Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all 1560 articles
Browse latest View live

សាលា​ពល​ទាហាន​ទាំង​៦ ទទួល​សម្ភារៈ​ការិយាល័យ​ពី​មេបញ្ជាការ​កង​ទ័ពជើងគោក

$
0
0

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ការ​បំពាក់​សម្ភារៈ​ការិយាល័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជូន​ដល់​សាលា​ពល​ទាហាន​ទាំង​៦​យោធភូមិ​ភាគ​ចំណុះ​កងទ័ពជើងគោក ដោយ​ក្នុង​មួយ​អង្គភាព​ទទួល​បាន កុំព្យូទ័រ​ចំនួន​០៦​គ្រឿង​, កុំព្យូទ័រ​លើ​តុ​ចំនួន​១៤​គ្រឿង​, ម៉ា​ស៊ូ​ន​ព្រី​ន​ធ័​រ​ចំនួន​១៣​គ្រឿង​, ម៉ាស៊ីន​កូ​ពី​ខ្នាត​ធំ​ចំនួន​១​គ្រឿង​, ម៉ាស៊ីន​ស្លាយ ចំនួន​៦​គ្រឿង​, ក្តា​ខៀន​ចល័ត ចំនួន​១៨​ផ្ទាំង​, តុ​ការិយាល័យ ចំនួន​១១, តុ​ដាក់​កុំព្យូទ័រ ចំនួន​១៤ និង​ទូ​ដាក់​ឯកសារ​ចំនួន​០៣​។

ពិធី​ប្រគល់​-​ទទួល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​ទីតាំង​ផ្ទាល់ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ទាំង​៦ ជា​មួយនឹង​ក្រុមការងារ​ជំនួយការ មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​ផ្នែក ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ការ​ផ្តល់​ជូន​នូវ​គ្រឿង​បំពាក់​ជូន​សាលា​យោធា និង​សម្ភារ​ផ្សេង​ៗ ទៅ​ដល់​បណ្តា​អង្គភាព​នីមួយ​ៗ គឺជា​ផ្នែក​មួយ​នៃ​ការ​យកចិត្តទុកដាក់​គិតគូរ​លើ​កិច្ច​ការងារ របស់​ទ័ព​ជា​ទូទៅ ដែល​កន្លង​មក​លោក​មេបញ្ជាការ​កងទ័ពជើងគោក តែងតែបាន​ធ្វើការ​ផ្តល់​ជូន​ជា​បន្តបន្ទាប់​ដល់​បណ្តា​អង្គភាព​ចំណុះ​នីមួយ​ៗ​។

ការ​ឧបត្ថម្ភ​គ្រឿង​បរិក្ខា​ការិយាល័យ​ទាំងនេះ ក៏​សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល បង្កើន​ប្រសិទ្ធភាព​ការងារ បំពេញ​ដល់​ការ​ខ្វះខាត​ចាំបាច់ ដែល​ឆ្លើយ​តប​ដល់​កិច្ច​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​ឆ្អឹងខ្នង​ការពារ​ជាតិ​មាតុភូមិ​។

នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៅ​ក្នុង​សាលា​ពល​ទាហាន​ទាំង​៦ យោធភូមិ​ភាគ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​មេបញ្ជាការ​កងទ័ព​ជើងគោក ដែល​ជា​និច្ចកាល​តែងតែ​ផ្តល់​ការ​យកចិត្តទុកដាក់ ដោះស្រាយ​គ្រប់​បែប​យ៉ាង​ជួយ​សម្រួល​ដល់​កិច្ច​ការងារ និង​ការ​រស់នៅ​របស់​យោធិន​គ្រប់​អង្គភាព ព្រមទាំង​បាន​សន្យា​ថា និង​ខិតខំ​ថែរក្សា​សម្ភារ​ទាំងនេះ​ឱ្យ​បាន​ល្អ និង​ប្រើប្រាស់​បម្រើ​ដល់​កិច្ច​ការងារ​អង្គភាព​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​៕


វ៉ា​វ ! ឈ្នះ​ច្រើន​អី​ម្ល៉ឹង​ៗ រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ពី​ស្រា​បៀរ អង្គរ !

$
0
0

រាជធានីភ្នំពេញ ៖ គិត​មក​ត្រឹម​ខែ​នេះ រង្វាន់ iPhone 11 Pro Max ជាង 150 គ្រឿង បាន​ប្រគល់​ដល់​ដៃ​អតិថិជន​មហា​សំណាង​ដែល​រស់នៅ​ទូ​ទាំង 25 ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ ​។ នេះ​ជា​រង្វាន់​ដែល​ស្រា​បៀរ អង្គរ បាន​រក​ឃើញ​អតិថិជន​ឈ្នះ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ក្នុង​កម្មវិធី ជល់​ម៉ោ របស់​ស្រា​បៀរ អង្គរ​ ។ ហើយ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ ចង់​ដឹង​ខ្លាំង​បំផុត​នោះ គឺ​ម្ចាស់​រង្វាន់​ធំ​រថយន្ត​ទំនើប BMW 730 Li Pure Excellence តើ​នឹង​ជា​អតិថិជន​មហា​សំណាង​រូប​ណា ? ។

This image has an empty alt attribute; its file name is 1d41e6f55521cdba4fc73febd09d2eb4-1024x1024.jpg

ចង់​ឈ្នះ​ដូច​ពួក​គាត់​មែន​ទេ ? ប្រាកដ​ណាស់​អតិថិជន​ស្រា​បៀរ អង្គរ នៅ​តែ​មានឱកាស​ធ្វើ​ជា​ម្ចាស់​រង្វាន់​ធំ​រថយន្ត​ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាស​សុទ្ធ 1 ជី មាស​សុទ្ធ 2 ជី ទឹកប្រាក់ 1 ​លាន​រៀល 5 ​លាន​រៀល និង​រង្វាន់​ស្រា​បៀរ អង្គរ ជា​ច្រើន​កំប៉ុង​ក្នុង​មួយ​កេស ដោយ​គ្រាន់តែ​ពិនិត្យ​មើល​រង្វាន់​ដ៏​អស្ចារ្យ​នៅ​ក្រោម​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ​ ។

This image has an empty alt attribute; its file name is d39aeb060e81b0fc04267ae08255938a-1024x1024.jpg

នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជាង 28 ឆ្នាំ​ដ៏​មហស្ចារ្យ ដែល​ស្រា​បៀរ អង្គរ ផ្តល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​សម្រាប់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​របស់​ខ្លួន​ដែល​និយម​គាំទ្រ​ស្រា​បៀរ អង្គរ ជាមួយ​រសជាតិ​កាន់តែ​ឈ្ងុយ​ឆ្ងាញ់ ដែល​ផលិត​ចេញពី​គ្រឿងផ្សំ​ផលិត​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត ​។ ជា​ពិសេស គឺ​ដើម្បី​អបអរ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ដែល​ស្រា​បៀរ អង្គរ បាន​ឈ្នះ​មេដាយមាស​គុណភាព​ពិភពលោក​ឆ្នាំ 2020 ពី​ស្ថាប័ន​កំពូល Monde Selection​ ។

This image has an empty alt attribute; its file name is 947ec8a6bed18b9c1a6fc73274ad4ac5-1024x1024.jpg

ស្រា​បៀរ អង្គរ នៅ​មាន​រង្វាន់​ជា​ច្រើន​ទៀត ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធីនេះ ​។ តោះ ! ជ្រើសរើស​ស្រា​បៀរ អង្គរ នៅ​ថ្ងៃនេះ ហើយ​ត្រៀមខ្លួនដើម្បី​ក្លាយជា​អ្នក​ឈ្នះរង្វាន់​បន្ទាប់ ​។ គាស់​កាន់តែ​ច្រើន ឈ្នះ​កាន់តែ​ច្រើន ​។ ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ ៕ ដោយសហការ

ផ្សារទំនើបអ៊ីអន បើកវិញតែអ្នកមានកម្តៅលើស៣៧.៥មិនឲ្យចូលឡើយ

$
0
0

រាជធានីភ្នំពេញ ​​​​៖ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០ វេលាម៉ោង៣រសៀល ។ ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង១១ព្រឹកនេះ ​។

ផ្សារទំនើបដ៍ធំមួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើស្រ្តីម្នាក់ ដែលជាភរិយាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រោយមកសម្តេចនាយករដ្ឋមន្រ្តីបានហៅករណីនេះជាព្រឹត្តិការណ៍២៨វិច្ឆិកា ដែលកម្ពុជាបានឆ្លងកូវីដ១៩ទៅសហគមន៍លើកដំបូង ។

ជាមួយការប្រកាសបើកទ្វាឡើងវិញ ផ្សារទំនើបអ៊ីអន ប្រកាសពីការបន្តការអនុវត្តគោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ដូចជា ពិនិត្យសីតុណ្ហភាពដល់ភ្ញៀវមុនអនុញ្ញាតិឲ្យចូលផ្សារ ។មិនអនុញ្ញាតិអោយចូលបើកំដៅចាប់ពី ៣៧.5 អង្សារសេ ។ មិនអនុញ្ញាតិអោយចូលក្នុងផ្សារបើមិនពាក់ម៉ាស។ និងបានស្នើដល់អតិថជនទំាងអស់ លាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់ ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបានសារព័ត៌មានស្រង់សម្តីថា ក្រសួងសុខាភិបាលបានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ដោយមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោកស្រីបានបញ្ជាក់ថាក្រសួងបានស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕

ឈ្នះ iPhone 12 Pro Max ១០០គ្រឿង​! ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ក Bluetronics បន្ត​ប្រូ​ម៉ូ​សិន​ដ៏អស្ចារ្យ និង កំពុង​ពង្រីក​សាខា​បន្តបន្ទាប់តាម​បណ្ដា​ខេត្ត​

$
0
0

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០២០ ៖ ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន ប៉ុន្តែ​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ដែល​ល្អ អាច​ជឿ​ទុកចិត្ត​បាន និង​កំពុង​តែ​មាន​ប្រជាប្រិយភាព​ស្រូប​ទាញ​អតិថិជន​យ៉ាងច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​តែ Bluetronics ប៉ុណ្ណោះ ។

គួរ​រំឭក​ផង​ដែរ​ថា Bluetronics គឺជា​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ូ​ឌែ​ល និង​សម្ភារ​ផ្ទះបាយ​ទំនើប​ទាន់សម័យ​គ្រប់​ប្រភេទ​ដែល​ឈានមុខ​គេ​ក្នុង​ព្រះរាជាណា ចក្រ​កម្ពុ​ជានា​ពេល​នេះ ។ ជាមួយ នឹង​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​គ្រប់​លំដាប់ថ្នាក់​បែប​នេះ​ទើប​ធ្វើ​ឱ្យ Bluetronics បន្ត​ពង្រីក​សាខា​ថ្មី​របស់​ខ្លួន​យ៉ាងច្រើន​ដូច​ផ្សិត​ពាសពេញ​ផ្ទៃ​ប្រទេស រាជធានី​-​ខេត្ត ។

This image has an empty alt attribute; its file name is a5bb93d840a590a2930e25484a4fe255-1024x683.jpg

យោង​តាម លោក Tin ដែល​ជា​អគ្គនាយករង​របស់​ក្រុមហ៊ុន Mobile World Group ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ៖ «​ដោយសារ​តែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទើប​ធ្វើ​ឱ្យ Bluetronics បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដោយ​មាន​ចំនួន 32 សាខា​ដែល 17 សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ 2 សាខា​នៅ​ខេត្តកណ្តាល 4 សាខា​ក្នុង​ខេត្តកំពង់ចាម 3 សាខា ក្នុង​ខេត្តកំពង់ធំ 1 សាខា​នៅ​កំពង់ស្ពឺ សៀមរាប បន្ទាយ​មាន​ជ័យ និង​បាត់ដំបង ហើយ​គ្រោង​នឹង​សម្ពោធ​សាខា​បន្តបន្ទាប់​ទៀត នៅ​ក្នុង​ខេត្ត តាកែវ កំពត និង ខេត្ត​ព្រះ​សីហ​នុ នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ 2020 ។

