Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all 1560 articles
Browse latest View live

ជីប ម៉ុង បរិច្ចាគ ៣​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ ១៩ !

$
0
0

រាជធានីភ្នំពេញ ៖ ជីប ម៉ុង បរិច្ចាគ​ទឹកប្រាក់​ចំនួន​ ៣​លាន​ដុល្លា​រអា​មេ​រិ​ក​ជូន​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ថ្នាក់ដឹកនាំ​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ១៩ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ ។ ការ​បរិច្ចាគ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​ ១៩​ ក្នុង​ជំហាន​ដំបូង​ចំនូ​ន​ ១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០​ម៉ឺន​នាក់ ​។


សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​ថ្លែង​អំណរ​ជូន​ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ថា​ ៖ «ជំនួយ​ជា​ថវិកា​ចំនួន​ ៣​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រាជរដ្ឋាភិបាល រក​ទិញ​វ៉ា​កសាំង​ការពារ​ជំងឺ COVID-19 នៅ​កាលៈទេសៈ​នេះ​ពិតជា​មាន​តម្លៃ​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន» ​។​

ជីប ម៉ុង តែង​តែង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជា​និច្ច​ជា​កាល ទាន់​ពេលវេលា និង​គ្រប់​កាលៈទេសៈ​ក្នុង​ការ​ជួយ​សម្រួលការ​លំបាក​នានា​របស់​រាជរដ្ឋាភិបាល​ ។ ក្នុង​ឆ្នាំ​ ២០២០​នេះ ជីប ម៉ុង បាន​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​ ១៩, ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជូន​កាកបាទក្រហមកម្ពុជា​, ៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក អង្ករ និង​ភេសជ្ជៈ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជា​ច្រើន​ទៀត និង​ចំនួន​ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ៕ ដោយសហការ


ឆ្នាំ​ថ្មី តម្លៃ​ថ្មី កាដូ​ថ្មី​ពី OPPO សម្រាប់​ស្មា​ត​ហ្វូ​ន​ទាំង 4 ម៉ូ​ដែល​នេះក្នុង​ឱកាស​ស្វាគមន៍​ឆ្នាំ​ថ្មី និង​លាភ​ថ្មី​ !

$
0
0

រាជធានីភ្នំពេញ ៖ ឱកាស​ពិសេសចុងឆ្នាំ ​2020 ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ ​2021 ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO គឺ​បាន​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​អស្ចារ្យ ប្រូ​ម៉ូ​សិន​យក្ស (New Year, New OPPO) ដែល​មិន​ធ្លាប់​មានលើ​ស្មា​ត​ហ្វូ​ន​ទំនើប​ៗ​កំពុង​ពេញ​និយម​ជាមួយ​តម្លៃ​ពិសេស មាន​ច្រើន​ជម្រើស $129, $189, $309 និង $349​ ។ មាន​គម្រោង​ត្រៀម​ទិញ​កាដូ​សម្រាប់​លួង​ចិត្ត​ខ្លួនឯង ក្រុម​គ្រួសារ និង​មនុស្ស​ពិសេស​ហើយ​នៅ ? បើ​រក​នឹក​មិន​ទាន់​ដឹង​ថា​ត្រូវ​ទិញ​អី​ទេ អាច​ពិចារណា​គិតគូរ​រក​មើល​ស្មា​ត​ហ្វូ​ន OPPO Reno4 ឬ​ត្រកូល A ស៊េរី​ទាំង 3 ម៉ូ​ដែល​នេះ​បាន​ណា៎​ ។ មិន​ត្រឹម​ទទួល​បាន​ស្មា​ត​ហ្វូ​ន​ជាមួយ​ការ​បញ្ចុះតម្លៃ​នោះ​ទេ ថែម​ទាំង​បាន​កាដូ​គាប់​ចិត្តជា​ច្រើន​ទៀត​ទៅ​តាម​ម៉ូ​ដែល​នីមួយ​ៗ​ ។

This image has an empty alt attribute; its file name is 8278b6e79b12f94ecd0657fba1ed706c-1024x1024.jpg

តោះ ​! ហ្វេ​ន​ៗ​សំណព្វ​ប្រាកដជា​ចង់​ដឹង​ហើយ​មែន​ហេ៎​ថា តើ​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​នេះ​ទៅ​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​អ្វី ? ហើយ​បញ្ចុះ​ពី​ប៉ុន្មាន និង​នៅ​សល់​ប៉ុន្មាន ? ពិសេស​ទទួល​បាន​កាដូ​អ្វីខ្លះ​ក្នុង​អំឡុង​ឱកាស​ពិសេស​នេះ ?
•​ ​OPPO A12s: បើ​តាម​ចាំ​បាន អំឡុង​ខែកក្កដា ស្មា​ត​ហ្វូ​ន​ត្រកូល A មួយ​នេះ​ពិតជា​ផ្ទុះ​អស់​ទីផ្សារ​កម្ពុជា​រហូត​អស់​ស្តុក​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ប្រកាស​ចេញ​លក់​។ ស្មា​ត​ហ្វូ​ន OPPO A12s នៅ​តែ​បន្ត​ការ​គាំទ្រ និង​ពេញ​និយម​ខ្លាំង​ក្នុង​តម្លៃ​ល្អ​បំផុត $129 ជាមួយ​កាដូ​ពិសេស​៖ កាស​ស្តាប់​ត្រចៀក និង​ស៊ី​ម Smart លេខ​ធម្មតា​អាច​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍​ ។

This image has an empty alt attribute; its file name is ecf3e2493afebcfefb0b9b86bd50ef0d.png

•​ ​OPPO A53: រឹតតែ​ធ្វើ​ឲ្យ​ទីផ្សារ​នៅ​កម្ពុជា កាន់តែ​ក្តៅ និង​ប្រកួតប្រជែង​ខ្លាំង​ជាមួយនឹង​តម្លៃ $189 បូក​កាដូ​មាន​តម្លៃ $68 រួម​មាន​៖ Speaker និង​ស៊ី​ម Smart លេខ​ធម្មតា​អាច​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍​ ។
•​ OPPO A93: ជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា AI Portrait 6 គ្រាប់​ដំបូង រួម​ជាមួយនឹង​អេ​ក្រង់​ទម្លុះ​ភ្លោះ ដែល​ទើប​ប្រកាស​ចេញ​លក់​ក្តៅ​ៗ​ក្នុង​តម្លៃ $309 រួម​ជាមួយ​កាដូ​ពិសេស​ៗ​សរុប​មាន​តម្លៃ $83 រួម​មាន​៖ កា​តាប​ស្ពាយ​ក្រោយ និង​ស៊ី​ម Smart Bronze ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍ (​តម្លៃ $54)​ ។

This image has an empty alt attribute; its file name is 3601146c4e948c32b6424d2c0a7f0118-1024x792.jpg

•​ ​OPPO Reno4: ជា​ស្មា​ត​ហ្វូ​ន​ល្អ​ទាំង​ព្រម​រួម​មាន កាមេរ៉ា​មុខ 2 គ្រាប់ កាមេរ៉ា​ក្រោយ 4 គ្រាប់​ទំហំ​ធំ ជាមួយ​មុខងារ​ប្លែក​ៗ​ជា​ច្រើន​។ មិនតែប៉ុណ្ណោះ Reno4 ក៏​បំពាក់​ជាមួយ​បច្ចេកវិទ្យា​សម្គាល់​ឆ្លាត​វៃ (AI enhanced Smart Sensor) ធានា​ថា​ប្លែក និង​ពិសេស​ជាងគេ បរិយាយ​មិន​អស់​ទេ​! គ្រាន់តែ​ដឹង​ថា​ពេល​នេះ​តម្លៃ​ថ្មី​ត្រឹមតែ $349 បូក​ទាំង​កាដូ​តម្លៃ​សរុប $39 រួម​មាន​៖ Power Bank (10,000mAh) ដប​ទឹក កូន​បាស​ស្តាប់​ចម្រៀង ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង​ស៊ី​ម Smart លេខ​ធម្មតា (Standard SIM) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍​ ។

This image has an empty alt attribute; its file name is 2cb2be5183473240ed2856588a449c99-1024x1024.jpg

អ៊ី​យ៉ា​ស់ ​! 4 ម៉ូ​ដែល​សុទ្ធតែ​ពិសេស​រៀង​ៗ​ខ្លួន​នៅ​ចាំ​អី​ទៀត ? គិត​យូរ​ដល់​ពេល​ណា​ទៀត ? ចឹ​ង​ហើយ​គួរតែ​ចំណាញ​លុយ​ទិញ​របស់​ម្យ៉ាង ដែល​អាច​បំពេញតម្រូវការ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ផ្តល់​កម្រង​អនុស្សាវរីយ៍​ល្អ​ៗ​ថតរូប​ស្អាត​ៗ​ចេញពី​កាមេរ៉ា​ស្មា​ត​ហ្វូ​ន OPPO ជាមួយ​ក្រុម​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​លោក​អ្នក ​។ សម្រាប់​ប្រូ​ម៉ូ​សិន​ធំ​ប្រចាំឆ្នាំ​របស់ OPPO មិន​ធ្លាប់​មាន​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​ 02 ខែមករា ឆ្នាំ​ 2021​ ។ ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម និង​លម្អិត​ពី​កម្មវិធី NEW YEAR, NEW OPPO សូម​ចូល​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ទាំងអស់​គ្នា​ ៕ ដោយសហការ

This image has an empty alt attribute; its file name is c96756f0e64d67d7e99f3a19424625b2.jpg
This image has an empty alt attribute; its file name is 8ede2a9105720fb67b1f8f2d4f65b4a6-1024x576.jpg
This image has an empty alt attribute; its file name is eb12a44e2d4f6397b4d0adca411d52a8-1024x682.jpg
This image has an empty alt attribute; its file name is eb12a44e2d4f6397b4d0adca411d52a8-1024x682.jpg

