Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all 1560 articles
Browse latest View live

ភ្ញាក់ផ្អើល ! ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា ទទួល​ពានរង្វាន់​ពិសេស !

$
0
0

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុន OPPO បាន​រៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់​ដែល​មានឈ្មោះ​ថា «​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​ដែល​មាន​សាខា​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ ២០២០» នៅ​ឯ​មជ្ឈមណ្ឌល​សេវាកម្ម OPPO (OPPO Service Center) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុន្នី​វង្ស (​ទល់មុខ​វត្ត​កោះ​) ។

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​មានការ​ចូលរួម​ពី​ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ និង​តំណាង​ក្រុមហ៊ុន Cambo Report ព្រមទាំង​បងប្អូន​មិត្ត​ៗ​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន និង​អ្នកតំណាង​ក្រុមហ៊ុន​ផង​ដែរ ។ នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ក៏​មានការ​ចែក​ពានរង្វាន់​សម្រាប់​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន ដែល​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ច្រើន​ជាងគេ​ពី​សំណាក់ Cambo Report ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប និង​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

មជ្ឈមណ្ឌល​សេវាកម្ម OPPO មាន​ទីតាំង​ចំនួន ១១ ទីតាំង​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន ៤ ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង ៧ ទីតាំង​នៅ​តាម​បណ្ដាល​ខេត្ត​ផ្សេង​ៗ​ទៀត​ដូច​ជា ៖ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តបន្ទាយមានជ័យ ។

លោក Victor

នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ លោក Victor ដែល​ជា​ប្រធាន OPPO Service Center ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ OPPO នឹង​បន្ត​ពង្រីក​ទីតាំង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ធ្វើ​អោយ​សេវាកម្ម​កាន់តែ​ទូលំទូលាយ និង​កាន់តែ​ប្រសើរ ។ លើស​ពី​នេះ​ទៅ​ទៀត​យើង​ក៏​មាន​សេវាកម្ម​ជួសជុល​រហ័ស​មួយ​ម៉ោង ជាមួយនឹង​បរិយាកាស​ល្អ ហើយ​យើង​នឹង​ឈាន​ទៅ​កាន់ “​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ល្អ​បំផុត​” នៅ​ថ្ងៃ​ខាង​មុខ​នេះ ។


ជាក់ស្តែង​កាលពីដើម​ខែវិច្ឆិកា​នេះ OPPO Service Center ក៏​បាន​ប្រកាស​នូវ​កម្មវិធី OPPO Service Month ដែល​បង្ហាញ​ពី​ការ​ជួសជុល​រហ័ស​មិន​ដល់​មួយ​ម៉ោង​ផង​ដែរ ។ អ្វី​ដែល​កាន់តែ​ពិសេស​នៅ​ចុង​កម្មវិធី OPPO Service Center ក៏​បាន​ប្រកាស​នូវ​កម្មវិធី OPPO Service Day នៅ​រៀងរាល់ថ្ងៃ​ទី ១០ និង​ទី ១១ ដោយ​មានការ​បញ្ចុះតម្លៃ ២0% លើ​គ្រឿងបន្លាស់ និង accessory ទូរស័ព្ទ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ OPPO ជួសជុល​រហ័ស មាន​សាខា​ច្រើន​អម​ជាមួយ​ការ​ប្រូ​ម៉ូ​សិន​ពិសេស អាច​និយាយ​បាន​ថា គឺជា​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរស័ព្ទ​ដែល​មាន​សេវាកម្ម​ល្អ​ជាងគេ ៕ ដោយ​សហការ


ថ្ងៃ​ពិសេស Black Friday ! គ្រឿង​អេ​ឡិច​ត្រូ​និក LG លក់​បញ្ចុះតម្លៃ ថែម​កាដូ ថែម​ឆ្នោត ! (វីដេអូ)

$
0
0

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដ៏​ពិសេស​សម្រាប់​អតិថិជន​ទិញ​គ្រឿង​អេ​ឡិច​ត្រូ​និក Black Friday បាន​មក​ដល់​ហើយ ! រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​លើ​ផលិតផល LG ជា​ច្រើន​មុខទំនិញ មិនតែប៉ុណ្ណោះ​ក៏​មាន​កាដូ​ជា​ទឹកប្រាក់​ត្រឡប់​វិញ និង​ឆ្នោត​ផ្សង់សំណាង​ដែល​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ ។

ចាប់ពី​ថ្ងៃ​ទី 20 ដល់​ថ្ងៃ​ទី 30 វិច្ឆិកា 2020 នេះ លោក​អ្នក​អាច​ស្វែងរក​ផលិតផល​ផ្សេង​ៗ​ដែល​លោក​អ្នក​ចង់បាន​តាម​វេ​ប​សាយ​នេះ ៖ WWW.SUNSIMEXCO.COM ឬ ទូរស័ព្ទ​ទៅ​លេខ ៖ 016 35 36 60 / 061 35 36 60 ។

រូស​រាន់​ឡើង ! អតិថិជន​ដែល​ទិញ​កាន់តែ​ច្រើន នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​កាន់តែ​ច្រើន ព្រមទាំង​មានឱកាស​ឈ្នះ​កាន់តែ​ច្រើន ។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើងជា​រៀង​រាល់​ខែ​ចាប់ ពី​ខែតុលា 2020 ដល់ ខែកុម្ភៈ 2021 ៖

  • លើក​ទី 1 : ថ្ងៃ​ទី 06 ខែវិច្ឆិកា ឆ្នាំ 2020
  • លើក​ទី 2 : ថ្ងៃ​ទី 04 ខែធ្នូ ឆ្នាំ 2020
  • លើក​ទី 3 : ថ្ងៃ​ទី 07 ខែមករា ឆ្នាំ 2021
  • លើក​ទី 4 : ថ្ងៃ​ទី 05 ខែកុម្ភៈ ឆ្នាំ 2021
  • លើក​ទី 5 : ថ្ងៃ​ទី 05 ខែមីនា ឆ្នាំ 2021

ចុច​ទី​នេះ https://bit.ly/2B3M2K9 ដើម្បី subscribe ! ៕ ដោយសហការ

អេ​ស៊ី​លី​ដា ត្រៀម​កាដូ​សម្រាប់​អ្នកទិញទំនិញ​នៅ​ផ្សារ អុី​អន ក្នុង​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នេះ !

$
0
0

រាជធានី​ភ្នំពេញ ៖ អតិថិជន​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ប្រើប្រាស់ App ទាន់​ចិត្តនឹង ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​តាម​រយៈ​ការ​ទូទាត់​ការ​ស្កេ​ន QR Code សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប អុ​ី​អន ម៉​ល ចាប់ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ​ក្នុង​កម្មវិធី Black Friday ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ជា​ធនាគារ​ឈាន មុខ​គេ​មួយ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រាល់​ការ​ទិញ​ទំនិញ​នៅ​ផ្សារ អុ​ី​អន មា​នប​ញ្ជុះ​តម្លៃ​ដល់ ទៅ ៣០% តាម​រយៈ​ការ​ស្កេ​ន QR Code របស់​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ចាប់ពី​ថ្ងៃ​ទី ២៧ ដល់ ២៩ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០២០ ដែល​នេះ​ជា​ការ​ជំរុញ​ឲ្យ​ការ​ទូទាត់​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល កាន់តែ​ពេញ និយម​ជា​ជាង​ការ​ទូទាត់​សាច់ប្រាក់ ។

មិន​ត្រឹមតែ​ការ​ជំរុញ​ឲ្យ​ការ​ទូទាត់​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នេះ ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ការ​ចម្លង​មេរោគ កូ​វី​ដ​-១៩ តាម​រយៈ​ការ​កាន់​សាច់ប្រាក់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ ទោះបីជា​ស្ថានភាព​នៃ​រីក​រាលដាល ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្បើយ​បន្តិច​ក្តី ។

យោង​តាម​របាយការណ៍​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា បច្ចុប្បន្ន App ទាន់ចិត្ត របស់​ខ្លួន​មាន​អតិថិជន​ជិត ២​លាន​នាក់​ហើយ​ដែល​កំពុង​ប្រើប្រាស់ ។ ហើយ​បច្ចុប្បន្ន ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី កំពុង​ធ្វើ​ឲ្យ​កាន់តែ​ទាន់សម័យ​នូវ​មុខងារ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវ ការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន ។

យោង​តាម​របាយ​កាណ៍​ដដែល​គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្រាប់​ការ​ប្រើប្រាស់​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត មាន​សរុប​ទាំងអស់​ជាង ១​លាន ៦​សែន​នាក់ ហើយ​មាន​ហាង​ជា​ដៃគូ​ទាន់ចិត្ត​ចំនួន​ជិត ៥​ម៉ឺន​ហាង ។ ហើយ​នៅ​ក្នុង​នោះ​ដែរ​ម៉ាស៊ីន ATMs របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី សរុប​ទាំងអស់ 711 ATMs ខណៈ​ដែល​ម៉ាស៊ីន​ឆូត​កាត POS របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី សរុប​ទាំងអស់ ៤២៧៥​នៅ​ទូ​ទាំង​ប្រទេស ៕ ដោយ​សហការ

អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង eMoney ​ប្រកាស​អំពី​ភាព​ជា​ដៃគូ​សហការ !

$
0
0

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ ​២០២០ អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងស្រុក eMoney បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូនៃ​ការ​ប្រមូល​មូលនិធិ​ថ្មី ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អប់រំ​តាម​ប្រព័ន្ធ STEM និង​ផ្នែក​ព័ត៌មានវិទ្យា (IT) នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដើម្បី​ជះ​ឥទ្ធិពល​ដល់​បច្ចេកវិទ្យា​ហិរិ​ញ្ញ​វត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ (ICT) នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​ដែន​កំណត់ សម្រាប់​មនុស្ស​គ្រប់​រូប និង​គ្រប់​ទីកន្លែង ​។

នា​ឳ​កាស​នេះ​ផង​ដែរ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​ក្រុមហ៊ុន eMoney បាន​ធ្វើការ​ចុះ​ប​ត្ថ​លេ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ភាព​ជា​ដៃគូ​សហការ​ណ៍ និង​ការ​អនុវត្ត​យុទ្ធនាការ ប្រមូល​មូលនិធិ​ដែល​មាន​រយៈពេល ​៦​ខែ តាម​រយៈ​ទម្រង់​បច្ចេកវិទ្យា​ហរិ​ញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន eMoney នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​តំបន់​នៅ​ស្ទឹង​មាន​ជ័យ បាន​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​កំព្រា​ក្រីក្រ​បាត់បង់​ឱកាស និង​ត្រូវ​បាន​មើល​រំលង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​អប់រំ​ដ៏​មានគុណ​ភាព​ខ្ពស់ ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ និង​កម្មវិធី​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ផ្សេង ​។

តាម​រយៈ​ការ​បរិច្ចាគ​នៅ​លើ​កម្មវិធី eMoney អ្នក​ប្រើប្រាស់ eMoney នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​អាច​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ប្រកបដោយ​ភាព​ងាយស្រួល​ ។ ការ​បរិច្ចាគ​នេះ​ក៏​អាច​ធ្វើ​ឡើង​នៅ​គ្រប់​បណ្ដាញ​សាខា eMoney ចំនួន 8,000 សាខា នៅ​ទូ​ទាំង​ប្រទេស ​។