This image has an empty alt attribute; its file name is 99a15df495e050532682ac9f98c9c8ea-1024x683.jpg

ទន្ទឹម​នឹង​ការ​សម្ពោធ​សាខា​ថ្មី​បន្ថែម​របស់​ខ្លួន Bluetronics ក៏​មានការ​ផ្តល់​ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ចុងឆ្នាំ​ដ៏​ធំ​អស្ចារ្យ មិន​ធ្លាប់​មាន ដោយ​គ្រាន់តែ​ទិញ​ទំនិញ​ប្រភេទ​ណា​ក៏​ដោយ​ចាប់ពី ១០០$ នឹង​មានឱកាស​ទទួល​បាន​ឆ្នោត​ផ្សងសំណាង​ដើម្បី​ចាប់​យក iPhone 12 Pro Max ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ១០០ គ្រឿង មិនតែប៉ុណ្ណោះ ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក Bluetronics នៅ​តែ​បន្ត​ផ្តល់​ការ​បញ្ចុះតម្លៃ​លើ​គ្រប់មុខ​ទំនិញ ព្រមទាំង​ថែម​អាំង​ប៉ាវ​ដែល​អាច​ទិញ​ទំនិញ​ក្នុង​ហាង​បាន​បន្ថែម​ទៀត ។

This image has an empty alt attribute; its file name is c795dfff10a7c952f4c5438951e9ece9-1024x682.jpg

អ្វី​ដែល​កាន់តែ​ពិសេស រាល់​ការ​ទិញ​ស្មាន​ហ្វូ​ន Oppo Reno4 , Vivo20 , Realme 7Pro អតិថិជន​នឹង​ទទួល​បានការ​ថែម​ជូន​ទូរទស្សន៍ HD 32 អ៊ី​ង ភ្លាម​ៗ ។ ដូច្នេះ​អតិថិ​ជិន​ទាំងអស់​នឹង​ចំណាយ​កាន់តែ​តិច​ចំណេញ​កាន់តែ​ច្រើន ។ ប្រញាប់​រួសរាន់​ឡើង ! ឱកាស​បែប​នេះ​កម្រ​នឹង​មាន​ណាស់ កម្មវិធី​នេះ​ផ្ដល់​ជូន​ចាប់ពី​ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ ២០២១ នេះ​តែ​ប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 45452075815b51c83fa0990de4411912-1024x683.jpg

ចង់​បញ្ជាក់​ដែរ​ថា គ្រប់​ផលិតផល​ទាំងអស់ ទាំង​ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ គ្រប់​ម៉ាក គ្រប់​ប្រេ​ន​ដូច​ជា Panasonic, Samsung, LG, Electrolux, Midea, Sony, Sharp ឬ Toshiba និង​កំពូល​ស្មា​ត​ហ្វូ​ន​ល្បី​ៗ​របស់​ក្រុមហ៊ុន Oppo, vivo, Realme , iPhone, Samsung , Huawei….​គឺ Bluetronics មាន​លក់​ទាំងអស់ ទាំង​គ្រឿង​បរិក្ខា​ទូរស័ព្ទ ទាំង​សេវាកម្ម​គឺ​ល្អ​ទាំង​ព្រម​តែ​ម្តង ។

This image has an empty alt attribute; its file name is cebd73d079f619d7f454e45f03e2ab6d-1024x683.jpg

សូម​បញ្ជាក់​ផង​ដែរ​ថា រាល់​ការ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿង​បរិក្ខា​ទូរស័ព្ទ និង​គ្រឿង​សម្ភារ​ផ្ទះបាយ​ទាំងអស់​នៅ​ហាង Bluetronics អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ដូច​ជា ៖
-​ បង់​រំលស់​ការ​ប្រាក់ 0% ឯកសារ​ងាយ​ៗ​លឿន​រហ័ស
– ផលិតផល​សុទ្ធ​ពី​ក្រុមហ៊ុន 100%
-​ គ្រប់​ផលិតផល​ទាំងអស់​សុទ្ធតែ​មានការ​ធានា​ត្រឹមត្រូវ
– ​ប្តូរ​ថ្មី​ក្នុង​រយៈពេល 30 ថ្ងៃ ប្រសិនបើ​មាន​បញ្ហា​បច្ចេកទេស​សម្រាប់​ទូរស័ព្ទ​ដៃ (​ខណៈ​ដែល​ហាង​ដទៃ​មាន​រយៈពេល​តែ 7 ថ្ងៃ​ប៉ុណ្ណោះ​) និង 7 ថ្ងៃ​ប្រសិនបើ​មាន​បញ្ហា​បច្ចេកទេស​សម្រាប់​គ្រឿង​អេ​ឡិច​ត្រូ​និ​ក
-​ សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ (15​គីឡូម៉ែត្រ​) ។

ចំណាំ ​៖

  • សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ផ្សេង​ៗ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​៖ 0977 900 200 ឬ​ចុច like ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ https://www.facebook.com/bluetronics.official
  • សម្រាប់​ការ​ទិញ online សូម​ចូល​ទៅ​កាន់​៖ www.bluetronics.com
  • ចង់​ដឹង​ពី​អាសយដ្ឋាន​គ្រប់​សាខា​របស់ Bluetronics ទាំងអស់​សូម​ចុច​តំណ​នេះ ៖https://www.bluetronics.com/store ៕ ដោយសហការ
This image has an empty alt attribute; its file name is 39d0c61d743637c9665153a723d2981e-1024x683.jpg
This image has an empty alt attribute; its file name is e25ea15dfafe2f36db6aa2750b3ce49e-1024x683.jpg

កម្ពុជាឈានទៅបង្កើត FTA ជាមួយរុស្សីក្រោយពីមានជាមួយចិនហើយកំពុងចចារជាមូយកូរ៉េ

$
0
0

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងជំរុញវិស័យពាណិជ្ជរបស់ខ្លួន ពិសេសការស្វែងរកទីផ្សារសម្រាប់កសិករផលរបស់ប្រជាកសិករតាមរយៈការបង្កើតកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement/FTA) ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិនបានចុះហត្ថលេខាកាលពីខែមុខនេះ ខណៈដែលកិច្ចព្រងព្រាងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ បានកំពុងដំណើរចចារក្នុងក្របខ័ណ្ឌបច្ចេកទេស ហើយដំណើរការចចារទៅមុខដោយរលួយ។ នៅដើមធ្នូនេះ កម្ពុជាបានបោះជាមួយហ៊ានទៀតក្នុងការបង្កើតកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីជាមួយប្រទេសរុស្ស៊ីទៀត។

នៅថ្ងៃទី១ធ្នូ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។

លោករដ្ឋលេខាធិការ បានលើកឡើងពីការម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណៈរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) បាននឹងកំពុងផ្តល់ទីផ្សារដ៏យ៉ាងធំទូលាយដល់កម្ពុជា។

លោក សុខ សុភ័ក្ត្រ បានថ្លែងទៅកាន់សមភាគីរុស្ស៊ីថា ក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

លោករដ្ឋលេខាធិការបានស្នើភាគីរុស្សីអញ្ជើញធុរជន និងវិនិយោគិនកម្ពុជាចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មរុស្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សីទទូលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។

លោក បានទទួលយកសំណើរបស់ភាគីកម្ពុជា ដើម្បីជម្រាបជូនរដ្ឋាភិបាលរុស្សី និងសន្យាថានឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ហើយភាគីទាំងពីរបង្ហាញសុទិដ្ឋិនិយមខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ៕

ឈ្នះ​ពិត​ៗ ! រក​ឃើញ​ជិត ១០​នាក់​បន្ថែម​ទៀត​ឈ្នះ​រង្វាន់​ម៉ូតូ

$
0
0

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេរី​ថ្មី​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ចែក​ជូន​ទៅ​កាន់​អ្នក​ដែល​មានសំណាង​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​តាម​រយៈ​កម្មវិធី កោស កោស កោស ! ឈ្នះ ឈ្នះ ឈ្នះ ! ពី​ផលិតផល​ដែក​ទីប​-​ស អាយ​. អេស​. អាយ និង​ស័ង្កសី អាយ​. អេស​. អាយ ផា​ម ជា​បន្តបន្ទាប់ ។ ជា​ពិសេស​ថ្មី​ៗ​នេះ​មាន​អតិថិជន​ដែល​មានសំណាង​ឈ្នះ​ម៉ូតូ​សេរី​ថ្មី​បន្ថែម​ទៀត​ជិត ១០​គ្រឿង រួម​មាន អ្នក​ខេត្តមណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង តាកែវ អ្នកស្រុក​ស្អាង ខេត្តកណ្ដាល ស្រុក​ពញាឮ កណ្ដាល និង​ខេត្តសៀមរាប ហើយ​រង្វាន់​នឹង​មាន​បន្តបន្ទាប់​ទៀត ថា​មិន​ត្រូវ​អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​អ្នក ! ។

ដើម្បី​ក្លាយជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​សេរី​ថ្មី និង​រង្វាន់​ជា​ច្រើន​ទៀត​ជាង ៦០០​រង្វាន់​ជា​រៀង​រាល់​ខែ លោក​អ្នក​គ្រាន់តែ​ទិញ​ដែក និង​ស័ង្កសី​របស់​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ ដុល្លារ​ឡើង​នោះ​នឹង​ទទួល​បាន​ឆ្នោត​កោស​ផ្សងសំណាង​មួយ​សន្លឹក ហើយ​ការ​ផ្តល់​ឆ្នោត​កោស​ផ្សងសំណាង​នេះ​នឹង​បន្ត​រហូត​រង្វាន់​អស់ពី​ស្តុក ។ ក្រុមហ៊ុន​ក៏​បញ្ជាក់​ផង​ដែរ​ថា លោក​អ្នក​អាច​រក​ជាវ​ផលិតផល​ដែក និង​ស័ង្កសី​របស់​ក្រុមហ៊ុន​បាន​នៅ​ដេប៉ូ​ចែកចាយ​ទូ​ទាំង​ប្រទេស ហើយ​កុំ​ភ្លេច​សួរ​រក​សន្លឹក​ឆ្នោត​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន ISI STEEL ៖https://www.facebook.com/isisteel.com.kh/?ref=bookmarks ៕ ដោយ​សហការ

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​នានាក្នុង​ការ​បង់​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.ស​.ស

$
0
0

រាជធានីភ្នំពេញ ៖ យោង​តាម​ច្បាប់​ស្តី​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​មក​ចុះ​បញ្ជិកា​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​របស់​ខ្លួន​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ហើយ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់ ប​.​ស​.​ស និង​ផ្នែក​ផ្សេង​ៗ​ទៀត ​។

ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​ប្រមូល​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ (J Trust Royal) បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ក្នុង​ការ​ផ្តល់​ជូន​សេវា​បង់​ភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.​ស​.​ស សម្រាប់​ក្រុមហ៊ុន​នានា ​។ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អាច​ធ្វើការ​បង់​ភាគទាន​ទៅ​កាន់ ប​.​ស​.​ស តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​នៅ​គ្រប់​សាខា​របស់​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ ទាំងអស់ ​។

ទាំងនេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​យើងខ្ញុំ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ល្អ​ប្រសើរ​ជាង​មុន ដែល​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​គោល​របស់​យើង ក៏​ដូច​ជា​ការ​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ដើម្បី​ក្លាយជា​ដៃគូ​ធនាគារ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ នៅ​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ (J Trust Royal) ក៏​មាន​ផ្តល់​ជូន​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ដើម្បី​បំពេញតម្រូវ ការ​សម្រាប់​សាជីវកម្ម រួម​មាន​ដូច​ជា សេវា​ប្រតិបត្តិការ​សាជីវកម្ម ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ ហិរញ្ញប្បទាន​សម្រាប់​ដើមទុន​បង្វិល និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ផង​ដែរ​ ។ លើស​ពី​នេះ អតិថិជន​របស់​ធនាគារ​យើង កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​កម្មវិធី JTR Connect ដែល​ជា​កម្មវិធី​គ្រប់គ្រង​សាច់ប្រាក់ (Cash Management) និង​កម្មវិធី​ធ្វើ​ប្រតិបត្តិ​ទូទាត់​សម្រាប់​សហគ្រាស​នានា​ ។

