Quantcast
Channel: សេវាកម្ម – Koh Santepheap Daily
Viewing all 1560 articles
Browse latest View live

កូវីដ១៩៖ ADB ថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ -៤%ក្នុងឆ្នាំនេះ

$
0
0

រាជធានីភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៏​អាស៊ី​ ហៅកាត់ថា ADB  បាន​បង្ហាញ​ការ​ព្យាករណ៍​ជា​ថ្មី​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះដល់ទៅ-៤%នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែ វិបត្តិរីករាលដាលនៃជំងឺកូវីដ១៩។រដ្ឋាភិបាលកម្ពុជាធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសខ្លួន នឹងធ្លាក់ចុះមក-១.៩%។ ចំណែក ធនាគារពិភពលោកបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ-២ភាគរយ ក្នុងឆ្នាំ២០២០នេះ។ ​

លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ប្រចាំនៅប្រទេស កម្ពុជាបាននិយាយនៅពេលចេញរបាយការណ៍កាលពីថ្ងៃទី១០ ធ្នូថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់-៤.០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះឡើងវិញក្នុងរង្វង់៥.៤ ភាគរយនៅឆ្នាំ ២០២១។

ក្រៅពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលខ្លួន មូលនិធិរូបិយវត្ថុអន្តរជាតិIMF ក៍ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥% ដែលដោយសារការរាតត្បាតជំងឺកូវីដ១៩នេះ៕


វេស​ឡាញ ​សហការ​ជាមួយ Khmum Technologoy ដើម្បី​បង្កើនចំណូល​របស់​អ្នក​អាណាព្យាបាល និង​លើក​ស្ទួយ​ហ​គ្រាស​ធុន​តូច និង​ធ​ម្យ​ម

$
0
0

រាជធានី​ភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់ ​វេស​ឡាញ ​បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Khmum Technology ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​អាណាព្យាបាល ព្រមទាំង​លើក​ស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​ការ​លក់​ផលិតផល​ក្នុង​វេទិកា​លក់​អន​ឡាញ (App Khmum eShop) ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ និង​បដិវត្ត​ឧ​ស្សហ៍កម្ម 4.០​ ។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គ​នាយ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​មាន​ប្រសាសន៍​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​ វេស​ឡាញ​ បាន​ស្វែងរក​ដៃគូ​សហការ​វេទិកា​លក់​អន​ឡាញ​ជា​ច្រើន​ក្រុមហ៊ុន និង​ប្រើ​ពេលវេលា​ជា​យូរ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ​វេស​ឡាញ ​បាន​សម្រេចចិត្ត​ធ្វើ​កិច្ចសហការជាមួយនឹង​វេទិកា​លក់​អន​ឡាញ Khmum eShop ដោយសារ​មាន​លក្ខខណ្ឌ​ពិសេស​ផ្តល់​ជូន​ដល់​ក្រុម គ្រួសារ​អ្នក​អាណាព្យាបាល​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​វេស​ឡាញ ព្រមទាំង​ជា​ផ្នែក​មួយ​ក្នុង​ការ រួមចំណែក​លើក​ស្ទួយ​អាជីវកម្ម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញបន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-១៩​ ។

ឧកញ៉ា​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា Khmum eShop គឺជា​វេទិកា​ទីផ្សា​លក់​ផលិតផល​អន​ឡាញ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ងាយស្រួល​ប្រើប្រាស់​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ ដើម្បី​លើកកម្ពស់​ក៏​ដូច​ជា​គាំទ្រ​ផលិតផល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ​។ បណ្តាញ​គ្រឹះស្ថាន​អប់រំ​ វេស​ឡាញ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ រួម​មាន សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ១០​សាខា សាលារៀន​ណ​ត្ស​ឡាញ​ន៍ ១​សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី ១​សាខា សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហ៊ា​ល ១​សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន ១​សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ១​សាខា ​។

ជំទាវ ជា រ​ដ្ឋា អគ្គ​នាយិកា និង​សហ​ស្ថា​និក​ក្រុមហ៊ុន Khmum Technology បាន​មាន​ប្រសាសន៍ថា ទីផ្សា​ឌី​ជី​ខ​ល មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​ក្នុង​ស្ថិត​ភាព​វិបត្តិ​កូ​វី​ដ​-១៩ ដែល​ត្រូវព​ន្លឿ​ន​ឧ​ហ្សា​ហ​កម្ម 4.0 ហើយ​ម្ចាស់​អា​ជី​កម្ម​ធុន​តូច និង​មធ្យម​ទាំងអស់​ត្រូវ​ទទួលយក​និន្នាការ អាជីវកម្ម​បែប​ទំនើប​នេះ បើ​មិន​ដូចនេះ​ទេ អាជីវកម្ម​របស់​ពួក​គាត់​នឹង​មិន​អាច​ឈរជើង​លើ​ទីផ្សា​បន្តទៀត​ទេ​នៅ​ពេល​អនាគត ​។ លោក​ជំទាវ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គោលបំណង​នៃ​កិច្ចសហការ​រវាង Khmum eShop និងបណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ មិន​ត្រឹមតែ​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ជួយ​ដល់​អា​ជី​កម្ម​របស់​អ្នក​អាណាព្យាបាល ឱ្យ​ចាប់​យក​បច្ចេកវិទ្យា ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួក​គេ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា Khmum Technology ជា​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី ​(Software) ដែល​មាន​ជំនាញ​ផ្នែក អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ក ព្រមទាំង​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ​។ លោក​អ្នកនឹង​ទទួល​បាន​លក្ខខណ្ឌ​ពិសេស ដូច​ជា​ចុះ​ឈ្មោះ​ដោយ​ឥត​គិតថ្លៃ ជួយ​សម្រួល​ក្នុង​ការ​ថតរូប ផលិតផល បង្រៀន​វិធី​ប្រើប្រាស់​កម្មវិធី ​(App) និង​គ្រប់គ្រង​ទំនិញ ​។ លើស​ពី​នេះ លោក​អ្នក​អាចទទួល​បាន និង​របាយការណ៍​គ្រប់គ្រងការ​លក់ សារពើ​ភ័​ណ្ ឌ​(​ស្តុក​) ការ​បញ្ជា​ទិញ និង​ភាព​ងាយស្រួល​ក្នុង​ទំនាក់ទំនង​ជាមួយ​អភិជន​តាម​រយៈ​ទូរស័ព្ទ​ដៃ ព្រមទាំង​ចំណេញ​ថវិកា ពេលវេលា និង​កំលាំង​ពលកម្ម ​៕ ដោយសហការ

លោក ឃួ​ង ស្រេង ប្រគល់​អាល់កុល​៤០​កាន និង​ម៉ាស់​២​ម៉ឺន​ម៉ាស់​ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន

$
0
0

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​អាល់កុល ៤០​កាន និង​ម៉ាស់​២​ម៉ឺន​ម៉ាស់​ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​បាន និង​កំពុង​រាលដាល​ចូល​ដល់​សហគមន៍​ហើយ​នោះ​។ ពិធី​ប្រគល់ និង​ទទួល​នេះ​បាន​ធ្វើ​ឡើង នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣​។

អាល់កុល និង​ម៉ាស់​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​កងពលធំ​អន្តរាគមន៍​លេខ​៣ នូវ​អាល់កុល​ចំនួន ១៤​កាន និង​ម៉ាស់​ចំនួន​៦០០០​ម៉ាស់​។ កងពលតូច​អន្តរាគមន៍​លេខ​៩ ជូន​អាល់កុល​ចំនួន​១០​កាន និង​ម៉ាស់​ចំនួន ៥០០០​ម៉ាស់ ។ កងពលតូច​អន្តរាគមន៍​លេខ​១២៨ ជូន​អាល់កុល​ចំនួន​១០​កាន និង​ម៉ាស់​៥០០០​ម៉ាស់​។ បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​នៅ​ព្រះ​វិហារ ជូន​អាល់កុល​ចំនួន​៣​កាន និង​ម៉ាស់​២០០០​ម៉ាស់​។ វរ​នគរបាល​ការពារ​ព្រំដែន​៧៩៣ អាល់កុល​ចំនួន​៣​កាន និង​ម៉ាស់​២០០០​ម៉ាស់​។

សរុប​ទាំងអស់​អាល់កុល​ចំនួន​៤០​កាន និង​ម៉ាស់​ចំនួន​២​ម៉ឺន​ម៉ាស់​។ ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ចំពោះ​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​កន្លង​មក តែងតែ​ផ្តល់​នូវ​គ្រឿង​ឧបភោគ បរិភោគ ថវិកា រហូត​មក ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

OPPO A15 តម្លៃ​ត្រឹមតែ $139 ​ជា​ស្មា​ត​ហ្វូ​ន​ល្បី​ថា ធំ ហើយ​ឆ្លាត​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ !

$
0
0

រាជធានី​ភ្នំពេញ ៖ ទីបំផុត ស្មា​ត​ហ្វូ​ន OPPO A15 ដែល​លោក​អ្នក​ទន្ទឹងរង់ចាំ គឺ​បាន​មក​ដល់​ហើយ ។ បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ឈានមុខ OPPO បាន​ធ្វើការ​ប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន A ស៊េរី​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្មី​ៗ​នេះ​ជាមួយនឹង​តម្លៃ​ត្រឹមតែ $139 ប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 4f81f921bf40d7b67b0828787cab7887-1024x1024.jpg

ឆ្ងល់​អត់ ? ហេតុ​អ្វី​ទើប​ស្មា​ត​ហ្វូ​ន OPPO A15 ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​យ៉ាងនេះ ? អាច​និយាយ​បាន​ថា នេះ​គឺ​ទូរស័ព្ទ​តែ​មួយ​គត់​មាន​ទាំង​កាមេរ៉ា AI 3 គ្រាប់​, អេ​ក្រង់ HD+ 6.52″, RAM 3GB និង ROM 64GB ថែម​ទៀត ក្នុង​តម្លៃ​ត្រឹមតែ $139 តែ​ប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is f5a0c2f035767b23680eb7f54879a729-1024x1024.jpg

អ្វី​ដែល​ចាប់អារម្មណ៍​លើស​ពី​នេះ​ទៀត​គឺ ៖
(1) កម្លាំង​ម៉ាស៊ីន ៖ កម្លាំង​ល្បឿន និង​អង់​ផ្ទុក​ទិន្នន័យ​ធំ​ជាមួយនឹង RAM 3GB + 32GB និង បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ 32GB និង ដំណើរការ​ដោយ MediaTek Helio P35 ។
(2) កាមេរ៉ា ៖ កាមេរ៉ា​ក្រោយ 3 គ្រាប់ (13MP+2MP+2MP) ជំនួយ​ដល់​ការ​ថតរូប​កាន់តែ​សម្បូរ​បែប ។ ឯ​កាមេរ៉ា​មុខ 5MP ថត​ស្វ៊ែ​ល​ហ្វី​អេ​ម​កប់​ស៊េរី​ជាមួយ​មុខងារ AI Beauty លើក​សម្រស់​ឲ្យ​កាន់តែ​ស្អាត​ថែម​មួយ​កម្រិត​ទៀត ។
(3) រូបរាង ៖ គ្រាន់តែ​ក្រឡេក​ភ្លេ​ត​ទាក់ចិត្ត​ភ្លាម ! ជាមួយ​អេ​ក្រង់ HD+ មាន​ទំហំ 6.52 inch ទំហំ​ធំ​ច្បាស់​ភ្លឺភ្នែក ។
(4) ថាមពល​ថ្ម ៖ លែង​ធុញ​នឹង​អារម្មណ៍​ចុច​តិច​អស់​ថ្ម ចុច​តិច​អស់​ថ្ម​ហើយ ! លើក​នេះ​ថាមពល​ថ្ម​ធំ​រហូត​ដល់ 4230mAh ជាមួយ​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន 10W Flash charge ។

This image has an empty alt attribute; its file name is 678039394d490f98514bf03631bb354c-1024x1024.jpg

នៅ​មិន​ទាន់​អស់​ទេ OPPO A15 ក៏​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ៗ និង​ឆ្លាត​វៃ​ស្កេ​ន​មុខ​ដោះ​សោ​ថែម​ទៀត ។ តោះ ! បន្ទាប់​ពី​ដឹង​មុខងារ និង​លក្ខណៈ​ពិសេស​ៗ​របស់​ស្មា​ត​ហ្វូ​ន​នេះ​ហើយ ធានា​ថា​ជាប់ចិត្ត និង​ដកចិត្ត​ស្រលាញ់​មិន​រួច​ទេ​មែន​ហេ៎ ? ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​លោក​អ្នក​អាច​រក​ជាវ OPPO A15 បានជា​មួយ​តម្លៃ​ត្រឹមតែ $139 នៅ​តាម​បណ្តា​ហាង​ទូរស័ព្ទ​ទាំងអស់​ទូ​ទាំង​ប្រទេស ។ តោះ​ប្រញាប់​ឡើង ប្រយ័ត្ន​អស់​ស្តុក​ដូច​នៅ​ស្រុក​គេ​ឥឡូវ​ហើយ ៕ ដោយ​សហការ

​ផ្តល់អំណោយមណ្ឌលកុមារកំព្រានិងមណ្ឌលកុមារគរថ្លង់

$
0
0

រាជធានីភ្នំពេញ​​ ៖ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ ពេ​ជ ចន្ទ​មុន្នី ផ្តល់​អំណោយ​ជា​គ្រឿង​បរិភោគ​ដល់​មណ្ឌលកុមារ​កំព្រា​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​មណ្ឌល​កុមារ​គរ​ថ្លង់​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។

នៅ​ព្រឹក​ថ្ងៃ​​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ​សម្ដេច​តេ​ជោ​(TYDA) បាន​ចាត់​ក្រុមការងារ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​ផ្តល់​ជូន​ក្មួយ​ៗ​នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) និង​ក្មួយ​ៗ​នៅ​មណ្ឌលកុមារ​គរ​ថ្លង់​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។

ការ​យកចិត្តទុកដាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ចំពោះ​
ក្មួយ​ៗ​ដែល​កំព្រា​ឪពុក​ម្ដាយ និង​កំពុង​សិក្សា​នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក៏​ដូច​ជា​ក្មួយ​ៗ ដែល​មាន​ពិការ​ភាព​នា​ពេល​នេះ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​សប្បុរស ការ​សណ្តោស​ប្រណី និង​ការ​អាណិត​ស្រលាញ់ ដែល​បាន​ផ្តល់​ភាព​កក់ក្តៅ​មួយ​ផ្នែក​ដល់​ក្មួយ​ៗ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​​ នៅ​រៀង​រាល់​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់ ដោយ​ថែម​ទាំង​រៀបចំ​អាហារ​ជូន​ក្មួយ​ៗ​កុមារ​គរ​ថ្លង់​ជា​និច្ច ហើយ​នេះ​ពិតជា​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​មួយ​ផ្នែក​ធំ​ដល់​ក្មួយ​ៗ​ទាំងនោះ​៕

ថវិកាពីសប្បុរសជនសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ កើនដល់ជាង​៤៥លាន​ដុល្លារ

$
0
0

រាជធានីភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃការបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលពីប្រជាពលរដ្ឋកម្ពុជា សម្រាប់ទិញវ៉ាក់សំាងកូវីដ១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតប្រាក់បានកើនឡើងជាលំដាប់ ។ គិតត្រឹមល្ងាច ទី១១ ធ្នូ ថវិ​កាបរិច្ចាគបានពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន​កើន​ដល់​ជាង៤៥លាន​ដុល្លារហើយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពី​បំណង​​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជនកម្ពុជា ចំនួន១០​លាន​នាក់ ។ ក្នុងចំនួនពលរដ្ឋ១០លាននាក់នេះ ​ត្រូវការ​វ៉ាក់សាំង​២០​លាន​ដូ​ស ដោយមនុស្សម្នាក់ត្រូវចាក់ពីរដង ។ ប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ថា ​ចំពោះមុខ​ក្នុង​ដំណាក់កាល​ទីមួយ គឺកម្ពុជាទិញ ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន ៥០​ម៉ឺន​នាក់ ។ ពលរដ្ឋដែលអាចទទួលបានវ៉ាក់សំាងមុនគេមាន គ្រូពេទ្យ កងកម្លំាងប្រដាប់អាវុធ និងគ្រូបង្រៀនជាដើម ។

