Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

លោកយាយ​វ័យ​៨០​ឆ្នាំ​ពិការ​ភ្នែក​ទាំង​សងខាង​ដ​ង្ហើ​យ​រក​សប្បុរសជន

$
0
0

ខេត្តកំពង់ស្ពឺ ៖ តាម​រយៈ​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ពី​ជីវិត​តស៊ូ​របស់​លោកយាយ​ពិការ​ភ្នែក​ទាំង​សងខាង​តាំងពី​អាយុ​៣​ឆ្នាំ​រហូត​បច្ចុប្បន្ន អស់​រយៈពេល​ជាង​៧០​ឆ្នាំ​មក​ហើយ​រួច​មក បណ្ដាល​ឲ្យ​សប្បុរសជន​ដែល​មាន​ក្តី​មេត្តាករុណា​ក្នុង​ខ្លួន​កើតក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ​ជា​ពន់ពេក ក៏​បាន​ចែករំលែក​ថវិការ​ផ្ទាល់ខ្លួន ដើម្បី​លោកយាយ​បាន​ប្រើប្រាស់​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ ។

សូម​រំឭក​ថា លោកយាយ​ពិការ​ភ្នែក​ទាំង​២​រស់នៅ​ម្នាក់អែង​ពឹងពាក់​អាស្រ័យ​កូនក្មួយ និង​អ្នក​ជិតខាង​ដាច់​ចិត្ត​លើកដៃ​ស្វែងរក​សប្បុរសជន​មេត្តា​ជួយ​គាត់​គ្រាន់​បាន​ហូប​ឆ្ងាញ់​នា​ជីវិត​ចុង​ក្រោយ​របស់​គាត់​ផង ។ លោក​យ​យាយ​ពិការ​ភ្នែក​ទាំង​សងខាង​មានឈ្មោះ អ៊ុ​ង យស អាយុ​៨០​ឆ្នាំទៅ​ហើយ រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៕

The post លោកយាយ​វ័យ​៨០​ឆ្នាំ​ពិការ​ភ្នែក​ទាំង​សងខាង​ដ​ង្ហើ​យ​រក​សប្បុរសជន appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>