Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all 1560 articles
Browse latest View live

ដូចមិនធ្លាប់ឭសោះ ! យករថយន្តចាស់ផ្លាស់គ្រឿងបន្លាស់ថ្មីសម្រាប់រថយន្ត Jaguar Land Rover បញ្ចុះតម្លៃដល់ទៅ ២៥%

$
0
0

រាជធានីភ្នំពេញ ៖ ពិតជាថ្មី ប្លែក ចម្លែកអារម្មណ៍មែន ជាមួយនឹងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុន គឺកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី សម្រាប់អតិថិជនទាំងអស់របស់ Jaguar Land Rover ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។

ដោយមានការគាំទ្រដ៏លើសលប់ពីអតិថិជន ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) សម្រេចចិត្តពញ្ញាក់អារម្មណ៍សាជាថ្មី ជាមួយការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី ចាប់ពីថ្ងៃទីនេះតទៅ ។ កម្មវិធីនេះនឹងបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ ។

This image has an empty alt attribute; its file name is 251b4cad8147d199773610488e3e562a-1024x682.jpg

អ្នកឯកទេសខាងផ្នែកយានយន្ត Jaguar Land Rover Cambodia បានលើកឡើងពីបញ្ហាចោទថា រាល់រថយន្តទាំងអស់ដែលបានប្រើប្រាស់ចាប់ពី ៥ឆ្នាំឡើងទៅអាចនឹងប្រឈមមុខនឹងបញ្ហាម៉ាស៊ីនដំណើរការមិនប្រក្រតី រឺប៉ះពាល់គ្រឿងបណ្តុំផ្សេងៗ និងប្រអប់លេខជាដើម ។

This image has an empty alt attribute; its file name is 1e3e6d34b928a25f8787f8efe96aefe1-1024x769.jpg

ដូចនេះ បើសិនជាម្ចាស់រថយន្តមិនបានយកចិត្តទុកដាក់ នោះបញ្ហាអាចនឹងកើតឡើងកាន់តែធ្ងន់ធ្ងរជាងនេះ ហើយអាចនឹងឈានទៅដល់ការឈប់ដំណើរការម៉ាស៊ីនភ្លាមៗដែលធ្វើអោយខាតបង់ទាំងថវិកា និងពេលវេលារបស់លោកអ្នក ។ ហេតុដូចនេះទើប Jaguar Land Rover Cambodia គិតគូរទុកជាមុនសម្រាប់អតិថិជន ជាមួយនឹងកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី នេះ ។

This image has an empty alt attribute; its file name is a72340d17041f3490045cca92f535520-1024x682.jpg

អ្វីដែលវិសេសវិសាលនោះគឺថា ក្រុមជាងបច្ចេកទេសជំនាញរបស់ Jaguar Land Rover Cambodia សុទ្ធតែកំពូលៗដោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងពិសេសផ្ទាល់ពីរោងចក្រ និងបានបញ្ជាក់ពីកម្រិតបច្ចេកទេសជំនាញ កម្រិតខ្ពស់បំផុតកម្រិតទី ៤ ដែលនៅប្រទេសនៅអាស៊ីនេះមិនសូវជាមានទេ សូម្បីតែនៅប្រទេសថៃក៏ដោយក៏មិនមានដូចនៅប្រទេសយើងដែរ ។

This image has an empty alt attribute; its file name is 25ce194fb1c46978c8cb5ce991bf2543-1024x683.jpg

លើសពីនេះទៅទៀត Jaguar Land Rover នឹងប្រើប្រាស់នូវឧបករណ៍វិភាគបញ្ហាយានយន្ត ទំនើបបំផុត និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងគ្រឿងបន្លាស់ទាំងអស់សុទ្ធ ១០០% ដែលត្រួវបានកំណត់ឡើងយ៉ាងច្បាស់លាស់ពី ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្តង ។

This image has an empty alt attribute; its file name is 7db170ef33fe2f96c55a910f8fd0fca1-1024x683.jpg

ជាមួយសេវាកម្មរួសរាយរាក់ទាក់, ទំនុកចិត្ត និងគុណភាពសម្រាប់អតិថិជន ទើបធ្វើ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ចាប់តាំងពីឆ្នាំ ១៩៩២ មក ៕ ដោយសហការ


ធនាគារ ហត្ថា ចុះ MoU ជាមួយ FASMEC លើគម្រោង «កសាងអាជីវកម្មប្រកបដោយភាពជោគជ័យ»

$
0
0

រាជធានីភ្នំពេញ ៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាង គេលំដាប់ទី ២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ( MoU ) ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» ។

This image has an empty alt attribute; its file name is 46c83aa94d3085a5d28fd27dc7d6c956-1024x682.jpg

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល FASMEC កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ា ហួត អៀងតុង ប្រធាន អគ្គនាយកធនាគារ ហត្ថា និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ ដើម្បីបង្ហាញជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត របស់ធនាគា ហត្ថា ក្នុងការ ចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនទៅមុខ និងទទួលបានជោគជ័យ ។

This image has an empty alt attribute; its file name is f3896b558927cd913ea60d0778b855a9-1024x682.jpg

លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមាន ភាពរីកចម្រើន ។ កន្លងមកធនាគារ ហត្ថា បានជួយផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើន ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធភាពក្នុង ការបង្កើតអាជីវកម្មទៅតាមផែនការធ្វើការពង្រីកអាជីវកម្មឲ្យកាន់តែធំ និងផ្តល់ជាទុនដើម្បីទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ ហើយទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ។

This image has an empty alt attribute; its file name is 296251d2223f676838af6914f11403d1-1024x682.jpg

វាពិតជារឿងមួយដ៏ល្អខ្លាំងដែលខាង FASMEC បានផ្តួចផ្តើមបង្កើតសិក្ខាសាលាឡើងក្នុង គោលបំណងជួយផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីឲ្យអាជីវកម្មរបស់ពួក គាត់ទទួលបានជោគជ័យ ហើយធនាគារ ហត្ថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភជាថវិកាដល់ FASMEC ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះនៅខេត្តចំនួន ១៦ នៃព្រះរាជាណាចក្រកម្ពុជា ។

This image has an empty alt attribute; its file name is ba7eeec2a045e2e420ef9b2b9e598a11-1024x682.jpg

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ដែលបានចូលរួមសហការជាមួយ FASMEC និងគាំទ្រដល់សិក្ខាសាលារបស់ខ្លួន ។ សិក្ខាសាលានេះនឹងជួយដល់ម្ចាស់អាជីវកម្មឲ្យមានសមត្ថភាពកាន់តែខ្ពស់មានចំណេះដឹងកាន់តែទូលំទូលាយ ហើយអាចឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ។

This image has an empty alt attribute; its file name is a5729793baeb12d2d562a3ce17d9906f-1024x682.jpg

សូមបញ្ជាក់ថា ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ ២០២០ ។ បច្ចុប្បន្នធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ១១៥លានដុល្លារ អាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹម ចំនួន ១៣៧ទូទាំង ប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរ ប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវា ធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗ បន្ថែមទៀតនាពេលអនាគតដ៏ខ្លីនេះផងដែរ ៕ ដោយសហការ

​អំណោយ​លើកទឹកចិត្ត​កងកម្លាំង​​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទួន​ៗ​នា​​ពេល​ថ្មី​ៗ​នេះ

$
0
0

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំនួន​២​គឺ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើក​ឡើង​ថា សកម្មភាព​សួរសុខទុក្ខ​និង​ចែក​អំណោ​យ​ដល់​បងប្អូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ផង និង​ដូច
ជា​ការ​តបស្នង​ចំពោះ​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់ ដែល​បាន​យក​អស់កម្លាំង​កាយចិត្ត ទាំង​ការ​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិ​ភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ជា​ពិសេសក្នុង​ពេល​មាន​បញ្ហា​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​មួយ​រយៈ​នោះ គឺ​បាន​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ​ហើយ ដែល​ចេញ​ជួយ​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

ឯកឧត្តម​បន្ត​ថា កម្លាំង​មាន​សមត្ថកិច្ច​ផ្សេង​ទៀត កុំ​ច្រណែន​ជាមួយ​កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយសារ​តែ​កម្លាំង​ប្រជា​ការពារ​ប្រាក់ខែ​មិន​ដូច​កងកម្លាំង​នគរបាល និង​កង​រាជអាវុធហត្ថ​នោះ​ទេ ប្រាក់​ឧបត្ថម្ភ​របស់​គាត់​នៅ​មាន​កម្រិត គឺ​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​បាន​ប្រាក់ឧបត្ថម្ភ​តែ​៦៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ខែ ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀតថា ក្នុង​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​មាន​បញ្ហា ប្រឈម​​ធំ​ៗ​ចំនួន​៣ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន យើង​បាន​ជម្នះ​និង​ដោះស្រាយ​ទទួល​បាន​ជោគជ័យ​នោះ គឺ​បញ្ហា​សំរាម បញ្ហា​ទឹកជំនន់ និង​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ថា បញ្ហា​ទី​១-​គឺ​សំរាម ដោយសារ​តែ​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ធ្វើ​កូដកម្ម មិន​ព្រម​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុង​ខណៈនោះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ក្រសួងមហាផ្ទៃ​បាន​សម្រេច​បញ្ចេញ​នូវ​កម្លាំង​ចម្រុះ ដើម្បី​ធ្វើការ​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ក្នុង​កិច្ច​ប្រតិបត្តិការ​នៃ​ការ​ប្រមូល​សំរាម​នេះ រហូត​យើង​ទទួល​បាន​លទ្ធផល​ជោគជ័យ ដោយ​ក្នុង​មួយ​ថ្ងៃ​យើង​អាច​ប្រមូល​សំរាម​បាន​រហូត​ដល់​៣​ពាន់​តោន ។

ចំណែក​បញ្ហា​ប្រឈម​ទី​២​នោះ​គឺ​ទឹកជំនន់ ដែល​បាន​ជន់​លិច​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ។ ប៉ុន្តែ​បញ្ហា​ប្រឈម​នេះ ត្រូវ​បាន​ដោះស្រាយ​ទទួល​បាន​ជោគជ័យ ដោយ​សារ​តែ​យើង​បាន​ប្រើប្រាស់​កម្លាំង​សរុបមាន​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​រួម​សហការ​គ្នា ដោយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ជាមួយនឹង​ការ​ផ្ដល់​ជា​ស្បៀងអាហារ​ជូន​ពួក​គាត់​គ្រប់គ្រាន់​ផង​ដែរ ។

ដោយឡែក ចំពោះ​បញ្ហា​ប្រឈម​ទី​៣​នោះ​គឺ ព្រឹត្តិ​កាណ៍​ថ្ងៃ​ទី​៣ វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​ក្រោមការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ យើង​បាន​គ្រប់គ្រង​បញ្ហា​កូ​វី​ដ​-១៩ នេះ​ទទួល​បាន​ជោគជ័យ ដោយ​មិន​បាន​ធ្វើ​ឱ្យ​រាលដាល​ដល់​សហគមន៍​នោះ​ទេ ។