បង្ការកូវីដ១៩ឆ្លងតាមលុយ៖វិស័យធនាគារជំរុញការទូទាត់ប្រាក់តាមអេឡិចត្រូនិច

$
0
0

រាជធានីភ្នំពេញ ៖ ក្រោយពីមានការប្រកាសផ្លូវការពីអ្នកជំនាញថាវីរុសកូវីដ១៩ អាចរស់នៅលើក្រដាសប្រាក់យូរថ្ងៃ ប្រសិនបានទុំលើក្រដាសប្រាក់នោះ។ ដំណឹងនេះបានក្លាយជាក្តីបារម្ភនិងការប្រឈមពីការឆ្លងកាន់តែស្រួចស្រាលដល់ប្រជាពលរដ្ឋ។ ជាផ្នែកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ តាមរយៈក្រដាសប្រាក់នេះ អ្នកធ្វើការខាងធនគារបានជំរុញឲ្យមានការប្រើប្រាស់ធនាគារឌីជីថល គឺការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT) នៅថ្ងៃទី៨ ខែធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍រួម លើកទឹកចិត្តដល់សាធារណជន អតិថិជននិងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ស្ថាប័នទំាងបីបានលើកឡើងថាការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវដ១៩ និងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមកាកិច្ចខិតខំសម្របសម្រួលរបស់ពួកគេដែលនឹងជួនដំណឹងដល់សាធារណនៅពេលខាងមុខនេះ។

ការទូទាត់ប្រាក់អេឡេនិចជា​​ប្រព័ន្ឋចាយប្រាក់ ដែលពឹងលើ​បណ្តាញនិង​ប្រព័ន្ឋ​អ៊ីនធើណេតដែល​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ឋ​ធនាគារ ដោយ​អ្នក​លក់​និង​អ្នក​ទិញ​អាច​ប្រើ​ប្រាស់ កាតធនាគារ មានវីសា ឬ ម៉ាស្ទើកាត និងសេវា​ទូទាត់​ប្រាក់ផ្សេងទៀត មិនបាច់មានប្រាក់នៅក្នុងដៃ នោះទេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩​ អាចរស់នៅលើក្រដាស់ប្រាក់​ កញ្ចក់ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ ។ លោកស្រីបញ្ជាក់ថា អ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយករណីនេះ កាលថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០២០។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋ លាងសម្អាតដៃ​ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម្ម៉ង់ ទូរសព្ទ័អ្នកដទៃ​ កញ្ចក់​ ក្រដាសប្រាក់​ ឫក្រដាសស្នាមផ្សេងៗ​ ដើម្បីសម្លាប់វីរុសកូវីដ១៩៕

ឡូយម៉េស ! ទោះដៃសើម ឬប្រឡាក់ ក៏អាចទទួលការ Call ចូលបានដែរគ្រាន់តែក្រវៀសដៃបញ្ជាកាយវិការជាមួយមុខងារ Smart Air Control !

$
0
0

រាជធានីភ្នំពេញ ៖ សម័យបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាទាន់សម័យ មនុស្សភាគច្រើនក៏ដើរតាមសម័យកាល ជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបៗ រីឯព័ត៌មានផ្សេងៗក៏កាន់តែរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុនេះហើយបណ្តាស្មាតហ្វូនមួយចំនួនបានខិតខំប្រឹងបង្កើនសមត្ថភាពផលិតនូវបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ ។ ជាក់ស្តែងដូចស្មាតហ្វូនត្រកូល Reno ម៉ូដែលចុងក្រោយ OPPO Reno4 គឺបានបំពាក់ជាមួយបច្ចេកវិទ្យាវៃឆ្លាត ដែលភាសាអង់គ្លេសហៅថា AI-enhanced Smart Sensor ។ ក្នុងបច្ចេកវិទ្យាវៃឆ្លាតនេះ គឺមានមុខងារសំខាន់ៗចំនួន 4 ដូចជា ៖ មុខងារការពារការសម្ងាត់ ឬឯកជនភាព មុខងារបញ្ជាដោយកាយវិការ បច្ចេកវិទ្យាបង្វិលអេក្រង់វៃឆ្លាត និងបច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត ។

This image has an empty alt attribute; its file name is ffd894653d4ddee3427ef57992bf0f71-1024x1024.jpg

ដូច្នេះចង់ជ្រាបអត់ពីមុខងារ និងបច្ចេកវិទ្យានីមួយៗថា វាមានចំណុចពិសេស និងអត្ថប្រយោជន៍អ្វីខ្លះ ?

មុខងារទី 1៖ មុខងារការពារការសម្ងាត់ ៖ ចាប់ពីពេលនេះទៅឈប់ខ្លាចសង្សារ គ្រួសារ ឬមនុស្សជុំវិញខ្លួនមកអើតមើលទូរស័ព្ទ និងដឹងពីរឿងសម្ងាត់ហើយ​ ដោយសារ Reno4 បំពាក់ជាមួយមុខងារ Smart Spying Prevention ដែលអាចលាក់បាំងយ៉ាងជិតពីព័ត៌មានផ្សេងៗ ព្រោះថាពេលមានសារដំណឹងលោតមក ហើយមានអ្នកអើតមើល ឬឈរពីក្រោយ ក្រៅពីម្ចាស់ទូរស័ព្ទ នោះសារ ឬព័ត៌មានសម្ងាត់ៗទាំងអស់នឹងបិទមិនឲ្យឃើញឡើយ ។ ឡូយណាស់ ! សម្រាប់មុខងារនេះអាចលាក់បាំងគ្រប់រឿងបានយ៉ាងជិតល្អតែម្តង ។

មុខងារទី 2 ៖ មុខងារបញ្ជាដោយកាយវិការ ៖ ធុញអត់ ? ពេលខ្លះកំពុងចម្អិនម្ហូប កំពុងងូតទឹក ដៃសើម ដៃប្រឡាក់ ស្រាប់តែមានអ្នក Call មកត្រូវស្រវាជូតដៃ លាងដៃ ទើបអាចចុចទទួលបានមែនហេ៎ ? ឈប់ធុញទៅ ! បើមាន Reno4 អត់ពិបាកអ៊ីចឹងទេ ។ ពេលមានគេ Call មកគ្រាន់តែបញ្ជា ឬក្រវៀសដៃគឺអាចទទួលការហៅចូលបានយ៉ាងងាយ ។ ហើយមុខងារនេះក៏អាចបញ្ជាទៅលើកម្មវិធីពេញនិយមមួយចំនួនដូចជា YouTube, Facebook, Instagram និង​ Tiktok ។

This image has an empty alt attribute; its file name is 6822efbdb43ac22a0b02b94c58e002da-1024x1024.jpg

មុខងារទី 3 ៖ បច្ចេកវិទ្យាបង្វិលអក្រង់វៃឆ្លាត ៖ ហត់នឿយណាស់មែនទេ ? មើលវីដេអូ ឬ Youtube ស្របពេលគេង ឬផ្អៀងខ្លួន អេក្រង់ម្តងបញ្ឈរ ម្តងផ្តេកទៅតាមទម្រង់មុខ ក៏មានអារម្មណ៍ឈឺក្បាលវិលមុខម្តងៗដែរ ប៉ុន្តែសម្រាប់ Reno4 ទោះបង្វិលខ្លួន ឬមើលវីដេអូពេលគេងក៏មិនបាច់បារម្ភដែរ ដោយសារអេក្រង់វានៅតែបញ្ឈរ លុះត្រាតែដាក់ទូរស័ព្ទផ្តេកទើបវីដេអូប្តូរទៅជាផ្តេកតាមទូរស័ព្ទ ។

មុខងារទី 4 ៖ បច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត ៖ ធ្លាប់អត់ ? កំពុងសម្លឹងមើលវីដេអូ មើលរឿងភាគឡើងជក់ចិត្ត និងចូលតួសុខៗ ស្រាប់តែទូរស័ព្ទរលត់ចាក់សោរអូតូ ។ បើឧស្សាហ៍រលត់បែបៗហ្នឹង ! តោះចាំកាល់ប្តូរមកប្រើ OPPO Reno4 វិញមើល ! មិនរលត់ដាច់ខាត ខណៈភ្នែករបស់អ្នកកំពុងសំឡឹងមើលទូរស័ព្ទជាប់នោះអេក្រង់នឹងភ្លឺគ្រប់ពេលតែម្តង ។

អូ ! ភ្លេចប្រាប់ដំណឹងល្អមួយទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 2 ខែមករា​ ឆ្នាំ 2021 នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់ឆ្នាំថ្មីទៅលើស្មាតហ្វូន OPPO Reno4 ។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអំពីកម្មវិធី NEW YEAR, NEW OPPO សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា ។

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ចាប់ពីថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2020 នេះតទៅ គឺនឹងមានកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ឆ្នាំថ្មីទៅលើស្មាតហ្វូនត្រកូល A ដូចជា OPPO A12s, OPPO A53 និង OPPO A93 ។ រីឯប្រូម៉ូសិនត្រកូល Reno គឺ OPPO Reno4 ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថារាល់ការជាវស្មាតហ្វូន 4 ម៉ូដែលខាងលើនេះ គឺនឹងទទួលបានកាដូជាច្រើនផងដែរ ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម និងលម្អិតសូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា ៕ ដោយសហការ

អ្នកឧកញ៉ា ចេន​ ហ្ស៊ី បរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ មកចាក់ជូនប្រជាពលរដ្ឋ​ !