ធនាគារ​របស់​យើង បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ឈ្មោះ​ថ្មី​ថា ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នៅ​ខែសីហា ឆ្នាំ​២០១៩ ធនាគារ​យើង​ត្រូវ​បាន​ស្គាល់​ថា​ជា ធនាគារ ANZ Royal ដែល​ជា​ធនាគារ​អន្តរជាតិ​ធំ និង​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​វត្តមាន និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ១៥ ឆ្នាំ​មក​ហើយ ​។

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា ​៕ ដោយសហការ

មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ បញ្ចុះតម្លៃ ៥០% ថ្លៃ​បន្ទប់​ជូន​អតិថិជន​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ

$
0
0

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យចាប់ ពីថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​ធ្វើការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​ថ្លៃ​បន្ទប់​រហូត​ដល់​ទៅ ៥០ % ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​នៅ និង​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បញ្ចុះតម្លៃ​នេះ គឺ​សម្រាប់​តែ​ថ្លៃបន្ទប់​សម្រាក និង​សម្រាប់​តែ​អ្នកជំងឺ​ដែល​ចាយប្រាក់​សុទ្ធតែ​ប៉ុណ្ណោះ ។ បន្ថែម​ពី​នេះ​មន្ទីរពេទ្យក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹមត្រូវ​ក្នុង​ការ​ការពារ​ជំងឺឆ្លង​ផ្សេង​ៗ ដើម្បី​ឱ្យ​អតិថិជន​ប្រាកដ​ក្នុង​ចិត្តជាមួយ​សុវត្ថិភាព​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ។

បន្ថែម​ពី​នេះ មន្ទីរពេទ្យ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អន្តរជាតិ​ធំ​ៗ ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ជួយ​សម្រួល​ក្នុង​ចំណាយ​របស់​អតិថិជន ។ បន្ថែម​លើស​ពី​នេះ​ទៀតមន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ មា​នប​ចេ្ច​ក​វិទ្យា​ទំនើបស្តង់ដារ​គុណភាព​លំដាប់​អន្តរ ជាតិ និង​ក្រុមវេជ្ជបណ្ឌិត​ជនជាតិ​ថៃ ខ្មែរ និង​អន្តរជាតិ​ដែល​ប្រកាន់ខ្ជាប់​គោលការណ៍​វិជ្ជាជីវៈ និង​មានការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ព្យាបាល ។

ក្រៅពី​សេវាកម្ម​នានា​ដែល​បាន​រៀបរាប់​ជូន​ដូច​ខាងលើ មន្ទីរពេទ្យ​ក៏​នៅ​មាន​សេវាកម្ម​ផ្សេងទៀត​ផង​ដែរ ដែល​រួម​មាន​៖ សេវា​សង្គ្រោះ​បន្ទាន់ និង​របួស​ធ្ងន់ធ្ងរ ២៤​ម៉ោង​, សេវា​សង្គ្រោះបន្ទាន់​តាម​ផ្លូវគោក នឹង​ផ្លូវអាកាស​, មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ សម្ភព និង​រោគ​ស្ត្រី វះកាត់​ទូទៅ ជំងឺ​ឆ្អឹង ព្យាបាល​ធ្មេញ ផ្នែក​លាង​ឈាម ផ្នែក​ពិនិត្យ​សុខភាពទូទៅ ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ផ្នែក​អ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​ផ្នែក​ប្រ​ពោ​ធនកម្ម​, ផ្តល់​ជូន​នូវ​សេវា​ពិគ្រោះ​ពិភាក្សា ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​ការ​ទំនាក់ទំនង​ក្នុងការបញ្ជូន​អ្នកជំងឺ​ដែល​ចង់ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស​ថៃ​បាន​យ៉ាង​ឆាប់ រហ័ស ។

ប្រសិនបើ​អតិថិជន​មាន​ច​ម្ង​ល់​បន្ថែម សូម​សាកសួរ​ព័ត៌មាន​នេះ​តាម​រយៈ​លេខ ៖ 012 991 000 / 023 991 000 ៕ ដោយ​សហការ


ការបង្កើតសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ ជីប ម៉ុង រួមចំណែកអភិវឌ្ឍសហគមន៍

$
0
0

រាជធានីភ្នំពេញ ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាពាណិជ្ជកម្មផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច របស់ក្រុមហ៊ុន ជីប ម៉ុង កំណត់យកការវិនិយោគ និងការអភិវឌ្ឍសហគមន៍ក្នុងតំបន់ឱ្យដើរទន្ទឹមគ្នា ។ ស្របពេលនឹងការលេចចេញជារូបរាងដ៏ធំស្កឹម ស្កៃនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង បានផ្សារភ្ជាប់ខ្លួនបណ្តើរៗក្នុងការកែប្រែសហគមន៍ដែលនៅជុំវិញផងដែរ ។

គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា សហគមន៍ជុំវិញសណ្ឋាគារ នឹងទទួលបានទាំងឱកាសការងារ ការកើនឡើងនៃភ្ញៀវទេសចរក្នុងសហគមន៍ និងការបរិច្ចាគទៅកាន់សង្គមវិញក្នុងវិស័យអប់រំ និងបរិស្ថាន ដែលជាសសរស្តម្ភនៃការទទួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន ជីប ម៉ុង និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផងដែរ ។

សម្រាប់ដំណាក់កាលដំបូងនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានជ្រើសរើសបុគ្គលិកបម្រើការបានចំនួន ១៦៥នាក់ ដែល ៩៥ភាគរយ គឺជាបុគ្គលិកជនជាតិខ្មែរ ។ នៅពេលដំណើរការពេញលេញ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនឹងត្រូវការបុគ្គលិកសរុបរហូតដល់ជាង៣០០នាក់សម្រាប់បំពេញការងារ ។

សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង បានដាក់ប្រព័ន្ធលូសងខាង កែលម្អនិងពង្រីកផ្លូវ១៧៨ ដែលស្ថិតនៅខាងមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយភ្ជាប់ពីមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ដោយចំណាយទឹកប្រាក់រហូតដល់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ក៏បានរួមចំណែកអភិរក្សសមិទ្ធផលរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅជាប់ភូមិផងនៃសណ្ឋាគារ ដោយបានជួយកែលម្អដំបូលអគារដ៏ទ្រុឌទ្រោមវ័យជាងមួយសតវត្សឲ្យថ្មីសន្លាង និងរក្សារចនាបទឲ្យនៅដដែលផងដែរ ៕ ដោយសហការ

​ម៉ាស់​ អាល់​កុល​ និង​ទឹក​ថ្នាំ​បាញ់​សម្លាប់​​មេរោគចែកដល់​អ្នក​រត់​ម៉ូតូ​កង់​៣

$
0
0

ខេត្តបាត់ដំបង​៖ អាល់កុល ទឹក​ថ្នាំ​បាញ់​សម្លាប់​មេរោគ​រាប់រយ​ដប និងម៉ាស់​ជាង​២៣០​កញ្ចប់ ត្រូវ​បាន​ក្រុមការងារ​របស់​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត បន្ត​ចុះ​ចែក​ជួន​ដល់​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ នៅ​តាម​ដងផ្លូវ​សាធារណៈ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង កាល ពី​រសៀល​ថ្ងៃ​ទី​០៣ ធ្នូ ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​វីរុស «​កូ​វី​ដ​១៩» ខណៈ​អាជ្ញាធរ​ខេត្ត​នេះ កំពុង​តាមដាន​អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​​នេះ​រាប់រយ​នាក់​ដែល​បាន​ធ្វើតេស្ដ​រួច កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

បើ​តាម​របាយ​ការ​ណ៍​របស់​ក្រុមការងារ​ដែល​ចុះ​ចែក​សម្ភារ​ការពារ​ជំងឺ «​កូ​វី​ដ ១៩» នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា គោលដៅ​ចំនួន​០៤ ដែល​ក្រុមការងារ​ត្រូវ​ចុះ​ចែក​សម្ភារទាំងនោះ​។ ក្នុង​នោះ​មាន​គោលដៅ នាគ​បាញ់​ទឹក គោលដៅរ​ង្វ​ល់​មូល​លោក​ដំបងគ្រញូង គោល​ដៅ​ផ្សារណាត់ និងគោលដៅ​ចុងស្ពាន​សម្ដេច​ក្រឡាហោម ស ខេ​ង​។ របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្ភារដែល​ត្រូវ​ចែក​ជួន​អ្នក​រត់​ម៉ូតូ​កង់​០៣ រួម​មានអាល់កុល​ចំនួន​២៣០​ដប ទឹក​ថ្នាំ​បាញ់​សម្លាប់​មេរោគ​ចំនួន​២៣០​ដប និង ម៉ាស់​ចំនួន​២៣០​កញ្ចប់ ស្មើនឹង​ចំនួន​២,៣០០​ម៉ាស់​ ។

ក្រុមការងារបាន​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ក្នុង​ខេត្តបាត់ដំបង​។ នេះ​ជា​ការ​ចូលរួម​ចំណែក ដើម្បី​ទប់ស្កាត់ ការពារ នូវ​ជំងឺឆ្លង​ដ៏​កាច​សាហាវ «​កូ​វី​ដ​១៩» ស្រប​ពេល​ដែល​នេះ អាជ្ញាធរ​ខេត្ត និង មន្ទីរ​សុខាភិបាល​ខេត្ត បាន​និង​កំពុង​ធ្វើតេស្ដ​មនុស្ស​រាប់រយ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការ​ណ៍​សហ​គម​ន៍ ២៨ វិច្ឆិកា កន្លង​ទៅ​ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

ជាមួយនឹង​ការ​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ លោក​ណុ​ប ដា​រ៉ា អភិបាលរង​ខេត្ត ក៏​បាន​ផ្ដាំផ្ញើ និង ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​អនាម័យ ត្រូវ​លាង​សំអាត​ដៃ​នឹង​អាល់កុល ឬ សាប៊ូ និង ពាក់​ម៉ាស់​ជា​ប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល នូវ​ជំងឺ​«​កូ​វី​ដ​១៩» ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត ក៏​ដូច​នៅ​ទូ​ទាំង​ប្រទេស​៕

កូវីដ៖ ពលរដ្ឋខ្លះថាធនាគារមិនអនុវត្តវិធានការយោគយល់ដល់អ្នកខ្ចីប្រាក់​ទេ

$
0
0

រាជធានីភ្នំពេញ ៖ ពលរដ្ឋអ្នកខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានលើកឡើងថាម្ចាស់បំណុលពួកគាត់មិនបានយោគយល់និងអនុគ្រោះដល់ពលរដ្ឋអ្នកខ្ចីប្រាក់ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ តាមការអំពាវនាវរបស់ប្រមុខដឹកនាំប្រទេស និងការណែរបស់ធនាគារជាតិកម្ពុជានោះទេ។

ពលរដ្ឋនៅខេត្តបាត់ដំបង អ្នកស្រីសម្ភស្ស បាននិយាយថាភ្នាក់ងារគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែចុះតាមភូមិ ណែនាំពលរដ្ឋឲ្យទៅបង់ប្រាក់ជាទៀងទាត់ដូចពេលដែលគ្មានកូវីដ១៩ ជាដដែល ។ អ្នកស្រីថាពួកគេមិនបានយោគយល់ដល់ការលំបាករបស់ពលរដ្ឋឡើយ។