ពលរដ្ឋកម្ពុជាមានចាប់ពីព្រះមហាក្សត្រ ឥស្សរជន ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋសាមញ្ញ ពិសេសអ្នកជំនួញធំៗ ងារជាឧកញ៉ា បានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលយ៉ាងផុសផុល ​។ រហូតដល់ព្រឹកថ្ងៃទី១២ ធ្នូ​ ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនដល់៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ បានព្យាបាលជាសះស្បើយ។ អ្នកជំងឺ៥០នាក់ បានកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ប្រមុខដឹកនាំកម្ពុជា បានប្រកាសទិញវ៉ាក់សំាង ក្រោយពីកម្ពុជាមានអ្នកជំងឺឆ្លងចូលដល់សហគមន៍ កាលពីថ្ងៃទី២៨ វិច្ឆិកា និងស្របពេលដែលវ៉ាក់ប្រទេសជាច្រើនបានសម្រេចដាក់លក់ និងផ្តើមចាក់ទៅលើប្រជាពលរដ្ឋ។

ដំណឹងល្អពីការមានវ៉ាក់សំាងការពារជំងឺកូវីដ១៩ ក្តី តែមន្រ្តីសុខាភិបាល ទទួចឲ្យពលរដ្ឋបន្តអនុវត្តវិធានការការពាងបន្តទៀត មិនត្រូវប្រហែសនោះឡើយ ។ មន្រ្តីអង្គការសុខភាពពិភពលោក ប្រចំានៅកម្ពុជា បានលើកឡើងថា កម្ពុជា ទំនងរងចំាដល់ខែមីនា ឆ្នាំក្រោយទើបអាចមានវ៉ាក់សំាងចាក់ជូនពលរដ្ឋបាន ៕

ថ្នាក់ដឹកនាំ ​ព្រមទាំង​និយោជិត​ទាំងអស់នៃ​ប្រៃ​ស​ណី​យ៍​កម្ពុជា សូមគោរព​ជូនពរ និងសម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុតចំពោះសម្តេច​​តេ​ជោ ហ៊ុន សែន ក្នុង​ឳ​កាស​រំឭក​ខួប ៣៦ឆ្នាំ ក្នុង​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី

$
0
0

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី ១៤ ខែ មក​រា ឆ្នាំ ២០២១ នេះ គឺជា​ខួប​ទី ៣៦​ឆ្នាំ នៃ​ការ​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ( ១៤ មក​រា ១៩៨៥-១៤ មក​រា ២០២១) ដែល​ពេល​នោះ សម្តេច​តេ​ជោ ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ​។ មក​ដល់​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ហើយ​ដែល​រក្សា​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។

៣៦​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំ​ៗ​រាប់​មិន​អស់ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ដ៏​វៃឆ្លាត​និង​មានបទពិសោធន៍​បំផុត​របស់​កម្ពុជា​បាន​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​មានមុខមាត់​លើ​ឆាក​អន្តរជាតិ មក​ទល់​សព្វថ្ងៃ​ ។ នៅ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស សូម​គោរព​ជូនពរសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​សុខភាព​ល្អ​ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា​អោយ​កាន់តែ​រីក​ចម្រើន​រុងរឿង និង​ដើម្បី​ផ្តល់​ជា​ម្លប់​ដ៏​កក់ក្តៅ​បំផុត​សម្រាប់​ប្រទេស​ជាតិ​ទាំង​មួល ​។

នៅ​ក្នុង​ថ្ងៃ​រំឭក​ខួប​នេះ​ផង​ដែរ ថ្នាក់ដឹកនាំ​ព្រមទាំង​និយោជិត​ទាំងអស់ នៃ​ប្រៃស​ណី​យ៍​កម្ពុជា គោរព​ជូនពរ និងសូម​សម្តែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឳ​កាស​រំលឹក​ខួប ៣៦ឆ្នាំ ក្នុង​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី (១៤ មក​រា ១៩៨៥-១៤ មក​រា ២០២១) ៕ ដោយ​សហការ

ឯកឧត្តម ជា ចាន់​តូ និងលោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់ ​ប្រសិទ្ធពរ​ជ័យជូន​ចំពោះសម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឳ​កាស​ខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​

$
0
0

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងលោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំងអស់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យ ជូន​ចំពោះ សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឳ​កាស​ដ៏​មហា​ជ័យ​មង្គល​នៃខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​ ៕ ដោយ​សហការ


ឯកឧត្តម លឹ​ម គាន​ហោ ​ប្រសិទ្ធពរ​ជ័យជូន​ចំពោះសម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឳ​កាស​ខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​

$
0
0

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម ប្រធាន​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹ​ម គាន​ហោ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឳ​វាទទាំងអស់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យជូន​ចំពោះ សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឳ​កាស​ដ៏​មហា​ជ័យ​មង្គល​នៃ ខួបកំណើត​គម្រប់ ៧០ឆ្នាំ ឈាន​ចូល ៧១ឆ្នាំ​ ៕ ដោយ​សហការ

ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បើក​ក្រុមហ៊ុន​ចម្រៀង​ថ្មី​មួយទៀតហើយ គឺ Galaxy Navatra International ត្រៀមចេញបទ ដំបូងនេះ ថ្ងៃ​ទី ២២!

$
0
0

រាជធានី​ភ្នំពេញ ៖ Galaxy navatra international ដែល​ជា​ផ្នែក មួយ​របស់​ផលិតកម្ម Galaxy navatra គ្រោង​ចេញ បទ​ចម្រៀង​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី ២២ ខែ មក​រា ឆ្នាំ ២០២១ ខាង​មុខ​នេះ​ហើយ​។

បើ​តាម​ការ​បង្ហើប​ពី លោក យឹ​ម តា​ស្រង់ អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម Galaxy navatra បានឱ្យ​ដឹង​ថា​ បទចម្រៀង​តារាចម្រៀង ដែល​នឹង​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​មុនគេ​លើ Galaxy Navatra International គឺ Tempo Tris ដោយ​លោក Tempo Tris ជា​អ្នកនិពន្ធ នឹង​ជា​អ្នក​ច្រៀង​ដោយ​ផ្ទាល់​តែ​ម្ដង​បទ​នោះ មាន​ចំណងជើង​ថា “Bad Boy” ដឹកនាំ​សម្ដែង Rawyer ព្រមទាំង​ក្រុមការងារ​ជា​ច្រើន​ទៀត​។

លោក យឹ​ម តា​ស្រង់ បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​ គោលដៅចម្បង​នៃ​ការ​បង្កើត​ផលិតកម្ម​ថ្មី​នេះ ដើម្បី​អភិវឌ្ឍន៍​សិល្បៈ​នៃ​ចម្រៀង​សម័យ​របស់​កម្ពុជា ដើម្បី​ដើរ​ចូល​ទីផ្សារ​បរទេស​។ ដើម្បី​ឱ្យ​មានគុណ​ភាព​រាល់​បទ​ចម្រៀង នីមួយ​ៗ​គ្រប់​បទ​ចម្រៀង សុទ្ធតែ​សម្រិតសម្រាំង​នៃ​ការ​ថត​ជា​ខ្លាំង ក្នុង​នោះ​ដែរ​បទ​ខ្លះ​ក្រុមហ៊ុន​ហ៊ាន​ចំណាយ ដល់ ទៅ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។
មុន​​ស្ដាប់​បទ​ចម្រៀង ប្រិ​យ​មិត្ត​អាច​មើលរូប​ភាព​ត្រួសៗ ដែល​ត្រៀម​ចេញ នៅ​ថ្ងៃ​ទី ២២ ខាង​មុខ​នេះ​៕ ដោយសហការ

ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន នឹង​ក្លាយជា​គម្រោង​លំនៅ​ឋាន​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រស់នៅ​សម័យ​ទំនើប

$
0
0

រាជធានី​ភ្នំពេញ ៖ ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ បាន​បង្ហើប​ពី​ការ​ចាប់ផ្តើម​អភិវឌ្ឍ​គម្រោង ផាក លែ​ន ៦A នៅ​តំបន់​ជ្រោយចង្វារ​នេះ និង​គ្រោង​ប្រកាស​ថ្ងៃ​បើក​លក់​គម្រោង​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​នេះ ។