សូម​បញ្ជាក់​ថា កម្លាំង​សណ្ដាប់ធ្នាប់​ទាំង​២​ខណ្ឌ​ខាងលើ​នេះ​មាន​ជាង​១០០​នាក់ ក្នុង​ម្នាក់​ៗ
ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អី​ុ​វ ជាមួយនឹង​ការ​ចែក​ម៉ាស​ជូន​ពួក​គាត់​ផង​ដែរ ៕

ប្រញាប់ឡើង ! ថ្ងៃ Black Friday គ្រឿងអេឡិចត្រូនិក LG លក់បញ្ចុះតម្លៃពិសេស និងផ្តល់ជូនកាដូគាប់ចិត្ត

$
0
0

រាជធានីភ្នំពេញ ៖ ថ្ងៃដ៏ពិសេសសម្រាប់អតិថិជនទិញគ្រឿងអេឡិចត្រូនិកថ្ងៃ Black Friday បានមកដល់ហើយ រីករាយជាមួយការបញ្ចុះតម្លៃលើផលិតផល LG ជាច្រើនមុខទំនិញ មិនតែប៉ុណ្ណោះក៏មានកាដូជាទឹកប្រាក់ត្រឡប់វិញផងដែរ និងមានឆ្នោតផ្សង់សំណាងដែលមានឱកាសឈ្នះរង្វាន់ជាច្រើនទៀត ! ។

This image has an empty alt attribute; its file name is e21fb5dd6968ecb7abb70339d5c8c5e8-724x1024.jpg

កាលលក់បញ្ចុះតម្លៃក្នុងថ្ងៃ Black Friday គឺចាប់ពីថ្ងៃទី 20 ដល់ 30 ខែវិច្ឆិកា ឆ្នាំ 2020 នេះ ដែលបងប្អូនអាចស្វែងរកផលិតផលផ្សេងៗដែលបងប្អូនចង់បានតាមវេបសាយនេះ ៖ WWW.SUNSIMEXCO.COM ឬក៏ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ 016 35 36 60 / 061 35 36 60 ។

This image has an empty alt attribute; its file name is d037c247763a28e93ea9a88d07aa3e0b-724x1024.jpg

សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែចាប់ពីខែតុលា 2020 ដល់ ខែកុម្ភៈ 2021 ៖

  • លើកទី 1 : ថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ 2020
  • លើកទី 2 : ថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2020
  • លើកទី 3 : ថ្ងៃទី 07 ខែមករា ឆ្នាំ 2021
  • លើកទី 4 : ថ្ងៃទី 05 ខែកុម្ភៈ ឆ្នាំ 2021
  • លើកទី 5 : ថ្ងៃទី 05 ខែមីនា ឆ្នាំ 2021 ៕ ដោយសហការ

Star Grow ធ្វើការបញ្ចុះតម្លៃលើសពី ២០% ជាមួយគុណភាពកាន់តែប្រសើរជាងមុន !

$
0
0

រាជធានីភ្នំពេញ ៖ ម្តាយមួយចំនួនបានជ្រើសរើសម្សៅទឹកដោះគោសម្រាប់កូនៗរបស់ពួកគាត់ប៉ុន្តែអ្នកម្តាយខ្លះពួកគាត់មិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម្សៅទឹកដោះគោដែលមានគុណភាពល្អសម្រាប់កូនៗ ដូច្នេះហើយទើបគាត់សម្រេចចិត្តក្នុងការជ្រើសរើសម្សៅទឹកដោះគោដែលមានតម្លៃសមរម្យជាមួយនិងគុណភាពទាប ឬក៏ពួកគាត់ព្យាយាមក្នុងការកាត់បន្ថយបរិមាណក្នុងការប្រើប្រាស់ម្សៅទឹកដោះគោកូនរបស់ពួកគាត់ ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-95.jpg

ក្នុងកាលៈទេសៈនេះ ហើយទើបក្រុមហ៊ុន ទឹកដោះគោម្សៅ Star Grow ដែលជាផលិតផលម្សៅទឹកដោះគោមកពីប្រទេសកូរ៉េខាងត្បូងបានធ្វើការសម្រេចក្នុងការបញ្ចុះតម្លៃលើទឹក ដោះម្សៅចំនួន ២០% បន្ថែមទៀត ។ តម្លៃនៅត្រឹមតែ ១០.៨ ដុល្លារ ក្នុងមួយកំប៉ុង 800g ។ វាគឺមានតម្លៃ សមរម្យនៅប្រទេសកម្ពុជាជាមួយសារធាតុផ្សំលើសពី ៣៥ ប្រភេទ ។ ក្រុមហ៊ុនទឹកដោះគោម្សៅ Star Grow បានចេញសេចក្តីប្រកាសថា នឹងកាត់បន្ថយប្រាក់ចំណាយលើការផ្សព្វផ្សាយ និងប្រាក់ចំណេញបន្ថែមពីនេះនឹងរក្សាគុណភាពនៅដដែល ។

This image has an empty alt attribute; its file name is c81e728d9d4c2f636f067f89cc14862c-64-1024x1024.jpg

ចំពោះលក្ខណៈពិសេសរបស់ Star Grow គឺវាធ្វើឲ្យកុមារកាន់តែការលូតលាស់ធំធាត់បានល្អ និងកាន់តែមានសុខភាពល្អ ហើយកាន់តែឆ្លាតវៃជាមួយសារធាតុផ្សំរហូតដល់ ៣៥ ប្រភេទ ។ ចំពោះបច្ចេកទេសក្នុងការផលិតវិញ ទឹកដោះគោម្សៅ Star Grow ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចកវិទ្យាងាយរលាយក្នុងទឹក និងស្រូបសារធាតុចិញ្ចឹមបានល្អ មិនត្រឹមតែប៉ុណ្ណោះ គឺមានការត្រួតពិនិត្យ ៣៦៥ ប្រភេទតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ពី CODEX និង EU (3920130120@ddf) ៕ ដោយសហការ

លោក​បណ្ឌិត​ថោ​ង ខុន​៖ បន្ត​ចុះ​ចែក​​អំណោយ​ជូន​បងប្អូន​​រង​គ្រោះ​ដោយ​​ទឹកជំនន់​​

$
0
0

ខេត្តកំពង់ធំ​៖ សកម្មភាព​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក​ថោ​ង​ខុន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ដែល​មា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំលោក សូ មែន ឃី​ត (So Man Kit) អនុប្រធាន និង​ជា​អគ្គលេខាធិការ​ង​នៃ​សមាគម​ពាណិជ្ជកម្ម និង​ការបរទេស ចិន​ហុងកុង និង​ម៉ា​កាវ ប្រចាំ​កម្ពុជា និង​ជា​តំណាង​លោក​ឧកញ៉ា យុម ស៊ូ សាង (Yum Sui Sang)​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជម្រាប​ដល់​ប្រជាពលរដ្ឋ ដែល​សម្ដេច​ទាំង​ទ្វេ​តែង​តែ​នឹករឭក និង​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​។

លោក​បាន​បន្ត​ថា ក្នុង​ពេល​ទឹកជំនន់ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​មក​ទីទួល​សុវត្ថិភាព និង​បាន​ចុះ​ដោយ​ផ្ទាល់​នៅ​ទីកន្លែង​ដែល​រង​គ្រោះ ដោយ​បាន​ចែក​អំណោយ​ជា​ស្បៀងអាហារ គ្រៀង​ឧបភោគ​-​បរិភោគ និង​សម្ភារៈ​ចាំបាច់​បាន​ទាន់​ពេលវេលា ដោយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ដាច់​ស្បៀងអាហារ​ឡើយ​។

លោក​បន្ត​ថា​ក្រោយ​ទឹកជំនន់ រាជរដ្ឋាភិបាល​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​ស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដែល​ខូចខាត​ឡើង​វិញ ដូច​ជា សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​ផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំ​បន់ ប្រឡាយ​ទឹកជា​ដើម និង​ជំរុញ​វិស័យ​កសិកម្ម ការ​ដាំ​ដុះ​ឡើង​វិញ ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើង​វិញ តាម​រយៈ​ការ​ចែក​ស្បែង​អា​ហារ និង​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដើ​ម្ប​បង្កបង្កើន​ផល និង​ដាំ​ដុះ​ឡើង​វិញ​ផង​ដែរ​៕

ប្រូម៉ូសិន SELECTED UNITs របស់ អ័រគីដេ ដឹពោធិ៍ចិនតុង បញ្ចុះតម្លៃ ៤% ពិសេសបំផុត ! (វីដេអូ)

$
0
0

រាជធានីភ្នំពេញ ៖ ប្លែកទៀតហើយ ! ប្រ៉ូម៉ូសិន SELECTED UNITs ជាមួយផ្ទះទីតាំងពិសេសៗបញ្ចុះតម្លៃ ដល់ ៤% ដោយបង់ប្រចាំខែអត់ការប្រាក់រហូតដល់ ២០ ខែ ។ ស្របពេលការដ្ឋានកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ និងដើម្បីជាប្រ៉ូម៉ូសិនចុងឆ្នាំ ក្រុមហ៊ុនបានជ្រើសរើសផ្ទះទីតាំងពិសេសៗនៅក្នុងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ជាប្រ៉ូម៉ូសិន SELECTED UNITs ដែលពិតជាប្លែកមែនទែន ។

This image has an empty alt attribute; its file name is 201077c73e694faa97eacc690b55b6a7.jpg

គម្រោងនេះបានបើកលក់កាលពីប៉ុន្មានខែកន្លងទៅដោយមានអតិថិជនជាច្រើនបានគាំទ្រ ហើយឥឡូវនេះ គឺពិតជាឱកាសពិសេសម្តងទៀតហើយដែលលោកអ្នកអាចមានជម្រើសពិសេសៗសម្រាប់ទីតាំងល្អៗ ថ្មីៗ ជាមួយការបង់ប្រាក់ ៣០% រហូតដល់ ២០ ខែ ដោយគ្មានការប្រាក់ និងពុំចាំបាច់មានប្រាក់កក់បន្ថែមជាមួយនូវការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៤% ដែលពុំធ្លាប់មានពីមុនមក ។

This image has an empty alt attribute; its file name is 0f7d9b3b0e68eef5cebf5b015bd2197a-1024x590.jpg

សម្រាប់ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ដែលមានប្រភេទផ្ទះអាជីវកម្មហ្ស៊បហោសន៍ ផ្ទះវីឡាភ្លោះ ឬ វីឡាទោល សុទ្ធសឹងជាផ្ទះម៉ូដសម័យថ្មី ប្លែកស្អាតៗណាស់ ! ប្រញ៉ាប់ឡើង ការផ្តល់ជូននេះមានចំនួនកំណត់ ! ។

This image has an empty alt attribute; its file name is 40ef19980812c38c276a9541b5a47e68-1-1024x524.jpg

កុំភ្លេចឆ្លៀតមកសាកសួរព័ត៌មាននៅការិយាល័យលក់ថ្មី នៅទល់មុខ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទាល់តែម្តង ដោយចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ ចំណាយពេលតែ ៣នាទីប៉ុណ្ណោះហួសវត្តតាំងកសាងខាងស្តាំដៃ ៕ ដោយសហការ

This image has an empty alt attribute; its file name is 7422ae0592d3c22dc15601e92b651671-1.jpeg

សូមផ្ទៀងផ្ទាត់មើលថា តើមានសារធាតុផ្សំប៉ុន្មានប្រភេទក្នុងទឹកដោះគោម្សៅរបស់កូនលោកអ្នក ?