$
0
0

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍​ ហូលឌីង គ្រុប បានបរិច្ចាគ​ទឹកប្រាក់ចំនួន​ ៣​លាន​ដុល្លា​រអា​មេ​រិ​ក ​ជូន​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ថ្នាក់ដឹកនាំ​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ១៩ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ ។ ការ​បរិច្ចាគ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​ ១៩​ ក្នុង​ជំហាន​ដំបូង​ចំនូ​ន​ ១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥០​ម៉ឺន​នាក់ ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​លិខិត​ថ្លែង​អំណរគុណ​ជូន​ អ្នកឧកញ៉ាចេនហ្ស៊ី ថា ៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ាដែលបានចូលរួមចំណែកជាថវិកាចំនួន៣លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលសម្រាប់ការរកទិញវ៉ាក់សាំងទប់ស្កាត់ជំងឺ COVID-19ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា ។ ខ្ញុំសូមកោតសរសើរយ៉ាងស្មោះចំពោះមនសិកាដ៏ឧត្តុង្គឧត្តមរបស់អ្នកឧកញ៉ា»​ ។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ដោយការគិតគូរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងតែង​តែង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជា​និច្ច​ជា​កាល ទាន់​ពេលវេលា និង​គ្រប់​កាលៈទេសៈ​ក្នុង​ការ​ជួយ​សម្រួលការ​លំបាក​នានា​របស់​រាជរដ្ឋាភិបាល​ ។

គួរអោយដឹងផងដែរថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រា សចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើត ឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤៨ លើក ដែលបានបរិច្ចាគជាថវិកា និងសម្ភារសរុបជាង ១១.២៩៣.០០០ ដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់ ៕ ដោយសហការ

បរិច្ចាគទិញវ៉ាក់សាំង Covid-19 តាមរយៈ Chip Mong Bank App និងភ្នាក់ងារធនាគារ ជីប ម៉ុង ឥឡូវនេះ !

$
0
0

រាជាធានីភ្នំពេញ ៖ សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគថវិកា ដើម្បីរកទិញវ៉ាក់សាំងកូវីដ ១៩ តាមរយៈមុខងារថ្មីគឺ “ជំនួយវ៉ាក់សាំងកូវីដ ១៩” ឬ “Covid-19 Vaccine Donation” ដែល មាននៅក្នុង Chip Mong Mobile App ឬអាចបរិច្ចាគតាមភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនៅ ជិតលោកអ្នកបំផុតដោយ ពុំគិតថ្លៃសេវាឡើយ ។

glass vaccine bottles on black with shallow d.o.f.

ការបង្កើតមុខងារថ្មីនេះ គឺដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងដើម្បីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ថ្មីៗនេះភាគទុនិកធនាគារ ជីប ម៉ុង ប៊ែង ក៏បានចូលរួមចំណែកជាថវិកា ៣.០០០.០០០ (បីលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ការរកទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាផងដែរ ៕ ដោយសហការ

ប្រាសាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរៃអង្គាសថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

$
0
0

រាជធានីភ្នំពេញ ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា ។ យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជនប្រាសាក់ និងសាធារណជនអាចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា​សម្រាប់ទិញ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ។

អតិថិជនប្រាសាក់ និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តតាមគណនីដូចខាងក្រោម ៖

ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

ឈ្មោះគណនី ៖ Covid-19 Vaccine Fund

លេខគណនីជាប្រាក់រៀល ៖ 022518960025

លេខគណនីជាប្រាក់ដុល្លារ ៖ 022518960014

អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះដើម្បីផ្ទេរប្រាក់បរិច្ចាគទៅក្នុងគណនីខាងលើនេះបានយ៉ាងងាយស្រួល ។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេងក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរដោយប្រើសេវាទូទាត់បាគង ឬ សេវាផ្ទេរមូលនិធិភ្លាមៗ ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ សូមចូលរួមចំណែកផ្ដល់ភាពងាយស្រួលជូនអតិថិជនប្រាសាក់ និងសាធារណជនតាមរយៈគណនីប្រាសាក់​ “Covid-19 Vaccine Fund” នេះ ។ លោកអ្នកអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងតាមការស្ម័គ្រចិត្តដោយគ្រាន់តែប្រើប្រាស់កម្មវិធី PRASAC Mobile Banking ឬ តាមម៉ាស៊ីនអេធីអឹមប្រាសាក់ ។ រាល់ថវិកាទាំងអស់ដែលទទួលបាននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ចែងទិញវ៉ាក់សាំងចាក់បង្ការជំងឺដ៏កាចសាហាវនេះជូនដល់ប្រជាជនកម្ពុជាយើង» ។

លោក​ ​សូ​នី​ ​បន្ត​ថា​ ​«​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់​ ​យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន​ ​និងសាធារណជនក្នុងការចូលរួមបរិច្ចាគ​ថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល និងសូមគោរពជូនពរ​លោកអ្នក​មាន​សុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ-១៩» ៕ ដោយសហការ

ស្រុកស្អាងជាផ្នែកសំខាន់ក្នុងការផ្គត់ផ្គង់បន្លែលើទីផ្សារភ្នំពេញ

$
0
0

ខេត្តកណ្តាល ៖ ក្រសួងកសិកម្មបានវាយតម្លៃថា ការដំាបន្លែនៅស្រុកស្អាង ខេត្តកណ្តាល បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ឆ្នាំ២០២០ នេះស្រុកស្អាង ការផលិតបន្លែ មាននិន្នាការកើនឡើង ៥ ១៦៩ ហិកតា ដែលមានបរិមាណផលចំនួនប្រមាណជា ៤២ ១៧៦ តោន ក្នុងមួយឆ្នាំ ស្មើនឹង ១១៥,៥៥ តោន/ថ្ងៃ ។

បើតាមក្រសួងកសិកម្ម កាលពីឆ្នាំ២០១៦ ផ្ទៃដីដំាដំណាំបន្លែនៅក្នុងស្រុកស្អាង មានចំនួនប្រមាណ ៤៦០០ ហិកតា ទទួលបានបរិមាណផលចំនួន ២៨ ៣៥៩តោន ក្នុងមួយឆ្នាំ ។ ប៉ុន្តែដោយមានការគំាទ្រពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៏ស្ថាប័នជំនាញ និងតាមរយៈគម្រោងជំរុញផលិតកម្មស្បៀង (BFP) ពីឆ្នាំ២០១៧ ដល់ ២០១៩ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចូលទៅជួយកសិករនៅទីនោះសន្ទុះដាំបន្លែមានការកើនឡើង។ ដោយមានការជំរុញទំាងសក្តានុពលដាំដុះ និងទីផ្សារ ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍បានចុះទៅដល់ទឹកដីស្រុកស្អាងដើម្បីលើកទឹកចិត្តការដាំដុះបន្ថែម ។ កសិករនៅស្រុកនេះមានកិច្ចសន្យាប្រមូលទិញ និង ផ្តល់ធាតុចូលចំនួន៣០កិច្ចសន្យាតាមរយៈក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ហើយ ក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្មមួយចំនួនទៀត ។

នៅក្នុងស្រុកស្អាងមានសហគមន៍កសិកម្មចំនួន១២ បណ្តុំអាជីវកម្មចំនួន ៣៥បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន៥ និងបណ្តុំអាជីវកម្មចំនួន ១៨ បណ្តុំកំពុងធ្វើការងារពាក់ព័ន្ធទៅផលិតកម្មបន្លែ សុវតិភាព ( GAP និង បន្លែសរីរាង្គ ស្តង់ដា PGS )។

សូមជម្រាបថា ការដាំបន្លែ ចិញ្ចឹមសត្វ ត្រូវបានពង្រឹងនៅក្នុងវិបត្តិកូវីដ១៩ ។ ពេលដែលពលរដ្ឋបាត់បង់ការងារបាត់ប្រាក់ចំណូល ហើយការនាំចូលបន្លែពីក្រៅប្រទេសបានកាត់ផ្តាច់នោះ ។ ការចិញ្ចឹមសត្វដាំបន្លែអាចបង្កើតថវិកាដល់កសិករនៅគ្រាលំបាកនេះនឹងធ្វើឲ្យកម្ពុជាអាចផ្គត់ផ្គង់បន្លែ ត្រី សាច់ដោយខ្លួនឯងផង នៅពេលការនាំចូលបានរំាងស្ទះនោះ៕


ធនាគារជាតិ​នៃ​កម្ពុជា​ មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ថ្នាក់ដឹកនាំមួយ​រូប​ទទួល​បាន​ពានរង្វាន់ «​ប្រព័ន្ធ​ទូទាត់​នា​ពេល​អនាគត​»

$
0
0

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុ​ជា មួយ​រូប​ទទួល​បាន​ពានរង្វាន់ «​ប្រព័ន្ធ​ទូទាត់​នា​ពេល​អនាគត​» ពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​សហគ្រិន និង​វិទ្យាស្ថាន​ធនាគារ​ប៊ុ​យ​ដា​ប៉ែស​ ។ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​តាម​ប្រព័ន្ធ​អន​ឡាញ ជា​បុគ្គល ដែល​បាន​ជំរុញ​ឱ្យ​មាន​ន​វា​នុ​វត្ត​ភាព ​និង​ជា game-changer ក្នុង​ផ្នែក​ទូទាត់​ ។