គណ​គ្រប់គ្រង​ជាន់ខ្ពស់​របស់ ជីប ម៉ុង លែ​ន បាន​អះអាង​ថា គម្រោង ផាក លែ​ន ៦A ត្រូវ​បាន​សិក្សា​យ៉ាង​លម្អិត ដើម្បី​ផ្តល់​ជូន​គម្រោង​លំនៅ​ឋាន​ដ៏​ទំនើប និង​ប្រកបដោយ​ភាព​ជឿជាក់​បំផុត​សម្រាប់​ការ​រស់នៅ​ក្នុង​តំបន់​ជ្រោយចង្វា ។

ជីប ម៉ុង លែ​ន តែងតែ​រក្សា​គោល​តម្លៃ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជូន​លើស​ពី​លំនៅ​ឋាន តែ​ជា​ផ្ទះ​ដ៏​កក់ក្តៅ និង​ជឿជាក់​បំផុត​ក្នុង​ការ​រស់នៅ ។ តាម​រយៈ​ភាព​ប្រទាក់ក្រឡា​គ្នា​របស់ ជីប ម៉ុង គម្រោង ផាក លែ​ន ៦A នឹង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​វត្តមាន​ពាណិជ្ជកម្ម​ផ្សេង​ៗ​របស់ ជីប ម៉ុង នៅ​ក្នុង​គម្រោង​នេះ ។ នេះ​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ និង​ជា​កន្លែង​ប្រមូលផ្តុំ​មួយ​ដែល​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ការ​រស់នៅ​កក់ក្តៅ ។

គណ​គ្រប់គ្រង​ជាន់ខ្ពស់​របស់ ជីប ម៉ុង លែ​ន បាន​បញ្ជាក់​ថា គម្រោង ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន នឹង​មាន​ផ្សារ​ទំនើប ដែល​មាន​រោង​ភាពយន្ត ហាង​លក់ទំនិញ​គ្រប់​ប្រភេទ ភោជនីយដ្ឋាន ហាង​កាហ្វេ សួនច្បារ​ស្ទើរ​ពាសពេញ​គម្រោង មហាវិថី​ក្នុង​គម្រោង​ដ៏​ធំ​ទូលាយ និង​មជ្ឈមណ្ឌល​កីឡា​ដ៏​ទំនើប ដែល​នឹង​ធ្វើ​ឲ្យ​គម្រោង ផាក លែ​ន ៦A នេះ ក្លាយជា​គម្រោង​លំនៅ​ឋាន​ដ៏​ទំនើប និង​ស័ក្ដិសម​បំផុត​សម្រាប់​ការ​កសាង​គ្រួសារ​ដ៏​កក់ក្តៅ ៕ ដោយ​សហការ

អស្ចារ្យ​មិន​ធ្លាប់​មាន ! លោក​ឧកញ៉ា បណ្ឌិត អុឹង ឃាង ប្រកាស​ផ្តល់​រថយន្ត ROLLS ROYCE ១​គ្រឿង​ដល់​អតិ​ជន​ទិញ​ផ្ទះ​នៅ​សៀមរាប

$
0
0

រាជធានី​ភ្នំពេញ ៖ អាច​និយាយ​បាន​ថា ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ប្រទេសកម្ពុជា មិន​ធ្លាប់​មាន​ឡើយ​ដែល​ម្ចាស់​បុរី​ហ៊ាន​ផ្ដល់​រង្វាន់​រថយន្ត​ទំនើប ROLLS ROYCE PHANTOM ដល់​អតិថិជន​នោះ ទើបតែ​ឃើញ​លោក​ឧកញ៉ា​បណ្ឌិត អុឹង ឃាង ម្ចាស់ «​បុរី ឃាង ក​លិ​កា​» មួយ​ប៉ុណ្ណោះ​ដែល​ហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​រថយន្ត​ទំនើប​នេះ​ដល់​អតិ​ជន​ដែល ទិញ​ផ្ទះ​របស់​លោក​ឧកញ៉ា ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេ​ក​ផ្លូវការ​របស់​សេដ្ឋី​អចលនទ្រព្យ មួយ​នេះ ។

លក្ខខណ្ឌ​ដែល​អតិថិជន​អាច​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ទំនើប ROLLS ROYCE PHANTOM ឆ្នាំ 2015 មួយ​គ្រឿង ដែល​មាន​តម្លៃ​ស្មើរ​នឹង 450,000 $ លោក​អ្នក​គ្រាន់តែ​ទិញ ដី ឬ​ផ្ទះ​ណាមួយ​ពី «​បុរី ឃាង ក​លិ​កា​» ដែល​មាន​ទឹកប្រាក់​ចាប់ពី 15,000$ ឡើង​ទៅ​នោះ លោក​អ្នក​ទទួល​បាន​ឆ្នោត​មួយ​សន្លឹក​ភ្លាម​ៗ ។

ទីតាំង «​បុរី ឃាង ក​លិ​កា​» ស្ថិត​នៅ​ទល់មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀម រាប អង្គរ​ថ្មី និង​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ចិន 1000 ហិ​កតា (airport city) គម្រោង​របស់លោក​ឧកញ៉ា​បណ្ឌិត ជា​ប្រភេទ​បុរី​ផ្ទះ​អាជីវកម្ម​ដែល​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ខេត្តសៀមរាប លើ ផ្ទៃដី 34 ហិ​កតា សាងសង់​ផ្ទះល្វែង និង​ខុន​ដូ ទំនើប ។ ដើម្បី​ជា​ទំនុកចិត្ត​លើ​អតិ​ជន «​បុរី ឃាង ក​លិ​កា​» បាន​សម្រួល​លក្ខណ​ងាយស្រួល​ដល់​អតិ​ថ​ជន​ដែល​មាន​ដូច​ជា ៖

១- ការ​បង់​រំ​លោះ​គ្មាន​ប្រាក់​កក់ និង​ការ​ប្រាក់ 0% ។
២- មានការ​ធានា​ទិញ​ត្រឡប់​វិញ​ដោយ​ចំណេញ 50% នៃ​តម្លៃ​ដើម ។
៣- រស់នៅ​បែប​ស៊ី​វិ​ល័យ និង​សម្បូរ​បែប​ដូច​ជា ផ្សារ​ទំនើប កន្លែង​ក​ម្សា​ន​ស្អាត​ៗ និង​ទេសភាព​ថ្ងៃ​លិច​ដ៏​រ៉ូ​មែន​ទិច ។ បងប្អូន​វិនិយោគ​ជាមួយ បុរី ឃាង ក​លិ​កា និង​មានឱកាស​ចំណេញ​ទ្វេគុណ​ក្នុង​ពេល​ដ៏​ខ្លី ខាង​មុខ ព្រមទាំង​មានការ​ធានា​ទិញ​ត្រឡប់​វិញ​ផង​ដែរ ។

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង់​មក​កាន់​លេខ ៖ 092 765 555 ( Cellcard ), 099 765 555 ( Cellcard ), 077 235 555 ( Cellcard ), 069 235 555 ( Smart ) និង 097 318 1111 ( Metfone ) ។
បញ្ជាក់​ទីតាំង​ស្ថិត​នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ខេត្តសៀមរាប នៅ​ក្បែរ​គម្រោង អភិវឌ្ឍន៍​ទីក្រុង​ចិន ។ ការ​ចាប់​រង្វាន់​ធំ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥ ខែធ្នូ ២០២១ ដែល​មាន​ទី តាំង​ស្ថិត​នៅ បុរី ឃាង ក​លិ​កា ខេត្តសៀមរាប ៕ ដោយ​សហការ

សូមចុច Link នេះដើម្បីមើលវីដេអូ ៖ https://fb.watch/30Ehl8Fobm/

ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ឧបត្ថម្ភ ២៥០០០​ដុល្លារ ជូន​គ្រួសារ​សព និង​អ្នក​រង​របួស​ក្នុង​គ្រោះថ្នាក់​លោត​ឆត្រយោង

$
0
0

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​ណាស់ ដែល​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​ប្រាក់សុទ្ធ​ចំនួន ២៥,០០០​ដុល្លារ ជូន​ដល់​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី លឹ​ម សាយ និង​គ្រួសារ​រង​របួស​ដែល​បាន​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​ក្នុង​ពិធី​បិទ វគ្គ​ហ្វឹកហ្វឺន​កុម្ម៉ង់ដូរ​ជំនាន់​ទី ១០ វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី ២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន ឆត្រយោង​ជំនាន់​ទី ៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤​ខែ មក​រា ឆ្នាំ ២០២១​នេះ ។ នៅ​ក្នុង​ទឹកប្រាក់ ២៥,០០០​ដុល្លារ​នេះ លោក​ឧកញ៉ា​នឹង​ផ្ដល់​ជូន​គ្រួសារ​សព​ចំនួន ១៥,០០០​ដុល្លារ និង​គ្រួសារ​អ្នក​រង​របួស​ចំនួន ១០,០០០​ដុល្លារ ។

លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ថ្លែង​ថា ក្នុង​នាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​រស់​ក្រោម (​ដំបូល​សន្តិភាព​) គុណ​បំណាច់​របស់​កងកម្លាំង​ដែល​តែងតែ​ការពារ​ប្រជាជន​យ៉ាង​កក់ក្ដៅ គ្រប់​កាលៈទេសៈ​ក្រុមការងារ​ក៏​ដូច​ជា​គ្រួសារ​ខ្ញុំបាទ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​លោក​វរ​:​សេនីយ៍​ត្រី លឹ​ម សាយ ដែល​នេះ​គឺជា​ការ​បាត់បង់​គ្រូ បង្វឹក ដ៏​ល្អ និង​ធនធាន​ដ៏​កម្រ​របស់​កម្ពុជា ។ ខ្ញុំបាទ​សុំ​ចូលរួម​ឧបត្ថម្ភ ២៥០០០​ដុល្លារ (​ពី​ម៉ឺន​ប្រាំ ពាន់​ដុល្លារ​) ដែល​ជួន​ទៅ​គ្រួសារ​នៃ​សព (15000 ដុល្លារ​) និង​គ្រួសារ​ដែល​រង​របួស​ចំនួន​( 1 ម៉ឺន​ដុល្លារ​) ។

លោក​ឧកញ៉ា សូម​ឱ្យ​ក្រុម​គ្រួសារ​នៃ​សព​ទាក់ទង​មក​លោក ហេង ឡុ​ង ដើម្បី​ទទួល​ប្រាក់​នេះ ឬ​ផ្ដល់​ជា​លេខ​ទូរ​សព្ទ​ដើម្បី​ក្រុមការងារ​ទាក់ទង​ទៅ​វិញ ៕ ដោយ​សហការ

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការហើយ (វីដេអូ)

$
0
0

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន បាន​ប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់​ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ​២២ ខែមករា ឆ្នាំ ​២០២១ ខាង​មុន​នេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៦A សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វា ​។

ក្នុង​សន្និសីទ​សា​ព័ត៌មាន​នៅ​ថ្ងៃ ​១៥ ខែមករា ឆ្នាំ ​២០២១ នេះលោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​មាន​ប្រសាសន៍​ថា ជីប ម៉ុង លែ​ន នឹង​អភិវឌ្ឍ​គម្រោង ផាក លែ​ន ៦A នេះ ទៅ​ជា​គម្រោង​ដ៏​ពេញលេញ ដែល​មាន​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង 6A ធំ​ជាងគេ​ក្នុង​តំបន់មជ្ឈមណ្ឌល​កីឡា​ដ៏​ធំ និង​សួនឧទ្យាន​ធម្មជាតិ​ដែល​មានមុខ​ងារ​ ពិសេស​ជាងគេ​នៅ​តំបន់​នេះ ​។ លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) មាន​ប្រសាសន៍​បន្ថែម​ថា ជីប ម៉ុង លែ​ន មាន​ចក្ខុវិស័យ​រួមចំណែក​ប្រែក្លាយ​តំបន់​ជ្រោយចង្វារ​នេះ​ឱ្យ​ក្លាយជា​ទីប្រជុំជន​ដ៏​ធំ​មួយ​ ។

លោក Arnaud DUFRESNE អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​មាន​ប្រសាសន៍​ថា «​ជីប ម៉ុង រី​ថែ​ល នឹង​វិនិយោគ​ផ្សារ​ទំនើប ជីប ម៉ុង នៅ​ខាង​មុខ​គម្រោង ផាក លែ​ន ៦A គឺ​ផ្សារ​ទំនើប ជីប ម៉ុង ៦A ដែល​ផ្សារ​នេះ​នឹង​ក្លាយ​ជាទី​ប្រមូលផ្តុំ​ហាង​ទំនិញ​ធំ​ៗ ហាង​កាហ្វេ រោង​ភាពយន្ត កន្លែង​កម្សាន្ត ធ្វើ​ឲ្យ​ការ​រស់​ក្នុង​តំបន់​នេះ​កាន់តែ​ស៊ី​វី​ល័យ ទំនើប ដែល​បំពេញ​បាន​គ្រប់​តម្រូវការ​របស់​អតិថិជន ក្នុង​យុគសម័យ​ថ្មី​នៃ​ការ​រស់នៅ ​។

កម្មវិធី​បើក​លក់​គម្រោង​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ឡើង​រយៈពេល​ ៣​ថ្ងៃ គឺ​ថ្ងៃ​ទី ​២២ ថ្ងៃ​ទី ​២៣ និង​ថ្ងៃ​ទី ​២៤ ខែមករា ឆ្នាំ​ ២០២១ ខាង​មុខ​នេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់​ជាមួយ​និង​ការ​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​រហូត​ដល់ ​8% និង​មិន​ចាំបាច់​មាន​ប្រាក់​កក់ និង​មិន​គិតការ​ប្រាក់​រហូត​ដល់ ​18 ​ខែ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​តាម​រយៈ​លេខ ០៦១ ៩៩៧ ៨៨៨ ​៕ ដោយសហការ


ឱកាស​ពិសេស ! ទិញ​ផ្ទះ ថែម​ឡាន ពី​បុរី ធី​វី​ស្តា ដោយ​គ្រាន់តែ​កក់​ប្រាក់ ១០% តែ​ប៉ុណ្ណោះ (វីដេអូ)

$
0
0

រាជធានី​ភ្នំពេញ ៖ បុរី ធី​វី​ស្តា គឺជា​បុរី​មួយ​ដែល​ផ្តល់​ជូន​នូវ​គុណភាព សោភ័ណ​ភាព និង​ផា​សុខភាព​នៃ​ការ​រស់នៅ​ទៅ​កាន់​អតិថិជន​ដែល​បាន​ទិញ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម និង​ផ្ទះ​វីឡា​របស់​ខ្លួន រួម​ជាមួយ​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​ប្លង់​រឹង​ស្របច្បាប់ ១០០% ។ ឥឡូវនេះ បុរី ធី​វី​ស្តា កំពុង​ផ្តល់​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ! ទិញ​ផ្ទះ ថែម​ឡាន ស៊េរី​ឆ្នាំ ២០២១ មួយ​គ្រឿង ដោយ​គ្រាន់តែ​កក់​ប្រាក់​ត្រឹមតែ ១០% តែ​ប៉ុណ្ណោះ ។

មាន​ហេតុផល​ចំបង​ជា​ច្រើន​ដែល​លោក​អ្នក​គួរតែ​ទិញ​ផ្ទះ​ពី​បុរី ធី​វី​ស្តា ដែល​ទី ១ គឺ​ទី តាំង ៖ បុរី ធី​វី​ស្តា សាងសង់​លើ​ទីតាំង​ដែល​មាន​លក្ខណៈ​ពិសេស ៤​យ៉ាង គឺ ជាប់​ផ្លូវ​ធំ ៣០ ម៉ែត្រ ផ្លូវកែង ខ្ពស់​មិន​លិច​ទឹក និង​តំបន់​កំពុង​មានការ​អភិវឌ្ឍន៍​ខ្លាំង​, ទី ២ គុណភាព ៖ បុរី ធី​វី​ស្តា សាងសង់​ដោយ​ប្រើប្រាស់​សម្ភារៈ​សំណង់​ដែល​មានគុណ​ភាព​ខ្ពស់​លេខ ១ ដូច​ជា ៖