$
0
0

អ្នកម្តាយទាំងអស់ដែលជ្រើសរើសទឹកដោះគោសម្រាប់បំបៅកូនលោកអ្នក តើអ្នកធ្លាប់បានពិនិត្យមើលទេថា តើសារធាតុផ្សំប៉ុន្មានមុខដែលត្រូវបានរួមបញ្ចូលក្នុងម្សៅទឹកដោះគោនោះ ? ដោយសារតែទឹកដោះគោម្សៅ គឺជារបស់តែមួយគត់ដែលទារកញ៉ាំក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ ទើបវាមានសារៈសំខាន់ណាស់ក្នុងការពិនិត្យមើលថា តើសារធាតុផ្សំនោះគឺគ្រប់គ្រាន់សម្រាប់កុមារហើយ ឬនៅ ។

សារធាតុផ្សំមិនគ្រប់គ្រាន់អាចធ្វើឲ្យមានកង្វះអាហារូបត្ថម្ភដែលបណ្តាលឲ្យកុមារមានជំងឺជាច្រើនប៉ះពាល់ដល់សុខភាពកុមារ ។ ដូច្នេះហើយសូមអ្នកម្តាយគ្រប់រូបប្រុងប្រយ័ត្នក្នុងការជ្រើសរើសផលិតផលសម្រាប់កូនរបស់លោកអ្នក ។

យោងតាមសម្តីរបស់អគ្គនាយកក្រុមហ៊ុន NCNC, “ទារកញ៉ាំតែទឹកដោះគោមួយមុខតែប៉ុណ្ណោះ ។ បើសិនសារធាតុផ្សំមិនគ្រប់គ្រាន់ វាអាចនឹងនាំផលប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាល ប្រពន័្ធភាពស៊ាំ ការលូតលាស់ និងមានជម្ងឺផ្សេងៗ ។ នេះជាមូលហេតុដែល យើងបានបញ្ចូលសារធាតុផ្សំដល់ទៅ ៥៥ ប្រភេទ ទៅក្នុងម្សៅទឹកដោះគោ XO55i របស់ពួកយើង ។

ឥឡូនេះសូមធ្វើការត្រួតពិនិត្យតារាងសារធាតុផ្សំខាងក្រោមសម្រាប់កូនអ្នក (៣៩១៨១៣០១២០@ddf ) ៕ ដោយសហការ


អត្ថប្រយោជន៍ច្រើនលើសលប់ពី ទឹករ៉ែធម្មជាតិ ចំពោះរាងកាយដែលមនុស្សភាគច្រើនមិនសូវបានដឹង ! (វីដេអូ)

$
0
0

រាជធានីភ្នំពេញ ៖ មិនថាមនុស្ស សត្វ ឬធម្មជាតិនោះទេ អាចរស់នៅបានដោយត្រូវការទឹកជាចាំបាច់។ ទឹកមិនត្រឹមតែជួយទ្រទ្រង់មុខងារសំខាន់ៗក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សារធាតុចិញ្ចឹមល្អៗ ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន ។ ចំពោះទឹករ៉ែធម្មជាតិ គឺខុសពីទឹកពិសាបរិសុទ្ធធម្មតា ព្រោះវាមានប្រភពមកពីក្រោមដី សម្បូរដោយជាតិរ៉ែច្រើន ហើយសង្វាក់ច្រកចូលក្នុងដប គឺត្រូវធ្វើឡើងនៅទីតាំងប្រភពទឹកតែម្តង ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ជាច្រើនលើសលប់របស់ទឹករ៉ែធម្មជាតិចំពោះរាងកាយ ៖

១. ជាប្រភពនៃម៉ាញេស្យូម ៖ ម៉ាញេស្យូមដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលសម្ពាធ ឈាម កម្រិតជាតិស្ករក្នុងឈាម និងមុខងារប្រព័ន្ធប្រសាទ ។

២. បញ្ចុះសម្ពាធឈាម ៖ ការបាត់បង់ ឬខ្វះជាតិម៉ាញេស្យូម អាចបង្កឲ្យសម្ពាធក្នុងឈាមឡើងខ្ពស់ ខ្សោយបេះដូង និងលក្ខខណ្ឌផ្សេងៗទៀតដែលបណ្តាលឲ្យបេះដូងលោតខុសធម្មតា ។ ទឹករ៉ែធម្មជាតិសម្បូរដោយជាតិម៉ាញេស្យូម ដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងបាន ។

៣. គ្រប់គ្រងចរន្តឈាម ៖ ទឹករ៉ែធម្មជាតិមានផ្ទុកទៅដោយកាល់ស្យូម ម៉ាញេស្យូម និង ប៉ូតាស្យូម ដែលសុទ្ធតែជាសារធាតុជួយឲ្យចរន្តឈាមដំណើរការបានល្អ ។

៤. ជួយឆ្អឹងឲ្យរឹងមាំ ៖ ទឹករ៉ែធម្មជាតិសម្បូរដោយកាល់ស្យូម ដែលជួយទ្រទ្រង់ឆ្អឹងឲ្យរឹងមាំ ។ នៅពេលដែលជាលិកាឆ្អឹងខូចខាត ឬបាត់បង់ រាងកាយនឹងផលិតឆ្អឹងថ្មីជំនួសវិញ ។

៥. ជួយសុខភាពប្រព័ន្ធរំលាយអាហារ ៖ ជាតិម៉ាញេស្យូម អាចជួយការពារកុំឲ្យទល់លាមក និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ ។ ជាតិម៉ាញេស្យូមនៅក្នុងទឹក ពេលចូលទៅ ដល់ពោះវៀន នឹងជួយឲ្យលាមកស្អិតល្អ សម្រួលសាច់ដុំ និងចលនាពោះវៀន ។

ទឹកពិសា Minéré ជាទឹករ៉ែធម្មជាតិ ១០០% មានប្រភពចេញពីថ្មក្រោមដី មាន pH 7.9 និងសម្បូរទៅដោយរ៉ែសំខាន់ៗដូចជា ៖ កាល់ស្យូម ម៉ាញេស្យូម សូដ្យូម ប៊ីកាបូណាត ប៉ូតាស្យូម ជាដើម ដែលសុទ្ធតែមានមុខងារជួយទ្រទ្រង់រាងកាយ និងសុខភាពបានយ៉ាងល្អ ។ Minéré គឺជាម៉ាកដែលឈានមុខគេផ្នែកទឹករ៉ែធម្មជាតិនៅក្នុងប្រទេសថៃ ចាប់តាំងពីពេលបើកដំណើរការក្នុងឆ្នាំ 1992 មកម៉្លេះ ។ លោកអ្នកក៏អាចបង្កើតឱកាសចំណេញច្រើនពី Minéré ដោយក្លាយជាតំណាងចែកចាយរបស់ទឹករ៉ែធម្មជាតិ Minéré មុនគេ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន CYCS Co.,Ltd ។

លក្ខខណ្ឌដើម្បីក្លាយជាតំណាងចែកចាយ ៖

  • មានបណ្ដាញចែកចាយ (ផ្នែកលក់, បណ្ដាញអតិថិជន, ការដឹកជញ្ជូន)
  • ចេះគ្រប់គ្រង និងតាមដានស្ដុក
  • មានឃ្លាំងស្ដុកផ្ទាល់ខ្លួន
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំ ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 095 777 643 ៕ ដោយសហការ

អស្ចារ្យខ្លាំង ! តន់ ចន្ទសីម៉ា ស្ថិតលើកំពូលតារាងវ៉ាដាច់គេដែលមានអ្នកចូលមើលដល់ទៅ 441 លានដង

$
0
0

រាជធានីភ្នំពេញ ៖ បើនិយាយពី views ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយ គឺពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេងរូបនេះប្រើពេលមិនដល់មួយឆ្នាំផងអាចវ៉ាដាច់គេទាំងអស់ ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់ តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាពការតស៊ូការព្យាយាម និងអត្តចរិតល្អនៅក្នុងការងារ ។ ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ ២០២០ នេះមានរហូតដល់ទៅ 441លានដងឯណោះ ។

បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថា តើអាចមានតារាចម្រៀងណាដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ ។ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ ទោះបីបទចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់របស់នាងសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និងការ ប្រឹងប្រែងតស៊ូរបស់នាងណាស់ ៕ ដោយសហការ

This image has an empty alt attribute; its file name is e083c9a256255623ea61bb62279fa276-1-576x1024.jpg

ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ ក្នុងស្រុក​ក្រគរ​ទទួល​អំណោយ​ពី​សប្បុរសជន

$
0
0

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​គ្រប់គ្រង​និស្សិត​នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​ក្រុម​ទី​០៦) ដឹកនាំ​ដោយ លោក ម៉ី វ៉ា​ន់ និង​លោក កែវ រតនៈ បាន​នាំ​យក​អំ​ណាយ​ដ៏​ថ្លៃថ្លា និង​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក ម៉ី វ៉ា​ន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ទី​៦ នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​លើក​ឡើង​ថា​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បាន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។

ជាក់ស្ដែង​ថ្ងៃនេះ លោក​បាន​មើលឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លង​មក ទើប​ក្រុមការងារ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​សប្បុរសជន​ដទៃ​ទៀត មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ ចំនួន​៧៨១៩​គ្រួសារ​ក្នុង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ លោក​ម៉ី វ៉ា​ន់ បាន​បន្ត​ថា ទោះបី​អំណោយ​នា​ពេល​នេះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​បាន​ដោះស្រាយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​មុខ​។

ក្រោយ​ពី​ទឹក​ស្រក សូម​បងប្អូន​ប្រជាពលរដ្ឋ​ខំ​បង្កបង្កើន​ផល ដាំ​ដំណាំ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ សូម​បញ្ជាក់​ថា អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន​ដទៃ​ទៀត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​ក្រគរ ក្នុង​នោះ ឃុំ​ក្បាល​ត្រាច​មាន​ចំនួន​៣១០៤​គ្រួសារ ឃុំ​កំពង់​លួង​មាន​ចំនួន​៩៨៧​គ្រួសារ ឃុំ​អូ​សណ្តាន់​មាន​ចំនួន​១៨៤ គ្រួសារ និង​ឃុំ​កំពង់​ពោធិ មាន​ចំនួន​១៨៨៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ និង​គ្រឿង​ឧបភោគ បរិភោគ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ប្រចាំ​ថ្ងៃ​៕ ដោយ ៖ សុខ សា​រ៉ា​យ

រត់៩៩ថ្ងៃរបស់សាយ រំពឹងបានថវិកា១លានដុល្លារជួយ មន្ទីរពេទ្យកុមាអង្គរ

$
0
0

រាជធានីភ្នំពេញ ៖ សាយ ដែលមានឈ្មោះពិតប្រាកថា លោក អ៊ួន បឋម ជាសិល្បករវ័យក្មេងម្នាក់បានបង្កើតគម្រោងមួយគឺការរត់៩៩ថ្ងៃជុំវិញប្រទេសកម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀមរាប​​។​ សាយ ដែលមានឈ្មោះដើម លោក អ៊ួន បឋម បាន​រត់​មកដល់​ខេត្តសៀមរាប​ កាលពពី​ថ្ងៃទី​២៣ វិច្ឆិកា ក្រោយពីបានរត់ ​៤៩​ថ្ងៃ នៃ​«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដែលមានគម្រោង៩៩ថ្ងៃនោះ។ នៅសៀមរាប លោកបានប្រគល់ថវិកា​ជាង៤០​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរមួយវគ្គសិន​។

