រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Tan Chong Motor Cambodia នឹងរៀបចំកម្មវិធីនៃការតាំងបង្ហាញរថយន្តស៊េរីទំនើបនៅផ្សារទំនើបអ៊ីអ៊ន ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង៩យប់។
នៅក្នុងកម្មវិធីខាងមុខនេះ ក្រុមហ៊ុននឹងមានតាំងបង្ហាញរថយន្តស៊េរីទំនើបម៉ាក Nissan Navara និង Nissan X-Trail សម្រាប់អតិថិជនបានឃើញ និងទទួលយកនូវបទពិសោធន៍ថ្មីជាមួយបចេ្ចកវិទ្យាបម្លាស់ទីដ៏ឆ្លាតវៃនៃរថយន្ត Nissan ស៊េរីថ្មី ២០១៨។
អ្វីដែលកាន់តែពិសេសនោះ គឺអ្នករៀបចំកម្មវិធីក៏មានរៀបចំនូវវគ្គសំនួរ និងចម្លើយ (Q&A session) ដែលអតិថិជនអាចឈ្នះនូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង ។
ដូច្នេះកុំរង់ចាំទៀតអី ទៅទស្សនាការតាំងបង្ហាញរថយន្ត Nissan Navara និង Nissan X-Trail ជាមួយក្រុមគ្រួសាររបស់លោកអ្នកនៅផ្សារទំនើបអ៊ីអ៊នទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិត អថិតិជនអាចចុច LIKE ចូលទៅហ្វ៊េសប៊ុកផេករបស់ក្រុមហ៊ុនយើងខ្ញុំ ៖ https://www.facebook.com/CambodiaNissan/
ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមជម្រាបជូននៅលក្ខណៈពិសេសរបស់រថយន្តទំនើប Nissan X-Trail ដល់អតិថិជនសម្រាប់ចំណុចពិសេសដែលលោកអ្នកមិនគួរមើលរំលង។ រថយន្ត Nissan X-Trail មានលក្ខណៈសុវត្ថិភាពពិសេសជាច្រើនដូចជា ៖
• Anti-Lock Braking System (ABS) ជួយរក្សាលំនឹង និងគ្រប់គ្រងចង្គូតនៅពេលដែលមានការឈប់ដោយបន្ទាន់ (ឈប់ភ័យស្លន់) ដែលអាចជួយអោយបត់បែនបាន ដើម្បីចៀសវាងនូវឧបសគ្គជុំវិញ។
• Electronic Brake-force Distribution (EBD) គឺជាប្រព័ន្ធបន្ថែមកម្លាំងទៅហ្វ្រាំងខាងក្រោយដោយស្វ័យប្រវត្តិនៅពេលដែលរថយន្តមានការផ្ទុកទំងន់ធ្ងន់។
• Traction Control System (TCS) គឺជាប្រព័ន្ធជំនួយដល់កង់នៅពេលដែលមានកង់មួយធូរដែលបណ្ដាលអោយមានការរអិល ដើម្បីកាត់បន្ថយកម្លាំងម៉ាស៊ីន ឬសម្ពាធហ្វ្រាំងដើម្បីជួយពន្យឿតល្បឿនពីកម្លាំងការអូសទាញ។
• The Vehicle Dynamic Control (VDC) ជាប្រព័ន្ធស្វ័យប្រវត្តិពីការការពារធ្លាក់ចំហៀង, ការរក្សាផ្លូវដៃចង្កូតរបស់ខ្លួន។
• Active Brake Limited Slip (ABLS) ជួយផ្តល់នូវកម្លាំងរុញច្រាន ដើម្បីរក្សាចង្កូតរបស់អ្នកក្នុងការគ្រប់គ្រង។
• Hill Start Assist (HSA) នឹងជួយទប់ស្កាត់ការរអិលថយក្រោយនៅពេលធ្វើការឡើងភ្នំ ។
• Hill Descent Control (HDC) ដែលគ្រប់គ្រងហ្វ្រាំងសម្រាប់ពេលចុះចំណោត៕
The post កាន់តែពិសេសជាងមុន! ការតាំងបង្ហាញរថយន្ត Nissan ទំនើបស៊េរីថ្មីពីរប្រភេទនៅផ្សារទំនើបអ៊ីអ៊ន appeared first on Koh Santepheap Daily.