ជាក់ស្ដែង ដោយ​មើលឃើញ​ពី​ការ​ទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពុំ​ទាន់​មាន​លទ្ធភាព​អាច​ធ្វើការ​ទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន ហើយ​គ្រឹះស្ថាន​ភាគច្រើន​បាន​រៀបចំ​ប្រព័ន្ធ​ទូទាត់​សម្រាប់​បម្រើសេវា​ជូន​តែ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ខណៈ​ដែល​គ្រឹះស្ថាន​មួយ​ចំនួន​ទៀត​បាន​សហការ​ផ្តល់​សេវា​ទូទាត់​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ដៃគូ​របស់​ខ្លួន​ ។ កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​សម្រាប់​អតិថិជន ក្នុង​ការ​ទូទាត់​នឹង​ផ្ទេរ​ប្រាក់ ថែម​ទាំង​ធ្វើ​ឱ្យ​មាន​កម្រៃ​ខ្ពស់​ ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ជំទាវ ជា សិរី បាន​ដឹកនាំ​ផ្ទាល់ ដោយ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ដែល​ប្រព័ន្ធ​នេះ​ដើរតួ​នាទី​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង (Backbone payment system) សម្រាប់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត​ភ្ជាប់​ទៅ​នឹង​បំ​ណ្តុំ​រួម​តែ​មួយ​ ។ ប្រព័ន្ធ​បាគង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ស្នូល​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជា​សមាជិក អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លង​ប្រព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក (Interoperability) ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព មិន​គិត​កម្រៃ​សេវា​ផ្ទេរ​ប្រាក់ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ។

ទន្ទឹម​នេះ ប្រព័ន្ធ​ទូទាត់​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆែ​ន (Blockchain) ត្រូវ​បាន​អភិវឌ្ឍ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃ​ទី ​២៨ ខែតុលា ឆ្នាំ ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ ​។ ប្រព័ន្ធ​បាគង បាន​និង​កំពុង​ចូលរួម​ក្នុង​ការ​ជំរុញ​ការ​ទូទាត់ (​មិន​ប្រើ​សាច់ប្រាក់​) ដែល​យើង​សង្កេត​ឃើញ​ថា ​តម្រូវការ​ទូទាត់​អេ​ឡិច​ត្រូ​និក​មានការ​កើនឡើង ក្នុង​បរិការណ៍​ប្រទេស​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​ ១៩ ​។ ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​ ៕ ដោយសហការ

ចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ជាមួយធនាគារ ព្រីនស៍

$
0
0

រាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ ៖ យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ត្រូវបានបង្កើតឡើងដោយធនាគារ ព្រីនស៍ ក្នុងគោលបំណងប្រមូលមូលនិធិពីសប្បុរសជននៅទូទាំងប្រទេស ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា ។ យុទ្ធនាការមួយដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះអាយុជីវិតប្រជាជាតិខ្មែរ ព្រមទាំងបានបង្ហាញពីសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងការជួយគ្នាក្នុងគ្រាអាសន្ន ផងដែរ ។

សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះតាមរយៈបណ្តាញដូចខាងក្រោម ៖

– ផ្ទេរប្រាក់ពីគណនីរបស់លោកអ្នក ទៅកាន់គណនី​ខាងក្រោម​ដោយប្រើប្រាស់ Prince Bank App ៖

ឈ្មោះគណនី (ប្រាក់រៀល) ៖ Cambodians For Cambodia (Vaccine)

លេខគណនី (ប្រាក់រៀល) ៖ 111777888

ឈ្មោះគណនី (ដុល្លារអាមេរិក) ៖ Cambodians For Cambodia (Vaccine)

លេខគណនី (ដុល្លារអាមេរិក) ៖ 666777888

– ផ្ទេរប្រាក់តាមរយៈកាបូបបាគង (Bakong Wallet)

– ផ្ទេរប្រាក់តាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ​ (Retail Pay)

លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈបណ្តាញខាងលើមួយណាក៏បាន ដោយរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ ! ។

សូមរំឭកផងដែរថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានបរិច្ចាគថវិកាចំនួន 3,000,000 (បីលាន) ដុល្លារអាមេរិក ជូនដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ ១៩ នេះផងដែរ ។ រួមគ្នា យើងនឹងឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ ! ៕ ដោយសហការ

Texas Chicken™ចាប់ផ្តើម​បើក​ដំណើរការ​សាខា​ទី ១ ក្នុង​ទីក្រុង​ភ្នំពេញ ​ប្រទេស​កម្ពុជា​ហើយ !

$
0
0

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ៖ Texas Chicken™ បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាស​កល ដោយ​ធ្វើការ​បើក​ដំណើរការ​ទីតាំង​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹង​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​មាន​ទីតាំង នៅ​លើ​ផ្លូវ​លេខ ៥១ (Pasteur) កែង​នឹង​ផ្លូវ​លេខ ៣០២ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេង កង រាជធានី​ភ្នំពេញ ។

ការ​បើក​ដំណើរការ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាជីវកម្ម​ផ្តាច់មុខ​ជាមួយ ក្រុមហ៊ុន TH F&B Co., LTD ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ ផ្នែក​ផ្គត់ផ្គង់ និង​នាំ​ចូល​នូវ ចំណីអាហារ​ដែល​មានគុណ​ភាព​ខ្ពស់ មក​ក្នុង​ប្រទេស​កម្ពុជា​ដែល​សព្វថ្ងៃ​ក្រុមហ៊ុន​នេះ​បាន នឹង​កំពុង​តែ​គ្រប់គ្រង​នូវ​ហាង​អាហារ​ដែល​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ម៉ាក​ល្បី​ៗ​ក្នុង​ពិភព លោក​ចំនួន ៦ ប្រេ​ន​រួច​មក​ហើយ ។

លោក Yang Ming (YM) Ong អនុប្រធាន​ប្រតិបត្តិ​អន្តរជាតិ​នៃ​ប្រេ​ន Texas Chicken™ មាន ប្រសាសន៍​ថា «​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​នាំ​មក​ជូន​នូវ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង ជា​រសជាតិ​ដើម​ពី​រដ្ឋ​តិច​សាស មក​កាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ ទៀត​នៅ​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក​» ។ លោក​បាន​បន្ត​ទៀត​ថា «​គ្រប់​អត្ត​សញ្ញា ណ​របស់​យើង​ទាំង​និមិត្តសញ្ញា ភាព​ទាក់ទាញ​តាម​រយៈ​ការ​ដាក់​បង្ហាញ​រូបភាព និង​មឺ​នុយ បែប​ឌី​ជី​ថ​ល ព្រម​ជាមួយនឹង​រចនាបថ​នៅ​ក្នុង​ហាង​របស់​យើង​ផ្ទាល់​បាន​បង្ហាញ យ៉ាង​ច្បា ស់​ពី​បទ​ពិសោធន៍​ដែល​អ្នក​ទាំងអស់​គ្នា​នឹង​ទទួល​បាន​ពី Texas Chicken™ រួម​មាន​ទាំង សាច់​មាន់​បំពង​ដែល​មាន​ពោរពេញ​ទៅ​ដោយ​រសជាតិ​បែប​ហឹរ និង​កាន់តែ​ពិសេស​នោះ គឺ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដែល​មិន​អាច​បំភ្លេច​បាន គឺជា​រសជាតិ​ដើម​ពី​រដ្ឋ​តិច​សាស​ផ្ទាល់​តែម្តង​» ។

ជាមួយនឹង​ប​ញ្ចី​មុខ​អាហារ​តាម​បែប​អន្តរជាតិ​នៅ Texas Chicken™ Cambodia នឹង​ផ្តល់​ជូន អតិថិជន​នូវ​សាច់​មាន់​បំពង​រសជាតិ​ហឹរ ដែល​ល្បីល្បាញ​បំផុត​របស់ Texas Chicken ជាមួយ និង​ការ​ប្រលាក់​គ្រឿង ២ ដង និង​ការ​ប្រលាក់​ម្សៅ​ធ្វើ​ដោយ​ដៃ​ផ្ទាល់​តាម​ដំណាក់កាល​នី មួយ​ៗ​យ៉ាង​យកចិត្តទុកដាក់​ហើយ​ម៉ត់ចត់​បំផុត ដើម្បី​ធានា​បាន​នូវ​រសជាតិ​ហឹរ និង​ឈ្ងុយ ឆ្ងាញ់​គ្រប់​ម៉ាត់ ។ មិន​ត្រឹមតែ​មាន​សាច់​មាន់​បំពង​រសជាតិ​ហឹរ​មួយ​មុខ​នោះ​ទេ Texas Chicken ក៏​មាន​សាច់​មាន់​បំពង​រសជាតិ​ដើម​ផង​ដែរ ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ស្រស់​ៗ ពោរពេញ​ទៅ​ដោយ​រសជាតិ​ដ៏​ពិសេស​តាម​បែប​រសជាតិ​ដើម​ផង​ដែរ ។ ក្រៅពី​នេះ​យើង​ក៏ មាន​នំ​បិ​ស​ស្គី​ត (Honey-Butter Biscuits) ដ៏​ឈ្ងុយ​ឆ្ងាញ់ ប្លែក​ដែល​ត្រូវ​បាន​ដុត​ថ្មី​ៗ​ជា​រៀង រាល់ថ្ងៃ ហើយ​ក៏​មាន​សាច់​មាន់​បំពង​ស្រួយ​ៗ​ជា​ផ្នែក មិន​មាន​ជាប់​ឆ្អឹង​ដែល​មាន​រសជាតិ ជាប់ចិត្ត និង​អតិថិជន​ទាំងអស់​តែងតែ​ចូល​ចិត្ត​នោះ​គឺ Chicken Tenders ។ បន្ថែម​ពីលើ​នេះ ទៀត​នោះ Texas Chicken ក៏​មាន Wrap បែប​ម៉ិច​ស៊ិ​ច​កូ (Mexicana wrap) និង​ប៊ឺ​ហ្គឺ​ជា​ច្រើន ប្រភេទ​ដូច​ជា BBQ Club Burger ជាដើម មិនតែប៉ុណ្ណោះ​យើង​ក៏​មាន Jalapeno បំពង​ថែម ទាំង​មាន​ឈី​ស​នៅ​ខាងក្នុង (Jalapeno Bombers), នំ​ខេ​ក strawberry និង អាហារ​ឆ្ងាញ់​ៗ​ជា ច្រើន​ទៀត ។ កាន់តែ​ពិសេស​ទៀត​នោះ Texas Chicken ក៏​បាន​បង្កើត​អាហារ​បែប​ច្នៃប្រឌិត ដែល​បង្កើត​ឡើង​សម្រាប់​បំពេញតំរូវការ​រសជាតិ​របស់ អតិថិជន​នៅ​តំបន់​អាស៊ី​ផង​ដែរ ដែល​មាន​ដូច​ជា បាយ​មាន់ Teriyaki និង បាយ​មាន់ Kee Mao ។