«ព្រឹត្តិការណ៍​សប្បុរសធម៌​របស់​សាយ» បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែតុលា​មក ។ រត់ចេញពីក្រុងភ្នំពេញ នៅក្នុងរយៈពេល៤៩ថ្ងៃមកនេះ លោក អ៊ួន បឋម ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កែប កំពត កំពង់សោម កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន និងក្រុងសិរីសោភ័ណ។

បន្ទាប់ពីប្រគល់ថវិកាដល់មន្ទីរពេទ្យកុមារអង្គរមួយវគ្គហើយ លោក សាយ នឹង​បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និងទៅខេត្តផ្សេងៗទៀត រហូតគ្រប់៩៩ថ្ងៃ គឺបញ្ចប់ ​នៅ​រាជធានី​ភ្នំពេញ​។ ពីដំបូងគម្រោង ​«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» រំពឹងថានឹងប្រមូលថវិកា ២៥​ម៉ឺន​ដុល្លារ ប៉ុន្តែលោកសាយ រត់តែ៤៩ថ្ងៃគឺចំណាយពេលតែពាក់កណ្តាលនៃថ្ងៃគម្រោង ទទួលបាន​ថវិកា ​ជាង ៤០​ម៉ឺន​ដុល្លារ ទៅ​ហើយ។ លោកសាយ មានការផ្លាស់ប្តូរក្តីរំពឹង នឹងទទួល​ថវិកា ១​លាន​ដុល្លារ នៅថ្ងៃចុងក្រោយ​ពេលទៅដល់រាជធានី​ភ្នំពេញនោះ​។​

សាយ គឺជាសិល្បករម្នាក់ដែលសកម្មក្នុងការងារសង្គមនិងការងារស្ម័គ្រចិត្ត។ លោកចូលចិត្តជំនះលើខ្លួនឯងដើម្បីបង្កើតអោយមានលទ្ធផលល្អដល់សង្គម។ ជាមួយនឹងទេពកោសល្យខាងច្រៀង និពន្ធបទចំរៀង និងសម្ដែង លោកក៏ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តជាខ្លាំងលើវិស័យកីឡាផងដែរ។

លោក អ៊ួន បឋម ហៅសាយ បានរត់ចំនួន៤ឆ្នាំមកហើយ និងបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងជាច្រើនដង រាប់ចាប់តាំងពីការប្រណាំងក្នុងរយៈចំងាយ២១គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ និង៦៤គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ បទពិសោធនិងការហ្វឹកហាត់ជាប្រចាំបានធ្វើឲ្យលោកក្លាយទៅជាបេក្ខជនដែលស័ក្តិសមបំផុតសម្រាប់ការរត់ជុំវិញប្រទេសកម្ពុជា។ សាយជឿថា មនុស្សគ្រប់គ្នាសុទ្ធតែអាចចែករំលែកទៅសង្គមវិញ ជាពិសេសតាមរយៈការធ្វើការជាក្រុម ពួកគេអាចធ្វើបាននូវរឿងដែលពួកគេធ្លាប់គិតថា ធ្វើមិនបាន។

ដោយមានក្ដីប្រាថ្នាដ៏ជ្រាលជ្រៅចំពោះតន្រ្ដី និងភាពយន្ដ សាយបានចូលរួមក្នុងឧស្សាហកម្មតន្រ្ដី ក្នុងនាមជាអ្នកចម្រៀង និងជាអ្នកនិពន្ធចម្រៀង អស់រយៈពេល១០ឆ្នាំ និងបានធ្វើជាម្ទាស់បទចម្រៀងប្រមាណជាង ១០បទ។ បទដែលពេញនិយមរបស់សាយ មានចំណងជើងថា “ងប់ងល់”។ នៅក្នុងវិស័យភាពយន្ដវិញ សាយបានសម្ដែងភាពយន្ដខ្នាតខ្លីចំនួន៦រឿង រឿងភាគចំនួន៣រឿង និងភាពយន្ដខ្នាតធំចំនួន៣រឿង។

នៅក្នុងខេត្តសៀមរាប លោកសាយ បាននិយាយថា លោករត់ដើម្បីជួយសម្រាលការលំបាករបសើមន្ទីរពេទ្យដែលបានជួយអាយុជីវិតកុមារកម្ពុជាដោយមិនយកប្រាក់។ លោកថាការរត់របស់លោកមិនមានការលំបាកអ្វីនោះទេ។ ផ្ទុយទៅវិញ លោកសប្បាយចិត្តដោយបានជួយជួយជីវិតកុមារ៕

ឈ្នះទៀតហើយ ! អបអរសាទរអ្នកឈ្នះរង្វាន់ក្នុងកម្មវិធីប្រូម៉ូសិនមហារង្វាន់ពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សម្រាប់ ខែវិច្ឆិកា ឆ្នាំ 2020 (វីដេអូ)

$
0
0

រាជធានីភ្នំពេញ ៖ ពិសេសអស្ចារ្យខ្លាំងណាស់ ! ពីក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ជាមួយកម្មវិធីប្រូម៉ូសិនមហារង្វាន់នៅតែបន្តចែករង្វាន់ជាច្រើនទៀតជូនអតិថិជនជារៀងរាល់ខែ ហើយដែលរង្វាន់ធំមានដូចជា ៖ រថយន្ត Ford Eco sports 2020, ម៉ូតូ, ទូរទស្សន៍, ម៉ាស៊ីនបោក, ទូទឹកកក, ម៉ាស៊ីនត្រជាក់ និងរង្វាន់ផ្សេងៗជាច្រើនទៀតកំពុងរង់ចាំលោកអ្នកមកទទួលយក ។

This image has an empty alt attribute; its file name is 24ab4b8fc1f1fb2859900819886cc583-1024x725.jpg
This image has an empty alt attribute; its file name is 6100bc6288c882a12c4dd3c6f512598c-1024x576.png

ដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យទាំងនេះលោកអ្នកគ្រាន់តែចំណាយទឹកប្រាក់ចំនួនត្រឹមតែ 150$ នោះលោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកភ្លាមៗតែម្តង ដែលមានឱកាសឈ្នះដល់ទៅ ៥ដងជារៀងរាល់ខែ ។ លោកអ្នកទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមានឱកាសឈ្នះកាន់តែច្រើនផងដែរ ។

សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែចាប់ពីខែតុលា 2020 ដល់ខែកុម្ភៈ 2021 ៖

  • លើកទី 1 : ថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ 2020
  • លើកទី 2 : ថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2020
  • លើកទី 3 : ថ្ងៃទី 07 ខែមករា ឆ្នាំ 2021
  • លើកទី 4 : ថ្ងៃទី 05 ខែកុម្ភៈ ឆ្នាំ 2021
  • លើកទី 5 : ថ្ងៃទី 05 ខែមីនា ឆ្នាំ 2021
This image has an empty alt attribute; its file name is e4da3b7fbbce2345d7772b0674a318d5-57-1024x684.jpg

កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់មកកាន់សាខាក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត ។

អាចស្វែងរកផលិតផលផ្សេងៗដែលបងប្អូនចង់បានតាមវេបសាយនេះ ៖ WWW.SUNSIMEXCO.COM ឬ ទូរស័ព្ទលេខ ៖ 016 35 36 60 / 061 35 36 60 ។ ចុចទីនេះ https://bit.ly/2B3M2K9 ដើម្បី subscribe ! ៕ ដោយសហការ

This image has an empty alt attribute; its file name is a87ff679a2f3e71d9181a67b7542122c-67-1024x684.jpg
This image has an empty alt attribute; its file name is c81e728d9d4c2f636f067f89cc14862c-74-1024x684.jpg
This image has an empty alt attribute; its file name is eccbc87e4b5ce2fe28308fd9f2a7baf3-64-1024x684.jpg

ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន យកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះ តាមរយៈសកម្មភាពបរិច្ចាគជំនួយចំនួន ១០លើក !

$
0
0


រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន (Titan Stone Life) ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅខែមីនា ដោយគាំទ្រដល់ទស្សនៈសាជីវកម្ម “យើងថែរក្សាជីវិតរបស់អ្នក” ”We Care Your Life” និងយកចិត្តទុកដាក់យូរអង្វែងចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ។ ចាប់តាំងពីឆ្នាំ ២០២០ មកនេះ ក្រុមហ៊ុនបានរៀបចំ និងចូលរួមសកម្មភាពចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះ បានចំនួនប្រហែល ១០លើក នៅទូទាំងប្រទេសកម្ពុជា ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក ហោ សារុន អនុរដ្ឋលាខាធិការក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោកបានធ្វើដំណើរទៅកាន់ខេត្តកំពង់ធំដើម្បីជួយប្រជាពលពលរដ្ឋចំនួន ៧៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន នឹងបន្តយកចិត្តទុកដាក់ដល់ប្រជាជន និងបន្តការស្រលាញ់ស្ថិតស្ថេរជារៀងរហូត ។

លោក តឹង ចិនយៀក អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន និងជាប្រធានអង្គការសប្បុរសធម៌នៃក្តីស្រលាញ់ កម្ពុជាបានដឹកនាំសហការីរបស់ក្រុមការងារអាយុជីវិត ទីតាន ស្តូន ចូលរួមព្រឹត្តិការណ៍សប្បុរសធម៌បរិច្ចាគអង្ករជាមួយ ឯកឧត្តម បណ្ឌិត ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន និងលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោកអភិបាលខេត្តកំពង់ធំ សុខ លូ និងក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំ និងក្រុមហ៊ុនឧបត្ថម្ភនានាបានចូលរួមសកម្មភាពផ្តល់អំណោយ ។

ផ្អែកលើគំនិត “យើងថែរក្សាជីវិតរបស់អ្នក” ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន នឹងបន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងការអនុវត្តជាក់ស្តែង ។ ចាប់តាំងពីការរីករាលដាលនៃរោគរាតត្បាតនៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានបរិច្ចាគក្នុងសកម្មភាពជំនួយបានចំនួន ៦លើក និងផ្តល់អំណោយចំនួន ២លើក ។ ដំណើរកម្សាន្តប្រកបដោយការយកចិត្តទុកដាក់បានគ្របដណ្តប់លើខេត្តចំនួន ៦ រួមមានខេត្តកែប កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ពោធិសាត់ និងកំពង់ធំ ដោយបរិច្ចាគអង្ករជាង ១០ តោន សម្ភារៈ និងអំណោយបូកសរុបជាថវិកាសរាប់ម៉ឺនដុល្លារ ។ ខ្ញុំមានបំណងចង់ចូលរួមចំណែករបស់ខ្ញុំក្នុងការជួយដល់ពលរដ្ឋដែលជួបការលំបាកនៅទូទាំងប្រទេសដើម្បីជំនះនូវគ្រាលំបាក ។ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍បរិច្ចាគសប្បុរសធម៌នៅខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតានស្តូន លោក សុខ លូ អភិបាលខេត្ដកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំបានចុះទៅក្នុងភូមិសាស្ត្រត្រើយបឹងទន្លេសាប ឃុំពាមបាង ខេត្តកំពង់ធំ ដើម្បីពង្រីកជំនួយប្រកបដោយក្តីស្រឡាញ់ ។

