
ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ នេះលោកឧត្តមសេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាននាំយកអំណោយជាថវិកាចំនួន១លានរៀល ទៅផ្តល់ជូនវរនិស្សិតសម្តេចតេជោ ហ៊ុន សែន ចុះវាស់វែងដីធ្លីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦ មករា ក្រុងព្រះវិហារ ដែលមានអាការជំងឺគ្រុនចាញ់បីថ្ងៃមកហើយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ២០១២។