តាម​ប្រសាសន៍​របស់​លោក ណ​ម ហាវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន TH F&B Co., LTD
បាន​ថ្លែង​ថា «​អ្វី​ដែល​យើង​ចង់​ចែករំលែក​ឲ្យ​អ្នក​ទាំងអស់​គ្នា​បានដឹង គឺ​រសជាតិ​ដ៏​ពិសេស របស់ Texas Chicken គឺ​វា​ពិតជា​សាក​សម​បំផុត​សម្រាប់​អ្នក​ទាំងអស់​គ្នា​» លោក​បាន​មាន ប្រសាសន៍​បន្ត​ទៀត​ថា «​រាល់​អាហារ​គ្រប់​ប្រភេទ​របស់​យើង គឺជា​អ្វី​ដែល​តិច​សា​សមាន ហើយ​យើង​នឹង​នាំ​មក​ជូន​ប្រជាជន​ខ្មែរ​ទាំងអស់​បាន​សាកល្បង​នូវ​រសជាតិ​ដ៏​ប្លែក​ថ្មី​ដែល មាន​ភាព​ច្នៃប្រឌិត​និង​ជា​អ្វី​ដែល​អ្នក​គ្រប់​គ្នា​តែងតែ​ចង់បាន ។ ជា​អាហារ​ដ៏​ពិសេស​ដែល យើង​នឹង​ធ្វើការ​ផ្តល់​ជូន​អ្នក​គ្រប់​គ្នា​ដូច​អ្វី​ដែល Texas Chicken™ កំពុង​តែ​ផ្តល់​ជូន​នូវ​រស ជាតិ​ដ៏​ពិសេស​ឈ្ងុយ​ឆ្ងាញ់​គ្មាន​ពីរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​» ។

ដើម្បី​ជា​ការ​អបអរសាទរ​ក្នុង​ឱកាស​បើក​ដំណើរការ​ទីតាំង​ដំបូង​របស់ Texas Chicken™ Cambodia ក៏​មាន​ជា​កម្មវិធី​ពិសេស​ដូច​ជា ៖

  • ការ​ផ្តល់​ជូន​ប្រូ​ម៉ូ​សិន Free coupon មួយ​ក្នុង​ចំណោម​បី​ដែល​លោក​អ្នក​អាច​ជ្រើសរើស​បាន​ដោយ​ឥត​គិតថ្លៃ​រាល់​ការ​ចំណាយ​ចាប់ពី ១០$ ឡើង​ទៅ ។
  • លោក​អ្នក​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ការ​ញ៉ាំ​សាច់​មាន់​ហ្វ្រ៊ី​ពេញ​មួយ​ខែ​ក្នុង​ការ​ចូលរួម​លេង​ហ្គេ​ម​ថតរូប​ជាមួយ​អាហារ​នៅ Texas Chicken ចាប់ពី​ថ្ងៃ​បើក​ដំណើរការ​នេះ​តែ​ម្តង ។
  • រាល់​ការ​ចំណាយ​តាម​អន​ឡាញ​ចាប់ពី ១០$ ឡើង​ទៅ លោក​អ្នក​នឹង​ទទួល​បាន​កូកាកូឡា​មួយ​ដប​ដែល​មាន​ចំណុះ​ដល់​ទៅ ១​លី​ត្រ​កន្លះ រួម​នឹង​ការ​ដឹក​ជ​ញ្ចូ​ន​ដោយ​ឥត​គិតថ្លៃ និង​ហ្វ្រ៊ី​គូ​ប៉ុង​មួយ​ភ្លាម​ៗ​តែ​ម្ដង ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន និង​ការ​ផ្តល់​ជូន​ពិសេស​ផ្សេង​ៗ​ទៀត​លោក​អ្នកអាច​តាមដាន​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់ Texas Chicken Cambodia: https://www.facebook.com/TexasChickenCambodia
Contact Us: 077666916/077666617
Find Us Here: https://goo.gl/maps/Pfwwx3DjLYg3ybpX8

ប្រវត្តិ​ខ្លី​ៗ​ពី Church’s Chicken® / Texas Chicken™ Texas Chicken ចាប់ផ្តើម​បើក​ដំ ណើ​រការ​ជាដំបូង​បង្អស់​នៅ​ក្នុង​ទីក្រុង​សេន អេ​ន​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស​ក្រោម ស្លាក​យីហោ Church’s Chicken ក្នុង​ឆ្នាំ​១៩៥២ ដោយនៅ​ក្រៅពី​ទ្វីបអាមេរិក​ខាងជើង​ត្រូវ បាន ស្គាល់ឈ្មោះ​មួយ​ផ្សេង​ទៀត​ថា Texas Chicken ដែល​ជា ប្រេ​ន​តែ​មួយ​ជាមួយនឹង Church’s Chicken ។ ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​បើក​ដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវ​បាន​ទទួល ស្គាល់​ថា​ជា​ហាង​បំរើសេវា​កម្ម​ដ៏​រហ័ស​ក្នុង​វិស័យ​សាច់​មាន់​បំពង និង​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ។

លក្ខណៈ​ពិសេស​របស់ Church’s Chicken ឬ Texas Chicken គឺ មាន់​បំពង​ដែល​មាន​ទំហំ​ធំ ជាងគេ ស្រួយ​ជាងគេ ហើយ​ឆ្ងាញ់​ជាងគេ ដែល​មាន​ពីរ​រសជាតិ​គឺ រសជាតិ​ដើម និង​ហឹរ នឹង ត្រូវ​បាន​រៀបចំ​ថ្មី​ៗ​ស្រស់​ៗ​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ក្រៅពី​នេះ​ក៏​មាន​ប្រភេទ​សាច់​មាន់​បំពង ផ្នែក​មិន​ជាប់​នឹង​ឆ្អឹង​ដែល​យើង​ហៅ​ថា Chicken Tender ឬ​ក៏ Tender Strips® សម្រាប់ សាំង​វ៉ិ​ច មាន​ជា​ច្រើន​រសជាតិ​ផ្សេង​ៗ​ពី​គ្នា បន្ថែម​ទៀត​នោះ​នៅ​មាន​នំ​បិ​ស​ស្គី​ត ទឹកឃ្មុំ (Honey Butter Biscuit) ដែល​ដុត​ថ្មី​ៗ​ដោយ​ផ្ទាល់ និង​មាន​អាហារ​បន្ថែម (sides) ជាមួយនឹង តម្លៃ​ដ៏​សមរម្យ​បំផុត ហើយ​រសជាតិ​ក៏​កាន់តែ​ពិសេស គឺ​ធានា​ថា​ឈ្ងុយ​ឆ្ងាញ់ ប្លែក​ដែល​អ្នក មិន​ធ្លាប់​បាន​សាកល្បង​ពី​មុន​មក ។

សព្វ​ថ្ងៃនេះ Church’s Chicken ឬ Texas Chicken មាន​ទីតាំង​សរុប​ច្រើន​ជាង ១,៧០០ កន្លែង​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង ២៣ និង​នៅ​តែ​បន្ត​ពង្រីក​ទីតាំង​បន្ថែម​ទៀត​នា​ពេល អនាគត ហើយ​សម្រាប់​ទីផ្សារ​ពិភពលោក​រក​ប្រាក់​ចំណូល​ជា​សរុប​ច្រើន​ជាង $1 billion ។
សម្រាប់​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​ទៅ​នឹង​ឱកាស​ទទួល​បាន​សិទ្ធ​អាជីវកម្ម Church’s Chicken® / Texas Chicken™ សូម​ចូល​ទៅ​កាន់​ ៖http://www.churchs.com/franchiseget-started.php ។ ជួប​គ្នា​ឆាប់​ៗ​នេះ​នៅ Texas Chicken BKK1!៕ ដោយ​សហការ

ធនាគារជាតិ​នៃ​កម្ពុជា និងធនាគារ​រដ្ឋ​វៀតណាម ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព

$
0
0

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​៩ ខែធ្នូ ឆ្នាំ ​២០២០ គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​គណៈប្រតិភូ​ធនាគារ​រដ្ឋ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគារ​រដ្ឋ​វៀតណាម បាន​ជួប​ប្រជុំ​ទ្វេភាគី តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ​។

This image has an empty alt attribute; its file name is 1ca4f641ca2fe663de81236bc0b10cd9-1024x683.jpg

ជា​រៀង​រាល់​ឆ្នាំ ជំនួប​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំង​ពីរ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ ។ កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​និង​ផ្លែផ្កា ដោយ​ថ្នាក់ដឹកនាំ​ធនា គារកណ្តាល​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច ​និង​ធនាគារ​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំង​ពីរ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ ​។

អង្គប្រជុំ​បាន​កំណត់​ទិស​ដៅ​ការងារ​អាទិភាព និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្រោម​អនុស្ស រណ​យោគយល់​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៧ និង​បង្កើន​វិសាលភាព​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ពង្រឹង​កិច្ចសហការ​លើ​ការងារ​រួម​គ្នា ដូច​ជា​ទៅ​លើ​ការ​ត្រួតពិនិត្យ​លើ​ធនាគារ​ដែល​មាន​ប្រតិបត្តិការ​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ និង​ការ​អភិវឌ្ឍ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់ ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ។