សកម្មភាពសប្បុរសធម៌នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ដែលបានចូលរួមក្នុងឆ្នាំ ២០២០ ៖

  1. ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ខេត្តកែបបានបរិច្ចាគជាសម្ភារៈ
  2. ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០ ខេត្តកំពង់ចាមបានឧបត្ថម្ភអង្ករ និងផ្សព្វផ្សាយការបង្ការការរីករាលដាលជំងឺ Covid-19
    អ្នករៀបចំ និងតំណាង ៖ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនគ្រូសារដែលត្រូវចែកអំណោយ ៖គ្រួសារក្រីក្រចំនួន ៨១៣គ្រួសារ ដែលមានអង្ករសរុបចំនួន ២០.៣២៥ គីឡូក្រាម ។
លោក តឹង ចិនយៀក អ្នកចាត់ការទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្ដូន និងជាប្រធានអង្គការសប្បុរសធម៌នៃក្តីស្រលាញ់កម្ពុជាដឹកនាំសហការី ។ បានចូលរួមសកម្មភាពផ្សព្វផ្សាយជាសាធារណៈនៃកម្មវិធីសប្បុរសធម៌ជាអង្ករ និងការការពារបង្ការការរីករាលដាល Covid-19 នៅខេត្តកំពង់ចាមជាមួយឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ អគ្គនាយកតំណាងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក តឹង ចិនយៀក អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតាន ស្តូន និងជាប្រធានអង្គការសប្បុរសធម៌នៃក្តី ស្រឡាញ់បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយជាសាធារណៈនូវអំណោយទាន និងការការពារបង្ការការរីករាលដាលនៃជំងឺ Covid-19 នៅខេត្តកំពង់ចាម ។
  1. ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ ខេត្តកំពង់ចាមបានឧបត្ថម្ភអង្ករ ចំនួនគ្រូសារដែលបានទទួលអំណោយ៖ គ្រួសារក្រីក្រចំនួន ២០០គ្រួសារដែលមានអង្ករសរុបចំនួន ៤តោន ។
លោក តឹង ចិនយៀក អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន និងជាប្រធានអង្គការសប្បុរសធម៌នៃក្តីស្រលាញ់កម្ពុជា បានដឹកនាំសហការីចូលរួមក្នុងព្រឹត្តិ ការណ៍បរិច្ចាគអង្ករនៅខេត្តកំពង់ស្ពឺ ។
  1. នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០ ខេត្តបាត់ដំបង និងពោធិ៍សាត់បានបរិច្ចាគអង្ករ
    ចំនួនគ្រូសារដែលត្រូវចែកអំណោយ៖ គ្រួសារក្រីក្រចំនួន ៣០០គ្រួសារដែលមានអង្ករសរុបចំនួន ៧,៥ តោន ។
ក្រុមការងារនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានចូលរួមក្នុងសកម្មភាពបរិច្ចាគនៅខេត្តបាត់ដំបងនិងពោធិ៍សាត់
  1. នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ខេត្តបាត់ដំបងនិងពោធិ៍សាត់បានបរិច្ចាគអាហារកំប៉ុងចំនួនគ្រូសារដែលទទួលអំណោយ៖ គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ។
ក្រុមការងារនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានចូលរួមក្នុងសកម្មភាពបរិច្ចាគនៅខេត្តកំពង់ស្ពឺ
  1. ថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបរិច្ចាកអង្ករ ស្បៀងអាហារ និងទឹកបរិសុទ្ធនៅខេត្តកំពង់ធំ
    អ្នករៀបចំនិងតំណាង ៖ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការតីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំ
    ចំនួនគ្រូសារដែលទទួលអំណោយ ៖ គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៧៥០គ្រួសារដែលមានថវិកា និងស្បៀងអាហារសរុបចំនួន ២១,០០០ដុល្លារ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំ និងក្រុមហ៊ុនឧបត្ថម្ភនានាបានចូលរួមសកម្មភាពផ្តល់អំណោយ ។
  1. លើសពីនេះទៀតការបរិច្ចាគលើកទី ២ ដល់អង្គការសប្បុរសធម៍ថ្ងៃរះ ដើម្បីអោយមូល និធិសប្បុរសធម៍ថ្ងៃរះ ជួយដល់ពលរដ្ឋដែលជួបការលំបាក ក្រៅពីការប្រើប្រាស់ធនធានអន្ដរជាតិរបស់ក្រុមហ៊ុនមេ (ទីតាន ស្តូន គ្រុប) បានណែនាំគោលគំនិតធានារ៉ាប់រង និងការគ្រប់គ្រងហិរញ្ញវត្ថុចុងក្រោយដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជន និងបង្កើតផែនការហិរញ្ញវត្ថុដែលមានស្ថេរភាព ។ ទីតាន ស្តូន ក៏ផ្តល់តម្លៃ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកដូចជាគ្រួសារក្រីក្រនៅទូទាំងប្រទេស ដូចជាកុមារដែលមិនទទួលបានការអប់រំជាដើមតាមរយៈក្តីស្រឡាញ់ ការផ្តល់និងការបរិច្ចាគប្រាក់ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាព បានក្លាយជាថាមពលមួយដើម្បីកែប្រែវាសនារបស់ខ្លួន ។ ដោយមានដើមកំណើតនៅប្រទេសកម្ពុជា ទីតានស្តូនទទួលយកការផ្លាស់ប្តូរគំនិតនៃការគ្រប់គ្រងហិរញ្ញវត្ថុដែលជាសក្ដានុពល និងសកម្មភាពជំនួយដោយក្តីស្រលាញ់ ប្រកបដោយនិរន្តរភាព ការអូសទាញទាំងកម្លាំងកាយ និងកម្លាំងចិត្ដត្រូវបានបញ្ចូលគ្នាដើម្បីជួយឱ្យប្រជាពលរដ្ឋបង្កើតអនាគតប្រកបដោយស្ថេរភាព ។
    លោក តឹង ចិនយៀក អ្នកចាត់ការទូទៅនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន និងជាប្រធានអង្គការសប្បុរសធម៌នៃក្តីស្រឡាញ់ បានមានប្រសាសន៍ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានបំពេញទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយបានវិនិយោគលើសុខុមាលភាពសាធារណៈអស់រយៈពេលជាយូរមកហើយដោយសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ។ ទីតាន ស្តូន គ្រុបបានធ្វើអាជីវកម្មដោយមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំហើយបានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ដោយសារតែតម្រូវការធានារ៉ាប់រងរបស់ប្រជាជនកម្ពុជា ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានប្រតិបត្តិការប្រកបដោយអាកប្បកិរិយាស្មោះត្រង់ និងណែនាំធនធានអន្តរជាតិ និងគំនិតធានារ៉ាប់រងជឿនលឿន ហើយសង្ឃឹមថា ណែនាំសាធារណជនឱ្យប្រើប្រាស់ធានារ៉ាប់រងបានល្ អនិងគ្រប់គ្រងជំនាញហិរញ្ញវត្ថុដើម្បីបង្កើតជីវិតអោយប្រសើឡើង ។ ក្នុងនាមជាសមាជិកមួយនៃប្រទេសកម្ពុជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន បានឈរជាមួយប្រជាជនកម្ពុជាដើម្បីការរីកចម្រើនរួមគ្នាជំនះការលំបាក និងបង្កើតអនាគតល្អប្រសើរ ។
    ក្នុងនាមជាពលរដ្ឋសាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតានស្តូន នឹងបន្តខិតខំក្នុងទីផ្សារធានារ៉ាប់រង ។ អំណោយសប្បុរសធម៌មិនត្រូវបានកំណត់ចំពោះឆ្នាំនេះទេ នៅពេលដែលការរីករាលដាលនៃជំងឺនេះកើតឡើង នាពេលអនាគតយើងនឹងបន្តវិនិយោគធនធានក្នុងសកម្មភាពសប្បុរសធម៌ហើយផ្ញើរក្តីស្រឡាញ់ និងភាពកក់ក្តៅដល់រាល់តម្រូវការនៅក្នុងប្រទេស ។ ទស្សនៈសាជីវកម្មប្រកបដោយគំនិតនៃពាក្យ “យើងថែរក្សាជីវិតរបស់អ្នក” ធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន មិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកន្លែងដែលពោរពេញដោយភាពកក់ក្តៅផងដែរ ៕ ដោយសហការ

ក្រុមហ៊ុន ​TF Motors Cambodia​ ផ្តល់​ជូន​វ៉ាក់សាំង ​Vaxigrip​ សម្រាប់​ការពារ​ពី​ជំងឺ​ផ្តាសាយ​ដល់​បុគ្គលិក​របស់ខ្លួន !

$
0
0

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ TF Motors Cambodia បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១១ ហើយ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​បាន​ទទួល​បាន​សិទ្ធិ​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ ដោយ​ផ្តល់​នូវ​រថយន្ត​ទំនើប ​និង​គួរ​ឱ្យ​ទុកចិត្ត​មួយ​ចំនួន​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ។ ហើយ​ឥឡូវ​នេះ ​គឺ​មាន​យីហោ​ចំនួន​ ៣ ​ដែល​ស្ថិត​ក្រោម​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​ TF Motors​ ដូច​ជា ៖ រថយន្ ត​MG, ម៉ូតូ​ Royal Enfield និង រថយន្ត​Maxus ​។

This image has an empty alt attribute; its file name is f311a2ec469037cb1ac7c26e9c2903b3.png

កាលពី​ឆ្នាំ ​២០១៩ ​កន្លង​មក​ រថយន្ត​ម៉ាក MG ​ដែល​ជា​យីហោ​របស់​ប្រទេស​អង់គ្លេស​ហើយ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន ​TF Motors ​បាន​រីករាយ​ជាមួយនឹង​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ ហើយ​រថយន្ត ​MG ​ពិតជា​បាន​បន្ត​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ​។ ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ដែល​រថយន្ត MG ​បាន​លក់​ចេញ​ប្រមាណ​ជាង ​500 ​គ្រឿង​នៅ​ឆ្នាំ​នេះ ​។ នេះ​ជា​ព័ត៌​មាន​ដ៏​ល្អ​មួយ​សម្រាប់​យីហោ ​MG ហើយ​ពួក​គេ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមការងារ​របស់​ពួក​គេ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក ហើយ​ពួក​គេ​ក៏​អរគុណ​ដល់​អតិថិជន​របស់​ពួក​គេ​ដែល​តែងតែ​គាំទ្រ​និង​ជឿជាក់​លើ​រថយន្ត​ MG ​កន្លង​មក​ ។

This image has an empty alt attribute; its file name is 952f456eb5e205b036f10044edccd80a.png

ក្រុមហ៊ុន​ TF Motors និង ​MG ​បាន​គិតគូនឹង​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ទៅ​លើ​សុខភាព​របស់​បុគ្គលិក​ពួក​គេ ហើយ​ក្រុមហ៊ុន​ពិតជា​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​Vaxigrip​ សម្រាប់​ការពារ​ពី​ជំងឺ​ផ្តាសាយ​ទៅ​កាន់​បុគ្គលិក​ពួក​គេ​ប្រមាណ​ជាង​ 50​ នាក់​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ពួក​គេ ហើយ​វ៉ាក់សាំង​Vaxigrip​ គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​ជួយ​ការពារ​ពី​ជំងឺ​ផ្តាសាយ​ ។ ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​យ៉ាង​ងាយ​ ។