អ្នកស្រីសម្ផស្ស បានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនពីរពាន់ដុល្លារ (២០០០ ដុល្លារ) ដើម្បី​មកធ្វើស្រែដែល​បានខូចខាតមួយចំនួនដោយទឹកជំនន់កាលពីពេលថ្មីៗនេះ។ ស្រ្តីមេផ្ទះរូបនេះបាននិយាយថាជារៀងរាល់ខែគាត់ត្រូវបង់ប្រាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ១៣០ដុល្លារ។ ប្រាក់នោះគាត់សន្សំពីការលក់ដូរបន្តិចបន្តូចនៅផ្ទះ និងការដាំដុះ ប៉ុន្តែពេលនេះគាត់លក់មិនដាច់ឡើយ ពលរដ្ឋគ្រប់គ្នាមានបញ្ហាថវិកាដូច្នេះគេមិនដើរចេញពីផ្ទះ ហើយទិញរបរហូបឡើយ។

អ្នកស្រីបានឲ្យដឹងថាស្រូវគាត់ដែលជារៀងរាល់ឆ្នាំធ្លាប់ឲ្យផលបួនតោនក្នុងមួយហិចតាឆ្នាំនេះ បានតែ២តោនដោយសារខូចដោយទឹកជំនន់កាលពីខែកន្លងមកនេះ។ “យើងមានការលំបាកខ្លាំង ក្រៅពីធ្វើស្រែមិនបានហើយត្រូវបងធនាគារទៀត ហើយទំនិញគ្រប់មុខបានឡើងថ្លៃ រាប់តំាងពីបន្លែ ត្រីសាច់ហើយជីធ្វើស្រែក៍ឡើងថ្លៃ”។

កសិករខាងលើបាននិយាយថាទោះមានការលំបាកគាត់បានបង្វិលប្រាក់ពីនេះពីនោះហើយខែខ្លះគាត់ទៅខ្ចីគេបន្ថែមដើម្បីបង្រប់យកទៅបង់ធនាគារ ដើម្បីកុំឲ្យផាកពិន័យ។ អ្នកស្រីថាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុបានស្នើឲ្យគាត់ទៅរៀនចំឯកសារឡើងវិញ ក្នុងការសងប្រាក់ប៉ុន្តែគាត់មិនទាន់បានទៅដាក់ពាក្យស្នើសូម។

ពលរដ្ឋនៅស្រុកសង្កែខេត្តបាត់ដំបងរូបនេះនិយាយថា ពលរដ្ឋនៅមូលដ្ឋានរបស់គាត់មានបញ្ហាក្នុងការសងប្រាក់គ្រប់ៗគ្នា ដោយសារតែពេលនេះពលរដ្ឋស្នាក់នៅក្នុងផ្ទះការពារជំងឺកូវីដ១៩ មិនអាចទៅប្រកបការងារផ្សេងៗ ដូចទម្លាប់រាល់ឆ្នាំ ឲ្យតែចប់ការធ្វើស្រែកសិករចេញទៅលក់កម្លំាងពលកម្មតាមតំបន់ផ្សេង នៅភ្នំពេញ នៅសៀមរាប នៅប៉ោយប៉ែត ឬចេញទៅប្រទេសថៃនោះ។

ចំណែកកសិករនៅខេត្តតាកែវ ត្អូញត្អែរពីការបង់ប្រាក់ទៅធានាគារនេះដែរ។ កសិករនៅក្នុងតបន់ខាងលើថាគ្រឹះស្ថានហិរញ្ញវត្ថុមិនបានយោគយល់កសិករដូចជាការជូនដំណឹងរបស់រដ្ឋនោះឡើយ។ លោកសូផាត រស់នៅក្នុងខេត្តតាកែវ ឲ្យដឹងថាគាត់គំាទ្រការអំពាវនាវរបស់ប្រមុខដឹកនាំ ឲ្យធានាគារបន្ធូរបន្ថយការបង់ប្រាក់នៅពេលកូវីដ១៩នេះ។ តាមកសិររូបនេះថាពលរដ្ឋជាច្រើនចង់ឲ្យធនាគារកាត់បន្ថយអត្រាការប្រាក់ឬផ្អាកការបង់មួយរយៈ ជាជាងការរៀបចំតារាងបង់ឡើងវិញ ដែលគ្រាន់តែ បន្ថយចំនួនលុយបង់ប្រចំាខែ ហើយបង្កើតពេលវេលា ដែលពលរដ្ឋនៅតែមានភារកិច្ចបង់ប្រាក់ឲ្យគេជាដដែលនោះ។

លោកសូផាត និយាយថា កូវីដ១៩ បានធ្វើកូនចៅអ្នកស្រុកធ្លាប់ធ្វើជាកម្មករកាត់ដេរមួយចំនួន ត្រូវគេព្យួរការងារឬបញ្ឈប់ការងារ ដូច្នេះពលរដ្ឋមិនមានប្រាក់បង់ធនាគារនោះឡើយនៅពេលនេះ។

កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ធនាគារជាតិកម្ពុជាបានសេចក្តីណែនាំជាលើកទី២ដល់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការអនុវត្តវិធានការនានា ដូចជាការរៀបចំឥណទានឡើងវិញ ការមិនផាកពិន័យ ឬរឹបអូសទ្រព្យសម្បត្តិបញ្ចាំ ដើម្បីអនុគ្រោះនិងបន្ឋូរបន្ថយដល់អ្នកខ្ចីប្រាក់ នៅអំឡុងពេលការាតត្បាតជំងឺកូវីដ១៩និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនោះ។

ក្នុងចំណោមវិធានការទំាងនោះ ការរៀបចំឥណទានឡើងវិញ ជាមធ្យោបាយដែលបានអនុវត្តច្រើនជាងគេ ដែលខាងគ្រឹះស្ថានហិរញ្ញវត្ថឬធនាគារ បានផ្តល់ជូនពលរដ្ឋអ្នកខ្ចីប្រាក់ពីខ្លួន។ ការរៀបចំឥណទានឡើងវិញដែលតម្រូវឲ្យពលរដ្ឋនៅតែបន្តបង់ប្រាក់ទៅម្ចាស់បំណុលដដែលគ្រាន់តែអាចបង់តែការប្រាក់ ឬបន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចំាខែ។ ប៉ុន្តែកូនបំណុលជាច្រើនមិនចង់បានវិធានការនេះទេ កសិករចង់ឲ្យធនាគារបន្ថយការប្រាក់ ទើបអាចសម្រាលការលំបាកអ្នកខ្ចីប្រាក់ពិតប្រាកដ។

អត្រាកាប្រាក់ដែលពលរដ្ឋខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើនមានចំនួនលើសពី១%ក្នុងមួយខែ។ បុគ្គលិកធនគារមួយដែលនិយាយសូមមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថាគ្មានបទបញ្ជាណាមួយពីរដ្ឋាភិបាលដើម្បីកាត់បន្ថយអត្រាការប្រាក់នោះទេ។ ហើយថាការបន្ធូរបន្ថយដែលអាចធ្វើបាននៅពេលនេះ គឺការរៀបចំឥណទានឡើងវិញ ដែលអ្នកខ្ចីនៅតែបំពេញកាតព្វកិច្ចសងប្រាក់មកដើមបំណុលជាដដែល នៅក្នុងអត្រាការប្រាក់ដែលបានព្រមព្រៀងគ្នាកាលពីមុននោះ។ ការសម្រួលរបស់ធនាគារពេលនេះ គ្រាន់តែកាត់បន្ថយចំនួនប្រាក់ដែលត្រូវសងប្រចំាខែ ពីច្រើនមកតិចតែប៉ុណ្ណោះ ។

លោក​ ផល វ៉ាន់ឌី ​នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បានលើកឡើងថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩​មក​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បាន​ទទួល​ការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើង​វិញ​ចំនួន​ ២សែន៨ម៉ឺនអតិថិជន​ ក្នុង​នោះ​ជាង​ ២សែន​៧ម៉ឺន​​អតិថិជន​ ត្រូវ​បាន​អនុម័ត​ឲ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​ ១៣០០​លាន​ដុល្លារ​។

នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កត់​សម្គាល់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ​មាន​កម្រិតទាប​មែន​ទែន​។ អ្នកស្នើសុំរៀបចំឥណទានឡើងវិញ ដែលគ្មានការអះអាងថាបណ្តាលមកពីពលរដ្ឋមិនពេញចិត្តយន្តការរៀបចំឥណទានឡើងវិញនោះទេ ។ តែមន្រ្តីថាការ​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ​មាន​ចំនួនតិចនេះគឺបណ្តាលមកពី ប្រទេស​កម្ពុជា​គ្រប់គ្រង​បាន​ល្អ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ និង​មាន​វិធាន​សេដ្ឋកិច្ច​ ច្បាស់លាស់ ទៅវិញនោះទេ​៕

OPPO ក្លាយ​ជាក្រុមហ៊ុន​ទី​ ១ ចែកចាយ​ទូរ​សព្ទ​ឆ្លាត​វៃ​មាន​បន្ទះ​ឈី​ប 5G ផ្គត់ផ្គង់​ដោយ Qualcomm Snapdragon 888 5G Mobile Platform

$
0
0

ថ្ងៃ​ទី ០១ ខែធ្នូ ឆ្នាំ ២០២០ ក្រុង​សិន​ជិន ប្រទេស​ចិន ៖ ក្រុមហ៊ុន OPPO បាន​ចេញ​សេចក្តី​ថ្លែងការ​ក្នុង​វេទិកា​ប្រចាំឆ្នាំ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល Snapdragon ក្នុង​ឆ្នាំ ២០២០ ស្តី​អំពី​គម្រោងសម្ពោធ​ទូរ​សព្ទ​វៃឆ្លាត​ត្រកូល Find X នា​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២១ ដែល​ជា​ត្រកូល​ទូរ​សព្ទឆ្លាត​វៃ​ដំបូង​គេ​បំផុត​ដែល​ប្រើប្រាស់​ប្រព័ន្ធ 5G មាន​លើ​បន្ទះ​ឈី​ប Qualcomm® Snapdragon™ 888 5G Mobile Platform ។ OPPO នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង ភាគី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ផ្សេង​ៗទៀត​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G និង​លើកកម្ពស់​ការ​ទទួលយក​បទ​ពិសោធន៍ 5G នេះជាលក្ខណៈ​សកល ។

លោក អា​លែ​ន វូ អគ្គនាយករង​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូ​ទាំង​ពិភពលោក

លោក អា​លែ​ន វូ អគ្គនាយករង​របស់​ក្រុមហ៊ុន OPPO និង​ជា​អគ្គនាយក​ផ្នែក​លក់​ទូ​ទាំង​ពិភពលោក​បាន​ថ្លែង​ថា «​ជា​យូរ​មក​ហើយ​ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ ។ ពួក​យើង​សុទ្ធតែ​មាន​ទស្សនវិស័យ​ស្រ​ដៀង​គ្នាក្នុង​ការលើកកម្ពស់​បទ​ពិសោធន៍​គ្មាន​ដែន​កំណត់​នៃ​ប្រតិបត្តិការ​ទូរ​សព្ទ​វៃឆ្លាត​» ។ លោក​បាន​បន្ថែមទៀត​ថា «​ប្រ​សិន​ការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា 5G ក្លាយជា​រឿង​ពិតចាប់ផ្តើម​តាំងពីរ​បី​ឆ្នាំ​មុន​នោះមក​ទល់​ពេល​នេះ​ម្លេះ​សម​យើង​បានឃើញ​ពី​សក្តានុពល​ដ៏​សម្បើម​នៃ​បច្ចេកវិទ្យា 5G នេះ​រួចទៅ​ហើយ ។ ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G ចុង​ក្រោយ​បំផុតរបស់ Qualcomm ជា​អំណោយទាន​លើ​ការ​កែ​លម្អ​បច្ចេកវិទ្យា 5G បទ​ពិសោធន៍​ការ​យករូបភាព និង AI ។ ពួក​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ទី​មួយចែកចាយ​ទូរ​សព្ទ​វៃឆ្លាតដែល​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 888 នៅ​ត្រីមាស​ទី​មួយនៃឆ្នាំ ២០២១ ។ យើង​ជឿជាក់​ថាទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំ​យក​នូវ​បទ​ពិសោធន៍ ដែល​លើស​ពី​ការ​រំពឹង​ទុក​ជូន​ដល់​អ្នក​ប្រើប្រាស់​ទូ​ទាំង​សកលលោក​» ។

ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 888 5G បន្ទះ​ឈី​បរបស់​ទូរ​សព្ទ OPPO ត្រកូល Find X ស៊េរី នឹង​នាំ​មក​នូវ​ភាពល្អ​ឥត​ខ្ចោះ នៃ​ការ​បំពេញ​មុខងារ​របស់​ទូរ​សព្ទ​វៃ ឆ្លាត ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​ដំណើរការ 5nm និង​ប្រើប្រាស់​ប្រព័ន្ធ Qualcomm® Snapdragon™ X60 5G Modem-RF System ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរ​សព្ទ​ឈាន មុខ​គេ Snapdragon 888 5G Mobile Platform ធ្វើ​អោយ​ទូរ​សព្ទ​វៃឆ្លាត​បំពេញ​មុខងារ​ទូទៅ កាន់តែ​រលូន និង​អាច​ភ្ជាប់​ជាមួយនឹង​ដំណើរការ​ប្រព័ន្ធ 5G, ការ​ផ្តិត​យក​រូបភាព​, មុខងារ AI, និង​បទ​ពិសោធន៍​នៃ​ការ​លេង​ហ្គេ​ម លើ​ទូរ​សព្ទ​ត្រកូល Find X ស៊េរី ដែល​មាន​បន្ទះ​ឈី​ប 5G ។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android ដំបូង​គេ​របស់ OPPO គឺ​ប្រព័ន្ធ​គ្រប់គ្រង​ពណ៌ 10-bit Full-Path Color Management System ដែល​ទើបតែ​បើក សម្ពោធ​ក្នុង​វេទិការ OPPO INNO DAY 2020 កន្លង​ទៅ​ថ្មី​ៗ​នេះ បន្ទះ​ឈី​ប​ថ្មី​នេះ នឹង​ធ្វើ​អោយ​កាមេរ៉ា និង​ការ​បង្ហាញ​រូបភាព​នៅ​លើ​កញ្ចក់​ទូរ​សព្ទ​វៃឆ្លាត​សេរី​ថ្មី ត្រកូល Find X កាន់តែ​គ្មាន​ព្រំដែន​កំណត់ ។

OPPO ខិតខំ​ប្រឹងប្រែងដើម្បី​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេដែល​ជំរុញ និង​ផ្សព្វ ផ្សាយ​ពី​ប្រព័ន្ធ 5G ។ ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​បើក​សម្ពោធ​ផលិតផល​មួយ​ចំនួន​រួចទៅ​ហើយដែល​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរ​សព្ទ​វៃឆ្លាត Snapdragon 5G Mobile Platforms ។ ឧទាហរណ៍​ដូច​ជាទូរ​សព្ទ OPPO Reno 5G ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប Snapdragon855 គឺជា​ទូរ​សព្ទ​វៃឆ្លាត 5G ដំបូង​គេដែល​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប នៅខែឧសភា​ព ឆ្នាំ ២០១៩ ។ ដោយ​ផ្អែកទៅ​លើ​គុណភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរ​សព្ទ​វៃឆ្លាត OPPO Reno 5G នេះ​, នៅ​ខែមិថុនា ឆ្នាំ​ដដែល​, ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Qualcomm Technologies និង​ក្រុមហ៊ុន Errisson, OPPO បាន​ឈ្នះ​ពានរង្វាន់ជា​អ្នក​អភិវឌ្ឍន៍​បណ្តាញ​បច្ចេកវិទ្យា 5G ល្អ​បំផុត​នៅ​អឺរ៉ុប (Best 5G Network Development in Europe)​។ ឆ្នាំ​ថ្មី​នេះ OPPO បើក​សម្ពោធ​ប្រព័ន្ធ​ប្រតិបត្តិការ 5G នៅ​លើ​ទូរ​សព្ទ​វៃឆ្លាតត្រកូល Find X, Reno3, Reno 4, ដែល​សុទ្ធតែ​បំពាក់​បន្ទះ​ឈី​ប Snapdragon Mobile Platform ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​, កិច្ច​សហប្រតិបត្តិការ​រវាង OPPO និង Qualcomm Technologies បាន​ពង្រីក​រហូត​ដល់​ការ​ដំណើរការ 5G CEP និង​នាឡិការ​វៃឆ្លាតដែល​សុទ្ធតែ​បំពាក់​ដោយបច្ចេកវិទ្យា​វៃឆ្លាត​របស់ Snapdragon ។

ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រក «​បច្ចេកវិទ្យាសម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌សម្រាប់​ពិភព លោក​» OPPO បាន​សហការ​ជាមួយ Qualcomm Technologies ការ​ស្រាវជ្រាវពី​អនាគតនៃ​លទ្ធភាព​បច្ចេកវិទ្យា 5G កិច្ច​សហប្រតិបត្តិការ​លើ​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន OPPO និងក្រុមហ៊ុន Qualcomm Technology បាន​ដំណើរការ​ទៅ​ដោយ​យោង​លើ​ការ​អភិវឌ្ឍន៍​ផលិតផល​ថ្មី​ៗ ។ ដើម្បី​ដាក់​ឲ្យ​មាន​ដំណើរការ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ 5G ក្នុង​ទីផ្សារ​សកល ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន Qualcomm Technologies បាន​ធ្វើការ​ជាមួយ​គ្នា​ជា​ច្រើន​ដងដើម្បី​ធ្វើតេស្ត​លើ​ប្រព័ន្ធ 5G នេះ​ដោយ​សហការ​ជាមួយប្រតិបត្តិ​ករ​ធំ​ៗ​មួយ​ចំនួន​ជុំ​វិ​ពិភពលោក ។ ជា​ឧទាហរណ៍​, OPPO បាន​បង្កើត​ប្រព័ន្ធ DSS (Dynamic Spectrum Sharing) សម្រាប់​ចែករំលែក​ទិន្នន័យក្រោម​កិច្ច​សហប្រតិបត្តិការជាមួយ​ក្រុមហ៊ុន Ericsson, ក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Swisscom, និង​ក្រុមហ៊ុន Telstra នៅ​ខែធ្នូ ឆ្នាំ ២០១៩ ។ កាលពី​ខែក​ក្ត​ដាកន្លង​ទៅ​នេះ​, OPPO ក៏​បាន​ជួយ​តម្លើង បណ្តាញ 5G ដំបូង​គេ​នៅ​ចក្រភព​អង់គ្លេស ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Ericson, និង​ក្រុមហ៊ុន Vodafone ។

មក​ទល់​សព្វថ្ងៃ ក្រុមហ៊ុន OPPO បាន​ចាប់​ដៃគូ​សហការ​ជាមួយបណ្តាញ​ប្រតិបត្តិ​ករទូរ​សព្ទដៃ​ធំ​ៗ​ជាង 70 ក្រុមហ៊ុនទូ​ទាំង​ពិភពលោក ។ ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ទាំងនោះ ប្រតិបត្តិ​ករជាង 40 ក្រុមហ៊ុនបាន​សហការ​ជាមួយ OPPO ដើម្បី​ចែកចាយសេវា 5G ។ ការ​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំងឡាយ​នា​ពេល​កន្លង​មកបាន​ជំរុញ​អោយ​មានការ​អភិវឌ្ឍន៍​វិស័យ​ធុរកិច្ចគួរ​ជាទី​កត់សម្គាល់​ក្នុង​ទីផ្សារ​តំបន់រួម​មាន​ទីផ្សារ​នៅសហគមន៍​អឺរ៉ុប ជប៉ុន និង​អា​មេ​រិ​កឡាទី​ន ។ ភាព​ជោគជ័យ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ 5G នឹង​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ឡើង ប្រសិនបើ​គ្មាន​ការ​ចូលរួម​សហការ​ពី​ក្រុមបច្ចេកវិទ្យា​ជា​ដៃគូ​នានាដូច​ជា​ក្រុមហ៊ុន Qualcomm Technologies ជាដើម ។

លើ​វិ​ថី​ឆ្ពោះទៅ​រក​អនាគត​, OPPO នឹង​បន្ត​បេសកកម្ម​ការងារ​របស់​ខ្លួន ក្នុង​ជំនឿ​ដ៏​មុត មាំចំពោះ «​បច្ចេកវិទ្យា សម្រាប់​មនុស្សជាតិ​, និង​សប្បុរសធម៌ សម្រាប់​ពិភពលោក​» ព្រមទាំងស្វាគមន៍ចំពោះ​ការ​ចូលរួម​សហការ​ជាមួយភាគី​ដៃគូ​នានាក្នុង​ការ​ចែករំលែក​អត្ថប្រយោជន៍រួម ។ តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយក្រុមហ៊ុន​ឈានមុខ​គេក្នុង​ឧស្សាហកម្មដូច​ជា​ក្រុមហ៊ុន Qualcomm Technologies, OPPO នឹង​ស្វែងរកគុណ​តម្លៃ​ និង​លទ្ធភាព​នានា​របស់​បច្ចេកវិទ្យា 5G បន្ថែម​ទៀតដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់ទូ​ទាំង​សកលលោក ដោយ​ភ្ជាប់​ជាមួយនឹង​ន​វានុ​វត្ត​ន៍​បច្ចេកវិទ្យានា​យុគ្គ​សម័យកាល​នៃ​បទ​ពិសោធន៍​អ៊ី​ន​ធឺ​ណេ​ត ។

អំពី OPPO
OPPO គឺជា​ក្រុមហ៊ុន​ផលិតផល​វៃឆ្លាតឈានមុខ​មួយ​ក្នុង​ពិភពលោក ។ ចាប់តាំងពី​ពេល​បើកដំណើរការទូរ​សព្ទ​ដៃ​វៃឆ្លាត​ដំបូង​គេ​របស់​ខ្លួន គឺ​ទូរ​សព្ទ “Smiley Face” កាលពី​ឆ្នាំ 2008, OPPO បាន​បន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​នាំ​យក​នូវ​ការ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ ចំ ពោះ​ការពេញចិត្តផ្នែក​សោ​ភណ្ឌ​ភាព និង​នវានុវត្តន៍​ភាព​បច្ចេកវិទ្យា ។ បច្ចុប្បន្ន OPPO ផ្តល់​ជូន​នូវផលិតផល​វៃឆ្លាត​ជា​ច្រើន ដូច​ជា ផលិតផលត្រកូល Find និង Reno ។ លើស​ពី​ផលិតផលវៃឆ្លាត OPPO បាន​ផ្តល់​ជូន​អ្នក​ប្រើប្រាស់នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ និង​សេវា​អ៊ី​ន​ធឺ​ណេ​តដូច​ជា OPPO Cloud និង OPPO+ ។ ក្រុមហ៊ុន OPPO បាន​បើក​ប្រតិបត្តិការ​ជាង 40 ប្រទេស និង​តំបន់ដោយ​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ចំនួន 6 និងមជ្ឈមណ្ឌល​ស្រាវ ជ្រាវ និង​អភិវឌ្ឍន៍ចំនួន 4 នៅ​ទូ​ទាំង​ពិភពលោក រួម​បញ្ចូល​ទាំង មជ្ឈមណ្ឌលរចនា​អន្តរ ជាតិ នៅ​ទីក្រុង​ឡុ​ង​ដ៍ផង​ដែរ ។ បុគ្គលិក​របស់ OPPO ជាង 40,000 នាក់ កំពុង​បំពេញការងារ​យ៉ាង​ស្វិតស្វាញក្នុងបុព្វហេតុ​កសាង​ជីវិត​ដ៏​ប្រសើរ​មួយ​សម្រាប់​អតិថិជន​ទូរ​ទាំង​ពិភពលោក ។