This image has an empty alt attribute; its file name is 0c36e17afba310d2937b48ee26b731f4.jpg

ធនាគារ​រដ្ឋ​វៀតណាម​បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាម​រយៈ​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរ​ប្រាក់​ និង​ពង្រឹង​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​យ៉ាង​រឹង​មាំ ព្រមទាំង​អាច​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បាន​យ៉ាង​ល្អ ​។ ឯកឧត្តម ជា ចាន់​តូ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​បន្ត​ផ្តល់​អាហារូបករណ៍​តាម​រយៈ​ធនាគារ​រដ្ឋ​វៀតណាម​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត ​និង​បណ្ឌិត​នៅ​ប្រទេស​វៀតណាម​ថែម​ទៀត​ផង​ដែរ​ ៕ ដោយសហការ

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ១​ពាន់​លាន​រៀល ជូន​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ ១៩ និង​បំផុស​ឱ្យ​ពលរដ្ឋ​ចូលរួម​បរិច្ចាគ​តាម​ធនធាន

$
0
0

រាជធានី​ភ្នំពេញ ​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​សម្រេច​បរិច្ចាគ​ថវិកា​ចំនួន ១​ពាន់​លាន​រៀល ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ ១៩ ក្នុង​ការ​ចាក់​ជូន​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ដោយ​ឥត​គិតថ្លៃ ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី កាលពី​ល្ងាច​ថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ​២០២០ ​។

យោង​តាម​លោក​បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព​គឺជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ចជាតិ ​។ នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ​១៩​ ។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​យ៉ាង​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ផ្នែក​សុខុមាលភាព ​។ លោក​បាន​បញ្ជាក់​ថា សាធារណជន​ទាំងអស់​ក៏​អាច​បរិច្ចាគ​ជាមួយ​រាជរដ្ឋាភិបាល​តាម​ការ​ស្ម័គ្រចិត្ត​តាម​មធ្យោបាយ​ជា​ច្រើន​ក្នុង​នោះ​សម្រាប់​អតិថិជន​ធនាគារ អេ​ស៊ី​លី​ដា អាច​បរិច្ចាគ​បាន​រយៈ​គណនី​ធនាគារ អេ​ស៊ី​លី​ដា លោក ទេព សុ​ទ្ធី ដែល​មាន ​៖ គណនី​ទាន់ចិត្ត 0977775569 គណនី ធនាគារ (​រៀល​) 00010556999989 គណនី​ធនាគារ (​ដុល្លារ​) 00010556999999​ ។

សូម​រំឭក​ផង​ដែរ​ថា បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ត្រៀម​ទិញ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ ១៩ មក​ចាក់​ជូន​ពលរដ្ឋ​ឥត​គិ​ថ្លៃ ឃើញ​ថា​សប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់ ដែល​នេះ​បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គី​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​សកល​ជាមួយ​រាជរដ្ឋាភិបាល ​។

វិនិយោគិន​ជា​ច្រើន​នៅ​កម្ពុជា​បាន​រំពឹង​ថា សកម្មភាព​វិនិយោគ និង​ទេសចរណ៍ ដែល​ជា​វិស័យ​ស្នូល​សម្រាប់​សេដ្ឋកិច្ច​នឹង​កម្រើក​ឡើង​វិញ ក្រោយ​ពេល​ពិភពលោក​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ​១៩ ហើយ​នោះ ​៕ ដោយសហការ

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែ​មួយ​គត់ ​តម្លៃ​ក្រោម $150 មាន​កាមេរ៉ា AI ដល់​ទៅ 3 គ្រាប់ !

$
0
0

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ​បើ​យោង​តាម​វេ​ប​សាយ​បរទេស និង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន OPPO នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ប្រកាស​នូវ​ត្រកូល A ម៉ូ​ដែល​ថ្មី​មួយទៀត​ហើយ ​គឺ OPPO A15 ដោយ​បាន​ធ្វើការ​សម្ពោធ និង​ចេញ​លក់​នៅ​លើ​ទីផ្សារ​បរទេស​នា​ពេល​កន្លង​មកនេះ ​។ ពិសេស​នៅ​ក្នុង​ប្រទេស​ប៉ែក​អាស៊ី​ដូច​ជា ៖ ប្រទេសឥណ្ឌា ប្រទេស​ថៃ និង ម៉ា​ឡេ​ស៊ី ជាដើម​ ។

This image has an empty alt attribute; its file name is 18cb500e5e8f2a8e04902d19ebdec311-1024x1024.jpg

គ្រាន់តែ​ស្មា​ត​ហ្វូ​ន​ត្រកូល A ម៉ូ​ដែល OPPO A15 នេះ​ប្រកាស​ដាក់​លក់​ភ្លាម​ម្នាក់​ៗ​ផ្អើល​ឈូឆរ សម្រុក​តម្រង់​ជួរ​ចាំ​ត​ៗ​គ្ នា​ដើម្បី​ទិញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ បន្ទាប់​ពី​ប្រកាស​ចេញ​លក់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ។ ឯ​អ្នកខ្លះ​ទៀតក៏​ខកចិត្ត ខឹង​ចិត្ត​ដោយសារ​ទិញ OPPO A15 មិន​ទាន់​គេ ​។

This image has an empty alt attribute; its file name is 71ea3f147240586cab769ae3f9bfe6c7.jpg

ឆ្ងល់​អត់ ? ហេតុ​អ្វី​ទើប​ស្មា​ត​ហ្វូ​ន​នេះ​លក់ដាច់​ខ្លាំង​យ៉ាងនេះ ? អាច​និយាយ​បាន​ថា នេះ​គឺ​ទូរស័ព្ទ​តែ​មួយ​គត់ដែល​មាន​តម្លៃ​ក្រោម $150 មាន​ទាំង​កាមេរ៉ា AI 3 គ្រាប់​, អេ​ក្រង់ HD+ 6.52″, RAM 3GB និង ROM 64GB ថែម​ទៀត ​។

This image has an empty alt attribute; its file name is c5b59dfe0caee01a0d1d7acf456d6708.jpg

រឹតតែ​ឆ្ងល់​ចុះ​មូលហេតុ​អ្វី​ទើប​ជម្រុញ​ចិត្ត​ម្នាក់​ៗ​ឲ្យ​ទិញ​ស្មា​ត​ហ្វូ​ន​នេះ ?
កាមេរ៉ា AI 3 គ្រាប់ ​៖ បណ្ដុំ​កាមេរ៉ា​ច្រើន (13MP+2MP+2MP) ដែល​ធ្វើ​ឲ្យ​ការ​ថតរូប​កាន់តែ​សម្បូរ​បែប ​។
អេ​ក្រង់ HD+ 6.52″ ៖ អេ​ក្រង់​កាន់តែ​ធំ កម្រិត​បង្ហាញ​កាន់តែ​ខ្ពស់ ធ្វើ​ឲ្យ​ការ​បង្ហាញ​រូបភាព​កាន់តែ​ទូលាយ និង​កាន់តែ​ច្បាស់ ​។
RAM 3GB និង ROM 64GB ៖ RAM ធំ ROM ធំ ធ្វើ​ឲ្យ​ដំណើរការ​នៃ​ទូរស័ព្ទ​កាន់តែ​រហ័ស និង​រក្សា​ទុក​ទិន្នន័យ​បាន​កាន់តែ​ច្រើន ​។

This image has an empty alt attribute; its file name is 40fd94f473a837a553f456105a45eea6.jpg

យ៉ាងណាមិញ បើ​តាម​លេចឮ​ល្ហៀ​ង​ៗ​ថា ​ស្មា​ត​ហ្វូ​ន OPPO A15 គឺ​នឹង​មក​ដល់​កម្ពុជា​ ។ ដូច្នេះ លោក​អ្នក​អាច​រក​ជាវ OPPO A15 បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​តាម​បណ្តា​ហាង​ទូរស័ព្ទ​ទាំងអស់​ទូ​ទាំង​ប្រទេស ដែល​មាន​ផ្លា​ក​សញ្ញា OPPO ​។ អ៊ីចឹង កុំ​ភ្លេច​ទន្ទឹងរង់ចាំ​ការ​មក​ដល់​របស់ A15 ក៏​ដូច​ជា​រង់ចាំ​ការ​ប្រកាស​ពី​តម្លៃ​ទាំងអស់​គ្នា ​។ សម្រាប់​ព័ត៌មាន​បន្ថែម និង​លម្អិត សូម​តាមដាន​នូវ​លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ទាំងអស់​គ្នា ​៕ ដោយសហការ

ធនាគារ ជីប ម៉ុង ដាក់​ឲ្យ​ដំ​ណី​រការ​មុខងារ​បន្ថែម​របស់​ប្រ​ព័​នុ្ធ​បាគង !