ភាព​ជា​ដៃគូរ​នេះ​នឹង​ផ្ដល់​ឲ្យ​កុមារ​កម្ពុជា​ក្រីក្រ​បំផុត​ជាង 2,000 នាក់ ដែល​កំពុង​តែ​សិក្សា​នៅ​សាលារៀន​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) នៅ​ស្ទឹង​មាន​ជ័យ ទីក្រុង​ភ្នំពេញ​ទទួល​បានការ​អប់រំ​តាម​ប្រព័ន្ធ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​) និង​ធនធាន​ផ្សេង​ៗ​របស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT)​ ។ តាម​រយៈ​ការ​ជួយ​ផ្គត់ផ្គង់​ថវិការ​ដល់​ការ​អប់រំ​តាម​ប្រព័ន្ធ STEM និង​ការ​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ (ICT) នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្រុមហ៊ុន eMoney មាន​មោទនភាព​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សម័យ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​កុមារ​ទាំងនោះ​ប្រកបដោយ​ជំនាញ​ច្បាស់លាស់ សម្រាប់​អាជីព​ការងារ​នា​ពេល​អនាគត​របស់​ពួក​គេ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​កម្ពុជា​ ។

លោក Scott Neeson ជាស្ថាបនិក និង​នាយក​ប្រតិបត្តិការ​របស់ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)។

ស្ថាបនិក និង​នាយក​ប្រតិបត្តិការ​របស់ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) លោក Scott Neeson បាន​មាន​ប្រសាសន៍​អំពី​ភាព​ជា​ដៃគូ​នេះ​ថា ៖ «​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​បង្កើត​កន្លែង​អប់រំ​តាម​ប្រព័ន្ធ STEM យ៉ាង​រឹង​មាំ​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ សម្រាប់​ធ្វើការ​បង្រៀន​ដល់​កុមារ​ក្រីក្រ​បំផុត​ក្នុង​តំបន់​នោះ ​។ ភាព​ជា​ដៃគូ​ជាមួយ​និង​ក្រុមហ៊ុន eMoney នេះ​នឹង​ជួយ​បង្កើន​ការ​អប់រំ​ដល់​សិស្សានុសិស្ស​របស់​យើង ​។ ការ​សហការ​នេះ ក៏​នឹង​អាច​ឱ្យ​អ្នកគាំទ្រ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នូវ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ និង​បរិច្ចាគ​ទៅ​កម្មវិធី​របស់​ពួក​យើង​ផង​ដែរ​ ។ ក្រុមហ៊ុន eMoney បាន​គាំទ្រ​យើង​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​រៀបចំ​វេទិការ​នេះ ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណរ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​មក​លើ​អប់រំ​តាម​ប្រព័ន្ធ STEM ដែល​យើង​មាននៅ​ទី​នេះ​»​ ។

លោក Pham Doan Cuong ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន eMoney។

ថ្លែង​អំពី​ភាព​ជា​ដៃគូ​នេះ លោក Pham Doan Cuong ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន eMoney បាន​មាន​ប្រសាសន៍​ថា ៖ «​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បរិច្ចាគ​ទៅ​កាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) តាម​រយៈ​កម្មវិធី eMoney និង​តាម​បណ្ដាញ​ភ្នាក់ងារ eMoney ដែល​មាន​ទីតាំង​ជាង 8,000​កន្លែងនៅ​ទូ​ទាំង​ប្រទេស ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​» ​។

អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ ក្រុមហ៊ុន eMoney ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន ងាយស្រួល និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ​។ តាម​រយៈ​បណ្តាញ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ភាព​ជា​ដៃគូ​ជាមួយនឹង​អង្គការ ដូច​ជា​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្រុមហ៊ុន eMoney មាន​គោលបំណង​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ឥត​ដែន​កំណត់​សម្រាប់​មនុស្ស​គ្រប់​គ្នា និង​គ្រប់​ទីកន្លែង ​។

តាម​រយៈ​ការ​គាំទ្រ​ពី​ភាព​ជា​ដៃគូ​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) អាច​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​កម្មវិធី​គាំទ្រ​សហគមន៍​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​ ។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​កំពុង​បំបែក​វដ្ត​នៃ​ភាព​ក្រីក្រ ការ​រំលោភ​បំពាន និង​បង្កើត​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម រយៈ​ការ​កសាង​សមត្ថភាព​របស់​សហគមន៍​ដែល​ត្រូវ​បាន​រំលោភ​បំពាន និង​ងាយ​រង​គ្រោះ​បំផុត​៖ អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​បំផុត បញ្ហា​សុខភាព និង​សង្គម និង​អ្នក​ដែល​ទទួល​បាន​ធនធាន​មូលដ្ឋាន​តិច​បំផុត​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​ ៖ Claudia Turkington
ប្រធាន​កម្មវិធី​ស្ម័គ្រចិត្ត និង​ភាព​ជា​ដៃគូ អង្គការ​មូលនិធិ​កុមារ​កម្ពុជា
អ៊ី​ម៉ែ​ល​: claudia.turkington@cambodianchildrensfund.org
លេខ​ទូរស័ព្ទ​: 070 666 701 ៕ ដោយសហការ

កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី ២៥ !

$
0
0

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី ២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន ៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៥៧រូប ។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ផ្សេងទៀត ។ កិច្ចប្រជុំក៏បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា ៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ប៉ុស្តនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់ អណត្តិ ០៣ឆ្នាំបន្ត ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។

ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រប្រឹក្សានាពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី ២៧ នេះ គឺបានដឹកនាំដោយឯកឧត្តម Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២០ ៕ ដោយសហការ

ជីប ម៉ុង នឹង​ដាក់​ដំណើរការ​សណ្ឋាគារ​ផ្កាយ​ប្រាំ​តម្លៃ​ជិត ​១៨០​លាន​ដុល្លារ ស្វាគមន៍​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ក្នុង​ពេល​ឆាប់​ៗ !

$
0
0

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​ផ្កាយ​ប្រាំ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដ៏​ស្កឹមស្កៃ​ដែល​ត្រូវ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ​១៨០​លាន​ដុល្លារ (​ទាំង​តម្លៃ​សាងសង់ និង​ទីតាំង​) ដោយ​ក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួន​បើកទ្វារ​ស្វាគមន៍​អតិថិ​ជនជាតិ និង​អន្តរជាតិ ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដើម្បី​ចូលរួម​ចំណែក​បម្រើ​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ក៏​ដូច​ជា​ធុរកិច្ច​ ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង ក្រោម​ការ​ដឹកនាំ​របស់លោក​ជំទាវ​អ្នកឧកញ៉ា ភាព ហៀ​ក អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េ​ង ដែល​ជា​ម្ចាស់​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ដែល​ជា​សណ្ឋាគារ​លំដាប់​ពិភពលោក​មាន​ប្រភព​កំណើត​ពី​សហរដ្ឋអាមេរិក បាន​រៀបចំ​ពិធី​ក្រុង​ពាលី ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ និង​ភាព​រីក​ចម្រើន​ឲ្យ​កើត​មាន​ដល់​ពេល​ដែល​សណ្ឋាគារ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ ។

This image has an empty alt attribute; its file name is b6f87871097ccd7c18afea3f6a392b7b-1-1024x681.jpg

សណ្ឋាគារ​បែប​ប្រណីត​ដែល​មាន​ដល់​ទៅ ​២៤៧​បន្ទប់​ស្នាក់​នៅ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ​ផ្សា​ភ្ជាប់​ភ្ញៀវ​ទេសចរណ៍ និង​ធុរជន​ពី​គ្រប់​ទិស​ទី​នៃ​សកលលោក​មក​កាន់​ប្រទេស​កម្ពុជា លើកមុខ​មាត់​វិស័យ​បដិសណ្ឋារកិច្ច បម្រើ​តម្រូវការ​ស្នាក់​នៅ​បែប​ប្រណីត​ក្នុង​វិស័យ​ទេសចរណ៍ ជា​ពិសេស​បង្កើត​ឱកាស​ការងារ​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​កម្ពុជា​ ។

ជីប ម៉ុង យកចិត្ត​ទុក​ក្នុង​ការងារ​អភិរក្ស​សម្បត្តិ​ប​តិក​ភណ្ឌ​តាម​រយៈ​ការ​រក្សា​ទុក និង​ការ​ជួសជុល​អគារ​សម័យ​បារាំង​កម្ពស់​ពីរ​ជាន់​នៅ​កណ្តាល​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដើម្បី​បង្ហាញ​ពី​តុល្យភាព​នៃ​សម័យ​បុរាណ និង​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា
សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ជា​គម្រោង​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ដំបូង​បង្អស់របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ខ្នាត​យក្ស​មួយ​ដែល​តែងតែ​ផ្តោត​ទៅ​លើ​ការ​ចូលរួម​បរិច្ចាគ​ទៅ​កាន់​សង្គម​វិញ​ ។

មិន​ទាន់​នឹង​ចាប់ផ្តើម​ដំណើរការ​ផង សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​នាំ​មក​នូវ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ជុំវិញ​គម្រោង​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍ ជាក់ស្តែង​ការ​ជួសជុល​និង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ ​១៧៨ និង​ដាក់​លូ​សងខាង​ចាប់ពី​មហាវិថី ព្រះ​នរោត្តម ដល់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាង ​៦០​ម៉ឺន​ដុល្លារ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​សាធារណជន​ដែល​ធ្វើ​ដំណើរ​កាត់​សណ្ឋាគារ​ ។

វត្តមាន​របស់ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​នាំ​មក​នូវ​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សោភណភាព​រាជធានី​ភ្នំពេញ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប​មួយ​នេះ ​។ ហៃ​យ៉ា​ត រី​ជិន​ស៊ី ជា​យីហោ​មួយ​របស់ ហៃ​យ៉ា​ត់ ហូ​ថេ​ល ខ​ប​ភើ​រិ​សិន ដែល​ជា​ក្រុមហ៊ុន​សណ្ឋាគារ​សហរដ្ឋអាមេរិក​មាន​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ​រយៈពេល​ជាង​ ៦ ​ទស​វត្សរ៍ ហើយ​ដែល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សណ្ឋាគារ ហៃ​យ៉ា​ត់ មាន​ចំនួន​សរុប​ ៩៥០​នៅ​ក្នុង ​៦៧​ប្រទេស​ក្នុង ​៦ ​ទ្វីប​លើ​ពិភពលោក​ ៕ ដោយសហការ

អបអរសាទរ ! អ្នក​ឈ្នះ​ប្រាក់​លាន​ទាំង ៧០រូប ពី​ស្រា​បៀរ អង្គរ

$
0
0

រាជធានី​ភ្នំពេញ ៖ ចាប់​យក​ឱកាស​ឈ្នះ​រង្វាន់​ម្តង​ហើយ​ម្តងទៀត​ពី​កម្មវិធី​ជល់​ម៉ោ ! ស្រា​បៀរ អង្គរ បន្ត​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ជា​ហូរហែ ! សម្រាប់​ខែ​នេះ ស្រា​បៀរ អង្គរ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ ១ លាន និង ៥ លាន​រៀល​ទាំង ៧០ រូប ដែល​រស់នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ឧត្ដរមានជ័យ សៀមរាប កំពង់ស្ពឺ តាកែវ រតនគិរី មណ្ឌលគិរី ស្វាយ​រៀង ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ កំពង់ធំ និង​រាជធានី​ភ្នំពេញ ។

This image has an empty alt attribute; its file name is 3c4915dccc1a33445e0ee2337973da05-1024x1024.jpg

អតិថិជន​ស្រា​បៀរ អង្គរ ដែល​មិន​ទាន់​ឈ្នះ ឬ​ឈ្នះ​ហើយ​ក៏​ដោយនៅ​តែ​មានឱកាស​ឈ្នះ
រង្វាន់​កម្មវិធី ជល់​ម៉ោ នៅ​ទូ​ទាំង​ប្រទេស ដោយ​គ្រាន់តែ​លោក​អ្នក​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ រួច​ស្វែងរក​មើល​រង្វាន់​មាន​ដូច​ជា​រថយន្ត​ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាស​សុទ្ធ ១ ជី មាស​សុទ្ធ ២ ជី ទឹកប្រាក់ ១ លាន​រៀល ៥ លាន​រៀល និង​រង្វាន់​ស្រា​បៀរ អង្គរ ជា​ច្រើន​កំប៉ុង​ក្នុង​មួយ​កេស ។

