រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខលហ្គេត បានត្រឡប់មកវិញជាមួយនិងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មី ម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភ ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភពីការសិក្សារបស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន ខលហ្គេត នៅក្នុងយុទ្ធនាការនេះគឺដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។
ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន ខលហ្គេត មានគោលបំណងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬ ជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីចាប់រង្វាន់អាហារូបករណ៍នេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលមានរង្វាន់សរុបចំនួន ១១១ រង្វាន់។
កាលពីថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកទី១របស់ខ្លួន ស្ថិតនៅបរិវេណផ្សាររាត្រី ក្នុងទីរួមខេត្តកំពង់ចាម និងបានរកឃើញអ្នកឈ្នះរង្វាន់ចំនួន ៣៧រូប រួចមកហើយ។ នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់ អនុស្សាវរីយ៍ជាច្រើន និងការលក់ជូនពិសេសដល់អតិថិជនផងដែរ។
សូមកុំឲ្យឱកាសឈ្នះរង្វាន់នេះរំលងឲ្យសោះ! រង្វាន់អាហារូបករណ៍៧៤រង្វាន់ផ្សេងទៀតកំពុងរង់ចាំអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅផ្សាររាត្រី ទីរួមខេត្តកំពង់ស្ពឺ និងការចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុង Lively Plaza Aeon Mall រាជធានីភ្នំពេញ។ លោកអ្នកអាចចូលរួមក្នុង កម្មវិធីនេះបានដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត ឬ សំបកច្រាសដុសធ្មេញ ខលហ្គេត គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក៕
The post ដំណឹងល្អ! យុទ្ធនាការនៃការផ្តល់អាហារូបករណ៍ឆ្នាំ២០១៨ បានមកដល់ហើយ appeared first on Koh Santepheap Daily.