Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

កម្មវិធី​សប្បុ​ធម៌​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​បរិច្ចាគ​ថ​រិ​កា​ជូន​មន្ទីរពេទ្យ​ជួយ​កុមារ​

$
0
0

រាជធានី​ភ្នំ​ពេញ ៖ សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​សហការ​ជាមួយ​កម្មវិធី​សប្បុ​ធម៌​កម្ពុជា​បាន​ប្រមូល​​ថវិកា​ចំនួន $៦៤២០ កាលពី​ពេល​ថ្មី​ៗ​នេះ​ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា II និង​​បាន​ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១០ ខែមេសា ឆ្នាំ​២០១៨ ។​

​កម្មវិធី​សប្បុរ​ធម៌​នេះ​បាន​ប្រមូល​ថវិកា​ដ៏​មាន​អត្ថន័យ​ដើម្បី​ជួយ​ដល់​កម្ពុជា ដែល​ជា​គោល​បំណង​ចម្បង​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ការ​ចូលរួម​ដោយ​សហគមន៍​នៅ​ក្នុង​តំបន់​ដែល​នេះ​ជា​ចំណុច​សំខាន់​របស់​សាលា។ ជា​ថ្មី​ម្ដងទៀត ការងារ​សប្បុរសធម៌​ដ៏​សក្តិ​សមនេះ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ និង​ផ្ដល់​ជា​ប្រយោជន៍​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា II សាលា​បាន​សម្រេច​ស្នើ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម​-​សីហ​មុនី លើ​ព្រះ​ទ័យ​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​បរិច្ចាគ​ថវិកា​ចំនួន​$៦៤២០ ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​កាលពី​ឆ្នាំទៅ​។ ដោយហេតុ​ថា ព្រះករុណា ជាប់​មមា​​ញឹក ដូច្នេះ Zaman Student Union (ZSU ) ទើបតែ​ទទួល​បានការ​ឆ្លើយ​តប​ពី ព្រះ​ករុណា នា​ពេល​ថ្មី​ៗ​នេះ​។​

ZSU សម្រេច​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ព្រោះ​មន្ទីរពេទ្យ​នេះ​ជួយ​សង្គ្រោះ​កុមារ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​គិតថ្លៃ បើ​ទោះជា​គាត់​ជា​ខ្មែរ​ ឬ​ជនបរទេស​ក្ដី ហើយ​ការងារ​សង្គ្រោះ​​អាយុជីវិត​មាន​ជា​រៀងរាល់ថ្ងៃ​។ ក្រុមការងារ ZSU ជឿជាក់​ថា ព្រះករុណា នឹង​យល់​​ស្រប​តាម​ការ​សម្រេច​ដូចនេះ ដោយ​មន្ទីរពេទ្យ​មួយ​នេះ​ត្រូវ​បានក​សាង​​ឡើង​ដោយ​​មានការ​រួមចំណែក​ពី ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហ​នុ​។​

​មន្ទីរពេទ្យ​នេះ​ជា​សាខា​ទី​ពីរ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា I ដែល​ត្រូវ​បាន​កសាង​ឡើង​វិញ​នៅ​ក្នុង​​ឆ្នាំ​១៩៩២ ដោយ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ចូលរួម​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ស្វីសម្នាក់​ឈ្មោះ Beat Richner ។

​លោក​វេជ្ជបណ្ឌិត Beat Richner បាន​បន្ត​គ្រប់គ្រង​ការងារ​ទូទៅ​នៅ​មន្ទីរពេទ្យ​នេះ​រហូត​ដល់​សព្វថ្ងៃ និង​បន្ត​ពង្រីក​ទីកន្លែង ព្រមទាំង​នៅ​រក្សា​បាន​នូវ​ស្ដង់ដា​ខ្ពស់​។ នៅ​ក្នុង​រយៈ​ពេល​​ជាង​២៦​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ជួយ​កុមារ​ប្រមាណ​១៣​លាន​នាក់​នៅ​ក្រៅ​​មន្ទីរពេទ្យ និង ១៥៦​លាន​នាក់​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​នៅ​សម្រាក​ព្យា​បាល៕

The post កម្មវិធី​សប្បុ​ធម៌​របស់​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​បរិច្ចាគ​ថ​រិ​កា​ជូន​មន្ទីរពេទ្យ​ជួយ​កុមារ​ appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>