This image has an empty alt attribute; its file name is 6944259f1587f9e02747015149980e42-1024x1024.jpg

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ស្រា​បៀរ អង្គរ បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​សរុប​ជាង ២៨០ នៅ​ក្នុង​កម្មវិធី​គាល់​ក្រវិល​កំប៉ុង​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ ។ ស្រា​បៀរ អង្គរ នៅ​តែ​មាន​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​របស់​ខ្លួន ។ ជា​ពិសេស​រង្វាន់​ធំ រថយន្ត​ទំនើប BMW 730 Li Pure Excellence ដែល​មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​នៅឡើយ​ទេ ។ ចាំ​មើល អតិថិជន​មហា​សំណាង​រូប​ណា នឹង​ក្លាយជា​ម្ចាស់​រង្វាន់​ធំ​នេះ និង​រង្វាន់​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ទៀត ! ។

This image has an empty alt attribute; its file name is 36102c3843c6d25c4707400a906467c9-1024x1024.jpg

ដូច្នេះ​គ្នា​យើង តោះ ! ចាប់​យក​ឱកាស​នេះ ដើម្បី​ឈ្នះ​ហើយ ឈ្នះ​ទៀត ពី​កម្មវិធី ជល់​ម៉ោ របស់​ស្រា​បៀរ អង្គរ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ គាស់​កាន់តែ​ច្រើន ឈ្នះ​កាន់តែ​ច្រើន ពី​ស្រា​បៀរ អង្គរ ។ ជល់​ម៉ោ ជល់​ម៉ោ ទាំងអស់​គ្នា ! ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ ៕ ដោយ​សហការ

ប្រា​សាក់ ថ្លែងអំណរគុណ​អតិថិជន​ខណៈ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ២ ប៊ី​លាន​ដុល្លារ !

$
0
0

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​នោះ បាន​សម្រេច​លទ្ធផល​ថ្មី​មួយទៀត គឺ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន 2 ប៊ី​លាន​ដុល្លារ និង​មាន​គណនី​អតិថិជន​ចំនួន 800,000 គណនី ។

នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ពីលើ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ប្រា​សាក់​រួម​មាន ៖ ទ្រព្យសកម្ម​សរុប 3.39 ប៊ី​លាន​ដុល្លារ សម្ពៀត​ឥណទាន​ច្រើន​ជាង 2.96 ប៊ី​លាន​ដុល្លារ អតិថិជន​ឥណទាន 440,000 នាក់ និង​មាន​បុគ្គលិក​ច្រើន​ជាង 9,000 កំពុង​បម្រើ​ការងារ នេះ​បើ​យោង​តាម​ស្ថិតិ​គិត​ត្រឹម​ខែតុលា ឆ្នាំ 2020 ។

អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ខាងលើ​នេះ អនុញ្ញាត​ឱ្យ ប្រា​សាក់ ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ​ជូន​អតិថិជន និង​សាធារណជន​ចាប់តាំងពី​ឆ្នាំ 2011 ។ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ទំនុកចិត្ត​របស់​អតិថិជន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការ​ផ្ដល់​ជូន​សេវា​បម្រើ​ដ៏​ល្អ​ជូន​អតិថិជន ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ប្រាក់​បញ្ញើ​សន្សំ​ដែល​កៀរគរ​បាន​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ មិន​ត្រឹមតែ​ជា​ប្រភព​ទុន​ដល់​គ្រឹះស្ថាន​ក្នុង​ការ​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​អតិថិជន​នៅ​តាម​ទី​ជនបទ​និង​ទីប្រជុំជន​នោះ​ទេ ថែម​ទាំង​ជា​ឧបករណ៍​សម្រាប់​ជំរុញ​ទម្លាប់​នៃ​ការ​សន្សំ និង​ការ​ប្រើប្រាស់​សេវា​ធនាគារ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ ។ ប្រាក់​បញ្ញើ​សន្សំ ក៏​បាន​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​យើង​មាន​ភាពរឹងមាំ និង​ស្ថិរភាព​ផង​ដែរ​» ។

លោក សូ​នី បន្ត​ទៀត​ថា «​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​កើតឡើង​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​របស់​អតិថិជន​ទាំងអស់ ការ​ផ្ដល់​ជូន​ផល​ចំណេញ​ខ្ពស់​ជូន​អតិថិជន ការ​បម្រើសេវា​ដ៏​ល្អ​ប្រសើរ និង​ការ​ផ្ដល់​មធ្យោបាយ​ដ៏​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ​ផ្សេង​ៗ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប សេវា​ម៉ាស៊ីន​ដក​ប្រាក់ (​អេ​ធី​អឹ​ម​) ម៉ាស៊ីន​ដាក់​ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីន​ឆូត​កាត ទូទាត់​តាម QR កូដ នៅ​តាម​បណ្ដា​ហាង​ទំនិញ​នានា ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង និង​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក សូ​នី បន្ថែម​ទៀត​ថា «​តាង​នាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន ៖ និយ័ត​ករ​ចំពោះ​ឱវាទ និង​អនុសាសន៍ ចាប់តាំងពី​ប្រា​សាក់​ចាប់កំណើត​ដំបូង រហូត​ដល់​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ និង​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ដូច​សព្វ​ថ្ងៃនេះ ។ នេះ​គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​សម្រាប់​យើងខ្ញុំ​ក្នុង​ការ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ជូន​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​ឯក និង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​តាម​គ្រឹះស្ថាន​ស្របច្បាប់​» ។

ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ប្រា​សាក់ ផ្ដល់​ជូន​សេវា​ប្រាក់​បញ្ញើ និង​សន្សំ​គ្រប់​ប្រភេទ​ច្រើន​ជម្រើស និង​រយៈពេល ដូច​ជា គណនី​សន្សំ គណនី​ចម្រើន​គ្មាន​កាលកំណត់ គណនី​សន្សំ​តាម​ផែនការ គណនី​ចម្រើន​តាម​លំដាប់ គណនី​បញ្ញើ​មាន​កាលកំណត់ គណនី​កូន​ចម្រើន និង​គណនី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ។ សូម​ចូល​ទៅ​កាន់ https://bit.ly/3laigo6 ឬ អញ្ជើញ​មក​សាខា ប្រា​សាក់ ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​បើក​គណនី ដោយ​ទទួល​បាន​អត្ថប្រយោជន៍​លើស​ពី​អត្រា​ការ​ប្រាក់​ខ្ពស់ ៕ ដោយ​សហការ


ប្រគល់​ឡាន​ពន្លត់​អគ្គិភ័យ​ជូន​ទៅ​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ

$
0
0

រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ទី​២៦ ​​វិ​ច្ឆ​កា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ១២គ្រឿង ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជូន​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នរ​គ​បាល​ជាតិ ដើម្បី​ផ្តល់​ឲ្យ​រដ្ឋបាល​ខេត្ត​កែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយ​រៀង និង​ខេត្តរតនគិរី ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ទាំងនោះ​។

លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​លោកស្រី Lee You Jin នាយក​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ជា​តំណាង​ចូលរួម​ក្នុងថ្ងៃនេះ ដែល​បាន​និង​កំពុង​បន្ត​ជួយ​គាំទ្រ​ផ្តល់​នូវ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ និង​បរិក្ខា​មួយ​ចំនួន​។

ជាក់ស្តែង កាលពី​​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា និង​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ជូន​រថយន្ត​ពេទ្យ​ចំនួន ១១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៦​គ្រឿង សម្រាប់​ផ្តល់​ជូន​ខេត្តសៀមរាប កំពត ព្រៃវែង និង​ខេត្តកោះកុង​។ ជាង​នេះ​ទៀត ក្រសួងទេសចរណ៍​បាន​និង​កំពុង​សិក្សា​ជាមួយ អង្គការ Go & Do International ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​រៀបចំ​គម្រោង​ពង្រឹង​ប្រ​ព​ន្ធ័​គ្រប់គ្រង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា តាម​រយៈ​ជំនួយ​ជា​រថយន្ត​ពេទ្យ និង​រថយន្ត Minibus ឬ Minvan ប្រចាំការ​របស់​នគរបាល​ទេសចរណ៍​សម្រាប់​ប្រចាំការ​នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ ។

​លោក​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អគ្គស្នងការដ្ឋាន​នរ​គ​បាល​ជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមការងារ​នាយកដ្ឋាន​វិនិយោគ​ទេស​ចរណ៍​នៃ​ក្រសួងទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​គាំទ្រ និង​ផ្តល់​កិច្ច​សម្របសម្រួល​ទាក់ទង​ការ​នាំ​ចូល​រថយន្ត និង​បរិក្ខា​ទាំងនោះ​៕ ​

ឆ្នាំថ្មី ទូរស័ព្ទ​ថ្មី តម្លៃ​ថ្មី​ជាមួយ OPPO Reno4 ! ឡូយ​អស់​ស្ទះតម្លៃ​ដ៏​ភ្ញាក់ផ្អើល​ត្រឹមតែ $349 ​ប៉ុណ្ណោះ ! (វីដេអូ)

$
0
0

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ណូអែល (Christmas) និង​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ 2020-2021 ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី ដែល​ខិត​ជិត​ចូល​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស្មា​ត​ហ្វូ​ន OPPO Reno4 បញ្ចុះតម្លៃ​ត្រឹមតែ $349 តែ​ប៉ុណ្ណោះ ! តើ​អ្នក​ទាំងអស់​គ្នា​មានបាន​ត្រៀម​កាដូ​សម្រាប់​ក្រុម​គ្រួសារ សាច់ញាតិ បងប្អូន មនុស្ស​ជាទី​ស្រលាញ់ និង​កាដូ​សម្រាប់​ខ្លួនឯង​ហើយ ឬ​នៅ0x017d7 នេះ​ជា​ឱកាស​ពិសេស​បំផុត ចំពោះ​អតិថិជន និង​ហ្វេ​ន​ៗ​ដែល​តែងតែ​ស្រលាញ់ និង​និយម​គាំទ្រ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ​គេ OPPO ដោយ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno4 ក្នុងអំឡុងពេល​នេះ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់ 20$ ($369 តម្លៃ​ពេញ​) ចំណេញ​លើស​ពី​ថ្ងៃ​ធម្មតា​តែ​ម្តង ! ។

This image has an empty alt attribute; its file name is c51ce410c124a10e0db5e4b97fc2af39-1-1024x684.png

ពិសេស​សម្រាប់​អ្នក​ចង់​ប្តូរ​ទូរស័ព្ទ ឬ​ឡើង​ស៊េរី​ទូរស័ព្ទ​ថ្មី ដែល​កាល​មុន​ស្ទើរ​លុយ ដល់​ពេល​នេះ​បញ្ចុះ​រហូត​ដល់ $20 ម៉េច​មិន​ប្រញាប់​ទិញ​ទៅ ? នៅ​ចាំ​អ្វី​ទៀត ? បើ​តម្លៃ​ល្អ​ម្ល៉ឹង​ង​ៗ​ហើយ​ហ្នឹង ! បន្ទាប់​ពី​ទិញ OPPO Reno4 អំឡុង​ឱកាស​ពិសេស​នេះ ពិតជា​ល្អ​មែនទែន ក្នុង​ការ​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ដោយ​ការ​ផ្តិត​យក​រូបថត​ស្អាត​ៗ ជួបជុំ​គ្រួសារ ដោយសារ​តែ​ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ជាមួយ​កាមេរ៉ា​ទំហំ​ធំ ថត​ច្បាស់​ទាំង​ថ្ងៃ និង​ពេល​យប់ ។