ប្រភេទ​ដែក VSD390 ដែក​ចំរឹង​បង្អួច បង្កាន់ដៃ និង​ដែក​រ៉ែ​ង​ចាក់​បេតុង ខ្សែភ្លើង​គុណភាព​ស្តង់ ដារ​របស់ Singapore ថ្នាំលាប​ធានា ១២​ឆ្នាំ​មាន​តែ​មួយ​គត់​នៅ​កម្ពុជា ថ្នាំ​ការពារ​ជម្រាប​ទឹក អំ​ពូ​ល​ភ្លើង​គុណភាព​ខ្ពស់ LED ។​ល​។ ក្រុម​អ្នក​សាងសង់​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​បទ​ពិសោធន៍​យូរ​ឆ្នាំ មាន​ភ្ជាប់​ប្រព័ន្ធ​ទឹក ភ្លើង លូ បេតុង តាម​ស្តង់ដារ ភ្ជាប់​ភ្លើង ៣២ អំពែ និង​ដាក់​ខ្សែភ្លើង​បង្កប់​ក្រោម​ដី​, ទី ៣ សោភ័ណ​ភាព ៖ បុរី ធី​វី​ស្តា ពោ​ពេញ​ដោយ​ការ​ឆ្នៃ​ប្រឌិត ខ្ពស់​ក្នុង​ការ​តុបតែង​រចនា ដែល​មាន​ភាព​សាមញ្ញ ថ្លៃថ្នូរ ប្រកបដោយ​អត្ថប្រយោជន៍​ជា​ច្រើន​, ទី ៤ ផា​សុខភាព ៖ បុរី ធី​វី​ស្តា ធ្វើ​អោយ​អារម្មណ៍​អ្នក​រស់នៅ​ប្រកបដោយ​ភាព​រីករាយ ស្រស់ ស្រាយ និង​មាន​ផា​សុខភាព​តាម​រយៈ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​គិតគូ​ខ្ពស់​ទៅ​លើ​ការ រស់នៅ ដូច​ជាទី​ធ្លា ចំណត​ឡាន ពន្លឺ និង​ខ្យល់អាកាស​ជាដើម​, ទី ៥ តម្លៃ ៖ បុរី ធី​វី​ស្តា ផ្តល់ នូវ​តម្លៃ​ល្អ និង​សមរម្យ​បំផុត ។ ក្រៅពី​ប្រូ​ម៉ូ​សិន​ដ៍​ល្អ​នេះ បុរី ធី​វី​ស្តា មាន​ថែម​ជូន​សម្ភារៈ​ជា​ច្រើ ន​ទៀត​រហូត​ដល់ ២២ មុខ ។

សម្រាប់​លោក​អ្នក​ដែល​ចាប់អារម្មណ៍ សូម​អញ្ជើញ​ទៅ​កាន់​ទីតាំង​ផ្ទាល់ ដែល​មាន​អា សយ​ដ្ឋា​ន​នៅ​ជាប់​ផ្លូវ​ធំ ផ្លូវ​រដ្ឋ ៣០​ម៉ែត្រ ព្រៃ​សរ ចំការ​ដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឬ​ទំនាក់ ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៦៧៩៨ ២០០០/ ០៩៥ ៩៨ ២០០០ /០៩៨ ៩៨ ២០០០ ។ រួស រាន់​ឡើង ! សូមកុំ​អោយ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​អោយ​សោះ ។ អស់​ស្ទះ ទិញ​ផ្ទះ ថែម ឡាន ពី​បុរី ធី​វី​ស្តា ! គុណភាព សោភ័ណ​ភាព ផា​សុខភាព គឺជា​មាគ៌ា​របស់​បុរី ធី​វី​ស្តា ។ បុរី ធី​វី​ស្តា រស់នៅ​ដោយ​មោទនភាព ! ៕ ដោយ​សហការ
Facebook: https://www.facebook.com/BoreyTVSTAROfficial
Telegram: https://t.me/boreytvstar


ជម្រើស​សេវា​ធនាគារ​គ្រប់​ប្រភេទ​ជាមួយ អេ​ស៊ី​លី​ដា ម៉ូ​បាល

$
0
0

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ខ្មែរ​ដំបូង​គេ​បំផុត​បាន​បង្កើត App បែប​ឌី​ជី​ថ​ល បម្រើសេវា​កម្ម​ដល់​អតិថិជន​-​សាធារណជន ក្នុង​ការ​ផ្ទេរ​ប្រាក់​-​ទទួល​ប្រាក់ បង់ថ្លៃ​ទឹក​ភ្លើង បញ្ចូល​កាត​ទូរស័ព្ទ និង​ទិញ​ទំនិញ​ផ្សេង​ៗ… ដោយ​មិន​អស់​កម្រៃ​សេវា ។ ជា​ពិសេស​អតិថិជន​អាច​ដក​ប្រាក់​ដោយ​មិន​ប្រើ​ប័ណ្ណ​បាន​រហូត​ដល់ ៥០០០​ដុល្លារ ឬ ២០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ទូ​ទាំង​ប្រទេស បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​អស់​ថ្លៃ​សេវា ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បានអោយ​ដឹង​ថា ឥឡូវនេះ អេ​ស៊ី​លី​ដា​ម៉ូ​បាល បាន​សហការ​ជាមួយ​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី​ប​ញ្ជូ​លកម្ម​វិ ធី​បាគង ដែល​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក ឆ្លង​ធនាគារ និង​ចាយ​លុយ​មិនបាច់​ប្រើ​ក្រដាសប្រាក់ ។

បាគង ដែល​ជា​កម្មវិធី App ទូរស័ព្ទ​ដៃ​បាន​ផ្ដួចផ្ដើម​បង្កើត​ដោយ​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី ប្រជាជន​ខ្មែរ​អាច​ផ្ទេរ​លុយ​ទៅ​វិញ​ទៅ​មក​ឆ្លង​ធនាគារ​បាន​ភ្លាម​ៗ និង​ចាយ​លុយ​មិនបាច់​ប្រើ ក្រដាសប្រាក់ ។ អតិថិជន​ធនាគារ អេ​ស៊ី​លី​ដា អាច​ភ្ជាប់ App បាគង​នេះ​នៅ​ក្នុង​អេ​ស៊ី​លី​ដា ម៉ូ​បាល​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​វិញ​ទៅ​មករ​វាង​គណនី​បាគង និង​គណនី​ធនាគារ ផ្សេង​ដែល​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង ។

វិធី​វេរ​ប្រាក់​តាម​រយៈ​កម្មវិធី App បាន​គង នៅ​ក្នុង​អេ​ស៊ី​លី​ដា​ម៉ូ​បាល ៖ ដំបូង​លោក​អ្នក​ចូល ទៅ​កាន់ អេ​ស៊ី​លី​ដា​ម៉ូ​បាល App រួច​ចុច​ម៉ឺ​នុយ “​ផ្ទេរ​ប្រាក់ (Transfers)” ។ បន្ទាប់​មក​ជ្រើសរើស “​ផ្ទេរ​ទៅ​ធនាគារ​ក្នុងស្រុក​តាម​ប្រព័ន្ធ​បាគង​” រួច​ហើយ​សូម​ជ្រើសរើស “​ផ្ទេរ​ប្រាក់​ទៅ​គណនី​បាគង ឬ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​” សូម​ប​ញ្ជូ​ល​ព័ត៌មាន​ផ្ទេរ​ប្រាក់ រួច​ចុច​យល់ព្រម សូម​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​របស់​លោក​អ្នក បន្ទាប់​មក​ចុច “​ផ្ទេរ​ប្រាក់​” ។

លោកស្រី សុខ សោភា បាន​បន្ថែម​ថា រហូត​មក​ដល់​ឥឡូវនេះ អេ​ស៊ី​លី​ដា​ម៉ូ​បាល App មាន​អតិថិជន​ជិត ២​លាន​នាក់​កំពុង​ប្រើប្រាស់ ។ បច្ចុប្បន្ន​ធនាគារ អេ​ស៊ី​លី​ដា កំពុង​ធ្វើ​ឲ្យ កាន់តែ​ទាន់សម័យ​នូវ​មុខងារ​បន្ថែម​ទៀត​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន​ដែល​មាននៅ​ក្នុង​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ដូច​ជា ៖ ស្កែ​ន​ទូទាត់ តាម ឃ្យូ​អរ​កូដ ក្នុង​ការ​ទូទាត់​ទំនិញ ផ្ទេរ​ប្រាក់​មិន​អស់​កម្រៃ​សេវា​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប ដាក់​-​ដក​ប្រាក់ បង់ប្រាក់ សំណើសុំ​ឥណទាន បើក​គណនី​មាន​កាលកំណត់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារជាតិ នៃ​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង ក្នុង​គោលដៅ​ចម្បង​ៗ​រួម​មាន​ដូច​ជា ៖ ផ្តល់​នូវ​លទ្ធភាព​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​, កែ​លម្អ​ប្រសិទ្ធភាព និង​សុ​វត្ថ​ភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​, ជំរុញ​បរិ​ញ្ញា​ប័ណ្ណ​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ដើម្បី​គាំទ្រ​ដល់​ចលនា​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​ចម្រើន ៕ ដោយ​សហការ

