រាជធានីភ្នំពេញ ៖ Star Food Enterprise Co., Ltd ដែលជាក្រុមហ៊ុននាំចូលភីហ្សាម៉ាក PEZZO ដែលជាម៉ាកភីហ្សា ក្នុងស្រុកដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសសិង្ហបុរី បានមកដល់ព្រះរាជាណាចក្រកម្ពុជា និងមានការផ្តល់ជូននូវប្រម៉ូសិនពិសេសជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងរយៈពេលបើកសម្ពោធលក់សាកល្បង (Soft Opening) រាល់ប្រជាពលរដ្ឋទិញ Pizza ចំនួន២ចំណិត គឺថែមជូន Pizza ១ ចំណិតផ្សេងទៀតដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨ ។
លោក ជា គឹមសុង នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន Star Food Enterprise Co., Ltd បានឱ្យដឹងក្នុងពិធីបើកសម្ពោធលក់ PEZZO Pizza Cambodia នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី នាថ្ងៃទី៣០ ឧសភា ថា នៅថ្ងៃចាប់បើកដំណើរការដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនប្រម៉ូសិនពិសេស ជូនប្រជាពលរដ្ឋ រាល់ការទិញ Pizza ចំនួន២ចំណិត ថែមជូន Pizza ១ចំណិតទៀតដោយឥតគិតរហូតដល់ថ្ងៃ១៥ ខែមិថុនាខាងមុខ។ ក្រុមហ៊ុនធ្វើការផ្តល់ជូននូវប្រម៉ូសិននេះ ក្នុងគោលបំណងចង់ឱ្យពលរដ្ឋបានសាកល្បងនូវរសជាតិភីហ្សា ទាំង១០ប្រភេទ មានដូចជារសជាតិ Carnival Seafood, Seafood Gala, Halo Hawaiian, Hot Chick, Cheesy Cheese, Very Veggie, Meat Munchers, BBQ Chicken, Pepperoni និង Supremo ជាដើម។
លោក ជា គឹមសុង មានប្រសាសន៍បញ្ជាក់ថា៖ « PEZZO Pizza ជាម៉ាករបស់ប្រទេសសិង្ហបុរី ដែលបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយការពី៦ឆ្នាំមុន គាត់ (ក្រុមហ៊ុន) បាននាំចូលនូវគំនិតលក់ Pizza ជាចំណិត ជូនប្រជាពលរដ្ឋ ហើយគាត់ទទួលបានការគាំទ្រខ្លាំង។ តែនៅខ្មែរយើងទស្សនៈ ឬគំនិតលក់ភីហ្សាជាចំណិតនេះ មិនទាន់មាននោះទេពីមុន អញ្ចឹងយើងមើលឃើញថា វាជាគំនិតអាជីវម្មមួយថ្មី និងចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបានទទួលយកនូវ Pizza មួយចំណិតដែលអាចឱ្យពួកគាត់ញុំ តែ១ ចំណិតមានអារម្មណ៍យល់ថា ឆ្អែតហើយតម្លៃសមរម្យអាចទទួលយកបានគ្រប់ៗគ្នា»។
លោកបានបន្ថែមថា ៖«យើងនាំចូល Pizza ជាចំណិតមុនគេបង្អស់នៅកម្ពុជា គឺថ្មី ហើយប្លែក និង មានតម្លៃសមរម្យ សម្រាប់ពលរដ្ឋទូទៅអាចទទួលយកបាន។ PEZZO Pizza បើប្រៀបទៅនឹង Pizza ដទៃទៀត គឺ PEZZO របស់យើងធ្វើឡើងដោយដៃជាមួយគ្រឿងផ្សំសំបូរបែប មានគុណភាពខ្ពស់ លក់ជូនជារៀងរាល់ថ្ងៃ ដោយយើងរំពឹងថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនឹងទទួលយកគំនិតថ្មីមួយនេះ (Pizza ចំណិត) ហើយពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ទិញយកទៅបរិភាគជាមួយក្រុមគ្រួសារបានគ្រប់ពេលវេលា»។
បើតាមលោកនាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន Star Food Enterprise Co., Ltd បានឲ្យដឹងថា បន្ទាប់ពីដាក់ឱ្យដំណើរការ PEZZO Pizza Cambodia មានទីតាំងនៅ ជាន់ទី២ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី (ជាប់រោងភាពយន្ត) ហើយនៅថ្ងៃខាងមុខក្រុមហ៊ុនមានគម្រោងពង្រីកសាខាបន្ថែម ពី២ទៅ៣សាខានៅផ្សារទំនើបផ្សេងទៀតក្នុងឆ្នាំនេះដែរ៕
The post PEZZO Pizza Cambodia ផ្តល់ជូនប្រម៉ូសិនពិសេស ទិញ២ថែមជូន១ រហូតដល់ថ្ងៃ១៥ មិថុនា appeared first on Koh Santepheap Daily.