This image has an empty alt attribute; its file name is cfecdb276f634854f3ef915e2e980c31-1024x683.png
This image has an empty alt attribute; its file name is aab3238922bcc25a6f606eb525ffdc56-1.png

រឹតតែ​ពិសេស​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏​មានមុខ​ងារ AI-enhance sensor ជា​បច្ចេកវិទ្យា​សម្គាល់​វៃឆ្លាត​រួម​មាន មុខងារ​ការពារ​ការ​សម្ងាត់ ដែល​មិន​ឲ្យ​អ្នក​ជិត​ខ្លួន​ឃើញ​សារ ឬ Message ។ មុខងារ​បញ្ជា​ដោយ​កាយវិការ ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ទូរស័ព្ទ​ពេល​ដៃ​កំពុង​ប្រឡាក់ ឬ​សើម ។ កាន់តែ​ពិសេស​លែង​ពិបាក​ដាក់ Ratio ជាមួយ​មុខងារ​បង្វិល​អេ​ក្រង់ ដែល​វា​អាច​ឲ្យ​អ្នក​បង្វិល​ទៅ​តាម​ទម្រង់​មុខ​របស់​អ្នក​តែ​ម្តង ។ ចុង​ក្រោយ​គឺ​មុខងារ​រក្សា​ពន្លឺ​អេ​ក្រង់​វៃឆ្លាត គឺ​អាច​រក្សា​ពន្លឺ​អេ​ក្រង់​មិន​ឲ្យ​រលត់​នៅ​ពេល​ភ្នែក​កំពុង​សំឡឹង​មើល​វី​ដេ​អូ ឬ Youtube ផ្សេង​ៗ ។

This image has an empty alt attribute; its file name is a8ecfc0c199b34e16f3c81069a2e8364-1024x1024.jpg

ក្រៅពី​រូបរាង​ស្តើង​ស្រាល ងាយស្រួល​ក្នុង​ការ​ចាប់​កាន់ OPPO Reno4 មាន 3 ពណ៌ ដែល​ពណ៌​នីមួយ​ៗ គឺ​សុទ្ធតែ​ជា​ពណ៌​កំពុង​ពេញ​និយម និង​ស្រ់ស​ស្អាត ស្រួល​ក្នុង​ការ​ជ្រើសរើស​ដូច​ជា​៖ Space Black (​ពណ៌​ខ្មៅ​) Galactic Blue(​ពណ៌​ខៀវ​) និង Nebula Purple (​ពណ៌​ស្វាយ​) ។

This image has an empty alt attribute; its file name is 3c59dc048e8850243be8079a5c74d079-1024x1024.png

តោះ​មួយ​ឆ្នាំ​មាន​តែ​ម្តង​ទេ ! មិន​ទិញ​ពេល​នេះ​ប្រយ័ត្ន​ស្តាយក្រោយ​ណា ។ រំឭក​ម្តងទៀត OPPO Reno4 មាន​តម្លៃ​ពេញ $369 ប៉ុន្តែ​ពេល​នេះ​ចុះ​សល់​ត្រឹមតែ $349 (​តម្លៃ​ថ្មី​) តែ​ប៉ុណ្ណោះ ហើយ​បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស ក្រុមហ៊ុន​ក៏​មាន​ជា​កាដូ​បន្ថែម​នឹង​រៀបចំ​កាដូ​យ៉ាង​ពិសេស ដើម្បី​ជា​ការ​តបស្នង​អរគុណ​ដល់​អតិថិជន​ផង​ដែរ ។

This image has an empty alt attribute; its file name is 1f0e3dad99908345f7439f8ffabdffc4-1024x683.png

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ប្រូ​ម៉ូ​សិន​ដែល​មិន​ធ្លាប់​មាន​នេះ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី 27 ខែវិច្ឆិកា ឆ្នាំ​ 2020 នេះ​តទៅ ៕ ដោយសហការ

ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម និង​លម្អិតអំពី​ប្រូ​ម៉ូ​សិន តម្លៃ និង​កាដូ​ពិសេស​ៗ សូម​តាមដាន និង​ចូល​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ទាំងអស់​គ្នា ៖ https://www.facebook.com/OPPOCAMBODIA/posts/3792428870802209

តោះ​ទស្សនា​វី​ដេ​អូ​អំពី​តម្លៃ​ពិសេស​ភ្ញាក់ផ្អើល​ថ្មី​ពី OPPO Reno4 និង​លក្ខណៈ​ពិសេស​ៗ ដូច​ខាងក្រោម​នេះ ៖



ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង​កំពីងពួយ ជួសជុល​បន្ទាន់​បន្ទាប់​ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង

$
0
0

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​លទ្ធផល​ការងារ​អន្តរាគមន៍​ជួល​ជុល​បន្ទាន់​ដើម្បី​បិទ​ផ្ចិត​ភ្លឺ​ប្រឡាយ ទំនប់​អាង​ទឹក​ខ្ចប់​រក្សា​ទឹក​ទុកនៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ដែល​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ឯកឧត្តម អ៊ុយ សុធា​វី អភិបាលរង​ខេត្តបាត់ដំបង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង និង​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត និង​ប្រព័ន្ធ​ធារាសាស្ត្រ​កំពីងពួយ ក្នុង​ខេត្តបាត់ដំបង ។

This image has an empty alt attribute; its file name is 7cdcea3091cec71317c43518011b896c.jpg

ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​លទ្ធផល​ការងារ​ជួសជុលបន្ទាន់​បិទ​ផ្ជិ​ត​ភ្លឺ​ប្រឡាយ និង​ទំនប់ ដែល​បាន​អនុវត្ត​រួចរាល់​តាំងពី​ថ្ងៃ​ទី ២៣ ខែតុលា បន្ទាប់​ពីរង​ការ​យាយីខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០២០ តាម​ចំណុ​ច​ទីតាំង​នៃ​ប្រព័ន្ធ​ទាំង ២ ខាងលើ រួម​មាន ៖

This image has an empty alt attribute; its file name is b5fa6b05027beb30a5ed78f799b54c4b-1024x768.jpg

១- ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត នៅ​ចំណុច​បាក់​ដាច់​ភ្លឺ​ប្រឡាយ​បេតុង​នៃ​ប្រឡាយ​មេលេខ ១ ប្រឡាយ​មេលេខ ២ និង​ប្រឡាយ​រង​មេលេខ ៥ ។
២- ប្រព័ន្ធ​ធារាសាស្ត្រ​កំពីងពួយ នៅ​ប្រឡាយ​អាង​ភាស ប្រឡាយ​អាង​ដង្កោ ប្រឡាយ​មេស្រែ ថ្មី ប្រឡាយ​មេ​ទ្វារ​ទឹក ៨ និង​ប្រឡាយ​មេ​ទ្វារ​ទឹក ១០ ។

This image has an empty alt attribute; its file name is d8716d4465b0509e6a9182e803c88717-1024x768.jpg

ជា​លទ្ធផល​ជាក់ស្តែងការងារ​ជួសជុល​បិទ​ផ្ជិ​ត​ទំនប់​បាក់​ដាច់​ដើម្បី​ខ្ចប់​រក្សា​ទឹក​ទុក គឺ​បាន​ធ្វើការ​ជួសជុល​តាម​លក្ខណ​:​បច្ចេកទេស​ឡើង​វិញ តាម​ផែនការ​គ្រោងទុក​របស់​ក្រសួង ជា​ទិសដៅ​បន្ត​នឹង​ធ្វើការ​កែ​លម្អ​ប្រព័ន្ធ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បងប្អូន ប្រជា​កសិករ​កំពុង​រីករាយ​នឹង​ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​លើក​ទី ២ របស់​ពួក​គាត់​ជាមួយបរិមាណ​ទឹក​ពេញ​ប្រឡាយ អាង​ទឹក នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ខាង លើ​ដែល​បាន​ខ្ចប់​រក្សា​ទុក​បានទៅ​តាម​ផែនការ​អន្តរាគមន៍​ទាន់សភាពការណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

This image has an empty alt attribute; its file name is 05e74724346fdbef099b8f1ddc48d541-1024x768.jpg

ចំពោះ​បេសកកម្ម​ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​នា​ព្រឹក​នេះ គឺ​ស្ថិត​ក្នុង​សកម្មភាព​វិធាន ការ​ទី ២ នៃ​យុទ្ធសាស្ត្រ​អន្តរាគមន៍​ជំនន់​ទឹកភ្លៀង​ទាំង ៣ របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម រួម​មាន ៖

This image has an empty alt attribute; its file name is 6ae885a07f85e7a00cadbdb8251ecc27-1024x768.jpg

ទី ១ អន្តរាគមន៍​ជា​បន្ទាន់​ភ្លាម​ៗ​បិទ​ផ្ជិ​ត​ភ្លឺ​ប្រឡាយ ទំនប់​អាង​ទឹក​ដើម្បី​ខ្ចប់​រក្សា​ទឹក​ទុក ទោះ ក្នុង​តម្លៃ​ណា​ក៏​ដោយ ។ ទី ២ ក្រុមការងារ​បច្ចេកទេស​ក្រសួង កំពុង​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​វាយតម្លៃ ដើម្បី​បន្ត​ជួសជុល និង​កែ​លម្អ​ឲ្យ​បាន​ល្អ​ប្រសើរ ។ ទី ៣ ទិស​ដៅ​ទៅ​អនាគត គឺ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​កាន់តែ​ប្រណីត ដើម្បី​ធានា គុណ​ភាពរឹងមាំ​តាម​លក្ខណ​:​បច្ចេកទេស ប្រើប្រាស់​យូរអង្វែង​បម្រើ​ជា​ពហុ​ប្រយោជន៍​ដល់ បងប្អូន​ប្រជាពលរដ្ឋ ៕ ដោយ​សហការ

ឧកញ៉ា ហេង សៀ និងលោកជំទាវ ផ្ញើសារជូនពរចំពោះលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលទទួលបានគោរមងារ «អ្នកឧកញ៉ា»

$
0
0

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទទួលបាននូវគោរមងារជា «អ្នកឧកញ៉ា» បន្ទាប់ពី ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនកាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ។

ការទទួលបាននូវគោរមងារជា «អ្នកឧកញ៉ា» នេះដោយសារឧកញ៉ាទាំង ៣ រូបនេះ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាជាច្រើន ក៏ដូចជាការចូលរួមឧបត្ថម្ភកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ការសាងសង់សាលារៀន និងទីលានកីឡាតាមសាលាក្នុងរាជធានីភ្នំពេញ និងខេត្តនានា ការសាងសង់ផ្លូវថ្នល់ ការផ្តល់អាហាររូបករណ៍ និងការឧបត្ថម្ភយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។ ហើយការផ្តល់នូវគោរមងារជូននេះដែរ គឺជាការតបស្នងដ៏ស័ក្តិសមមួយចំពោះសកម្មភាពដ៏សកម្មក្នុងកិច្ចការសង្គមរបស់អ្នកឧកញ៉ាកាលពីពេលកន្លងទៅ ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ ឧកញ៉ា ហេង សៀ អគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង (HSH) និងក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក (CPG) និងលោកជំទាវ បានចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយជូនចំពោះ លោជំទាវ ឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលទទួលបាននូវគោរមងារ «អ្នកឧកញ៉ា» និងបានគោរពជូនពរអ្នកឧកញ៉ាទាំង ៣ មានសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ៕ ដោយសហការ

ឯកឧត្ដម ជា ចាន់តូ ធ្វើបាឋកថាស្ដីពី «ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ» !