$
0
0

រាជធានីភ្នំពេញ ៖ ដើម្បី​ពង្រីក​សេវាកម្ម ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន និង​ដៃគូ​អាជីវកម្ម​បន្ថែម​ទៀត ធនាគារ ជីប ម៉ុង បាន​ដាក់​ឲ្យ​ប្រើ​មុខងារ​ថ្មី​នៃ​ប្រព័ន្ធ​បាគង នៅ​ក្នុង Chip Mong Bank App ​របស់​ខ្លួន ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធនាគារ ជីប ម៉ុង ទាំងអស់​អាច​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន ក៏​ដូច​ជា​ទូទាត់ ផ្ទេរ​ប្រាក់ ដាក់​-​ដក​ប្រាក់ ពិនិត្យ​សមតុល្យ និង​របាយការណ៍​សង្ខេប​ជាដើម​ ។

ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​ ១៩​ នេះ ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុតក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប៉ះពាល់​សាច់ប្រាក់​ដោយ​ផ្ទាល់ ​។ ការ​សហការ​រវាង​ធនាគារ ជីប ម៉ុង និង​បាគង មិន​ត្រឹមតែ​ជួយ​ឲ្យ​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់ខ្លួនកាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ឆ្លង​គ្រឹះស្ថាន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ផ្នែក​មួយ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ស្រប​តាម ឧស្សាហកម្ម ៤.០ ផង​ដែរ​ ។

ធនាគារ ជីប ម៉ុង ទើបតែ​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​រយៈពេល​ជិត ​២​ឆ្នាំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​មហាជន​មានការ​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដ៏​ទំនើប​របស់​ធនាគារ ប្រព័ន្ធ​ដៃគូ​អាជីវកម្ម​ទូលំទូលាយ សេវាកម្ម​ឆាប់រហ័ស និង​ទំនុកចិត្ត​ខ្ពស់​ពី​អ្នក​ប្រើប្រាស់​ ។ ធនាគារ​នេះ​តែងតែ​គាំទ្រ​និង​ស្វា​គម​ន៏​ដល់​កិច្ច​សហប្រត្តិបត្តិការ​នានា ដូច​ជា​ការ​ក្លាយជា​សមាជិក​បាគង ដែល​ដែល​ជា​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​ដែល​ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ជាដើម ៕ ដោយសហការ


ក្រុមហ៊ុន​ MG ​បាន​បន្ត​កាន់តែ​រីក​ចម្រើន​នៅ​លើ​ទីផ្សារ​ទោះបីជួប​វិបត្តិ​ Covid-19

$
0
0

រាជធានី​ភ្នំពេញ ៖ ជំងឺ Covid-19 បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​នៅ​កម្ពុជា​ផ្នែក​ឧស្សាហកម្ម​សំខាន់​ៗ​ក៏​បាន​ជះ​ឥទ្ធិពល​លើ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​ ។ ឧស្សាហ កម្ម​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ជា​បណ្តោះអាសន្ ន​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ហើយ​វិស័យ​ទេសចរណ៍​ក៏​រង​ផល​ប៉ះពាល់​ដែរ ​។ នេះ​ជា​ពេលវេលា​មិន​ប្រាកដប្រជា​សម្រាប់​អាជីវកម្ម​ហើយ​វា​ពិបាក​ក្នុង​ការ​ទស្ស​ទាយ​ពី​វិធី​ដែល​សេដ្ឋកិច្ច​នឹង​ត្រឡប់​មក​ដូច​ដើម​ណាស់ ​។ ទោះ​យ៉ាងណា​ក៏​ដោយនៅ​តែ​មានឱកាស​សម្រាប់​សក្តានុពល​នៃ​កំណើន​អាជីវកម្ម​ដែល​រីក​ចម្រើន​ក្នុងអំឡុងពេល Covid-19 នេះ​ជាមួយ​ហេតុផល​នៃ​មហិច្ឆតា​នឹង​ការ​វិនិយោគ​របស់​ពួក​គេ ​។

This image has an empty alt attribute; its file name is b745e0fee234332b542a063c1561c237-1024x768.jpg

អាជីវកម្ម និងសហគ្រាស​មួយ​ចំនួន​នៅ​តែ​មាន​ភាព​រីក​ចម្រើននៅ​ក្នុង​ប្រទេស​កម្ពុជា​ទោះបី​មាន​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត ​Covid-19 ​ក៏​ដោយ ​។ នៅ​ក្នុង​ពេល​ដ៏​លំបាក​នេះ ក្រុមហ៊ុន ​MG Cambodia​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​ជា​ធម្មតា​ដូចដែល​បាន​បង្ហាញ​នៅ​ដើមខែ​ធ្នូ​នេះ​ដោយ​មានការ​ប្រគល់​រថយន្ត​ថ្មី​ចំនួន ​៣០​គ្រឿង​រួច​ទៅ​ហើយ ​។ ពួក​គេ​គឺ​កំពុង​ផ្គត់ផ្គង់​តម្រូវការ​ដល់​អតិថិជន​ដែល​កំពុង​កើនឡើង​ខ្លាំង​ជាមួយនឹង​ការ​កក់​រថយន្ត​ថ្មី​ចំនួន ​៣០គ្រឿង​រួច​ហើយ​ក្នុង​រយៈពេល​តិច​ជាង ​២០​ថ្ងៃ​មកនេះ ​។

This image has an empty alt attribute; its file name is 86a87c7c4045109846faec3baed9f2b3-1024x912.jpg

ក្រុមហ៊ុន ​MG ​នឹង​ធ្វើការ​ពង្រីក​ទីតាំង​បន្ថែម​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ទីផ្សារ​រថយន្ត​ថ្មី​ហើយ​ប្រកួតប្រជែង​ជាមួយ​អ្នក​ចែកចាយ​រថយន្ត​ជជុះ​ដោយ​ប្រឹងប្រែង​ជាមួយ នឹង​សង្វា​ក់​ផ្គត់ផ្គង់​ដែល​កំពុង​មាន​កើនឡើង ​។ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ​MG ​មិន​ដែល​បញ្ឈប់​ការ​ស្វែងរក​ឱកាស​រីក​ចម្រើន​នោះ​ទេ​ដែល​ជា​លទ្ធផល​ពួក​គេ​នឹង​បើក​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​មួយទៀត​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​បង្កើត​ឱ្យ​មានដំណើរ​ជាមួយនឹង​ឳ​កាស​ការ​ការងារ​ថ្មី​ៗ​ជា​ច្រើន​ជាមួយនឹង​ប្រាក់​ចំណូល​ស្ថិត​ថេរ​ផង​ដែរ ​។

This image has an empty alt attribute; its file name is 71759d21b71bbb32df88cf8f0ba1cb38-620x1024.jpg

ក្រុមហ៊ុន ​MG ក៏​កំពុង​សម្លឹង​មើល​តំបន់​ថ្មី​ៗ​ហើយនឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដោយ​សហការ​ជាមួយ ​Holiday Palace ​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​នា​ចុង​ស​ប្តា​ហ៍​ក្រោយ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី ​២០ ខែធ្នូ​ឆ្នាំ ​២០២០ ​។ ដើម្បី​អបអរសាទរ​ការ​លក់​នៅ​ដំណាច់ឆ្នាំ​នេះ ​MG​ នឹង​ផ្តល់​ជូន​នូវ​រង្វាន់​ជា​ច្រើន​ដូច​ជា ៖ ទូរស័ព្ទ​ដៃ Iphone12, AirPod Pro, ការ​ស្នាក់​នៅ​Holiday Palace Suite room (3 ​ថ្ងៃ 2 ​យប់​) 10 ​រង្វាន់​, ការ​ស្នាក់​នៅ ​Palace Room (2​យប់​) 20 ​រង្វាន់ និង​ប័ណ្ណ​ចំណាយ ​THB2,000 ​សម្រាប់​អាហារ​ និង​ភេសជ្ជៈ​នៅ ​Holiday Palace 30​ រង្វាន់ សម្រាប់​អ្នក​មក​ទស្សនា​រថយន្ត​ និង​អតិថិជន​ដែល​ធ្វើការ​កក់​ទិញ​រថយន្ត​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៍​របស់​ពួក​គេ ​។

This image has an empty alt attribute; its file name is b6d0a9844bd942c6d157383c84564910-1024x751.jpg

MG ​បាន​ប្តេជ្ញា​ដល់​អតិថិជន​ថា​ពួក​គេ​នឹង​បន្ត​ប្រឺ​ង​ប្រែង​អោយ​អស់ពី​សមត្ថភាព​ដើម្បី​បម្រើ​អតិថិជន​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ជាមួយនឹង​គុណភាព​ល្អ​នៃ​ផលិតផល ​MG​ផង​ដែរ​ ។ MG ​ក៏​បាន​ផ្តល់​ជូន​អតិថិជន​របស់​ពួក​គេ​នូវ​សុវត្ថិភាព​ខ្ពស់​ដោយ​គោរព​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​ដែរ ៕ ដោយ​សហការ

ធនាគារ ហត្ថា បង្ហាញ​លេខ​គណនី​សម្រាប់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល

$
0
0

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​គោលបំណង​ទប់ស្កាត់ និង​ការពារ​ប្រជាជន​កម្ពុជា​ពី​ការ​ឆ្លង​ជំងឺ​នេះ ។ យុទ្ធសាស្ត្រ​របស់​សម្តេច ដែល​បាន​លើក​ឡើង​ពិតជា​ល្អ​ឥត​អ្វី​ប្រៀប​បាន យើងខ្ញុំ​ជា​ថ្នាក់​គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និង​ប្រជាពលរដ្ឋ​កម្ពុជា​សូម​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជាមួយ​សម្តេច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​សម្តេច និង​ជួយ​សម្រួល​ដល់​សប្បុរសជន​ទាំងអស់​ដែល​មាន​បំណង​បរិច្ចាគ​ថវិកា​គាំទ្រ​ដល់​ការ​ទិញ​វ៉ាក់សាំង​នេះ ធនាគារ ហត្ថា ដែល​មាន​បណ្តាញ​ការិយាល័យ​សាខា​ធំ​លំដាប់​ទី ២ ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​គណនី​សប្បុរសធម៌ កូ​វី​ដ​-១៩ សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ធនាគារ ហត្ថា និង​សប្បុរសជន​ទាំងអស់ ព្រមទាំង​និយោជិត​របស់​ខ្លួន​ធ្វើការ​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល ។ សប្បុរសជន​អាច​ធ្វើការ​បរិច្ចាគ​ដោយ​ផ្ទេរ​ចូល​គណនី Hattha Bank Covid-19 Contribution Fund របស់​ធនាគារ ហត្ថា ដែល​មាន​លេខ​គណនី 168000033270 (​សម្រាប់​ប្រាក់​រៀល​) និង 168000033305 (​សម្រាប់​ប្រាក់​ដុល្លារ​) ហើយ​ការ​បរិច្ចាគ​អាច​ធ្វើ​ឡើង​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​នៅ​បញ្ជរ​បេឡា​សាខា​គ្រប់​ខេត្ត​ក្រុង​របស់​ធនាគារ ហត្ថា ដោយ​មិន​គិតថ្លៃ ។