This image has an empty alt attribute; its file name is ed375b6058c7b77ac0345fefa454bc11.png

អតិថិជន​របស់​ពួក​គេ​នឹង​ទទួល​បាន​អារ​ម្ម​ណ៍​សុវត្ថិភាព​ខ្ពស់​ដូចដែល​ក្រុមការងារ​របស់​ពួក​គេ​មាន​សុខ​ភាពល្អ​ជាមួយនឹង​ការ​ការពារ​ខ្ពស់​ដោយ​ការ​ពាក់​ម៉ាស់​, ត្រួតពិនិត្យ​សីតុណ្ហភាព និង​លាង​សម្អាត​ដៃ​ជាមួយ​ជែ​ល​ ឬ​អាល់កុល ​។ ដូច្នេះ​លោក​អ្នក​អាច​រីករាយ​ជាមួយនឹង​ការ​មក​ទស្សនា​រថយន្ត​របស់​ពួក​គេ​ក៏​ដូច​ជា​ការ​បើក​សាកល្បង​ដោយ​មិន​មានការ​ព្រួយបារម្ភ​អំពី​ជំងឺឆ្លង​ណាមួយ​ឡើយ​ ។

This image has an empty alt attribute; its file name is 8f7f772baa22d5223e5c08cbf9e652f9.png

លោក ពុំ សូ​រិ​យា​ នាយក​ប្រ​តិ​បត្ត​នៅ​ក្រុមហ៊ុន​ TF Motors​ បាន​មាន​ប្រសា​ស​ន៏​ថា «រដូវ​ត្រជាក់​បាន​ឈាន​ចូល​មក​ដល់ យើងខ្ញុំ​ចង់​ប្រាកដ​ថា ​បុគ្គលិក​របស់​យើងខ្ញុំ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ហើយ​យើងខ្ញុំ​ក៏​យកចិត្តទុកដាក់​ដល់​អតិថិជន​ផង​ដែរ ដើម្បី​អោយ​ពួ​គគាត់​បាន​មក​ទស្សនា​រថយន្ត​ និង​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​មក​ទិញ​រថយន្ត ​។ យើងខ្ញុំ​ក៏​បាន​គិតគូ​ពី​សុខភាព​របស់​បុគ្គលិក​របស់​យើងខ្ញុំ​ដូច្នេះ​យើង​អាច​បន្ត​ការ​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​ជាមួយ ​TF Motors» ​៕ ដោយសហការ


បែកធ្លាយ​មូលហេតុ​ដែល Gamers ជ្រើសរើស OPPO A93 មក​លេង​ហ្គេ​ម​ និង Live Stream ហើយ​ ! (វីដេអូ)

$
0
0

រាជធានីភ្នំពេញ ៖ រៀង​រាល់ពេល​ល្ងាច​ៗ និង​ពេល​យប់​សង្កេត​ឃើញ​ថា​មានការ​ពេញ​និយម​ខ្លាំង​មែនទែន​ពី​ការ Live Stream លេង​ហ្គេ​ម​ពី​មិត្ត​ៗ​យុវវ័យ ពិសេស​កំពូល​អ្នកលេង​ហ្គេ​ម​អាជីព​ដ៏​ស្ទាត់ជំនាញ ឬ​ហៅ​ថា Gamers ​។ ក្នុង​នោះ​ក៏​សង្កេត​ឃើញ​ពួក​គាត់​បាន​ជ្រើស រើស​ទូរស័ព្ទ​ម៉ូ​ដែល​ផ្សេង​ៗ​ដើម្បី​ជា​លេង​ហ្គេ​ម​ផង​ដែរ​ ។ សម្រាប់​អ្នកលេង​ហ្គេ​ម​ជំនាញ​ៗ និង​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជា​ច្រើន​រូប​ដូច​ជា​៖ Paragon, Mengly, Harada Miki, Kelvin MK, Lee Official Gaming, KaKa 42, KBeeZ, Sento ជាដើម​។

ជា​រៀងរាល់ថ្ងៃ​ក៏​សង្កេត​ឃើញ​ថា​ពួក​គាត់​បាន​ធ្វើការ Livestream លេង​ហ្គេ​ម​បង្ហាញ​ជូន​ដល់​អ្នកគាំទ្រ និង​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ​។ ហើយ​ជា​រឿយ​ៗ​ក៏​ឃើញ​លេច​វត្តមាន Gamers ល្បី​ៗ​ទាំងនោះ​ចូលរួម​ប្រកួត​ហ្គេ​ម​ក្នុង​កម្មវិធី​ធំ​ៗ​ផង​ដែរ ​។ ងាក​មើល​មក​អ្នកជំនាញ​លេង​ហ្គេ​ម​ឬ Gamers ចំនួន 3 រូប​នេះ​វិញ​គឺ​ពួក​គាត់​បាន​ជ្រើសរើស​យក​ស្មា​ត​ហ្វូ​ន OPPO A93 មក​ប្រើប្រាស់​លេង​ហ្គេ​មរ​ហូត​ដល់​ថ្នាក់ Live Stream ដើម្បី​យក MVP ងាយស្រួល​ក្នុង​ការ​អូស Rank រួម​មាន ​៖

Harada Miki បាន​លើក​ឡើង និង​និយាយ​យ៉ាង​ដូច្នេះ​ថា «​លេង​ហ្គេ​មរ​លូន​កប់​ៗ ថ្ម​កាន់​ប្រើ​បាន​យូរ មិនឆាប់​ក្តៅ ជាមួយនឹង​ពណ៌​ដ៏​ស្រស់​ស្អាត​»​។

This image has an empty alt attribute; its file name is 76b52d3ea1a6b67d1dc159086e5d3d69.png

ចំណែកឯ Mengly Gamer ក៏​បាន​និយាយ​ថា «​កម្លាំង OPPO A93 ពិតជា​ខ្លាំង ថ្ម​មិន​ក្តៅ អេ​ក្រង់​ច្បាស់​ធំ Super AMOLED ហើយ Live Stream រលូន​ល្អ ពិតជា​មិន​សម​ជាមួយនឹង​តម្លៃ​ត្រឹម $309 សោះ​» ​។

This image has an empty alt attribute; its file name is 202cb962ac59075b964b07152d234b70.png

ដោយឡែក Sento ជា​មេក្រុម SeeYouSoon ក៏​បាន​និយាយ​ថា អេ​ក្រង់​ធំ​ត្រជាក់​ភ្នែក​កប់​ស៊េរី​ណាស់​ជាមួយ Frame Rate រលូន​ត្រូវប៉ាន​សម្រាប់​អ្នកលេង​ហ្គេ​ម លេង 3-4 ម៉ោង​ហើយ​ទើប​អស់​ថ្ម​ម៉ា​ញិ​ប​ពិសេស​ទទួល​បាន MVP យ៉ាង​ងាយ​។ បើ​មិនល្អ ខ្ញុំ​មិន​យក​មក​លេង​ហ្គេ​ម​និង LiveStream ទេ​» ​។

This image has an empty alt attribute; its file name is c902b497eb972281fb5b4e206db38ee6.png

ដូច្នេះ លោក​អ្នក​ចង់​ជ្រាប​ច្បាស់​ឬទេ​ថា​ហេតុ​អ្វី OPPO A93 ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកលេង​ហ្គេ​ម ឬ Gamers ដែរ​ឬទេ?
ចំណុច​លេចធ្លោ​ទី 1 ៖ ជា​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​ដែល​មានដថង​តម្លៃ​ត្រឹមតែ $309 ពិសេស​បំពាក់​ជាមួយ​បន្ទះ​ឈី​ប MediaTek HelioP95 គួប​ផ្សំ​ជាមួយនឹង RAM 8GB + ROM 128GB ជាមួយនឹង​ថាមពល​ថ្ម 4000mAh បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស 18W អាច​លេង​ហ្គេ​មយ៉ាង​រលូន ពិសេស​សម្រាប់​ការ​លេង​ហ្គេ​ម រួម​ទាំង​បច្ចេកវិទ្យា Game Boost និង Game Space លឿន​រលូន​ជាមួយនឹង Screen Refresh Rate បាន​យ៉ាង​ប្រសើរ ​។

ចំណុច​លេចធ្លោ​ទី 3 ៖ សម័យនេះ​អ្នក​ណា​កាន់​ទូរស័ព្ទ​កម្រាស់​ក្រាស់​ៗ​ទៀត​មែន​អត់ ? ក្រឡេក​មើល OPPO A93 គឺ​មាន​កម្រាស់​ដ៏​ស្តើង 7.48mm ផ្តល់​ភាព​ងាយស្រួល​ដាក់​ចូល​កាបូប ឬ​ហោប៉ៅ កាន់​លើ​ដៃ​បង្ហាញ​ភាព​ស៊ី​វិ​ល័យ និង​ស្រួល​កាន់​លេង​ហ្គេ​ម​ដោយ​មិន​ចុក​ដៃ​ ។

This image has an empty alt attribute; its file name is caf1a3dfb505ffed0d024130f58c5cfa-1024x692.png


ចំណុច​លេចធ្លោ​ទី 4 ៖ បច្ចុប្បន្ន​ទៅ​ណា​ក៏​ឃើញ​តែ​ថតរូប​ដែរ ចឹ​ង​បើ​មាន​ស្មា​ត​ហ្វូ​ន OPPO A93 ដែល​បំពាក់​កាមេរ៉ា AI Portrait រហូត​ដល់​ទៅ​ចំនួន 6 គ្រាប់​ដំបូង​គេ ហើយ​ថែម​ទាំង​មាន​សមត្ថភាព ក៏​ដូច​ជា​មុខងារ​ពិសេស​ខុស​ៗ​គ្នា​ជា​ច្រើន​សម្បូរ​បែប​មិន​ថា​ថត​ពេល​ថ្ងៃ ឬ​ពេល​យប់​ឡើយ ​។

បន្ទាប់​ពី​បានដឹង​ពីមុខ​ងារ និង​ចំណុច​លេចធ្លោ​ហើយ​ចាំ​កាល​ទើប​គិតគូរ​នឹង​ទិញ OPPO A93 ដើម្បី​លេង​ហ្គេ​ម​ឲ្យ Smooth ដូច​អាយ​ដល​របស់​អ្នក ឬ​ដូច Gamers ទាំងនេះ? គិតគូ​អី​ច្រើន​ទេ​ពេក​ទេ​! ស្មា​ត​ហ្វូ​ន OPPO A93 តម្លៃ​តែ $309 តើ ! ៕ ដោយសហការ

តោះ ​! ទស្សនា​វី​ដេ​អូ​របស់ Gamers ល្បី​ៗ​ខាងក្រោម​នេះ ដើម្បី​ឲ្យ​កាន់​ច្បាស់​ក្នុង​ចិត្ត មុន​នឹង​សម្រេចចិត្ត​ទិញ Gaming Phone មក​ប្រើ ៖

Harada Miki:

Mengly:

SENTO:

ធនាគារ អេ​ស៊ី​លី​ដា ប្រកាស​ប្តូរ​ស្លាក​សញ្ញា​ថ្មី​នៅ​ឆ្នាំ​ក្រោយ !