$
0
0

ខេត្តបាត់ដំបង ៖ មន្ត្រីជាន់ខ្ពស់គណៈសង្ឃ និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញចូលរួមធ្វើបាឋកថា ជូនព្រះសង្ឃ  មន្ត្រីរាជការពាក់ព័ន្ធ និងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្រោមប្រធានបទ «ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ» សម្រាប់ផ្ដល់ជាមូលដ្ឋានដល់អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សរ៍ទី ១ មកដល់ឆ្នាំ ១៩៧០ ។

This image has an empty alt attribute; its file name is f8aff2cf30d4a0ad6e43a739976895ba-1024x683.jpg

កម្មវិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នាសាលប្រជុំសាលា ខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងខាសាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងនោះក៏បានបង្ហាញពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាដល់អ្នកចូលរួមផងដែរ ។

This image has an empty alt attribute; its file name is 13852a1f4b6a90201c501805a516cdd2-1024x683.jpg

វិគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថា នាឱកាសនោះមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធោការដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនាឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ទាក់ទងទៅនឹងការឆ្លងកាត់ដ៏លំបាកលំបិនមានទាំងការរុងរឿងទាំងការធ្លាក់ចុះរបស់ប្រទេសកម្ពុជានារយៈពេកកន្លះសតវត្សរ៍កន្លងមកនេះ ។ ជាមួយនេះដែរកម្មវិធីក៏បានបង្ហាញឲ្យអ្នកចូលរួមបានយល់ពីប្រវត្តិនៃការតស៊ូក្នុងដំណាក់កាលនីមួយៗរបស់កម្ពុជា ចាប់ពីក្រោយថ្ងៃរំដោះក្នុងនោះរួមទាំងក្នុងសម័យព្រះរាជណាចក្រកម្ពុជាទី ២ ផងដែរ ។

This image has an empty alt attribute; its file name is f9f829b81fc159fc055529b5b19f6478-1024x683.jpg

ទាក់ទងបញ្ហានេះឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន ។ ប៉ុន្តែគ្មានពេលណាដែលកម្ពុជាបានចាប់ងើបមុខ និងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចពេលនេះឡើយ ។ ពោលចាប់ពីក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះកម្ពុជាបានឈានដល់ការបង្រួបបង្រួមជាតិតែមួយ និងមានសន្តិភាពពេញលេញជូនជាតិមាតុ ភូមិដែលបានបើកឱកាសឲ្យកម្ពុជាធ្វើការស្ដារនិងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ ។

This image has an empty alt attribute; its file name is 7c953cf02d5c88b2afaae0e27501ada8-1024x683.jpg

ជាមួយនេះដែរឯកឧត្ដម ជា ចាន់តូ បានវាយតម្លៃខ្ពស់ថាដោយគុណបុណ្យនៃសន្តិភាពដែល កើតចេញពីនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាព ប្រជាជនមានជីវភាពរស់ នៅសមរម្យនិងរស់នៅប្រកបដោយការលូតលាស់រីកចម្រើន និងរស់ដោយសុខសាន្តហើយមានជីវភាពធូរធាថែមទៀតផង ។ ទោះជាយ៉ាងនេះក៏ដោយឯកឧត្ដមលើកឡើងដែរថា ដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំ និងទទួលបានការរីកចម្រើនថែមទៀតចាំបាច់ក៏ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រ និងស្ថាប័នព្រះមហាក្សត្រសម្រាប់ជាម្លប់ផងដែរ ។ ហើយកាន់តែសំខាន់ទៀតនោះគឺការធានារក្សាឲ្យបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អាត្រាប្ដូរប្រាក់, ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ផ្លូវគមនាគមន៍ ទឹក ភ្លើង  និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់ និងពិភពលោកដែលទាំងអស់នេះ គឺស្មារតីប្រកបដោយសុទ្ធិនិយមរបស់កម្ពុជាសម្រាប់អនាគត ។

This image has an empty alt attribute; its file name is 07da742cf10547e4ae0dd53f7209add4-1024x683.jpg

នៅក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូ បញ្ជាក់ដែរថា ការកសាងប្រទេសជាតិមួយ ឬអរិយធម៌មួយឲ្យរីកចម្រើនរុងរឿងទៅបានក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី ។ ហើយកាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រដែលសំដៅដល់ពលកម្មរបស់ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹងនិងជំនាញបច្ចេកទេស ច្បាប់ និងហេដ្ឋារចនាសម្ពន្ធ័ សង្គមនិងសេដ្ឋកិច្ច ។ ហើយនៅក្នុងបរិបទបច្ចុប្បន្នសាសនា គឺធាតុសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិមួយព្រោះបានដើរតួនាទីជាគ្រឹះនៃទស្សនះវិជ្ជាដ៏រឹងមាំសម្រាប់ភាពរុងរឿងនៃអរិយធម៌របស់ប្រជាជាតិ ។ ដូចនេះវិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាដើម្បីឲ្យសង្គម និងប្រជាជនរស់នៅប្រកបដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាព និងជាប្រយោជន៍ដល់សង្គម ៕ ដោយសហការ

PANASONIC CAMBODIA អបអរសាទរ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ​ក្នុង​បេសកកម្ម​ដ៏​មោះមុត ដើម្បី​ប្រជាជន​កម្ពុជា ក្រោម​ទស្សនវិស័យ “A Better Life, A Better World”

$
0
0

រាជធានី​ភ្នំពេញ ៖ Panasonic Cambodia រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ គម្រប់​ខួប ១០​ឆ្នាំ នៃ​ការ​បើក​ដំណើរការ Panasonic Cambodia ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១០ ជាមួយនឹង​ការ​អបអរសាទរ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រួមចំ ណែក​ជួយ​ប្រជាជន​កម្ពុជា ក្រោម​ទស្សនវិស័យ​របស់​ខ្លួន​គឺ “A Better Life, A Better World” ដែល​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា «​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ ពិភពលោក​កាន់តែ​ស្រស់ថ្លា​» ។

ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ ក្រុមហ៊ុន Panasonic បាន​បំពេញបេសកកម្ម​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​គាំទ្រ និង​ទទួលស្គាល់​រាល់​ផលិតផល​របស់ Panasonic គឺ​មានគុណ​ភាព​ខ្ពស់ ។ ទស្សនវិស័យ “A Better Life, A Better World” របស់​យើង​នេះ​ហើយ ដែល​ជំរុញ​ដល់​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្លាំងក្លា ក្នុង​ការ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ កែ​ច្នៃ និង​បង្កើត​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទាន់សម័យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន រួម​ជាមួយនឹង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ។ ជាមួយនឹង​គោលបំណង​របស់​យើង ដែល​ចង់បាន​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ និង​ពិភពលោក​កាន់តែ​ស្រស់ថ្លា នោះ គឺ​យើង​បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​យើង​ទទួល​បានការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​នៅ​តាម​គេហដ្ឋាន ក៏​ដូច​ជា​នៅ​ក្នុង​សហគមន៍ និង​អាជីវកម្ម​កាន់តែ​រីក​ចម្រើន ។

ដើម្បី​សម្រេច​បាន “A Better Life” ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​» ក្រុមហ៊ុន Panasonic បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដោយ​ធ្វើ​ឲ្យ​ការ​រស់នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ និង​កាត់​បន្ថយ​ភាព​នឿយហត់​ក្នុង​ការ​ធ្វើ​ការងារ​ផ្ទះ ជាមួយនឹង​គ្រឿង​បរិក្ខារ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​ប្រភេទ​របស់ Panasonic ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ទំនើប ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យើង​ក៏​បាន​សង្កេត​ឃើញ​ថា Panasonic ទទួល​បានការ​គាំទ្រ​ពី​អតិថិ​ន​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង ដែល​ឆ្លើយ​តប​ទៅ​នឹង​ទស្សនៈ​របស់​យើង ក្នុង​ការ​ផ្តល់​នូវ​ការ​រស់នៅ​ដ៏​ល្អ​ប្រសើរ​ដល់​អតិថិជន​គ្រប់​រូប ។

ជាមួយនឹង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ “A Better World” ដែល​អត្ថន័យ​ជា​ភាសា​ខ្មែរ​គឺ «​ពិភពលោក​កាន់តែ​ស្រស់ថ្លា​» Panasonic បាន​ផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ជំនាញ​ពិតប្រាកដ​ដល់​អាជីវកម្ម ដោយ​ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ សេវាកម្ម​ល្អ និង​រក្សា​ទំនាក់ទំនង​ល្អ​យូរអង្វែង​ជាមួយ​អតិថិជន ។ មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​សំណង់​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​គម្រោង​សាងសង់​លំនៅ​ដ្ឋា​ន អគារ​ពាណិជ្ជកម្ម​ខ្ពស់​ៗ​ជា​ច្រើន ដែល​ក្រុមហ៊ុន Panasonic ក៏​បាន​នឹង​កំពុង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ និង​ត្រូវ​បាន​ទទួលស្គាល់​ថា Panasonic ជា​អ្នក​ផ្តល់​ដំណោះស្រាយ​ម៉ាស៊ីនត្រជាក់​លេខ ១ និង​ឈានមុខ​គេ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង ។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ ក្រុមហ៊ុន Panasonic បាន​ខិតខំ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​ការ​លើកកម្ពស់​ជីវិត​រស់នៅ​របស់​ប្រជាជន តាម​រយៈ​សកម្មភាព​ជំនួញ និង​សកម្មភាព​ចូលរួម​ជួយ​សង្គម ក្រោម​ទស្សនវិស័យ “A Better Life, A Better World” របស់​យើង ។ តាម​រយៈ​សកម្មភាព​ដ៏​មោះមុត​ក្នុងអំឡុងពេល ១០​ឆ្នាំ​នេះ ក្នុង​នាម​ជា​ពលរដ្ឋ​សាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា Panasonic បាន​ជឿជាក់​ថា ការ​អប់រំ​គឺជា​គ្រឹះ​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន ។ ផ្អែក​លើ​ជំនឿ​នេះ Panasonic បាន​ចាប់ផ្តើម​បង្កើត​នូវ​កម្មវិធី​ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា កាលពី​ឆ្នាំ​មុន ដែល​បាន​ជួយ​ផ្គត់ផ្គង់​ទាំង​ថ្លៃ​សិក្សា និង​ការ​រស់នៅ សម្រាប់​សិស្ស ៦​នាក់​ជា​រៀង​រាល់​ឆ្នាំ ។ យើង​ក៏​បាន​ផ្គត់ផ្គង់​អំ​ពូ​ល​ភ្លើង​សូ​ឡា (​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​) ចំនួន ១៣,០០០ អំ​ពូ​ល ដល់​ប្រជាជន​នៅ​ទី​ជនបទ​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់ ដើម្បី​ជួយ​ក្មេង​ៗ​អាច​សិក្សា​សូ​ម្បី​តែ​ពេល​យប់ ។

លោក Maresuke Nagatoshi នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Panasonic Cambodia មាន​គោលបំណង​ដឹកនាំ​ចក្ខុវិស័យ របស់ Panasonic ឆ្ពោះទៅ​មុខ​ដោយ​ភាព​មោះមុត​ជា​និរន្តរ៍ ។ លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន Panasonic បាន​បង្កើត​ឡើង​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន រួមចំណែក​ជាមួយនឹង​ការ​អភិវឌ្ឍ​សង្គម និង​សុខុមាលភាព​របស់​ប្រជាជន ។ ហើយ ក្រុមហ៊ុន Panasonic នៅ​តែ​រក្សា​នូវ​គោល​ជំហរ​របស់​ខ្លួន ក្នុង​ការ​ផ្តល់​នូវ​ការ​រស់នៅ​ដ៏​ល្អ​ប្រសើរ​តាម​គេហដ្ឋាន​ជាមួយនឹង​របៀប​រស់នៅ​កម្រិតស្តង់ដារ និង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​ការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ ។

