រាជធានីភ្នំពេញ៖ ជំងឺមហារីកពោះវៀនកើតឡើងច្រើនរហូតដល់ស្ថិតក្នុងលំដាប់ថ្នាក់ទី៣ នៃប្រភេទមហារីកដែលកើតមាននៅសហរដ្ផអាមេរិក។ គេប៉ាន់ប្រមាណថា មានអ្នកជំងឺប្រហែល៥០ ៦៣០នាក់ស្លាប់ក្នុងឆ្នាំ២០១៨ ដោយសារតែជំងឺនេះ។ ដោយឡែកនៅប្រទេសកម្ពុជាកំឡុងឆ្នាំ២០០៥ដល់២០១០ មានអត្រាអ្នកកើតមហារីកពោះវៀនរហូតដល់៣៥៦ករណីបន្ថែមទៀត ដែលក្នុងនោះអ្នកជំងឺស្ទើរតែ៣០% មានអាយុតិចជាង៤០ឆ្នាំនៅឡើយ។ ការសិក្សាបង្ហាញថា មូលហេតុទាំងនោះអាចបណ្តាលមកពីបរិយាកាសនិងការរស់នៅដែលមានសារធាតុពុល និងកត្តាតំណពូជដែលមិនអាចកែប្រែឬបង្ការបានឡើយ។ ការគ្រប់គ្រងទង្ងន់ របបអាហារ និងការហាត់ប្រាណជាប្រចាំជាកត្តាសំខាន់បំផុត ដើម្បីចៀសផុតពីជំងឺមហារីកពោះវៀន។ ខាងក្រោមនេះជាកត្តាប្រឈមនឹងជំងឺមហារីកពោះវៀនដែលអ្នកអាចបង្ការបាន ៖
១ – ការលើសទំងន់ឬការធាត់ជ្រុល៖ វានឹងធ្វើឲអ្នកប្រឈមមុននឹងជំងឺមហារីកពោះវៀនកាន់តែខ្លាំង ជាពិសេសទៅលើបុរស។
២ – មិនធ្វើលំហាត់ប្រាណ
៣ – ប្រភេទអាហារមួយចំនួន៖ ដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម ឬថ្លើមសត្វ hotdog ឬអាហារកែថ្នៃផ្សេងទៀត ប្រភេទអាហារអាំងឬចៀនដែលខ្លោចជាដើមជាប្រភពដែលបណ្តាលឲកើតជំងឹមហារីកពោះវៀន។
៤ – ការជក់បារី៖ ការជក់បារីមិនត្រឹមតែធ្វើឲអ្នកប្រឈមនឹងជំងឺមហារីកសួតទេថែមទាំងជំងឺមហារីកពោះវៀនផងដែរ។៥ – ការញ៉ាំស្រា៖ ការញ៉ាំស្រាច្រើនលើសប្រមាណនឹងធ្វើឲអ្នកប្រឈមមុខនឹងកើតមហារីកពោះវៀនកាន់តែខ្ពស់។ តែអ្នកអាចញ៉ាំស្រាបាន១កែវក្នុង១ថ្ងៃសម្រាប់មនុស្សស្រី និងរហូតដល់២កែវក្នុង១ថ្ងៃសម្រាប់មនុស្សប្រុស ដែលនេះអាចកាត់បន្ថយជំងឺមហារីកផ្សេងៗបានទៀតផង។
យ៉ាងណាមិញ មានការសិក្សាកាលពីខែកញ្ញាឆ្នាំ២០១៧ នៅThe American Journal of Pathologyបង្ហាញថាប្រូប៊ីយ៉ូទិកមានតួនាទីយ៉ាងសំខាន់សម្រាប់ការពារជំងឺមហារីកពោះវៀន។តួយ៉ាងក្នុងការជ្រើសយក ប្រូប៊ីយ៉ូទិកក្នុងការប្រើប្រាស់ គួរមើលទៅលើបរិមាណប្រូប៊ីយ៉ូទិកនៅក្នុងផលិតផលមួយនោះ ដូចនេះ លោកអ្នកអាចជ្រើសយក ខេម ប្រូប៊ីយ៉ូទិក KEM PROBIOTICS យកទៅប្រើប្រាស់ និងជាផលិតផលដែលលោកអ្នកអាចជឿទុកចិត្តបាន ។ សូមពិគ្រោះជាមួយឱសថការី ក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
ប្រភព៖ 1) American Cancer Society, 2) https://www.ncbi.nlm.nih.gov/pubmed/21790241, 3) medicalnewstoday.com
ផលិតផល៖ KEM PROBIOTICS
ប្រែសម្រួលដោយ៖ flashsanté.info
The post បើអ្នកមានទម្លាប់ទាំងនេះ អ្នកប្រឈមមុខនឹងជំងឺមហារីកពោះវៀនហើយ appeared first on Koh Santepheap Daily.