$
0
0

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ពី​ការ​ប្តូរ​ស្លាក​សញ្ញា​ថ្មី​បន្ទាប់​ពីស្លាក​សញ្ញា​ប្រើប្រាស់​រាល់ថ្ងៃ​នេះ​ទើបតែ​ផ្លាស់​ប្តូរ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ។ ស្លាក​សញ្ញា​ថ្មី​នេះ គ្រោង​នឹង​រៀបចំ​ដាក់​អោយ​ប្រើប្រាស់​ចាប់ពី​ខែមករា ឆ្នាំ ២០២១ ខាង​មុខ​នេះ ។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោយកិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​វិសាមញ្ញ ។

This image has an empty alt attribute; its file name is 78fcf29bf72c91d1dcacbc91bf27eac7-1024x576.jpg

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មានប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ផ្លាស់​ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មី​ដោយ​រក្សានូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង ២៩​ឆ្នាំ​កន្លង​មក ។ លោក​បន្ត​ថា​ស្លាក​សញ្ញា​ថ្មី ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា “​និមិត្តរូប​បក្សី​សួគ៌​” ឈរ​នៅ​ចំកណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹកប៊ិច ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព ​ប្រកបដោយចីរភាព ។

This image has an empty alt attribute; its file name is b1da1d19cba8009c002baff8b3322926.jpg

គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​ស្រប​តាម​ទស្សនៈ បេស​កម្ម យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល ។ ចំណែកពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី គឺ​មាន​បី​ពណ៌ គឺ​ទី ១ ពណ៌​ស តំណាង​ឲ្យ​អភិសមាចារ (​តម្លាភាព ភាព​ស្មោះត្រង់ និង​សុចរិត​ភាព​) ទី ២ ពណ៌​មាស តំណាង​ឲ្យ​គុណ​តម្លៃ និង​គុណភាព និង​ទី ៣ ពណ៌​ខៀវ​ទឹកប៊ិច តំណាង​ឲ្យ​សាមគ្គីភាព ស្ថិរភាព និង​សុវត្ថិភាព ។ ពណ៌​ទាំង​បី​បញ្ចូលគ្នា​ប្រៀប​ទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីក​ដុះដាល និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុប្រកបដោយ​ចីរភាព ។

This image has an empty alt attribute; its file name is a2efd6c6395b5b21db0918212341e669-1024x576.jpg

ផ្ដើម​ចេញពី​ទុន​ប្រមាណ ៦៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ស្ថាប័ន​អង្គការ​មួយ​នេះបាន​ក្លាយជា ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​បាន​ឈាន​ដល់​ការ​វិនិយោគ​នៅ​ក្រៅប្រទេស មាន ឡាវ និង មី​យ៉ា​ន់​ម៉ា ។ បច្ចុប្បន្ន ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ទុន​ប្រមាណ​ជាង ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ មិនតែប៉ុណ្ណោះ​ធនាគារ​នេះ​ក៏​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូងគេ​ចូល​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ផង​ដែរ និង​ទទួល​បានការ​វិនិយោគ​ពី​សំណាក់​សាធារណជន​ជាច្រើ​ផង​ដែរ ៕ ដោយ​សហការ

លែង​កើតទុក្ខ​រឿង​ខ្ចី​ម៉ូតូ​គេ​ទៀតហើយ ឈ្នះ ​៥​លាន​ពីវើក WURKZ ទិញ​ ១​គ្រឿង​ភ្លាម !

$
0
0

រាជធានីភ្នំពេញ ៖ កម្មករ​សំណង់​នៅ​ក្រុង​សៀមរាប ​ម្នាក់​មានភ័ព្វ​សំណាង​គាស់​ឈ្នះ​បាន​ទឹកប្រាក់ ​៥​លាន​រៀល​ពី​ វើក WURKZ កាលពី​ថ្ងៃ​ទី​ ១៣ វិច្ឆិកា ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​ធូរស្បើយ​ទុក្ខ​កង្វល់​រាប់​ឆ្នាំ​របស់​គាត់​ត្រឹម​មួយប៉ប្រិចភ្នែក ​។

លោកស្រី ម៉ា​ប សារ៉ូ​ន វ័យ ២៣​ឆ្នាំ បាន​រៀបរាប់​ការ​ឈ្នះ​ថា ​៖ «​ម៉ោង​ប្រហែល ​៧​ព្រឹក ខ្ញុំ​ទិញ​វើក WURKZ ១​កំប៉ុង​គាស់​ហូប មុន​ឡើង​ទៅ​ការដ្ឋាន​ជាន់​ខាងលើ ក៏​នឹក​ស្មានថា គាស់​បាន ​៥ពាន់​អី​ក៏​មិន​ចាប់អារម្មណ៍ ​។ ដល់​កាន់​កំប៉ុង​ឡើង​ដល់​ខាងលើ​ក៏​ស្រែក​ប្រាប់​ទៅ​ក្មួយ​ដែល​ធ្វើការ​ជាមួយ​គ្នា​ថា ឈ្នះ​បាន ​៥​ពាន់​រៀល ​។ គាត់​ក៏​សុំ​មើល ខ្ញុំ​មុន​នឹង​ហុច​ឲ្យ​គាត់​មើល​ក៏​យក​មក​ពិនិត្យ​មើល​ម្តងទៀត​ខ្លួនឯង​ក៏​ស្រាប់តែ​ភ្ញាក់ផ្អើល​ថា មិនមែន ​៥​ពាន់​ឯណា គឺ ​៥​លាន​បាន​នាំ​គ្នា​ផ្អើលរ​ត់ម​ករក​ខ្ញុំ​សុំ​មើល និង​ជួយ​អរ​គ្រប់​គ្នា​»​ ។

អ្នកមាន​សំណាង​រូប​នេះ​បញ្ជាក់​ថា ដោយសារ​គាត់​មាន​ជំងឺ​ក្រពះ​ទើប​ពិបាក​រក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណា​អាច​ហូប​បាន​ស្រួល អ៊ីចឹង​ហើយ​ទើប​គាត់​ហូប​បាន​តែ ​វើក WURKZ ហ្នឹង ព្រោះ​បាន​ជួយ​ប៉ូវ​កម្លាំង​គាត់​ដែល​ជា​អ្នកធ្វើការ​ប្រើ​កម្លាំង​សុទ្ធសាធ​នេះ​ឲ្យ​តស៊ូ​ទៅ​មុខ​បាន ​។

គាត់​បាន​បញ្ជាក់​បន្ថែម​ថា ទឹកប្រាក់​នេះ​បាន​យក​ទៅ​ទិញ​ម៉ូតូ ​១​គ្រឿង ដែល​ជា​ទ្រព្យ​សំណាង​ដំបូង​ក្នុង​ជីវិត ដើម្បី​សម្រួល​ដល់​ជីវភាព ព្រោះ​កន្លង​មកពេល​ទៅ​ណា​មក​ណា​មាន​តែ​ហាមាត់​ទៅ​ខ្ចី​របស់​បងប្អូន ឬ មិន​អ៊ីចឹង​សុំ​ដោយសារ​គេ​ជា​និច្ច ប៉ុន្តែ​ពេល​នេះ​ទុក្ខ​កង្វល់​នេះ​បាន​ដោះស្រាយ​ធ្វើ​ឲ្យ​គាត់​អាច​ទៅ​ណា​មក​ណា​បាន​ដោយ​សប្បាយចិត្ត​បំផុត ​៕ ដោយសហការ

ក្រុមហ៊ុន Smart និងអង្គការ TPO ផ្តល់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​ឥត​គិតថ្លៃ​ដល់​សហគមន៍​ងាយ​រង​គ្រោះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ !

$
0
0

រាជធានី​ភ្នំពេញ ៖ សុខភាព​សារ​ធា​ណៈ​ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​បង្កើត​ផល​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដោយសារ​វត្តមាន​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​នៅ​តែ​បន្ត​រាតត្បាត​។ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវចិត្ត ព្រមទាំង​សុខុមាលភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ​ផ្លូវចិត្ត​ផង​ដែរ ។

This image has an empty alt attribute; its file name is cee59a757caaabd0dc581ffa6be980cb.jpg

ជា​ការ​ប្រឈម​នៅ​ក្នុង​សហគមន៍​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់ និង​អ្វីមួយ​ដែល​មិន​អាច​ដឹង​មុន​ប្រជាជន​ងាយ​រង​គ្រោះជា​ច្រើន​បាន​ទទួល​រង​នៃ​សម្ពាធ​លើ​អារម្មណ៍ និង​មាន​ភាព​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ជា​ច្រើន​ដែល​ពួក​គេ​បាន​រស់នៅ រួម​ទាំង​ការ​បាត់បង់​ការងារ ប្រាក់​ចំណូល សេរីភាព​ត្រូវ​បាន​កំណត់ កង្វះ​ការ​ទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារ​ដែល​ទាំងនេះ​គឺជា​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង និង​ការ​រីក​រាលដាល​ពី​វីរុស​នេះ ។ ដោយ​នេះ​ជា​បញ្ហា​យ៉ាង​អាក្រក់​បំផុត​តាម​រយៈ​របាយ​ការ​ថ្មី​ៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO ជំងឺ​រីក​រាលដាល​នេះ​បាន​បង្អាក់ ឬ​បញ្ឈប់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​សំខាន់​ៗ​ប្រមាណ​ជា ៩៣​ភាគរយ​នៅ​ក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​តម្រូវការ​សេវាកម្ម​ទាំងនោះ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​មនុស្ស​ដែល​កំពុង​មាន​បញ្ហា​ផ្លូវចិត្ត ។

This image has an empty alt attribute; its file name is 8a7d60373583d0205c4b0c4a504df501-1024x683.jpg

នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​សន្មត់​ថា ប្រមាណ​ជាង ៤០% នៃ​ប្រជាជន​មាន​ជំងឺ ឬ​បញ្ហា​ផ្លូវចិត្ត ។ ការ​សិក្សារ​ស្រាវជ្រាវ​ជា​ច្រើន​របស់ Post-Traumatic Stress Disorder ក្នុង​ប្រទេស​កម្ពុជា មាន​របាយ​ការ​ថា អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​មាន​ម​ក្រិត​ខ្ពស់​បើ​ធៀប​នឹង​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ទូ​ទាំង​សាកលលោក ។ ហេតុនេះ អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (TPO) ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​ការ​ថែទាំ​សុខភាព​ផ្លូវចិត្ត និង​បញ្ហា​ផ្លូវចិត្ត បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​កម្មវិធី​ថ្មី​មួយ ផ្តោត​សំខាន់​លើ​សុខភាព​ផ្លូវចិត្ត​ដល់​សហគមន៍​ងាយ​រង​គ្រោះជា​ច្រើន​ក្នុង​ខេត្តបន្ទាយមាន ជ័យ ។