Qualcomm and Snapdragon គឺជា​និមិត្តសញ្ញា ឬ​ជា​និមិត្តសញ្ញាដែល​បាន​ចុះបញ្ជី ដោយក្រុមហ៊ុន Qualcomm Incorporated ។ Qualcomm Snapdragon គឺជា​ផលិត ផលរបស់​ក្រុមហ៊ុន Qualcomm Technologies, Inc រឺ​/​ជាមួយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័​ន​នានា ៕ ដោយ

បិទអគារកាណាឌីយ៉ា៖ មនុស្សប្រមាណ​៥០០នាក់នៅទីនោះត្រូវធ្វើតេស្ត

$
0
0

រាជធានីភ្នំពេញ ៖ មនុស្ស​យ៉ាង​ហោចណាស់ជិត ៥០០ នាក់ដែល​មានកន្លែងធ្វើ​ងារ​នៅក្នុង​អគារពាណិជ្ជកម្មកាណាឌីយ៉ា ត្រូវ​បាន​យក​សំណាក​​ធ្វើតេស្ត ក្រោយពី​បុរសម្នាក់ជាអ្នកធ្វើនៅធនាគារមួយដែលមានស្នាក់ការនៅទីតំាងអគារពាណិជ្ជកម្មកាណាឌីយ៉ា ​បាន​រក​ឃើញ​ផ្ទុក​កូ​វីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។

អគារកាឌីយ៉ាបានប្រកាសបិទទ្វារភា្លមៗ ក្រោយពី ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស២នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​នោះ​មាន​បុរស​ម្នាក់​អាយុ២៣ឆ្នាំ ​បម្រើការ​នៅ​ធនាគារ​ចិន ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មកណ្តាលក្រុងនេះ ។

បុគ្គលិកនៅក្នុងអគារពាណិជ្ជកម្មមួយនេះ បានឲ្យដឹងថាមនុស្សប្រមាណ៥០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តនិងស្នើឲ្យធ្វើចក្តាឡីស័ក។ ពួកគេទំាងនោះធ្វើការនៅកន្លែងផ្សេងៗគ្នា ត្បិតអីអគារពាណិជ្ជកម្មមួយ​នេះ បានជួលកន្លែងធ្វើការឲ្យស្ថាប័នជាច្រើនចម្រុះមុខជំនួញនិងពួជសាសន៍។ សកម្មភាពធ្វើតេស្តមនុស្សជាប់ពាក់ព័ន្ធនៅក្នុងអគារកាណាឌីយ៉ានេះ បានធ្វើឡើងតំាងពីល្ងាចថ្ងៃព្រហស្បត្តិ៍ ហើយបន្តនៅព្រឹកថ្ងៃសុក្រនេះទៀត។ កាលពីរាត្រីថ្ងៃទី៣ធ្នូ នៅតាមបន្ទប់ធ្វើការនៅក្នុងអគារនេះបានបាញ់ថ្នាំសម្លាប់មេរោគ។

បើ​តាមអ្នកចេញចូលធ្វើការនៅក្នុងអគានេះ ឲ្យដឹងថាអ្នកធ្វើការនៅទីនោះ មានការប្រឈមខ្លំាង ដោយសារនៅទីនោះមានបុគ្គលិកធ្វើការច្រើន ចម្រុះជាតិសាសន៍ ហើយពួកគេប្រើប្រាស់ជណ្តើរយន្តរួមគ្នា។ ឡើងចុះជណ្តើរយន្តម្តងៗ មានមនុស្សជាច្រើនប្រជ្រៀតគ្នា។

អគារកាណាឌីយ៉ា ជាមណ្ឌលពាណិជ្ជកម្មទី២ដែលភ្នំពេញបានបិទទ្វារដោយសារករណីកូវីដ១៩។ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្សារទំនើបអ៊ីអនមួយ បានបិទទ្វារដែល បន្ទាប់មនុស្សបានទៅទីនោះ មានជំងឺកូវីដ១៩​។ បិទទ្វាដែរបីឬបួនថ្ងៃផ្សារអ៊ីអន១ក៍បើកទ្វារឡើងវិញ។ ពាណិជ្ជករម្នាក់ បានប៉ាន់ស្មានថាការបិទទ្វារមណ្ឌលពាណិជ្ជកម្ម នឹងធ្វើឲ្យខាត​បង់ថវិកាច្រើនម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ។ គេគិតថាអគារពាណិជ្ជកាណាយ៉ាឌីទំនងបិទទ្វាមិនយូរទេ នឹងត្រូវបើកឡើងវិញ។​

​នៅព្រឹកថ្ងៃទី៤ធ្នូនេះ ក្រសួងសុខាភិបាលបានឲ្យដឹងសំណាកចំនួន ៩ ៧៩៣​នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២៨វិចិ្ឆកា នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តដែលក្នុងនោះអ្នកមានលទ្ធផលវិជ្ជមានចំនួន២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ព្រឹត្តិការណ៍២៨វិច្ឆិកាគឺជាការឆ្លងកូវីដ១៩ចូលសហគមន៍កម្ពុជាលើកដំបូង ដែលធ្វើឲ្យអ្នកកើតជំងឺកូវីដ១៩ទំាងអស់នៅកម្ពុជាពេលនេះកើនដល់ ៣៣៥នាក់។ អ្នកជាសះស្បើយចំនួន៣០៤ អ្នកសម្រាកព្យាបាលចំនួន ៣១នាក់។

ទោះគ្មានអ្នកស្លាប់ តែព្រឹត្តិការណ៍២៨វិច្ឆិកា បានកំពុងធ្វើឲ្យពលរដ្ឋកម្ពុជាទំាងក្នុងក្រុងនិងនៅទីជនបទព្រួយបារម្ភខ្លំាងពីការរាតត្បាត​ជំងឺសាហាវប្រភេទថ្មីនេះ។ ក្រសួងសុខាភិបានទទួចដល់ពលរដ្ឋ រក្សាគម្លាតពីគ្នា កុំជួបជុំមនុស្សច្រើន ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ជាដើម៕

ក្រុមហ៊ុន​រថយន្ត MG Cambodia ប្រគល់​រង្វាន់​ធំ គឺ​ម៉ូតូ Royal Enfield Bullet ជូន​អតិថិជន​ទី​1000 របស់​ខ្លួន

$
0
0

រាជធានី​ភ្នំពេញ ៖ MG (Morris Garage) គឺជា​យីហោ​រថយន្ត​របស់​ចក្រភព​អង់គ្លេស​ដ៏​ល្បី​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1924 ហើយ​ប្រ​វត្ថិ​សាស្ត្រ​ពេញលេញ គឺ​កេរតំណែល​ក្នុង​ការ​ផ្តល់​តម្លៃ​សម្រាប់​ថ្ងៃ​អនាគត ។ MG នឹង​បន្ត​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្លាស់​ប្តូរ និង​នាំ​យក​អ្វី​ដែល​ថ្មី​ដល់​យីហោ​របស់​ពួក​គេ​ក្នុង​ការ​ចូល​មក​កាន់​ទីផ្សារ​ថ្មី និង​អតិថិជន​ថ្មី ។
MG បាន​លេច​រូបរាង​ឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2011​ក្រោម​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន TF Motors Cambodia ។ សព្វ​ថ្ងៃនេះ​យីហោ​ម៉ាក MG ទទួល​បាន​ចំណាត់ថ្នាក់​លេខ 3 លើ​វិស័យ​រថយន្ត​ដឹក​អ្នកដំណើរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យីហោ​នេះ​ទទួល​បាន​ភាព​ជោគជ័យ​លើ​ប្រភេទ​រថយន្ត SUV និង​ប្រភេទ sedan ។ ថ្មី​ៗ​នេះ​ក្រុមហ៊ុន MG Cambodia មាន​លក់​រថយន្ត​ម៉ូ​ឌែ​ល​ថ្មី​ដូច​ជា​រថយន្ត MG ZS, MG 6, MG RX5, MG HS និង MG RX8 ។

This image has an empty alt attribute; its file name is 78c950922b23ec225fcb628833deae9a-1024x683.jpg

ក្នុង​ឆ្នាំ 2019 ក្រុមហ៊ុន​រថយន្ត MG បាន​ទទួល​ការ​លក់​ចេញ​ប្រមាណ​ជាង 350 គ្រឿង ។ បន្ថែម​ពី​នេះ​ទៀត​ក្នុង​ឆ្នាំ 2020 នេះ​គឺជា​ឆ្នាំ​មួយ​ដ៏​ជោគជ័យ​ខ្លាំង​សម្រាប់​រថយន្ត MG ដែល​ការ​លក់​កើនឡើង​រហូត​ដល់​លើស 600 គ្រឿង ។ ជាមួយនឹង​ការ​ចលនា​កើនឡើង​នៃ​ការ​លក់​រថយន្ត MG នេះ​ដែល​សរុប​ប្រមាណ​ជាង 1000​គ្រឿង​ហើយ​បាន​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៃ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ចំណុច​កើនឡើង​នៃ​រថយន្ត MG ។

This image has an empty alt attribute; its file name is 43e0106d24dba25cfdad2c381ec0c439-934x1024.jpg

ស្រប​ជាមួយនឹង​ព័ត៌មាន​ដ៏​ល្អ​នេះ​នៃ​ការ​លក់់​ប្រមាណ​ជាង​1000​គ្រឿង​នេះ ក្រុមហ៊ុន MG Cambodia ពិតជា​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​រង្វាន់​ដ៏​អស្ចារ្យ​គឺ “​ម៉ូតូ Royal Enfield Bullet” ទៅ​ដល់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត MG ក្នុង​លេខ​រៀង​ទី 1000 ។ ហើយ​ឥឡូវនេះ​ពួក​គេ​បាន​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​ហើយ គឺ​បាន​ទៅ​លើ​លោក លី វ​ណ្ណី ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​គាត់​ជា​ម្ចាស់​រថយន្ត MG ZS ដែល​បាន​ជាវ​កាលពី​ខែ​មុន ហើយ​គាត់​ពិតជា​មានសំណាង​ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន MG Cambodia ។

This image has an empty alt attribute; its file name is eb33804cc06fd49ca0516f9a53faf5ff-931x1024.jpg

«​រថយន្ត MG គឺ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ទំនើប​, ម៉ាស៊ីន​តូច​បន្ថែម​ជាមួយនឹង​តួ​បូ​ធ្វើ​អោយ​រថយន្ត​មាន​កម្លាំង​ខ្លាំង ស៊ីសាំង​តិច បង់ពន្ធ​ផ្លូវ​ទាប ហើយ​រថយន្ត MG ពិតជា​មាន​តម្លៃ​សមរម្យ​ដែល​ទាក់ទាញ​ដល់​គ្រួសារ​កម្ពុជា​អោយ​ងាក​មក​ប្រើ​រថយន្ត​ថ្មី​វិញ​» ។ នេះ​ជា​ប្រសាសន៍​របស់​លោក លី វ​ណ្ណី ដែល​ជា​ម្ចាស់​រថយន្ត MG ZS ។

This image has an empty alt attribute; its file name is 3b7c2c0eeba22be97b77dd5bd2ae465e-852x1024.jpg

លោក សូ​រិ​យា ពុំ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន TF Motors Cambodia បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​អប​អសារ​ទរ​ដល់​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត MG នៅ​កម្ពុជា យើងខ្ញុំ​សូម​ផ្តល់​ជូន​នូវ​រង្វាន់​ធំ គឺ​ម៉ូតូ Royal Enfield Bullet មួយ​គ្រឿង​ជូន​ទៅ​ដល់​អតិថិជន​ទី​1000 របស់​យើងខ្ញុំ ហើយ​យើងខ្ញុំ​សង្ឃឹមថា​ម៉ូតូ Royal Enfield Bullet នឹង​នាំ​សំណាង ហើយ​ក៏​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក៏​ដូច​ដំណើរ​ផ្សងព្រេង​ផ្សេង​ៗ​ដល់​អ្នក​ឈ្នះ​គឺ​លោក លី វ​ណ្ណី ។

This image has an empty alt attribute; its file name is 85f3d606b37bb28c498eb47c7ac81569-1024x683.jpg

ជា​ចុង​ក្រោយ​តំណាង​អោយ​ក្រុមហ៊ុន MG Cambodia យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ និង​ជឿជាក់​លើ​រថយន្ត MG កន្លង​មក​ដែល​បាន​ធ្វើ​អោយ​MG រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​» ៕ ដោយ​សហការ

ខ​ល​ហ្គែ​ត ញញឹម​កាន់តែ​ច្រើន !

