ខេត្តសៀមរា ៖ កម្មវិធីប្រគំតន្ត្រីយក្សរបស់ស្រាបៀរថៃហ្គ័រ Tiger Street Football Festival 2018 បានកក្រើកក្រុងសៀមរាប ដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយពីពិធីប្រកាសជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី ១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០១៨។
គេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តសៀមរាបបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។
កម្មវិធីពិសេសនេះ បានចាប់ផ្តើមចាប់ពីម៉ោង៨យប់តទៅ ដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ។ ការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា លោក ខេមរៈ សិរីមន្ត, អ្នកនាង សុគន្ធ នីសា, លោក ណុប បាយរិទ្ធិ, លោក នី រតនា, កញ្ញា ឈិន រតនៈ, កញ្ញា ម៉ុង ចន្ទកញ្ញា, កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, កញ្ញា សួស វីហ្សា, កញ្ញា សុខ ស៊ីឡាលីន និងលោក ឃី សុគន្ធ ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញាក់ជាច្រើនបទដែលបានធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នាពេញមុខឆាកតន្ត្រីយ៉ាងកក្រើកក្រុងសៀមរាបនាត្រីកាលនោះ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅខេត្តសៀមរាប សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ!
The post ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី! appeared first on Koh Santepheap Daily.