យើង​ជឿជាក់​ថា «​ក្រុមហ៊ុន គឺជា​ស្ថាប័ន​សាធារណៈ​របស់​សង្គម​» ដោយសារ​តែ​ជំនឿ​នេះ យើង​ប្តេជ្ញា​ចិត្ត​ថា នឹង​បំពេញ​នូវ​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម ដោយ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ពេញ​មួយ​ជីវិត​ដល់​សហគមន៍ តាម​រយៈ​សកម្មភាព​សង្គម​របស់​យើង ។ យើង​នឹង​បន្ត​ទំនាក់ទំនង​អាជីវកម្ម​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា ដោយ​ផ្តល់​នូវ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ដើម្បី​ជួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន និង​តាម​រយៈ​ការ​រីក​លូតលាស់​របស់​យើង​ក៏​ជា​ការ​រួមចំណែក​ផ្តល់​នូវ​ឱកាស​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន ហើយ​យើង​ជឿជាក់​ថា ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​សក្តានុពល​ដ៏​ធំ​មួយ ។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា Panasonic Cambodia នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​រស់នៅ​ក្នុង​សង្គម​ដែល​កាន់តែ​ល្អ​ប្រសើរ ។ បេសកកម្ម​នេះ ក៏​រួមចំណែក​បង្កើន​ឱកាស​មាន​ការងារ​ធ្វើ ហើយ​បន្ត​ជួយ​ប្រជាជន​ក្រីក្រ ក៏​ដូច​ជា​គាំទ្រ​ក្នុង​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស តាម​រយៈ​កម្មវិធី​អាហារូបករណ៍​របស់ Panasonic ។ Panasonic Cambodia នឹង​ខិតខំ​បំពេញ​នូវ​តម្រូវការ​នៃ​អាជីវកម្ម​ធំ​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ពាណិជ្ជកម្ម ក៏​ដូច​ជា​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ។ ទន្ទឹម​នឹង​នេះ យើង​ក៏​មាន​ផលិតផល​ជា​ច្រើន​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​មាន​ភាព​រីក​ចម្រើន ដូច​ជា ប្រព័ន្ធ និង​ដំណោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​អាជីវកម្ម​ឲ្យ​ល្អ​ប្រសើរ ។
ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ក្រុមហ៊ុន Panasonic រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​គម្រប់​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ ដែល​ផ្តល់​នូវ​រង្វាន់​ធំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ជា​ការ​ថ្លែងអំណរគុណ ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​បាន​គាំទ្រ​ផលិតផល Panasonic ហើយ​កម្មវិធី​នេះ​ផ្តល់​ជូន​ចាប់ពី​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ ដល់​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ​២០២១ ។

អំពី Panasonic
Panasonic Corporation គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក និង​ដំណោះស្រាយ​ផ្សេង​ៗ​សម្រាប់​អតិថិជន​នៅ​ក្នុង​វិស័យ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន លំនៅ​ដ្ឋា​ន រថយន្ត និង អាជីវកម្ម ។ Panasonic បាន​ប្រារព្ធ​ខួប 100 ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ 2018 ហើយ​បាន​ពង្រីក​ជាស​កល និង​កំពុង​ប្រតិបត្តិ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 528 និង​ក្រុមហ៊ុន​ដែល​ជាប់​ទាក់ទង​ចំនួន 72 នៅ​ទូ​ទាំង​ពិភពលោក ហើយ​មាន​ចំណូល​ពី​ការ​លក់​សរុប​ចំនួន 7,49 ទ្រី​លាន​យ៉េន គិត​ត្រឹម​ថ្ងៃ​ទី 31 ខែមីនា​ឆ្នាំ 2020 ។ ក្រុមហ៊ុន​ប្តេជ្ញា​បន្ត​ស្វែងរក​គុណ​តម្លៃ​តាម​រយៈ​ការ​ច្នៃប្រឌិត​ថ្មី​ៗ​នៅ​តាម​ខ្សែស្រឡាយ​លិ​ផត​ផល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ និង​ពិភពលោក​កាន់តែ​ស្រស់ថ្លា សម្រាប់​អតិថិជន​របស់​ខ្លួន ។

Panasonic កម្ពុជា បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2010 គឺជា​ការិយាល័យ​តំណាង​ចែកចាយ​ផ្លូវការ​របស់ Panasonic Singapore មក​កាន់​ប្រទេស​កម្ពុជា ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​បរិយាកាស​ល្អ​ប្រសើរ និង​យូរអង្វែង​ដល់​សង្គម និង​សហគមន៍ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ​៖ www.panasonic.com/kh ៕ ដោយ​សហការ

ពិសេស​បំផុត ! គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន TLL ផ្តល់​ជូន​នូវ​ការ​បង់​រំលស់​សុទ្ធ ១០០% ដោយ​មាន​តែ ២៥០​ដុល្លារ​ក្លាយជា​ម្ចាស់ផ្ទះ​តែ​ម្តង

$
0
0

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​អតិថិជន​កំពុង​តែ​ស្វែងរក និង លំនៅ​ឋាន​ប្រណីត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មាន​សក្តានុពល​ខ្ពស់ ជា​ពិសេស​ជាប់​ផ្លូវជាតិ និង ថែម​ទាំង​មាន​ផ្តល់​ជូន​នូវ​ការ​បង់​រំលស់​សុទ្ធ ១០០% ។ គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន TLL ដែលទើបតែ​បើក​ដំណើរការ​ថ្មី​ៗ​នេះ គឺ​នៅ​ជាប់​ផ្លូវជាតិ​លេខ ៥១ ដែល​មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ពីតំបន់​សេដ្ឋកិច្ច​ពិសេស​កា​ណា​ឌី​យ៉ា​ថ្មី និង​មាន​ចម្ងាយ ៧​គីឡូម៉ែត្រ​ពី​ផ្សារ​បាត់ដឹង ។ ផ្លូវជាតិលេខ ៥១ ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ ៣ លេខ ៤ និង​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ថែម​ទៀត​ផង ដែល​ទៅ​ថ្ងៃ​អនាគតនឹង​ក្លាយទៅជា​ផ្លូវ​សរសៃឈាម​បេះដូង​ដ៏​សំខាន់ ។

This image has an empty alt attribute; its file name is 1b4f43a5c32a0493d81f562f4de63f45-1024x576.jpg

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង TLL បាន​និង​កំពុង​អភិវឌ្ឍន៍​លើ​ទំហំ​ដី​ដ៏​ធំ​រហូត​ដល់​ទៅ ១៣០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែល​ជា​តំបន់មាន​សក្តានុពល​ខ្លាំងក្លា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​តំបន់​នេះនឹង​មាន​តម្លៃ​កើនឡើងខ្លាំង​នា​ពេល​អនាគត ។

This image has an empty alt attribute; its file name is 36ed0e1ab8239c8f8b550219acf4c7c6-724x1024.jpg

គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន TLL ជា​គម្រោង​មួយ​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​នេះ ហើយ​ម្ចា ស់​គម្រោង​ចង់​ផ្តល់​ឱ្យ​អតិថិជន​ដែល​មាន​ជីវភាព​កម្រិត​ទាប និង​មធ្យម មានឱកាស​បាន​រស់នៅផ្ទះ​ល្វែង E0 ដ៏​ស្រស់​ស្អាត​ជាមួយ​និង​ការ​បង់​រំលស់​សុទ្ធ ១០០% មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​គ្រាន់តែ​អតិថិជន​មាន​ប្រាក់​តែ ២៥០​ដុល្លារ​ប៉ុណ្ណោះ​នឹង​បាន​ក្លាយជា​ម្ចាស់ផ្ទះ និង​ចូល​រស់នៅ​តែ​ម្តង ដោយ​មិន​ចាំបាច់​បង់ប្រាក់​កក់ ២០ % ឬ ៣០% ជា​មុន​នោះ​ទេ ។

This image has an empty alt attribute; its file name is 41066778a14e4bbb0f597072bf1cafe5-1024x576.jpg

ក្រៅពី​តំបន់​ដែល​មាន​សក្តានុពល​នោះ​ហើយ​គម្រោង TLL បច្ចុប្បន្ន​កំពុង​រៀបចំ​បង្កើត
ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ ដោយ​មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​លូ ផ្លូវ​បេតុង ជាដើម ដែល​នឹង​អភិវឌ្ឍ​គម្រោង​មួយ​នេះ​ឱ្យ​ក្លាយជា​គម្រោង​សហគមន៍​លំនៅ​ឋាន​ប្រណីត ផាសុកភាព សុខដុមរមនា និង​ការ​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ​ដែល​នឹង​ផ្តល់​ជូន​លំនៅ​ដ្ឋាន ដ៏​កក់ក្តៅ​បំផុត ដោយ​មាន​ទាំង ដី​ឡូត៍​, ផ្ទះល្វែង E1 E0, សប​ហៅ​ស៍ និង វីឡា​ទោល ជាដើម ដោយ​មាន​សួនច្បារ និង​ផ្លូវ​ប៉េ​តុង ២០​ម៉ែត្រ ។

This image has an empty alt attribute; its file name is 7c80d6603dead257b9e852b1a6dd7a6e-1024x576.jpg

សម្រាប់​អតិថិជន​មាន​ចំណាប់អារម្មណ៍ សូមចូលទៅកាន់ Page : https://www.facebook.com/TLL-Real-Estate-CoLtd-105850727929680/ និង​ចង់​ដឹង​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់ ៖ 098 663 996 / 015 663 996 / 089 663 996 / 099 663 996 ៕ ដោយ​សហការ


ទោះមានកូវីដ កម្ពុជានាំអង្ករចេញជាង​៦០​ម៉ឺនតោនក្នុងរយៈពេល១១ខែកើនជាង១៥%

$
0
0

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ទៅលក់លើទៅផ្សារអន្តរជាតិ នៅក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា អង្គរនាំចេញខាងលើនេះ  បានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ។ បើតាមលោករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២០នេះ ការនាំអង្ករកម្ពុជាចេញទៅទីផ្សារអន្តរជាតិ មានការកើនឡើង ប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។

ទោះបីជាមានជំងឺកូវីដ១៩ក្តី តែកម្ពុជាហាក់មិនបានព្រួយបារម្ភពីការខ្វះស្បៀងនោះទេ។ លើសពីនេះគឺការនាំចេញនៅតែមានកំណើនជានិច្ច។ លោកវេង សាខុន ឲ្យដឹងថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

បើតាមថ្នាក់ដឹកនាំក្រសួងឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ មាន ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ទី២គឺ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) ហើយបណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, ចំណែកទីផ្សារទី៤ គឺគោលដៅដទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។

ជាមួយគ្នានេះ ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន ផងដែរ។

នៅពេលនេះប្រជាកសិករខ្មែរបានកំពុងប្រមូលផលស្រូវវស្សា។ នៅតំបន់ខ្លះកសិករបានត្ងូញថាតមម្លៃស្រូវបានធ្លាក់ចុះ។ ចំណែកអ្នកធ្វើការងារខាងវិស័យកសិកម្មបានទទួចសុំរដ្ឋាភិបាល​វិនិយោគឲ្យមានម៉ាស៊ីនសម្ងួតស្រូវ ដល់កសិករដើម្បីឲ្យស្រូវកសិករលក់បានថ្លៃជាងការលក់ស្រូវសើម ដូចជាពេលបច្ចុប្បន្ននេះ៕

