Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

បារី 555 រួច​ពន្ធ (duty free) និង​ក្លែងក្លាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​វាយលុក​ទីផ្សារ​​បារី​កម្ពុជា

$
0
0

នៅ​ស្ទើរតែ​គ្រប់​ទីតាំង​លក់រាយ បោះ​ដុំ​ផលិតផល​បារី​ក្នុង​ទីផ្សារ​ទូ​ទាំង​ប្រទេស គឺ​សុទ្ធតែ​មាន​ការ​តាំង​លក់ និង​ការ​លក់​លួចលាក់​នូវ​ផលិតផល​បារី​ 555 រួច​ពន្ធ (duty free) និង​ក្លែង​ក្លាយ ក្នុង​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អា​មេ​រិ​កាំ​ង កម្ពុជា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​ផលិតផល​បារី​ 555​។

យោង​តាម​លោក អ៊ុំ រតនា ជា​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អា​មេ​រិ​កាំ​ង កម្ពុជា បាន​គូសបញ្ជាក់ថា «​យើង​គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​លក់​ផលិតផល​បារី​ 555 ដូច្នេះ​រាល់​អាជីវករ​ដែល​ដាក់​តាំង​លក់ ឬ​លក់​លួចលាក់​ផលិតផល​បារី​ 555 រួច​ពន្ធ នៅ​ក្រៅពី​លក់​នៅ​ក្នុង​ទីផ្សារ​រួច​ពន្ធ (duty free) និង​ក្លែងក្លាយ គឺ​សុទ្ធតែ​ជា​អំពើ​ខុសច្បាប់​ទាំងអស់ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រឹបអូស​យក​ទៅ​កម្ទេច​ចោល ក៏​ដូច​ជា​ជាប់​ទោសទណ្ឌ​តាម​ផ្លូវ​តុលាការ ដូច​ករណី​ចុះ​បង្ក្រាប​ថ្មី​ៗ​របស់​សមត្ថកិច្ច​រឹបអូស​យក​ជាង ១.០០០ សុង ពី​ទីតាំង​លក់​ក្នុង​ផ្សារ​ធំ​ថ្មី និង​កន្លែង​ស្ដុក​បារី​របស់​អាជីវករ​មួយ​កន្លែង កាលពី​ស​ប្ដា​ហ៍​មុន​។

លោក​បន្ថែមថា «​គ្រប់​បារី​ក្លែងក្លាយ​ទាំងអស់ គឺ​សុទ្ធតែ​ផលិត​ឡើង​ចេញពី​សារធាតុ​គីមី​ម្យ៉ាង ដែល​គេ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ចំណីអាហារ ដែល​វា​ហុច​ផល​អាក្រក់​ដល់​អ្នក​ជក់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​។ ចំពោះ​លក្ខណៈ​សម្គាល់ថា​ជា​ផលិតផល​បារី 555 ពិត​ប្រាកដ និង​ស្របច្បាប់​វិញ គឺ​នៅ​លើ​កញ្ចប់ និង​សុង​របស់​បារី 555 គឺ​មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​ជា​ភាសា​ខ្មែរ ទំហំ ៥៥% ហើយ​នៅ​ផ្នែក​ចំហៀង​ខាង​ក្រោយ​​កញ្ចប់ គឺ​មាន​បិត​តែមប្រិ៍​អាករ រីឯ​បារី ​៥៥៥ ក្លែងក្លាយ​វិញ គឺ​មាន​សារ​ព្រមាន​ជា​ភាសា​អង់គ្លេស ពុំ​មាន​បិត​តែមប្រិ៍​អាករ ហើយ​លក់​នៅ​ក្រៅ​ទីផ្សារ​រួច​ពន្ធ (duty free shop)»​។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី ០៤ ខែឧសភា ឆ្នាំ ២០១៨ កន្លង​ទៅ គឺ​មានការ​ចុះ​បង្ក្រាប​ពី​សមត្ថ​កិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ស្ថា​ប័​យ​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ទៅ​លើ​ទីតាំង​ក្នុង​ផ្សារ​ធំ​ថ្មី និង​ទីតាំង​ស្ដុក​បារី​របស់​អាជីវករ ហើយ​រឹបអូស​បាន​បារី​ខុសច្បាប់ និង​បារី​គេចពន្ធ​យ៉ាងច្រើន ប្រមាណ​ជាង ១.០០០ សុង ដែល​កំពុង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី និង​ត្រូវ​កម្ទេច​ចោល​៕

The post បារី 555 រួច​ពន្ធ (duty free) និង​ក្លែងក្លាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​វាយលុក​ទីផ្សារ​​បារី​កម្ពុជា appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>