ខេត្តមណ្ឌលគិរី ៖ ផ្ទះ១ខ្នង ទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្អូនស្រី ថន រដ្ឋា ដែលជាសិស្សរៀនពូកែខាងផ្នែកអក្សរសាស្ត្រ និងគ្រួសារមានជីវភាពក្រីក្រ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តនឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក និងគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងរងគ្រោះដោយ ប្រការផ្សេងៗ ។
លោកបន្ថែមថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល» ជាក់ស្តែងប្អូនស្រី ថន រដ្ឋា ដែលជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យអូរផ្លាយ ពូកែខាងផ្នែកអក្សរសាស្ត្រ និងគ្រួសារមានជីវភាពក្រីក្រនាពេលនេះ ទទួលបានផ្ទះ១ខ្នង ទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពី ឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ។ ក្រៅពីនោះ ក៏មានសម្ភារប្រើប្រាស់ផ្ទះបាយមួយចំនួន ឃីប១កញ្ចប់ និងថវិកា១០ម៉ឺនរៀល រួមទាំងប្លង់ដី លំនៅដ្ឋាននេះ តែម្តង ដោយឡែកប្រជាពលរដ្ឋ១០គ្រួសារទៀត ក្នុងមួយគ្រួសារ ទទួលបានថវិកា៥ម៉ឺនរៀល និងប្លង់ដីលំនៅដ្ឋានផងដែរ ៕
The post នេះហើយជាធនធានមនុស្សដ៏ល្អរបស់ប្រទេសយើង ក្មេងស្រីសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរ appeared first on Koh Santepheap Daily.