ត្រី​នេះ​ក៏​នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV ចាប់ពី​ម៉ោង​៨​យប់​តទៅ​ផង​ដែរ ។

គួរ​រំឭក​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី ៣ ខែកុម្ភៈ ប៊ូ​សស្ត្រ​ង ក៏​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​យ៉ាង​ពិសេស​សម្រាប់​អ្នក​ខេត្តកំពង់ចាម​ម្ដង​រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​ទូ​ទាំង​ក្រុង​កំពង់ចាម​តែ​ម្ដង រហូត​ដល់​មានការ​សរសើរ​ថា​ពិតជា​ការ​ប្រគំ​តន្ត្រី រ៉ក មិន​ធ្លាប់​បានឃើញ​មែន ហើយ​ពួក​គាត់​បាន​ស្រែក​ហោ និង​លោត​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីករាយ​ទាល់តែ​ចប់​កម្មវិធី​។

ដូច​ច្នេះ​នេះ​គឺជា​ព្រឹត្តិការណ៍​បែប រ៉ក រ៉ក ដ៏​ធំ​លើក​ទី​មួយ​ហើយ​ដែល​គ្រប់​គ្នា​មិន​គួរ​រំលង​ឡើយ​ជាមួយ BOOSTRONG Energy Drink ៕

The post ច្បាស់​ជា​កក្រើក​ញាក់សាច់​ហើយ​នៅ​បាត់ដំបង​ជាមួយ BOOSTRONG appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>