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

$
0
0

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ និង​ជន​ត្រូវ​ចោទ​ពី​បទ​ឆបោក​ថវិកា លោក សុធា អរុណ នៅ​តែ​បន្ត​ប៉ុនប៉ង​បង្វែរ​កា​ចោទប្រកាន់​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ៗ​នៅ​ក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា​ដើម្បី​រារាំង​ដំណើរការ​ផ្តន្ទាទោស​របស់​ខ្លួន ។ ចំណាត់ការ​ចុង​ក្រោយ​របស់​លោក សុធា អរុណ បាន​បរាជ័យ​នៅ​ពេល​ដែល​ចៅក្រម​សាលាឧទ្ធរណ៍​ធ្វើការ​ច្រាន​ចោលការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សិទ្ធ​អំណាច​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុនមេ​នៃ​អង្គការ​សុវណ្ណ​កុមារ និង​អ្នកតំណាង​ស្របច្បាប់​របស់​អង្គការ ។ នៅ​ក្នុង​ការ​ប៉ុនប៉ង​នេះ លោក សុធា អរុណ បាន​ដាក់​ឯកសារ​ក្លែងក្លាយ​ទៅ​តុលាការ​ដោយ​បាន​អះអាង​ថា ខ្លួន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ប៉ុន្តែ​ការ​ពិត​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី មិន​ទាន់​មាន​ក្រុមប្រឹក្សាភិបាល​នៅឡើយ​ទេ ។ លោក សុធា អរុណ ក៏​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Golden Children Inc. ដែល​ជា​ក្រុមហ៊ុនមេ នោះ​ដែរ ។

លោក សុធា អរុណ ត្រូវ​បាន​ប្ដឹង​ពី​បទល្មើស​ព្រហ្មទណ្ឌ​កាលពី​ឆ្នាំ​មុន បន្ថែម​ពីលើ​នេះ ក៏​មានការ​ស៊ើបអង្កេត​ពី​សំណាក់ ក្រុមហ៊ុន Golden Children Inc. ដែល​ជា​ក្រុមហ៊ុន​សប្បុរសធម៌​របស់​អា​មេ​រិ​ក គ្រប់គ្រង​លើ​អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ។ ការ​ស៊ើបអង្កេត​នេះ​បាន​រក​ឃើញ​ភស្តុ​តាង​ជា​ច្រើន​លើសលប់​ពី​ការ​រំលោភ​បំពាន​លើ​កុមារ​តាម​គ្រប់​រូបភាព ការ​ក្លែងបន្លំ និង​ការ​កេងប្រវ័ញ្ច​ថវិការ​ពី​អង្គការ ។ កុមារ​ពីរ​នាក់​ដែល​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ពី​ការ​រំលោភ​បំពាន​ដ៏​គួរ​ឱ្យ​រន្ធត់ រួម​មានការ​បង្អត់អាហារ​រហូត​ស្ទើ​តែ​បាត់បង់​ជីវិត និង​រូបភាព​នៃ​ការ​រំលោភ​បំពាន​លើ​រាង​កាយ​ផ្សេង​ៗ​យ៉ាង​ច្បាស់លាស់ ។ ហេតុ​ដូច្នេះ​ហើយ​នៅ​ក្នុង​ខែសីហា​ឆ្នាំ​មុន បុគ្គលិក​បួន​នាក់​ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន លោក សុធា អរុណ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ។

យោង​តាម​ក្រុម​មេធាវី​កម្ពុជា​ដែល​បាន​ទទួល​សិទ្ធិ​ពី​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន Golden Children Inc. បានអោយ​ដឹង​ថា លោក សុធា អរុណ បាន​រារាំង​ការ​ស៊ើបអង្កេត​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ពេល​ខ្លួន​ធ្វើការ​នៅ​អង្គការ​សុវណ្ណ​កុមារ ដោយ​ពឹងផ្អែក​លើ​អំណាច​របស់​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​គោលបំណង​រារាំង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់​នា​ពេល​អនាគត ។ ជា​សេចក្ដី​សោមនស្ស នៅ​ពេល​នេះ​សាលា ឧទ្ធរណ៍​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ពាក់ព័ន្ធ​សិទ្ធ​អំណាច​របស់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Golden Children Inc. និង​អ្នកតំណាង​ស្របច្បាប់​របស់​អង្គការ ដែល​ធ្វើ​អោយ​ផែនការ​បង្វែរ​ការ​ចោទប្រកាន់​របស់​លោក សុធា អរុណ ត្រូវ​បញ្ចប់ ។

លោក សុធា អរុណ នៅ​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​បង្វែងដាន​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​បន្ត​ញុះញង់ និង​ប្រើប្រាស់​កុមារ​នៅ​ក្នុង​អង្គការ សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

អង្គការ សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី នៅ​តែ​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​នានា ដើម្បី​ធានា​សុវត្ថិភាព​ដល់​កុមារ នៅ​ក្នុង​អង្គការ​នេះ និង​ដើម្បី​គោរព​ទៅ​តាម​ចក្ខុវិស័យ និង​បេស​កម្ម​របស់​អង្គការ​មួយ​នេះ ពោល​គឺ​៖ «​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​ទីលំនៅ​ប្រកប ដោយ​សុវត្ថិភាព និង​ផ្ដល់​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំងអស់ ឱ្យ​មានឱកាស​ទទួល​បានការ​អភិវឌ្ឍ​ទាំង​ផ្នែក​រាង​កាយ បញ្ញា និង​ផ្លូវចិត្ត ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ​ឱ្យ​បាន​ពេញលេញ​» ។

អំពី​អង្គការ​សុវណ្ណ កុមារ ៖

អង្គការ​សុវណ្ណ​កុមារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ថែទាំ​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​គេ​បោះបង់​ចោល នៅ​ប្រទេស​កម្ពុជា ។ គោលដៅ​សំខាន់​របស់​យើង គឺ​បង្កើត​បរិយាកាស​មួយ​ដែល​ផ្តល់​ទីលំនៅ​ប្រកបដោយ​សុវត្ថិភាព និង​ផ្ដល់​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំងអស់ មានឱកាស​ទទួល​បាន ការ​អភិវឌ្ឍ​ទាំង​ផ្នែក​រាង​កាយ បញ្ញា និង​ផ្លូវចិត្ត ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ​ឱ្យ​បាន​ពេញលេញ ។ សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅ​កាន់ ៖ អ៊ីមែល​: Sovannkomarmedia@gmail.com ៕ ដោយ​សហការ

អាជីវកម្ម​របស់​អ្នក​កាន់តែ​រីក​ចម្រើន​ជាមួយ​ភាព​ជា​ដៃគូដ៏​ល្អ​ឥត​ខ្ចោះ​ពី​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY

$
0
0

រាជធានី​ភ្នំពេញ ៖ ភាព​រីក​ចម្រើន​នៃ​ក្រុមហ៊ុន​អាជីវកម្ម​នីមួយ​ៗ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងរក​ដៃគូសហការ​ត្រឹមត្រូវ និង​យល់​ច្បាស់​អំពី​តម្រូវការ​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​សង្វា​ក់ អាជីវកម្ម​នោះ ។ ក្នុង​នោះ​ផង​ដែរ​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​ពិតជា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ​ក្នុង​ការ បំពេញតម្រូវការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ផ្សេង​ៗ ។

លោក ទើ យូ​សុះ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​អ៊ិ​ន​ធឺ​ណិ​ត​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ​បាន​លើក​ឡើង​ថា វា​ពិតជា​សំខាន់ណាស់​ក្នុង​ការ​ស្វែងរក​ដៃគូ​រណា​ដែល​យល់​ច្បាស់​អំពី​ខ្លួន ជា​ពិសេស​ក្នុង​ដំណាក់កាល​ដំបូងនៃ​ការ​ច​ចារ​នេះឯង​ដោយ​អ្នកលក់​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​មួយ​ចំនួន​មិន​យល់ និង​មិនសូវ​ខ្វល់​អំពីបញ្ហា​របស់​ភ្ញៀវ​ជា​ធំ​នោះ​ទេ​បែ​ជា​ផ្តោត​តែ​លើ​ការ​លក់​សេវាកម្ម​របស់​ខ្លួន​ធ្វើ​ម៉ិច​អោយ​តែ​បានចំណូល​ច្រើន​ដែល​ហុច​ជា​លទ្ធផល​នូវ​បញ្ហា​ជា​ច្រើន​នៅ​ពេល​ក្រោយ​ ។

លោក យូ​សុះ បន្ថែម​ទៀត​ថា​នៅ​ទី​នេះ ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY យើង​យកគុណ​ភាព​នៃសេវា​អ៊ិ​ន​ធឺ​ណិ​ត​ជា​ធំ​ដែល​ស្រប​តាម​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដោយ​បម្រើ​អតិថិជន​ចេញពី​បេះដូង ដូចនេះ​ហើយ​យើង​ស្តាប់​និង​ស្វែង យល់​អំពីរ​តម្រូវការ​អតិថិជន​អោយ​ច្បាស់​ជា​មុន​សិន​ទើប​ផ្តល់​ជា​កញ្ចប់​ណាមួយ​អោយ​ត្រូវ​តាម​តម្រូវការ​ភ្ញៀវ​ ។

គួរ​បញ្ជាក់​ថា​ចាប់តាំងពី​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៦ មក​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​មិន​ថា​តែ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ​ទេ​ ។ ដោយសារ​តែ​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាងច្រើន​នេះ​ហើយ​បាន​ធ្វើ​អោយ ក្រុមហ៊ុន​ពង្រីក​បណ្តាញ​គ្របដណ្តប់​របស់​ខ្លួន​ទៅ​ដល់​ខេត្ត​ក្រុង​ជា​ច្រើន​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុងព្រះសីហនុ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ជាមួយ​កញ្ចប់​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដូច​ជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), Layer 2 VPN, TODAY xFast, Dark Fiber, និង Value Added Service (VAS) ​។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​មក​កាន់​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY តាម​រយៈ​ទូរស័ព្ទលេខ ​៖ 087 21 5577 / 070 58 5577 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ www.today.com.kh ​៕ ដោយសហការ

ម្ចាស់​ចិញ្ចៀនមាស​សរុប ៣តម្លឹង តាម​ពិត​សុទ្ធតែ​ជា​អតិថិជន UniDry សោះ !