គួរ​រំឭក​ផង​ដែរ​ថា ធនាគារ ហត្ថា ទើបតែ​បាន​កម្លា​យ​ខ្លួន​ជា​ផ្លូវការ​ទៅ​ជា​ធនាគារពាណិជ្ជ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា កសិករ លីមីត​ធី​ត នៅ​ខែសីហា ឆ្នាំ ២០២០​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា ២៦​ឆ្នាំ ។ បច្ចុប្បន្ន ធនាគារ ហត្ថា មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ម៉ាស៊ីន​អេ​ធី​អឹ​ម​ចំនួន ១៣៧ និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាងច្រើន​សម្បូរ​បែប​ដល់​អតិថិជន​ដូច​ជា ៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានា​រ៉ាប់រង និង​ត្រៀម​ដាក់​ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ទៀត ។ ធនាគារ ហត្ថា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី ៥ នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លើ​សកលលោក ៕ ដោយ​សហការ

ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ប្រគល់​ប្រាក់ ១​លាន​ដុល្លារ ចូលរួម​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាមួយសម្ដេច​តេ​ជោ រួចរាល់​ហើយ !

$
0
0

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០២០​នេះ លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេ​ង ណា​វ៉ា​ត្រា គ្រុប បាន​នាំ​ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ យក ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត ថ្លៃ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចរាល់​ហើយ ។

ទឹកប្រាក់​ចំនួន ១ លាន​ដុល្លារ​នេះ​លោក​ឧកញ៉ា​បាន​យក​ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដោយ​ផ្ទាល់​តែ​ម្ដង ។ នេះ​ជា​កាយវិការ​សប្បុរស​ដ៏​ធំធេង​ដែល​មិន​មាន​អាច​បំភ្លេច​បាន​ក្នុង​ការ ចូលរួម​ជួយ​ដល់​សង្គម​របស់​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ជា​និច្ចកាល​លោក​ឧកញ៉ា​វ័យក្មេង ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ រូប​នេះ​តែងតែ​ជួយ​ដល់​សង្គម​ជា​និច្ច ។

សូម​រំឭក​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ឧកញ៉ា​ទើបតែ​បាន​បរិច្ចាគ​ចំនួន ៦០​ម៉ឺន​ដុល្លារ ព្រមទាំង​អង្ករ ៥០ តោន ចូលរួម​ជាមួយ​សម្ដេច​តេ​ជោ​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក ជំនន់​ផង​ដែរ ។

ការ​ចូលរួម​បរិច្ចាគ​របស់​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ធ្វើ ឡើង​មុនគេ​ភ្លាម​ៗ​តែ​ម្ដង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការ​ត្រៀម​ថវិកា​ទិញ​វ៉ា​ក់ សាំង​កូ​វី​ដ​-១៩ មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩ បាន ឆ្លង​ចូល​ដល់​សហគមន៍​កម្ពុជា ។ បន្ទាប់​មក​ឃើញ​មាន​លោក​ឧកញ៉ា អ្នកឧកញ៉ា ព្រមទាំង សប្បុរសជន​ជា​ច្រើន​ទៀត​បាន​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់ ។

ស្មារតី​សាមគ្គីភាព វប្បធម៌​នៃ​ការ​ចែករំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ក្នុង​ចំណោម ប្រជាជន​កម្ពុជា​យើង​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ធំធេង​មហាសាល ដែល​បាន​ក្លាយជា ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៏​រឹង​មាំ ។ ផ្អែក​តាម​ផេ​ក​សម្ដេច​តេ​ជោ គិត​មក​ដល់​ល្ងាច ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០២០​នេះ ថវិកា​ដែល​សប្បុរសជន​ចូល​តាម តិច​តាម​ច្រើន​តាម​សទ្ធា​ជ្រះថ្លា មាន​ប្រមាណ​ជាង ៣៦​លាន​ដុល្លារ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២០ បាន​ប្រកាស​ពី​ការ ត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យក​មក​ចាក់ ជូន​ប្រជាជន​ដោយ​ឥត​គិតថ្លៃ ជា​ជំ​ហា ន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់ ៕ ដោយសហការ

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ នៃ ជីប ម៉ុង ផ្តល់​ជូន​បទ​ពិសោធន៍​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍ !

$
0
0

រាជធានីភ្នំពេញ ៖ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ដើមឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ នឹង​ផ្តល់​ជូន​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប និង​ថ្មី​សន្លាង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​តំបន់​នៃ​សកលលោក ព្រមទាំង​ជាទី​តាំង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ធំ​ៗ​ទាំង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ជា​សណ្ឋាគារ​ផ្កាយ​ប្រាំ ដែល​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​អាច​ចាប់ផ្តើម​កក់​បន្ទប់​ចាប់ពី​ថ្ងៃ​ទី ​១៥ ខែមក​រា ឆ្នាំ ២០២១ ខាង​មុខ​នេះ ​។

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​បន្ទប់​ចំនួន​ ២៤៧​បន្ទប់ ភោជនីយដ្ឋាន​ប្រណីត សាល​ប្រជុំ​ដ៏​ទំនើប បន្ទប់​ស្ប៉ា ស្កា​យ​បា​រ៍ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ​។ Market Café & Lounge ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​មក​យ៉ាង​គ្រប់គ្រាន់ និង​មាន​បម្រើ​អាហារ​ដ៏​ឆ្ងាញ់​ពិសា ​។ The Attic បា​រ៍ ដែល​ស្ថិត​នៅ​ជាន់​ទី ​២ នៃ​វីឡា​សម័យ​អាណានិគម​បារាំង ក៏​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ឯក ដោយ​ផ្តល់​ជូន​បរិយាកាស នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ស្ថាបត្យកម្ម​សម័យ​ទំនើប និង​សម័យ​អាណានិគម​បារាំង ​។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែល​ស្ថិត​នៅ​ជាន់​ទី ​១៤ អាច​មើលឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ទន្លេចតុមុខ ​។ Metropole Underground គឺជា​បា​រ៍ ដែល​ស្ថិត​នៅ​ជាន់​ក្រោម​ដី​ ។

ក្រៅពី​នេះ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក៏​មាន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ​២៤​ម៉ោង និង​ស្បា​លំដាប់ថ្នាក់​ពិភពលោក Jivapita ​។ លើស​ពី​នេះ ភ្ញៀវ​ទេសចរណ៍​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​តាម​រយៈ​ការ​ច្របាច់​បញ្ចូល​នៃ​ស្ថាបត្យកម្ម​ចម្រុះ ដែល​មាន​តម្លៃ​ជា​បេតិកភណ្ ឌ​។ សណ្ឋាគា ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​អភិរក្ស​វី​ទ្បា​សម័យ​អាណានិគម​បារាំង​ដោយ​បាន​កែ​លម្អ​ឲ្យ​មាន​ភាពរឹងមាំ ដោយ​រក្សា​ទម្រង់ និង​រចនាបថ​ដើម​ទាំងស្រុង ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អត្តសញ្ញាណ​ក្នុង​តំបន់ ​។

សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម និង​វប្បធម៌​នៃ​ទីក្រុង​ភ្នំពេញ នៅ​ក្បែរ​សារមន្ទីរ​ជាតិ ព្រះ​បរមរាជវាំង សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាល​វិចិត្រសិល្បៈ វាល​ព្រះ​មេរុ ផ្សារ​រាត្រី វត្ត​អារាម និង​ទន្លេចតុមុខ ដែល​ផ្តល់ ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ ៕ ដោយសហការ

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ត្រួតពិនិត្យ​សិក្ខាកាម​ចំនួន ៨៥​រូប ប្រឡង​វគ្គ FSI Connect

$
0
0

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០២០ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ការ ប្រឡង​លើក​ទី ៣៤ តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​វគ្គ FSI Connect ដោយ​មានការ​ត្រួតពិនិត្យ ផ្ទាល់​ដោយ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ។ សិក្ខាកាម​ចូលរួម​ក្នុង ការ​ប្រឡង​នេះ​មាន​ចំនួន ៨៥​រូប ដែល​ក្នុង​នោះ​មាន​មន្ត្រី​ចំនួន ១២​រូប បាន​បញ្ចប់​កម្រិត​ខ្ពស់ មន្ត្រី​ចំនួន ៥​រូប បាន​បញ្ចប់​កម្រិត​មធ្យម និង ៦​រូប​បញ្ចប់​កម្រិត​បឋម ។

This image has an empty alt attribute; its file name is e695a1a44da7358bef1e8b3e87bd09a5-1024x683.jpg

វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (Bank for International Settlement – BIS) ដែល មាន​ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ស្វី​ស ហើយ​មាន​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​សា ធារ​ណៈ​ជាង ៣០០ នៅ​លើ​ពិភពលោក ។

This image has an empty alt attribute; its file name is b18fe70f9e8b3151ab20b0409ec4942c-1024x683.jpg

គួរ​បញ្ជាក់​ថា វគ្គ​សិក្សា NBC-FSI Connect ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​កម្ម វិធី​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឯកទេស កម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ និង និយាម​អន្តរជាតិ និង​សម័យកាល​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន ៕ ដោយ​សហការ

Viewing all 1560 articles
Browse latest View live