ការ​ប្រើប្រាស់​ថវិកា​មួយ​ក្នុង​ចំណោម​ថវិកា​មូលនិធិ ១​លាន​ដុល្លារ​អា​មេ​រិ​ក របស់​ក្រុមហ៊ុន​ស្មា​ត​បាន​ឧ​បត្ត​ម្ភ​ដល់​អង្គការ TPO ដែល​នឹង​នាំ​យក​ការ​ផ្តល់​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ចំណាកស្រុក ឬ​អ្នក​ធ្វើ​អន្តោ​ស​ប្រវេ​ស៍ ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​បុគ្គលិក​ជា​អាទិភាព​នៅ​កំឡុង​ពេល​ពួក​គេ​កំពុង​ត្រូវ​បាន​សម្រាក​នៅផ្ទះ និង​អ្នក​ដែល​ជា​សមាជិក​ប្រឹក្សា​ក្នុង​ឃុំ​នីមួយ​ៗ​ដល់​ស្ត្រី និង​កុមារ​ផង​ដែរ ។

លោកស្រី តាំង សុភាព (Taing Sopheap) ដែល​ជា​អ្នកសម្របសម្រួល​កម្មវិធី​អង្គការ TPO បាន​ថ្លែង​ថា «​ក្នុង​កំឡុង​ពេល​ដ៏​ពិបាក​នេះ​ប្រជាជន​កម្ពុជា ជា​ច្រើន​បាន​បាត់បង់​ការ ងារ​របស់​ខ្លួន​នៅ​ក្រៅ​ស្រុក ហើយ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដែល​មិន​មានការ​ងារ​ធ្វើ​នៅឡើយ​។ ពួក​គេ​បាន​ប្រឈម​នឹង​ការ​រើសអើង​ពី​ប្រជាជន​ដទៃ​ក្នុងភូមិ​ឃុំ​របស់​ពួក​គេ ដែល​គេ​គិត​ថា នៅ​ពេល​ពួក​ត្រឡប់​មក​វិញ​អាច​នឹង​នាំ​យក​មេរោគ​មក​ជាមួយ​ផង​ដែរ​» ។

លោកស្រី​បន្ត​ថា វា​ជា​ការ​បូក​រួម​ជាមួយ​កត្តា​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា​កត្តា​ហិរញ្ញវត្ថុ និង​ការ​កំណត់​ការ​ដើរហើរ​ជាដើម ជា​មូលហេតុ​អាច​ឱ្យ​ពួក​គេ​មានការ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​មាន​បញ្ញា​ផ្លូវចិត្ត​រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហឹ​ង្សា និង​ការ​សម្លាប់​ខ្លួន​ជាដើម​ព្រោះ​មិន​មាន​ទីប្រឹក្សា ឬ​ការ​ជួយ​ពន្យល់​ណែនាំ​នានា​ដល់​ពួក​គាត់ ។ ជា​សំណាងល្អ​តាម​រយៈ​មូលនិធិ​របស់​ក្រុមហ៊ុន​ស្មា​ត អង្គការ TPO បាន​នឹង​កំពុង​ផ្តល់​នូវ​សេវា​ប្រឹក្សា​នេះ​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ និង​ការ​បណ្តុះបណ្តាល​មនុស្ស​ក្នុង​តំបន់ និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុងភូមិ​ឃុំ​នីមួយ​ៗ ដែល​អាច​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​នេះ ដើម្បី​ណែនាំ​ពួក​គាត់​មក​ផ្តល់​ការ​ប្រឹក្សា​របស់​អង្គការ TPO ។

លោកស្រី​បន្ថែម​ទៀត​ថា​«​ពួក​យើង​បាន​នឹង​កំពុង​ផ្តោត​សំខាន់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​សញ្ញា​បញ្ហា​ផ្លូវចិត្ត​ថ្មី​ៗ​នេះ​ជាមួយ​សញ្ញា​នៃ​ការ​ស្រេ្ត​ស និង​ថប់​ៗ​អារម្មណ៍ ។ ចំពោះ​អ្នកមាន​សញ្ញា​បញ្ហា​នេះ​ខ្លាំង ឬ​ធ្ងន់ធ្ងរ ពួក​យើង​នឹង​ផ្តល់​ការ​ព្យាបាល​ដោយ​ចិត្តសាស្ត្រ ។ ការ​ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត វា​មាន​អត្ថន័យ​ខ្លាំង​បំផុត​ក្នុង​ការ​បង្កើន​ចំនួន​ប្រជា ជន​ដែល​អាច​ទទួល​បាន​សេវាកម្ម​នេះ ដែល​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ក្នុង​តំបន់​របស់​ពួក​គេ និង​ការ​កាត់​បន្ថយ​ឱកាស​ដែល​បណ្តាល​ឱ្យ​ពួក​គេ​ថប់​អារម្មណ៍ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​សម្លាប់​ខ្លួន​ជាដើម ។ ក្រុមហ៊ុន​ស្មា​ត បាន​ចូលរួម​ក្នុង​ការ​ចែក រំលែក គឺ​មិន​ត្រឹមតែ​លើ​ប្រជាជន​ដែល​មិន​មាន​សុខភាព​ល្អ​នោះ​ទេ ប៉ុន្តែ​គឺ​បាន​ជួយ​គាំទ្រ​ដល់​សង្គម​ទាំងមូល​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ តាម​រយៈ​ការ​ផ្តល់​ជំនួយ​នេះ គឺ​បាន​ជួយ​ដល់​មនុស្ស​ជា​ច្រើន​តាម​រយៈ​អង្គការ​ជា​ច្រើន និង​ស្ថាប័ន​ដទៃ​ទៀត​ក្នុង​កំឡុង​ពេល​ដ៏​លំ បាក​នេះ ។ វា​ជា​គំរូ​យ៉ាង​អស្ចារ្យ​មួយ​របស់​វិស័យ​ឯកជន​ដែល​មាន​តួនាទី​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន​ដល់​សហគមន៍​ដែល​ជា​តំបន់​ធ្វើ​ប្រតិបត្តិការ​របស់​ពួក​គេ​» ។

លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្មា​ត បាន​ថ្លែង​ថា នេះ​ជា​ការ​រួម​គ្នា​សហការ​ជាមួយ​អង្គការ TPO ទៅ​លើ​ការ​ផ្តល់​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្តជា​អាទិភាព និង​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ និង​ជំងឺ​ស្រេ្ត​ស ចំពោះ​ប្រជាជន​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ ។ ជំងឺ​រាតត្បាត​នេះ ជះ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច និង​បាន​ប៉ះទង្គិច​ដល់​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។ បញ្ហា​អ​ស្ថេ​រ​ភាព​នៃ​ប្រាក់​ចំណូល​នេះ​បាន​ធ្វើ​ប្រជាជន​ដែល​រស់នៅ​ក្នុង​សហគមន៍​ងាយ​រង​គ្រោះ មាន​បញ្ហា​ផ្លូវចិត្ត​កាន់តែ​ខ្ពស់ ដែល​អាច​មាន​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ ។ លោក​បន្ថែម​ថា «​ប្រមាណ​ជា ២ ទៅ ៣​ខែ​មុន មូលនិធិ ១​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ជួយ​ដល់​ស្ថាប័ន និង​អង្គការ​ជា​ដៃគូ​ផ្សេង​ៗ ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ​ផង​ដែរ ដើម្បី​ជួយ​ដល់​អ្នក​ទទួល​រង​គ្រោះ​ទូ​ទាំង​ប្រទេស​កម្ពុជា​» ៕ ដោយ​សហការ

គណៈប្រតិភូ​ស្ថាប័ន​ជាតិ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត

$
0
0

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តំណាង​គ្រប់​ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ទទួលមរណៈភាព នៅ​វេលា​ម៉ោង​០៩ និង​២០​នាទី នា​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ដោយ​រោគាពាធ ហើយ​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​សព​នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ​ទ្រៀក សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឆ្លង​តាម​ដំណាក់ កាល​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា ឯកឧត្តម ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ឆ្នើម​ក្នុង​ការ​ដឹកនាំ​មន្ត្រីរាជការ​បំពេញ​កាត​ព្វ កិច្ច​កសាង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ ក្នុង​រយៈពេល​៤១​ឆ្នាំ​មកនេះ​។ ក្នុង​មួយ​ជីវិត​របស់​លោក ដោយ​មាន​មនសិកា​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជាជន បាន​ធ្វើកា​បូជា​នូវ​កម្លាំងកាយ គំនិត​បញ្ញា ស្មារតី ក្នុង​ការ​ចូលរួម​កសាង​ជាតិ​មាតុភូមិ​កម្ពុជា ដែល​ទើប​រំដោះ​រួច​ពី​របប​ប្រល័យ ពូជសាសន៍ ប៉ុ​ល​ពត នា​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ១៩៧៩ និង​កសាង​ការពារ​មាតុភូមិ កិច្ច​អភិវឌ្ឍន៍​ទៀត​ផង​។

ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ តំណាង​គ្រប់​ស្ថាប័ន​ជាតិ ក៏​បាន​ធ្វើការ​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង នៃ​ការ​បាត់បង់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយ​រូប​ដ៏​ឆ្នើម ក្នុង​ជួរ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ពោ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍ បច្ចេកទេស ក្នុង​ការ​ដឹកនាំ និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​កន្លង​មក ព្រម ទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅ​តាម​មូលដ្ឋាន​នៃ​ខេត្តសៀមរាប​។ ម្យ៉ាងទៀត​ការ​បាត់បង់​ស្វាមី លោកឪពុក ជីតា ជាទី​ស្រឡាញ់​របស់​បងស្រី និង​កូន​ៗ​ចៅ​ៗ ដូច​គ្រប់​ស្ថាប័ន​ជាតិ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ ដែល​បាត់បង់​នូវ​កម្មាភិបាល​ឆ្នើម​មួយ​រូប ក៏​ដូច​ជា​ការ​បាត់បង់​នូវ​វត្ថុ​អ្វីមួយ ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំ​បាន នៅ​ក្នុង​ក្រុម​គ្រួសារ និង សង្គម​ជាតិ​។

ក្នុង​នោះ​ដែរ​គណៈប្រតិភូ​គ្រប់​ស្ថាប័ន ក្រសួង ក៏​បាន​ធ្វើការ​បូជា​ទៀន​ធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក អ៊ឹ​ង ហឿ​ន សូម​ឲ្យ​លោក បាន​ទៅ​កាន់​សុគតិភព​។ វត្តមាន​របស់​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នា​ឱកាស​នោះ​រួម​មាន​៖ គណៈប្រតិភូ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោក សំរឹទ្ធ សា​រុណ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​ខុទ្ទកាល័យ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​, ប្រតិភូ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក អ៊ឹ​ង វ​ណ្ណា​រិ​ន អនុ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក ,​ប្រតិភូ​ក្រសួង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ដឹកនាំ​ដោយ លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​, ព្រមទាំង​តំណាង​ក្រសួង ស្ថាប័ន និង​ក្រុមហ៊ុន គ្រឹះស្ថានសិក្សា​ឯកជន​ផង​ដែរ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល ចូលរួម​សម្តែង​ការ​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​សព គ្រប់​តំណាង​ស្ថាប័ន​ទាំងអស់ ក៏​បាន​ធ្វើការ​ប្រគល់​នូវ​លិខិត​រំលែក​ទុក្ខ​របស់​ស្ថាប័ន​នីមួយ​ៗ​រួម​ទាំង​បច្ច័យ ដើម្បី​ចូល រួម​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព លោក អ៊ឹ​ង ហឿ​ន យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ បុណ្យសព​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះ​សាសនា​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី

Viewing all 1560 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>