$
0
0

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី ២៩ ខែវិច្ឆិកា​នេះ ក្រុមហ៊ុន​ខោ​ទឹកនោម​កុមារ UniDry បាន​បន្ត​ធ្វើការ​ចាប់​រង្វាន់​ចែក​ចិញ្ចៀនមាស​ចំនួន ៣០​ជី ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​លើក​ទី ២ ។ អតិថិជន​របស់ UniDry ចំនួន ៣០ នាក់​ដែល​បាន​ឈ្នះ​ចិញ្ចៀនមាស​សុទ្ធ​ក្នុង​ម្នាក់ ១ ជី​នេះ គឺ​បាន​ប្រើប្រាស់​ខោ​ទឹកនោម​កុមារ UniDry ហើយ​បាន​ទទួល និង​បំពេញ​ព័ត៌មាន​លើ​សន្លឹក​ឆ្នោត រួច​ដាក់​ចូលរួម​ផ្សងសំណាង​ក្នុង​កម្មវិធី «UniDry ចែក​មាស​សុទ្ធ​សរុប​ចំនួន ១០ តម្លឹង​» របស់​ក្រុមហ៊ុន UniDry Cambodia ។

មាស​សុទ្ធសរុប ៣០ ​ជី លើក​ទី ២ នេះ នឹង​ប្រគល់​ជូន​ទៅ​កាន់​អ្នក​ឈ្នះចំនួន ៣០ រូប មាន​រាយ​ឈ្មោះ ខេត្ត​/​ក្រុង និង​លេខ​កូដ​សន្លឹក​ឆ្នោត​ដូច​ខាងក្រោម​នេះ ៖

ការ​ចាប់​រង្វាន់​លើក​ទី ២ នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ឡាយ​ផ្ទាល់​លើ​កម្មវិធី​តន្ត្រី​ពិសេស នៃ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។ ហើយ​ការ​ចាប់​រង្វាន់​ដដែល​នេះ​នៅ​សល់​ចំនួន ១ លើក​ចុង​ក្រោយ​ទៀត គឺជា​លើក​ទី ៣ ដែល​នឹង​ធ្វើ​នៅ​ដើម​ខែមករា ឆ្នាំ ២០២១​ខាង​មុខ​នេះ ។ សម្រាប់​អតិថិជន UniDry ដែល​មិន​ទាន់​មានឱកាស​ឈ្នះ​រង្វាន់ សូម​បន្ត​ប្រើប្រាស់​ផលិតផល UniDry ហើយ​បំពេញ​ព័ត៌មាន​លើ​សន្លឹក​ឆ្នោត រួច​ថត​ផ្ញើរ​ទៅ​កាន់​ហ្វេ​ស​បុក​ផេ​ក UniDry Cambodia ដើម្បី​ចូលរួម​មានឱកាស​ឈ្នះ​ចិញ្ចៀនមាស​សុទ្ធ​ក្នុង​ការ​ចាប់​រង្វាន់​នា​លើក​ទី ៣ ដែល​ជា​លើក​ចុង​ក្រោយ​នេះ ។

សូម​បញ្ជាក់​ថា UniDry Cambodia នឹង​រក្សា​ទុក​សុពលភាព​រយៈពេល ១ ខែ ជូន​អ្នក​ឈ្នះ គិត​ចាប់ពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​នេះ ។ ហើយ​បើ​ក្នុង​ករណី​ក្រុមការងារ​មិន​អាច​ធ្វើការ​ទាក់ ទង​បាន ក្រុមការងារ​នឹង​រក្សា​រង្វាន់​នេះ ទៅ​ចាប់​ជំនួស​នៅ​ការ​ចាប់​រង្វាន់​លើក​ទី ៣ ។ ក្រុមការងារ​របស់ UniDry Cambodia នឹង​ធ្វើការ​ទាក់ទង​ទៅ និង​ប្រគល់​រង្វាន់ ដល់​អ្នក​ឈ្នះទាំង ៣០ នាក់ ក្នុង​ពេល​ឆាប់​ៗ​នេះ ឬ អ្នក​ឈ្នះ​ក៏​អាច​ទាក់ទង​មក​ក្រុមការងារ​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 011 626 879 ។

ជ្រើសរើស​ខោ​ទឹកនោម​កុមារ UniDry សម្រាប់​កូន​ៗ​របស់​អ្នក គឺ​អ្នក​នឹង​ទទួល​បាន​ទាំង​គុណភាព ព្រមទាំង​ឱកាស​ផ្សងសំណាង​ក្លាយជា​ម្ចាស់​ចិញ្ចៀនមាស​សុទ្ធ​ថែម​ទៀត​ផង ។
សូម​ទស្សនា​វី​ដេ​អូ​ចាប់ឆ្នោត​លើក​ទី ២ តាម​តំណរ​ភ្ជាប់​នេះ​៖https://fb.watch/24K9axpbqL/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ ៖ 023 977 805 / 011 626 879 ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ UniDry Cambodia ៕ ដោយ​សហការ

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

$
0
0

រាជធានី​ភ្នំពេញ ៖ «​ស្នៀតសក់​» ខ្សែភាពយន្ត​ខ្នាត​តូច​ដែល​និពន្ធ​ដោយ​កញ្ញា ទេព បូ​ព្រឹក្ស និង​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ទាំង​ពីរ បាន​ធ្វើការ​ចាក់​ផ្សាយ​ភ្លាម​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ។ ដែល​សាច់​រឿង​ដំបូង​នោះ គឺ G-Devith បាន​បង្ហាញខ្លួន​នៅ​ពិព័រណ៍​ដេញថ្លៃ​មួយ​កន្លែង ហើយ​ក៏​បាន​ប៉ះ​ចំ​ស្នៀតសក់​មួយ​ដោយ​ចៃដន្យ និង​លេចឡើង​នូវ​រូបភាព​នៃ​ការ​ចង​ចាំ​ពី​មុន​មួយ​ចំនួន ។ ហើយ​នៅ​ចុងបញ្ចប់ G-Devith ក៏​បាន​ឆ្លង​ភព​ទៅ​កាន់​ជាតិ​មុន ស្វែងរក​មនុស្ស​ដែល​នៅ​ក្នុង​ការ​ចង​ចាំ​នោះ សាច់​រឿង​នៃ​រឿង​នេះ គឺ​ទាក់ទង​នឹង​ការ​ស្រលាញ់​ជាមួយនឹង​ការ​ចង​ចាំ ។ ហើយ​ភាគ​ទី​ពីរ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ។

ខ្សែភាពយន្ត​ខ្នាត​តូច​មួយ​នេះ ក្រៅពី​មាន​សាច់​រឿង​មានការ​ពេញ​និយម​សម​ស្រប​ទៅ​នឹង​ចំណង់​ចំណូលចិត្ត​របស់​យុវវ័យ​ហើយ​នោះ វា​ក៏​សម​ស្រប​ទៅ​នឹង​ទម្លាប់​របស់​យុវវ័យ​បច្ចុប្បន្ន​ផង​ដែរ ការ​បែងចែក​ពេលវេលា​របស់​ទស្សនិកជន ភាពយន្ត​ខ្នាត​តូច​គឺ​កាន់តែ​ស័​ក្កិ​សម​ទៅ​នឹង​ចំណូលចិត្ត​របស់​យុវវ័យ តម្រូវការ​ចំពោះ​ផ្នែក​កម្សាន្ត​ក៏​មានការ​កើនឡើង ហើយ​ការ​ចែករំលែក​ក៏​កាន់តែ​លឿន​ជាង​មុន​ជាដើម ។ ហើយ​កត្តា​ទាំងនេះ​ក៏​បាន​ជួយ​ជុំរុញ​រឿង​ខ្លី​មួយ​នេះ ធ្វើ​អោយ​រឿង «​ស្នៀតសក់​» គ្រាន់តែ​ដាក់​បញ្ចាំង​ភ្លាម​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

ក្រៅពី​នេះ ដូច​គ្នា​ទៅ​នឹង​ភាពយន្ត​ខ្នាត​តូច​ក៏​មានការ​ថត Vlog ដែល​កំពុង​តែ​មានការ​ពេញ​និយម​ក្នុង​បណ្តាញ​សង្គម ប្រៀប​នឹង​តារា​ល្បី​ក្នុង​បណ្តាញ​សង្ក​ម​ដទៃ Vlogger​ក៏​ទទួល​បានការ​ចូល​ចិត្ត​ពី​សំណាក់​យុវវ័យ​នៅ​កម្ពុជា​ផង​ដែរ មាន​យុវវ័យ​ជា​ច្រើន​និយម​ចូល​ចិត្ត​យក​ទូរស័ព្ទ​កត់ត្រា​នូវ​ការ​រស់នៅ​របស់​ខ្លួន បង្ហាញ​នូវ​ទស្សន​របស់​ខ្លួន ។

ក្រៅពី​មាន​អត្ថន័យ​ល្អ​ហើយ ឧបករណ៍​សម្រាប់​ថត​វី​ដេ​អូ​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ​ដើម្បី​ទ​ទូល​បាន​វី​ដេ​អូ​គុណភាព​ល្អ ហើយ​ដើម្បី​ប្រាកដ​បាន​ថា ការ​ថត​មាន​កម្រិត​ច្បាស់​ល្អ ហើយ​អាច​សម្រប​នឹង​ពន្លឺ និង​បរិ​កាស​នៅ​ខាងក្នុង​បាន ។ ការ​ធ្វើ​វី​ដេ​អូ​ដែល​មានគុណ​ភាព​ខ្ពស់ គឺ​ត្រូវការ​ឧបករណ៍​ថត ឧបករណ៍​ជំនួយ ភ្លើង​ដែល​មាន​តម្លៃ​ថ្លៃ ដែល​មនុស្ស​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ទិញ​បាន​នោះ​ទេ ។

ចំណាយ​ត្រឹមតែ​តម្លៃ realme 7i មួយ​គ្រឿង ក៏​អាច​បំពេញ​នូវ​តម្រូវការ​ជា​ច្រើន​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ធ្វើ​វី​ដេ​អូ ។ realme 7i បាន​បំពាក់​នូវ​កាមេរ៉ា 4 គ្រាប់ 64MP ដែល​អាច​ស្រូប​ពន្លឺ​បាន​ច្បាស់ និង​ផ្តល់​ពណ៌​បាន​ត្រឹមត្រូវ​ព្រមទាំង​ផ្តល់​សាច់​ម៉ត់​បាន​ល្អ​ផង​ដែរ និង​អាច​ថត​បាន​ចំណុច​លម្អិត​យ៉ាង​សម្បូរ​បែប គ្រាន់តែ​ដក​ទូរស័ព្ទ​មក​ចុច​ថត​នឹង​ទទួល​បាន​រូបភាព​យ៉ាង​ច្បាស់​ល្អ ។ មាន​កាមេរ៉ា​លេ​ន​ទូលាយ 8MP លេ​ន​ម៉ា​ក្រូ 2MP រួម​ជាមួយនឹង​លេ​ន​សម្រាប់​ថត Portrait មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​រីករាយ​នៅ​ក្នុង​ពិភព​ម៉ា​ក្រូ​នោះ​ទេ ថែម​ទាំង​អាច​ចាប់​យក​បាន​នូវ​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដែល​មាន​ភាព​ច្នៃប្រឌិត​ជា​ច្រើន​ផង​ដែរ កត់ត្រា​នូវ​ពេលវេលា​ល្អ​ៗ​នៅ​ក្នុង​ការ​រស់នៅ ។ ហើយ​ថែម​ទាំង​មាន​បំពាក់ filters ដែល​ពេញ​និយម​ជា​ច្រើន ដូច​ជា Cyberpunk, Flamingo, Modern Gold ជាដើម ធ្វើ​អោយ​អ្នក​អាច​បង្កើត​បាន​នូវ​អ្វី​ដែល​ថ្មី​ក្រោម​ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​កម្ពុជា ។

នៅ​ពេល​ថត​វី​ដេ​អូ realme ថែម​ទាំង​មានមុខ​ងារ​ទប់​លំនឹង​វី​ដេ​អូ UIS Max អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ ។ ប្រសិនបើ​អ្នក​មិន​ចេះ ប៉ុន្តែ​ចង់​ធ្វើ Vlog មុខងារ​នៅ​ក្នុង Cinema Mode របស់ realme 7i គឺ​អាច​ថត​វី​ដេ​អូ​ដោយ​ខ្នាត 21:9 មាន​រាង​ទ្រវែង ដែល​អាច​ថត​បាន​វី​ដេ​អូ​ដោយ​ខ្លួនឯង​បាន​យ៉ាង​ងាយស្រួល ។

ទិញ realme 7i ឥឡូវនេះ ត្រូវការ​ត្រឹមតែ 249 ដុល្លារ​ប៉ុណ្ណោះ គឺ​អាច​ជួយ​អ្នក​សម្រេច​បាន​នូវ​ក្តី​ស្រ​ម៉ៃ​ថត​រឿង អាច​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​ដោយ​ខ្លួនឯង ក្លាយជា​អ្នក​ដែល​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ៗ​នៅ​កម្ពុជា ៕ ដោយ​សហការ

Viewing all 1560 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>