$
0
0

រាជធានី​ភ្នំពេញ ៖ ខ​ល​ហ្គែ​ត ជា​ម៉ាក​ផលិតផល​ថែរក្សា​មាត់​ធ្មេញ​លំដាប់​ពិភពលោក​ដែល​ឈរជើង​បាន​យូរ​ជាងគេ ។ នៅ​ជុំវិញ​ពិភពលោក​មានគ្រួសារ​ចំនួន ៦២% ប្រើប្រាស់​ផលិត ផល ខ​ល​ហ្គែ​ត ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល ខ​ល​ហ្គែ​ត ប្តេជ្ញា​ថា​នឹង​នាំ​យក​នូវ​ភាពល្អ​ប្រ សើរ​សម្រាប់​មនុស្សជាតិ និង​សង្គម ដែល​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត និង​ស​ភ្លឺ​ចែងចាំង និង​មាន​ទម្លាប់​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ ។ សម្រាប់​នៅ​ប្រទេស​កម្ពុជា ខ​ល​ហ្គែ​ត បាន​លក់​ផលិតផល​របស់​ខ្លួន​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​ហើយ ហើយ​មានគ្រួសារ​កម្ពុជា​ជា​ច្រើន​ប្រើប្រាស់​ផលិតផល ខ​ល​ហ្គែ​ត ។ នេះ​ក៏​ព្រោះតែ ខ​ល​ហ្គែ​ត ជា​ម៉ាក​ផលិតផល​សុខភាព​មាត់​ធ្មេញ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ។

ខ​ល​ហ្គែ​ត ជឿជាក់​ថា អ្នក​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ញញឹម​កាន់តែ​ច្រើន ។ ហេតុនេះ​បានជា​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ ខ​ល​ហ្គែ​ត មានកម្ម​វិធី​ប្រូ​ម៉ូ​សិន កោស​ភ្លាម​ឈ្នះ​ភ្លាម ។ ឥឡូវនេះ អ្នក​ប្រើប្រាស់​មាន​មូលហេតុ​កាន់តែ​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ញញឹម​កាន់តែ​ច្រើន ។ កន្លង​មក​យើង​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ជា​ច្រើន​នាក់​ដែល​មក​ពី​ខេត្ត​ក្រុង​ផ្សេង​ៗ​គ្នា​ទូ​ទាំង​ប្រទេស ។ លើស​ពី​នេះ​ទៅ​ទៀត​យើង​ក៏​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត​គឺ​បងស្រី សួ​ស គា មក​ពី​ខេត្តកំពង់ធំ ដែល​បាន​ឈ្នះ​រង្វាន់​រថយន្ត Toyota Avanza ស៊េរី​ឆ្នាំ ២០២០ ។

តាម​រយៈ​បងស្រី សួ​ស គា បាន​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គាត់​បាន​ឈ្នះ​រង្វាន់ គាត់​ពិតជា​រំភើប​រីករាយ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​កោស​ហើយ​បានឃើញ​ថា​បាន​ឈ្នះ​រង្វាន់​រថយន្ត​នៅ​ក្នុង​ប្រអប់​ថ្នាំដុសធ្មេញ​ខ​ល​ហ្គែ​ត​ដែល​មាន​ប្រូ​ម៉ូ​សិន ។ សូម​អរគុណ​ដល់ ខ​ល​ហ្គែ​ត ដែល​បាន​ផ្តល់​នូវ​រង្វាន់​ពិត​ដល់​ខ្ញុំ​នៅ​ថ្ងៃនេះ ។

ទោះបីជា​រង្វាន់​ធំ​ត្រូវ​បាន​ផ្តល់​ជូន​អ្នក​ឈ្នះ​រួច​ហើយ ប៉ុន្តែ​នៅ​មាន​រង្វាន់​ជា​ច្រើន​ទៀត​កំពុង​រង់ចាំ​ការ​ប្តូរ​យក​រង្វាន់​ពី​អ្នក​ឈ្នះ​នៅ​ចុងខែ​ធ្នូ​នេះ ។ ដូច្នេះ​សូមកុំ​ភ្លេច​កោស​ក្នុង​ប្រអប់ ខ​ល​ហ្គែ​ត នៅ​ពេល​ដែល​អ្នកទិញ​ថ្នាំដុសធ្មេញ ខ​ល​ហ្គែ​ត ហើយ​អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗ​ផ្សេង​ៗ​សូម​ចុច follow Facebook Page: Colgate Cambodia ឬ ទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://fb.watch/29z8RttBJt/ ៕ ដោយ​សហការ


វ៉ា​វ ! បែកធ្លាយ​តម្លៃខ្លួន តន់ ចន្ទ​សី​ម៉ា ច្រៀង ១​លើក​ថ្លៃ ២​ម៉ឺន​ដុល្លារថ្លៃ​ជាងគេ​នៅកម្ពុជា

$
0
0

រាជធានីភ្នំពេញ ៖ ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារាចម្រៀង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម ​Galaxy Navatra ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ដែល​អាច​និយាយ​បាន​ថា ថ្លៃ​ជាង​ក្នុង​ចំណោម​តារាចម្រៀង​ល្បី​ៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍​ ឬ​ជប់លៀង នាងស៊ីថ្លៃ​ដល់​ទៅ ​២​ម៉ឺន​ដុល្លារ ចំណែក Concert នាង​ស៊ីថ្លៃ ​៥​ពាន់​ដុល្លារ​ឯណោះក្នុង​មួយ​កម្មវិធី ​។

This image has an empty alt attribute; its file name is 222abb91a0c7d5d6b7b17fab298c7bbb.jpg

បងប្អូន​ប្រាកដជា​ជ្រាប​ហើយ​ថា តារាចម្រៀង​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​ Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់​កំពូល​នៅ​ក្នុង​ឆ្នាំ 2020 នេះ ដោយ​បទ​ចម្រៀង​របស់​នាង​មាន​អ្នក​ទស្សនា​រហូត​ជាង 400 លាន​ដង​ដែល​ចំនួន​នេះ​មិន​ទាន់​អាច​មាន​តារាចម្រៀង​រូប​ណា​អាច​យកឈ្នះ​នាង​បាន​នៅឡើយ​ ។ ​ថ្វី​ត្បិត​តែ​នាង​នៅ​ក្មេងខ្ចី ប៉ុន្តែ​ការ​ច្រៀង តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូប​នេះអាច​ច្រៀង​បាន​គ្រប់​ទម្រង់ ​និង​ច្រើន​ភាសា ​។

This image has an empty alt attribute; its file name is 622a078973afce4b8371da1d5bf9acb9.jpg

តាម​ប្រភព​ច្បាស់ការ​ខាងលើបាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​ទាក់ទង​មក​ខាង​ផលិតកម្ម ក្នុង​នោះ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ជួល​តម្លៃ​ខាងលើ​ ។ មួយវិញទៀត​ទស្សនិកជន​ប្រហែលជា​ឆ្ងល់​ហើយ​ថា កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារាចម្រៀង​ល្បី ហេតុ​អ្វី​មិន​ដែល​សូវ​ឃើញ​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ មូល​ហេតុតែ​មួយ​គត់​ដោយសារ​តែ​តម្លៃ​ខ្លួន​នាង​ថ្លៃ ដូចនេះ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​មួយ​ចំនួនមិន​អាច​មាន​លទ្ធភាព​ជួល​នាង​ឡើង​ច្រៀង​បាន​ឡើយ ​។

This image has an empty alt attribute; its file name is 18474502b7d83d90999d39d0e85afc9f-1-768x1024.jpg

លោក យឹ​ម តា​ស្រង់ អ្នកគ្រប់គ្រងផលិតកម្ម​ Galaxy Navatra បាន​ទទួលស្គាល់​ថា តម្លៃ​ខ្លួន​នៃការ​ច្រៀងរបស់កញ្ញា តន់ ចន្ទ​សី​ម៉ា ក្រុមហ៊ុន​ពិតជាបាន​កំណត់​ដូច​បាន​លើក​ឡើង​ខាងលើ​ពិតមែន ។ អ្នកគ្រប់គ្រង​ផលិតកម្ម​ល្បីឈ្មោះ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ការ​កំណត់​តម្លៃ​នេះ គឺ​ស័ក្ដិសម​នឹង​ប្រជាប្រិយភាព​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

This image has an empty alt attribute; its file name is 5590668c888116e965f4cbb9997976e1-1024x1021.jpg

លោក យឹ​ម តា​ស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា ច្រើន​បាន​ទាក់ ទង​នាងទៅ​ច្រៀងក្នុង​នោះ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​នាង​ច្រៀង​ ។ ​ក្រៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ជាង​តារាចម្រៀង​ផ្សេង​ទៀត បច្ចុប្បន្ន​កញ្ញា តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា brand ambassador របស់​ក្រុមហ៊ុន​ធំ​ៗ ២ ​នា​ពេល​ខាង​មុខ​នេះ ​។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ តន់ ចន្ទ​សី​ម៉ា នឹង​ត្រូវ​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​ផង​ដែរ ។

This image has an empty alt attribute; its file name is 20a93a7431e41c1e6dfd590519556b81-1-1024x768.jpg

អ្នកគ្រប់គ្រងល្បីឈ្មោះ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុនកំណត់​ឲ្យ តន់ ចន្ទ​សី​ម៉ា ចេញ​ច្រៀងតាម​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍​ ឬ​ជប់លៀង នាងស៊ីថ្លៃ​ដល់​ទៅ ​២​ម៉ឺន​ដុល្លារ ថ្លៃ​ជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ផលិតកម្ម​ Galaxy Navatra នឹង​Galaxy Navatra Thailand បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ហើយ​នៅ​តម្លៃ​នេះ ជា​តម្លៃ​ស្តង់ដារ​អន្តរជាតិ​មួយ ព្រោះ​កម្មវិធី​តូច​ៗ​ដូច​ជា អាពាហ៍ពិពាហ៍ ​ឬ​ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុនេះ​មាន​តែកម្រិត​អ្នកមាន​សេដ្ឋកិច្ច​ប្រសើរ​ប៉ុណ្ណោះ​ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន​ ៕ ដោយសហការ

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់​ផ្តើម​បើក​ទទួល​ការ​កក់​បន្ទប់​នៅ​ខែ​មករា​ ខាង​មុខ​នេះ​ !