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​ពោធិ៍ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម

$
0
0

ខេត្តកំពង់ចាម ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៦​ខែមករា ឆ្នាំ ២០២១​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ ឯកឧត្តម ក្រុមប្រឹក្សា​ខេត្តកំពង់ចាម លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម ក្រុម មន្ត្រី​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែ ក​ពោធិ៍ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

គម្រោង​សាង​សាង់​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប​នេះ​ជា​ជំនួយ​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើ​តាម​ផែនការ​គឺ​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ តែ​ដោយសារ​ការ​រីក​រាល​នៃ ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ភាពយឺត​យាវ​ដល់​ការ​អនុវត្ត​គម្រោង​ដែល​រហូត​មក​ដល់​ពេល​នេះ​ទើប សម្រេច​បាន​ប្រមាណ​តែ ៣០% ប៉ុណ្ណោះ ។ មិន​ចំពោះតែ​គម្រោង​នេះ បណ្តា​គម្រោង​ផ្សេង​ៗ ទៀត​ដែល​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត​ផ្តល់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ជួប​ភាព រាំងស្ទះ ដោយសារ​ការ​ពិបាកធ្វើ​ដំណើរ​រ​ចុះ​ពិនិត្យ​វាយតម្លៃ​មុន​នឹង​អាច​ដំណើរ​សាងសង់ របស់​ក្រុម​ជំនាញការ​បរទេស​ក្នុង​បរិបទ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

សូម​បញ្ជាក់​ថា ទំហំ​ការងារ​នៃ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​ពោធិ៍ រួម​មាន ៖

– ប្រឡាយ​មេ ចំនួន ១២ ខ្សែ និង​ប្រឡាយ​រង ៤៦ ខ្សែ មាន​ប្រវែង​សរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុង​នោះ​ប្រឡាយ​បេតុង មាន​ប្រវែង ២៧.១៩ គីឡូម៉ែត្រ និង​ប្រឡាយ​ដី ៧៨.១៧ គីឡូម៉ែត្រ ។

-​សំណង់​សិប្បៈ​ការ​តូច​ធំ ចំនួន ១៩៥​កន្លែង

– ស្ថានីយ​បូមទឹក​ទំនើប ពី​ទន្លេមេគង្គ​រង មក​ប្រឡាយ​មេ ដើរ​ដោយ​ចរន្ត​អគ្គី​ស​នី បំពាក់​ម៉ូ​ទ័​រ ០៧​គ្រឿង ចំនួន ០១ កន្លែង ។

គម្រោង​ប្រព័ន្ធ​ធា​រាស្ត្រ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ជា​ប្រព័ន្ធ​បេតុង​ទាំងអស់ និង​បំពាក់ ដោយ​ស្ថានីយ​បូមទឹក​ទំនើប​ក្នុង​និយាម​អន្តរជាតិ ធ្វើការ​បូមទឹក​ពី​អាង​ទន្លេមេគង្គ​រង ដែល​ជា សមិទ្ធិ​ផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោម​ការ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ដល់​ក្រុមការងារ​បច្ចេកទេស​សាងសង់​ដែល​បាន ខិតខំ​ធ្វើការ​ទោះ​ជួប​ឧបសគ្គ​និង​បញ្ហា​ប្រឈម​ខ្លះ​ៗ​មួយ​ចំនួន និង​ណែនាំ​ដល់​មន្ទីរ ត្រូវ​បន្ត តាមដាន និង​សហការ​ជាមួយ​អាជ្ញាធរ​ដែន ដី​បន្ថែម ធ្វើ​យ៉ាងណា​ឲ្យ​សំណង់​នេះ​មានគុណ ភាពរឹងមាំ​យូរអង្វែង ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​ការងារ​បង្កបង្កើន​ផល និង​ផ្ត​ត់​ផ្គង់​ទឹក​ប្រើ ប្រាស់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ៕ ដោយ​សហការ

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ ! (វីដេអូ)

$
0
0

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោក​អ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយ សារ​តែ​ភាព​ល្បីល្បាញ និង​ការ​ទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នក​ប្រើប្រាស់ ។ ថ្មី​ៗ​នេះ​យើង​សង្កេត​ឃើញ​ថា រថយន្ត​ប្រភេទ SUV របស់ Ford ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី ក៏​ដូច​ជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ​គឺ​រថយន្ត​ម៉ូ​ដែល Ford Territory 2021 ។

រថយន្ត Ford Territory ត្រូវ​បាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មី​ៗ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​វិស្វករ​ជំនាញ​របស់ Ford ដោយ​ធ្វើតេស្ត​បើក​សាកល្បង​នៅ​លើ​ផ្លូវ​រហូត​ដល់​ទៅ​ជាង 6.8 លាន​គីឡូម៉ែត្រ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​ក្នុង​ទីផ្សារ ។ ដូច្នេះ​ហើយ​គ្រប់​ចំណុច​នៃ​រថយន្ត​នេះ​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ ។

រូបរាង​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត Ford Territory មើលទៅ​មាន​ភាព​ទាក់ទាញ និង​ស៊ី​វិ​ល័យ​ខ្លាំង​មែនទែន ចំណែក​ផ្នែក​ខាង​មុខ​បាន​រំលេច​មក​ជាមួយ​ប៉ា​ណា​បែប​សំណាញ់​ពណ៌​ខ្មៅ​រលោង អម​ជាមួយនឹង​ការ​រចនា​នូវ​ចង្កៀង​ម៉ូ​ដ​ថ្មី​ដែល​មាន​រូបរាង​ប្លែក​ខុស​ពី​រថយន្ត SUV ដ៏​ទៃ ។ ចំណែកឯ​ដំបូល​ខាងលើ​ជា​ប្រភេទ​ដំបូល​កញ្ចក់​ធំ​ពីមុខ​ដល់​ក្រោយ​ដែល​អាច​បើក​-​បិទ​បាន (Panoramic Moonroof) ។ ចំពោះ​ពោង​សុវត្ថិភាព​របស់​រថយន្ត​នេះ​វិញ គឺ​មាន​រហូត​ទៅ​ដល់​ទៅ 6 ឯណោះ​ដែល​នៅ​ចំហៀង​សងខាង​រថយន្ត​ជា​ប្រភេទ​វែង​ពីមុខ​ដល់​ក្រោយ ។

ផ្នែក​ចំហៀង​មើលទៅ​មាន​ទំហំ​សម​ល្មម​ពេញ​ខ្នាត​ជា​រថយន្ត SUV ខ្នាត​កណ្តាល រួម​ជាមួយ នឹង​យ៉ា​ន់​ស្ព័​រ​អាលុយមីញ៉ូម​ទំហំ 18 អ៊ី​ង ហើយ​ចំណុច​មួយ​ដែល​គួរ​អោយ​កត់សម្គាល់​នោះ​គឺ ផ្នែក​ខាងក្រោយ មើលទៅ​ខ្ពស់​ជាង​ផ្នែក​ខាង​មុខ​ដែល​មើលទៅ​ដូច​រថយន្ត​ស្ព័​រ រីឯ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ក៏​មាន​បំពាក់​ជូន​នូវ​បំពង់​ស៊ី​មាំ​ងរ​ហូត​ដល់​ទៅ 2 ដែល​កាន់តែ​លើក​សម្រស់​រថយន្ត​នេះ​ថែម​មួយ​កម្រិត​ទៀត ។ មួយ​ជុំ​រថយន្ត Ford Territory នេះ មាន​បំពាក់​នូវ​សេន​ស័​រ​ជំនួយ​ក្នុង​ការ​ចូល​ចត​រហូត​ដល់​ទៅ 12 គ្រាប់ និង​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​រថយន្ត​រហូត​ដល់​ទៅ 4 គ្រាប់​ដែល​ជា​ប្រភេទ​កាមេរ៉ា 360o កម្រិត​ខ្ពស់​ដែល​ផ្តល់​ជូន​នូវ​រូបភាព​ច្បាស់​ល្អ ។

