Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all articles
Browse latest Browse all 1560

ស្រា​បៀរ Heineken® ប្រចាំ​កម្ពុជា​បញ្ជូន​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE

$
0
0

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៣ ខែឧសភា ស្រា​បៀរ Heineken® នឹង​បញ្ជូន​អ្នកគាំទ្រ​កម្ពុជា​ចំនួន​បួន​នាក់​តាម​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ច ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ការ​ទស្សនា​នូវ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid FC និង Liverpool FC នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ខាង​មុខ​នេះ ។

អ្នកគាំទ្រ​មាន​លាភ​សំណាង​ដែល​បាន​ឈ្នះ​សំបុត្រ​យន្តហោះ​សម្រាប់​ដំណើរ​កម្សាន្ត​មាន​ម្តង​ក្នុង​មួយ​ជីវិត​នៅ​ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​គឺ លោក គៀ បូ​នី និង​លោក ស៊ិ​ប សុវណ្ណ​រិ​ទ្ធិ រួម​ជាមួយ​ដៃគូ​របស់​ពួក​គាត់ ។ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ដង្ហែរ​ពាន​ជាមួយនឹង​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​ក្រុម Manchester United លោក Ruud van Nistelrooy នៅ​កោះ​ពេជ្រ អ្នកគាំទ្រ​ស្រា​បៀរ Heineken® ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ជ្រើសរើស​យក​កៅអី​មួយ រួច​ហើយ​មើល​ក្រោម​កៅអី​ដើម្បី​ស្វែងរក​សំបុត្រ​ត្រូវ​រង្វាន់ ។

ឥឡូវនេះ​ជា​លើក​ដំបូង​ហើយ​ដែល​ស្រា​បៀរ Heineken® នឹង​បញ្ជូន​ក្រុម​អ្នក​ឈ្នះ​រង្វាន់​ពី​ប្រទេស​កម្ពុជា​តាម​ជើងហោះហើរ​ដើម្បី​ចូលរួម​ជាមួយ​ទស្សនិកជន​រាប់​សែន​នាក់​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទស្សនា​បាល់ទាត់​អន្តរជាតិ​នៅ​ទីក្រុង​អា​ថែ​ន ដែល​គេ​ស្គាល់​ថា​ជាទី​ក្រុង​នៃ​ក្រុម​ជើងឯក ។

អ្នក​ឈ្នះ​រង្វាន់​សញ្ជាតិ​កម្ពុជា​ក៏​ត្រូវ​បាន​ទទួល​ស្វា​មគ​មន៍​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ដែល​រួម​មាន​កម្មវិធី​ជប់លៀង​ពិសេស​លើដំបូល កម្មវិធី BBQ លើ​ឆ្នេរសមុទ្រ កម្មវិធី​ផ្សាយ​ផ្ទាល់​នូវ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការ​ប្រកួត ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​សណ្ឋាគារ​ដ៏​ប្រណីត និង​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ឈ្នះ​ពាន​ជើងឯក UEFA Champions League ។

នេះ​គឺជា​បទ​ពិសោធន៍​លំដាប់ថ្នាក់​ពិភពលោក​មួយទៀត ដែល​មិន​អាច​កាត់ថ្លៃ​បាន ដោយ​ស្រា​បៀរ Heineken®​ជា​ស្រា​បៀរ​គុណភាព​លំដាប់​ថ្នាក់ខ្ពស់​បំផុត​ក្នុង​ពិភពលោក​បាន​ត្រួសត្រាយ​ទូ​ទាំង​ពិភពលោក ហើយ​នៅ​តែ​បន្ត​ផ្តល់​ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ​៖ www.facebook.com/Heineken

The post ស្រា​បៀរ Heineken® ប្រចាំ​កម្ពុជា​បញ្ជូន​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE appeared first on Koh Santepheap Daily.


Viewing all articles
Browse latest Browse all 1560

Trending Articles


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Ven. Sok Uoong: បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់សមាគម ២៣/តុលា ឆ្នាំ ១៩៩១...


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


អាយ៉ងយួន


ប័ណ្ណបើកបរខ្មែរ


ជំរុំជនភៀសខ្លួនខ្មែរសែធ៨


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


បិសាច​តណ្ហា​រំលោភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>