$
0
0

រាជធានីភ្នំពេញ ៖ សណ្ឋាគារ ផ្កាយ៥ លំដាប់​អន្តរជាតិ​ ហៃយ៉ាត់​ រីជិនស៊ី ភ្នំពេញ​ បាន​ចាប់​ផ្តើមបើក​​ទទួល​​ការ​​កក់​​របស់​ភ្ញៀវ​​​ចាប់ពីថ្ងៃទី​ ១៥​ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ ។ ភ្ញៀវ​ទេសចរ អ្នកជំនួញ​ ទាំង​ជាតិ​ និងអន្តរជាតិ​​អាច​កក់​បន្ទប់​នៅ​សណ្ឋាគារ​ ហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ ដែល​មានបន្ទប់​ប្រណីត​ៗដល់​ទៅ ២៤៧បន្ទប់ ។ អតិថិជនទាំង​​អស់​អាចកក់​បន្ទប់ បានតាមរយៈគេហទំព័រ​របស់​ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្ទាល់ ៖ http://www.Hyattregencyphnompenh.com

សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​ចំកណ្តាល​ទីក្រុងភ្នំពេញ នៅក្បែរ​សារ​មន្ទីរ​ជាតិ ព្រះ​​បរមរាជវាំង​ សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​​សិល្បៈ​​​ សាលវិចិត្រសិល្បៈ​ វាលព្រះមេរុ ផ្សារ​រាត្រី​ ​​វត្ត​អារាម​ ​​​និង​ទន្លេ​​ចតុមុខ​ ​ដែលផ្តល់ភាពងាយ​ស្រួល​ដល់ភ្ញៀវជាតិ​ និង​អន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ​ ។​

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ​​ក៏មានភោជនីយដ្ឋាន​​ប្រណីត ​សាល​ប្រជុំ​ដ៏ទំនើប​ បន្ទប់​ស្ប៉ា​ ​ស្កាយបាដ៏ស៊ីវិល័យ​​ ព្រមទាំង​​សេវា​កម្មជាច្រើន​ទៀត ដើម្បី​បំពេញ​គ្រប់​សេចក្តី​ត្រូវការ​របស់​អតិថិជន​ពី​​គ្រប់​ទិសទី ៕ ដោយសហការ

អគារកាណាឌីយ៉ានឹងបិទរហូត​ដល់ថ្ងៃទី១៧ធ្នូ

$
0
0

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានសម្រេចបិទអគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ រហូតដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០  ក្រោយរកឃើញបុរសជាជនជាតិខ្មែរម្នាក់ ដែលធ្វើការនៅធនាគារចិនមានទីតាំងស្ថិតក្នុងវិមានកាណាឌីយ៉ា បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣ធ្នូកន្លងមកនេះ។

ជាមួយគ្នានោះផងដែរ​បុគ្គលិក ដែល​ធ្វើការ​នៅអគារកាណាឌីយ៉ាង ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។

អគារពាណិជ្ជកម្មកណ្តាលក្រុងមួយ ជាកន្លែងការិយាល័យធ្វើការចម្រុះមុខជំនួញ មានធនាគារ ការិយាល័យក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនធានារ៉ាប់រង និងមានស្ថាប័នព័ត៌មាន គឺវិទ្យុបារំាងអន្តរជាតិ (RFI ) បានជួលការិយាល័យនៅទីនោះផងដែរ។ ការបិទអគាកាណាឌីយ៉ានេះ បានធ្វើឲ្យពាណិជ្ជកម្មនិងសេវាកម្មដែលមានការិយាល័យនៅទីនោះ ពាន​ផ្អាកដំណើរការ។

ក្នុងសេចក្តីជូនដំណឹងរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ទៅកាន់លោកឧកញ៉ា ពុង ឃាវសែ ម្ចាស់អគារកាណាឌីយ៉ា បានបញ្ជាក់ថា «បុគ្គលិកធនាគារចិនដែលរករឃើញផ្ទុកជំងឺកូវីដ១៩ គឺបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅក្នុងអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគារនេះទំាងមូលបន្តទៀតរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី៣ធ្នូទៅ» ។

បើតាមលោកម៉ម ប៊ុនហេង ថា ការសម្រេចបិទអគារកាណាឌីយ៉ារយៈពេល១៤ថ្ងៃនេះ បានទទួលការឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ផងដែរ។

សូមជម្រាបថាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់ការប្រឈមធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ដោយសារព្រឹត្តិកា​រណ៍សហគមន៍២៨វិចិ្ឆកា។ ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលកម្ពុជាបានរកឃើញអ្នកវិជ្ជមានចំនួន៣២នាក់ ក្នុងមានសំណាកយកពីមនុស្សជាង១ពាន់នាក់ ទៅធ្វើតេស្ត។

កន្លែងដែលបានរកឃើញអ្នកមានជំងឺកូវីដ១៩ មានដូចជាអគាពាណិជ្ជកម្មកាណាឌីយ៉ា ទីស្តីការក្រសួងមហាផ្ទៃ ផ្សរទំនើបអ៊ីអន១ កន្លែងលក់អាហារនិងសម្លៀកបំពាក់មួយចំនួនទៀត ធ្លាប់បានបិទទ្វារនិងបន្តបិទទ្វារហើយមនុស្សពាក់ព័ន្ធអាជ្ញាធរអំពាវនាវឲ្យធ្វើតេស្តនិងចត្តាឡីស័ក ឲ្យបានហ្មត់ចត់បើមិនដូច្នេះ ហានិភ័យធ្ងន់ធ្ងរនឹងមានសម្រាប់កម្ពុជា។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕

សមាគម​គ្រូពេទ្យ​(TYDA)​ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន ជូន​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

$
0
0

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដែល​មាន​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ចាត់​ឲ្យ​ក្រុមការងារ​ប្រគល់​ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស់​ជូន​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌ​កងទ័ព​ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

លោក​ឧត្តមសេនីយ៍ទោ កៅ វ​ណ្ណា​រ៉េ​ត នាយសេនាធិការរង នាយការិយាល័យ​សុខាភិបាល កងទ័ពជើងគោក​តំណាង​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ដែល​បាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស​ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ពិធី​ប្រគល់ និង​ទទួល​ម៉ាស​នេះ បាន​ធ្វើ​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្រោម​វត្តមាន​ឧត្តមសេនីយ៍ទោ​ឧត្តមសេនីយ៍ទោ កៅ វ​ណ្ណា​រ៉េ​ត និង​លោក​ទន្ទប​ណ្ឌិ​ត ហោ អូន តំណាង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ​ដែរ​ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រុម​គ្រូពេទ្យ​សម្ដេច​តេ​ជោ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ បាន​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​បឹង​ឈូក​សហគមន៍​បឹង​ឈូក និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌមានជ័យ​។

គួរ​រំលឹក​ផង​ដែរ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចូលរួម​អនុវត្ត​នូវ​វិធានការ វិធាន​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​៕ ដោយ ៖ សុខ សា​រ៉ា​យ

ក្រុមហ៊ុន MG កំពុងបន្តការរីកចម្រើន ខណៈពេលកំពុងមានកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធថ្មី !

$
0
0

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនរថយន្ត MG Cambodia បន្តពង្រឹងជំហររបស់ខ្លួនដែលជាម៉ាករថយន្តកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាបន្ទាប់ពីយីហោនេះបានបើកដំណើរការមក ។ លើសពីនេះទៀត ក្រុមហ៊ុន MG កំពុងផ្តល់នូវរថយន្តដែលជាយីហោរបស់ប្រទេសអង់គ្លេសដែលមានភាពទំនើប និងទាន់សម័យក្នុងតម្លៃសមរម្យ និងគាំទ្រដល់អតិថិជនតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មអោយកាន់តែឈានមុខបន្ថែមទៀត ។ ការឆ្លើយតបជាវិជ្ជមាននៅលើទីផ្សារបានធ្វើអោយពួកគេពង្រឹង និងប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទង និងការផ្តល់ជូនដ៏អស្ចារ្យ ព្រមជាមួយការបង្កើតមជ្ឈមណ្ឌលផ្នែកសេវាកម្មថ្មីនៅខេត្តសៀមរាប ។

This image has an empty alt attribute; its file name is 5256c94949c116a9da2840242ec1adbd-1024x790.jpg

ក្នុងឆ្នាំ 2020 ក្រុមហ៊ុន MG Cambodia ពិតជាមានការលូតលាស់ជាងកាលពីឆ្នាំ 2019 គួរអោយកត់សម្គាល់នៃចំនួនលក់ចេញនៃរថយន្ត MG ជាមួយនឹងចំនួនលក់ចេញសរុបប្រមាណជាង600 គ្រឿង (បើប្រៀបជាមួយកាលពីឆ្នាំ 2019 ចំនួនលក់ចេញប្រមាណជាង 360 គ្រឿង) នៃចំនួនលក់ចេញក្នុងឆ្នាំ 2020 នេះ។ ដោយការរីកចម្រើននេះ គឺលើទីផ្សារនៃរថយន្តប្រភេទSUV, MG ផ្តល់ជូននូវរថយន្តដែលមានភាពធំទូលាយ និងមុខងារប្រើប្រាស់ទំនើបទាន់សម័យលើរថយន្តដូចជា រថយន្ត MG RX5 ប្រភេទ SUV, MG HS, MG RX8 ប្រភេទ SUV ប្រណីត 8កៅអី, រថយន្តស៊េរីថ្មី MG ZS ដែលជាប្រភេទ crossover និងរថយន្តបែបស្ព័រប្រភេទ sedan គឺរថយន្ត MG6 ដែលម៉ូឌែលទាំងអស់នេះជាម៉ូឌែលដែលលក់ដាច់និងកំពុងមានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is d55deb8859cac9fd2c31d0d5e0004e4a-1024x912.jpg

នៅពេលចំនួនទិន្នន័យរបស់រថយន្ត MG កំពុងមានការកើនឡើងក្នុងខែវិច្ឆិកានេះជាមួយនឹងការលក់ចេញបន្ថែមប្រមាណជាង 50 គ្រឿង និងជាង 100 គ្រឿងសម្រាប់ការកក់ទិញនូវគ្រប់ម៉ូឌែលទាំងអស់សម្រាប់ខែបន្តបន្ទាប់ទៀត ក្រុមហ៊ុន MG ពិតជាមានក្តីសោមនោសរីករាយណាស់ក្នុងការដែលអាចផ្តល់ជូននូវរថយន្តដ៏ប្រណីតចូលមកលើទីផ្សារនេះបាន ។ វាពិតជាខែដ៏អស្ចារ្យដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់រថយន្តយីហោ MG នៅក្នុងប្រទេសកម្ពុជា ហើយពួកគេក៏បានទន្ទឹងរង់ចាំឱកាសល្អក្នុងការតាំងពិព៍រណរថយន្តអោយកាន់តែច្រើនដើម្បីបម្រើជូនដល់អតិថិជនរបស់ពួកគេអោយកាន់តែមានភាពស្និតស្នាល ដោយមានការតាំងបង្ហាញរថយន្តជាច្រើននៅក្នុងរាជធានីភ្នំពេញដូចជាផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនដើម្បីបង្កើនការលក់របស់ពួកគេផងដែរ ។

This image has an empty alt attribute; its file name is 5e279fdccc898eb04833187c7a1e90f2-767x1024.jpg

កំណើននៃការលក់រថយន្តបានកើនឡើងនៅឆ្នាំ 2020 វាបន្តកើនឡើងដោយសារការលក់រថយន្តម៉ូដែលថ្មីៗស៊េរីទំនើបសម្រាប់រថយន្តដឹកអ្នកដំណើរ ។ ទោះជាយ៉ាងណាក៏ដោយនេះក៏បង្ហាញពីតម្រូវការកើនឡើងសម្រាប់គ្រួសារកម្ពុជាផងដែរក្នុងការជ្រើសរើសរថយន្តផ្ទាល់ខ្លួន ។ លើសពីនេះទៀតក្រុមហ៊ុនរថយន្ត MG គ្រោងនឹងសម្ពោធរថយន្តស៊េរីថ្មីប្រភេទ Crossover គឺរថយន្ត MG ZS របស់ពួកគេក្នុងពេលឆាប់ៗនេះដោយបង្កើនការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនរបស់ពួកគេ ។

This image has an empty alt attribute; its file name is 0ca36f32f73b520335c83c23153dc161-1024x683.jpg

ក្រុមហ៊ុនរថយន្ត MG បានគិតពីការធានាលើគុណភាព និងបទពិសោធន៍នៃភាពជាម្ចាស់រថយន្តរបស់អតិថិជនដោយផ្តោតលើសុវត្ថិភាពនិងតម្លៃ ។ MG Cambodia ប្តេជ្ញាចូលរួមចំណែកក្នុងការរីកចម្រើននៃឧស្សាហកម្មរថយន្តក្នុងស្រុក ហើយនឹងបន្តសម្របខ្លួនរួមជាមួយការច្នៃប្រឌិតថ្មីៗសម្រាប់ខ្លួនដើម្បីបន្តអោយកាន់តែខ្លាំងខ្លាំនៅឆ្នាំ 2021ខាងមុខនេះ ៕ ដោយសហការ

Viewing all 1560 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>