រថយន្ត Ford Territory 2021 ត្រូវ​បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី​ទំហំ 1.5L ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូត​ដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 225 N.M ។ ជាមួយនឹង​ប្រអប់លេខ 8 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​ធ្វើ​អោយ​ការ​បើកបរ​កាន់តែ​មាន​ភាព​រលូន និង​ចូល​លេខ​បាន​ល្អ​ជាង​មុន ។ មុខងារ​ថ្មី 2 ដែល​រថយន្ត Ford Territory 2021 មាន​នោះ​គឺ​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​អេ​ឡិច​ត្រូ​និ​ច និង​ប៊ូ​តុង Sport Mode សម្រាប់​អោយ​លោក​អ្នកបើកបរ​នៅ​ផ្លូវ​ឆ្ងាយ និង​មាន​ល្បឿន​លឿន ។ ម្យ៉ាងវិញទៀត​លោក​អ្នក​ក៏​អាច​ចេញចូល​រថយន្ត​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​សោ​ឆ្លាត​វៃ ចុច​បញ្ឆេះ​រថយន្ត និង​អាច​ចេញចូល​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​នៅ​លើ​ដៃ​ទ្វា ។

រីឯ​កៅអី​រថយន្ត​មាន​ទម្រង់​ក្តោប​បែប​ស្ព័​រ ពណ៌​ខ្មៅ​បង្កប់​ថ្នេរ​ពណ៌​ស​ដែល​អង្គុយ​ទៅ​ហាប់​ណែន​មាន​ផាសុកភាព អម​ជាមួយនឹង​តាប​ឡូ​ពណ៌​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ពណ៌​ស​ដែល​មើលទៅ​ស៊ីគ្នា​មែនទែន ។​លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​បន្ទះ​ឈើប្រណិត​នៅ​ខាងក្រោម​តា​ប្លូ និង​ដៃ​ទ្វា​ទាំង​សងខាង​ផង​ដែរ ដែល​កាន់តែ​ផ្តល់​នូវ​ភាព​ទាក់ទាញ និង​ប្រណិត​ភាព​ថែម​មួយ​កម្រិត​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត​រថយន្ត Ford Territory 2021 ក៏​មាន​បំពាក់​នូវ​មុខងារ​ក្តៅ​ត្រជាក់​នៅ​លើ​កៅអី​ផ្នែក​ខាង​មុខ​ទាំង​សងខាង​ដែល​អាច​ធ្វើការ​សា​រ៉េ​បាន 3 កម្រិត​ផង​ដែរ ។

ចង្កូតរថយន្ត Ford Territory ជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​ភាព​ធូរ​ងាយស្រួល​ក្នុង​ការ​បើកបរ ហើយ​នៅ​លើ​ចង្កូត​ផ្ទាល់​ក៏​មាន​ប៊ូ​តុង​ជា​ច្រើន​ដែល​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​បញ្ជា (Voice Command) និង​កុង​ទ័​រ​ឌី​ជី​ថ​ល​ម៉ូ​ដ​ថ្មី​សន្លាង​ទំហំ 10 អ៊ី​ង​ដែល​អាច​ប្តូរ​រូបរាង​បាន 3 ជម្រើស Sport, Fashion និង Classic Mode ។ ហើយ​ខាងក្នុង​រថយន្ត​មាន​ភ្លើងពណ៌​លម្អ​បាន​រហូត​ដល់ 7 ពណ៌ (Ambient Lighting) ដែល​ផ្តល់​នូវ​សោភ័ណ​ភាព​ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ ​។

ចំណុច​ពិសេស​ថ្មី​មួយទៀត​នោះ​គឺ អេ​ក្រង់ Touch Screen ជំនាន់​ថ្មី​រហូត​ទៅ​ដល់ 10 អ៊ី​ង បែងចែក​ជា 4 ផ្នែក​អាច​ពង្រីក​បង្រួម​បាន សម្រាប់​បញ្ជា​គ្រប់គ្រង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេង​ៗ បន្ថែម​ពីលើ​នេះ​លោក​អ្នក​ក៏​អាច​ភ្ជាប់​ផ្ទាល់​ជាមួយ Apple CarPlay, Android Auto និង Google Map ផង​ដែរ ។ ជាមួយនឹង​អេ​ក្រង់ Touch Screen 10 អ៊ី​ង​ជំនាន់​ថ្មី​នេះ លោក​អ្នក​អាច​មើល​កាមេរ៉ា 360 ដឺ​ក្រេ បាន​មួយ​ជុំវិញ​រថយន្ត​យ៉ាង​ត្រជាក់​ភ្នែក និង​ផ្តល់​នូវ​ទិន្នន័យ​រូបភាព​ច្បាស់​ខ្លាំង​មែនទែន ។ រថយន្ត​នេះ​ក៏​មាន​រន្ធ USB 2 សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ និង​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) ផង​ដែរ ។

ចំណុច​ថ្មី​អស្ចារ្យ​មួយទៀត​នោះ​គឺ​មាន Mouse សម្រាប់​បញ្ជា​ផ្ទាល់​ទៅ​អេ​ក្រង់ Touch Screen 10 អ៊ី​ង អម​ជាមួយនឹង​ប៊ូ​តុង​សម្រាប់​គ្រប់គ្រង​វិទ្យុ តន្ត្រី និង​ការ​កម្សាន្ត​ផ្សេង​ៗ ដែល​វា​ជា​មុខងារ​ថ្មី​មួយទៀត​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ។ រថយន្ត Ford Territory 2021 នេះ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែល​ប្រព័ន្ធ​នេះ​ច្រោះ​យក​តែ​ខ្យល់​ល្អ​ចូល​ក្នុង​រថយន្ត​តែ​ប៉ុណ្ណោះ គឺ​ការពារ​វីរុស បាក់តេរី​ផ្សេង​ៗ​មិន​អោយ​ជ្រាប​ចូល​ក្នុង​រថយន្ត​បាន​ឡើយ ។

រថយន្ត Ford Territory 2021 បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ឈានមុខ​គេ​របស់ Ford ដែល​មានឈ្មោះ​ថា Ford Co-Pilot 360TM ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា ៖
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (T) និង​អក្សរ (P) (Active Park Assist System)
•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ​កម្រិត​ខ្ពស់ (High Definition 360 Degree Camera)
•​ ​សេន​ស័​រ​ជំនួយ​ចូល​ចត​រហូត​ដល់​ទៅ 12 គ្រាប់ (12 Sensors)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង (Blind Spot Information System)
•​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
•​ ​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)
•​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់ (Electronic Stability Control)
•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD (ABS and EBD)
•​ ​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
•​ ​និង​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​ទៀត ​។

សម្រាប់​តម្លៃ​នៃ​រថយន្ត Ford Territory 2021 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​មាន​តម្លៃ​ពិសេស​ត្រឹមតែ $49,900 តែ​ប៉ុណ្ណោះ ហើយ​ការ​ផ្តល់​ជូន​នេះ​មាន​សុពលភាព​មុន​ថ្ងៃ​សម្ពោធ​រថយន្ត​នេះ​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​ប្រញាប់​រួសរាន់​ឡើង ៕ ដោយ​សហការ
ចង់​ដឹង​ថា តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វី​ដេ​អូ​នេះ​ទាំងអស់​គ្នា ៖

អ្នកបាត់ដំបង មានមោទនភាពដោយខេត្តនេះ ក្លាយជាបេក្ខភាពទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់ UNESCO

$
0
0
រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក...

បៀរ​ហ្គាឌិន សេវា​ទេសច​ណ៍​សំខាន់​ក្នុង​ពេល​រាត្រី

$
0
0
រាជធានី​ភ្នំពេញ ​៖ បៀរ​ហ្គា​ឌិន​បាន​ចាត់​ទុក​ថា ​សេវា​ទេសចរណ៍​សំខាន់​មួយ​នៅ​ពេល​រាត្រី មាន​ន័យ​ថា​ នៅ​ពេល​អ្នកទេសចរ បាន​ទៅ​ដល់​កន្លែង​ណាមួយ​បាន​ដើរ​កម្សាន្ត​ទស្សនា​ទេសភាព​ធម្មជាតិ វ​ត្តុ​បុរា​ណ ឬ​ទេសចរណ៍​កែ​ច្នៃ​ហើយ នៅ​ពេល​រាត្រី​អាច​ចូល​បៀ​ហ្គា​ឌិន...
Viewing all 1560 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>