Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

រាត្រី​ជួបជុំ​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា និង​ការ​បង្ហាញ​ផលិតផល​ថ្មី

$
0
0

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​តម្លើង និង​ចែក​ចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA នៅ​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី «​រាត្រី​ជួបជុំ​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន អិន ស៊ី អិ​ច​» កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា នៅ​សណ្ឋាគារ សូ​ហ្វី​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អិន ស៊ី អិ​ច រួម​និង​ដៃគូ​អាជីវកម្ម​ប្រមាណ​២០០ នាក់​។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ ក្រុមហ៊ុន អិន ស៊ី អិ​ច បាន​បើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ ជាមួយនឹង​ពិធី​តាំង​បង្ហាញ​​មុន​ផ្លូវការ​ម៉ូតូ​ម៉ាក ហុងដា PCX150 ស៊េរី​ថ្មី​ក្រោម​គោល​គំនិត Born Perfection ដែល​មានការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ចុង​ក្រោយ​ដ៏​ទំនើប​បំផុត ភាព​ទាន់សម័យ​បំផុត និង​ប្រណីត​បំផុត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​ហុងដា​ដែល​និយម​ភាពល្អ​ឥត​ខ្ចោះ​នៃ​ម៉ូតូ​ស៊េរី​ថ្មី​នេះ ដែល​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ៗ​ដែល​ពោរពេញ​ដោយ​ប្រណីតភាព ដូច​ជា​៖

– NEW DART LINER / LED HEADLIGHT ៖ ភ្លើងចង្កៀង​មុខ LED រចនា​ឡើងជា​មួយ​ការ​ច្នៃប្រឌិត​ល្អ​ឥត​ខ្ចោះ​បង្ហាញ​នូវ​ភាព​ទាន់សម័យ​ភ្ជាប់​ជាមួយ​ភ្លើង​ឌឺ​មី LED ពោរពេញ​ដោយ​ភាព​អស្ចារ្យ​ទាក់ទាញ​គ្រប់​ក្រសែភ្នែក​។

– NEW WELCOME LIGHT ៖ ថ្មី​!​ថ្មី​!​ថ្មី ជា​លើក​ដំបូង​បង្អស់​សម្រាប់​ម៉ូតូ​ហុងដា ជាមួយ​ពន្លឺ LED បញ្ចាំង​ទៅ​ក្រោម បង្កើន​នូវ​កំរិត​ប្រណីតភាព​ដ៏​អស្ចារ្យ និង​លេចធ្លោ​បំផុត​គ្មាន​គូ​ប្រៀប​។

– Honda SMART Key ៖ SMART Key ជា​ឧបករណ៍​ដ៏​អស្ចារ្យ​ប្រកបដោយ​ភាព​ច្បាស់លាស់ ជាមួយ​មុខងារ​ល្អ​ឥត​ខ្ចោះ​ចំនួន​៣ ៖

១- ប៊ូ​តុង​ឆ្លើយ​តប ជាមួយ​ភ្លើង Welcome Light និង​បន្លឺ​សម្លេង​ងាយស្រួល​ក្នុង​ការ​ស្វែងរក​,

២- ប៊ូ​តុង​ការពារ​ចោរកម្ម ដោយ​សម្លេង​រោទ៍​នៅ​ពេល​ដែល​មានការ​បំ​លាស់​ទី ឬ​រំ​ញ័រ

និង​៣- ប៊ូ​តុង​បើក ឬ​បិទ​លើ​ប្រព័ន្ធ​ដំណើរការ រវាង SMART Key និង​SMART Controller ដើម្បី​បង្កើន​សុវត្ថិភាព​ខ្ពស់​។

– LED TAIL LIGHT ៖ ថ្មី​! ទាន់សម័យ​បំផុត​ជាមួយនឹង​ភ្លើងចង្កៀង​ក្រោយ​បែប LED រចនា បទ​លេច ធ្លោ​គ្រប់​ជ្រុង​ភ្លឺ​ច្បាស់ បន្ថែម​រស​និយម​ដល់​អ្នកបើកបរ​។

– CONSOLE BOX WITH POWER OUTLET ៖ កាន់តែ​ងាយស្រួល​ជាមួយនឹង​ប្រអប់​ដាក់​សម្ភារៈ មាន​ខ្នា ត​ធំ ព្រមទាំង​មាន​ប្រព័ន្ធ​សាក​ថ្ម​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​រស់​រវើក និង​ទាន់សម័យ​។

– LUGGAGE BOX WITH SEAT STOPPER ៖ ប្រអប់​ដាក់​ឥ​វ៉ា​ន់​ដ៏​ធំ និង​មាន​ចំណុះ​រហូត​ដល់​28​លី​ត្រ មានមុខ​ងារ​ល្អ​ឥត​ខ្ចោះ ដែល​អាច​ដាក់​មួក​សុវត្ថិភាព​ខ្នាត​ធំ​បាន ឬ​មាន​ភាព​ងាយស្រួល​ក្នុង ការ​ដាក់​សម្ភារៈ​ផ្សេង​ៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កែប​អង្គុយ​ប្រកបដោយ​ផា​សុខភាព​។

– NEW ALLOY WHEELS WITH MICHELIN TYRE ៖ ជា​លើក​ដំបូង​ដែល​សំបក​កង់ Michelin បំពាក់​លើ ម៉ូតូ មាន​ទំនុកចិត្ត​នៅ​ក្នុង​ការ​ធ្វើ​ចលនា ស្តង់ដា​ដូច​គ្នា​នឹង​រថយន្ត​ហុងដា ប្រកប​ភាពស្វិត​ធន់ ផ្តល់​សុ​វ ត្ថិ​ភាព និង​ទំនុកចិត្ត​ខ្ពស់​បំផុត​។

សាក​សម​សម្រាប់​អ្នក​និយម​ភាពល្អ​ឥត​ខ្ចោះ និង​ដំបូង​គេ​បង្អស់ នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដែល​បាន​រួម បញ្ចូល​គ្នា​រវាង​ការ​រចនា​ដ៏​ល្អ​ផ្តាច់​គេ​ជាមួយ​ការ​ច្នៃប្រឌិត​ចុង​ក្រោយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឧត្តមភាព ដ៏​ខ្ពង់​ខ្ព ស់ឥត​ខ្ចោះ​គ្មាន​គូរ​ប្រៀប​។ អតិថិជន​ទាំងអស់​នឹង​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ ២០១៨ ខាង​មុន​នេះ​៕

The post រាត្រី​ជួបជុំ​ដៃគូ​អាជីវកម្ម​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា និង​ការ​បង្ហាញ​ផលិតផល​ថ្មី appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>